ម៉ុង​តា​ញ៉ា​៦​នាក់​ថ្មី​ទៀត​ដែល​កំពុង​ស្វែងរក​ស្ថានភាព​ជា​ជនភៀសខ្លួន​បាន​មក​ដល់​កម្ពុជា​

អ្នក​ភូមិ​ម្នាក់​ដែល​បាន​ផ្តល់​ទីជម្រក​ទៅ​ឲ្យ​ពួក​ម៉ុង​តា​ញ៉ា​ទាំងនោះ​ បាន​និយាយ​ថា​ ក្រុម​ម៉ុង​តា​ញ៉ា​ថ្មី​ដែល​មាន​គ្នា​ចំនួន​៦​នាក់​មក​ពី​ប្រទេស​វៀតណាម​ បាន​មក​ដល់​ខេត្តរតនគិរី​ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ​ ខណៈ​ពេល​ដែល​ក្រុមការងារ​អង្គការសហប្រជាជាតិ​ព្យាយាម​កំណត់​ទីតាំង​ និង​ជួយ​ដល់​ជនភៀសខ្លួន​ដែល​កុំ​ពុង​តែ​លាក់ខ្លួន​។​

​អ្នក​ភូមិ​ម្នាក់​ ដែល​សុំ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ ក្រុម​ម៉ុង​តា​ញ៉ា​ថ្មី​នេះ​ បាន​មក​ដល់​ក្នុង​រវាង​ថ្ងៃ​ទី​១៧​និង​ទី​១៨​ខែកុម្ភៈ​និង​ដែល​ស្ថិត​ក្នុង​ ទីតាំង​ចន្លោះ​ព្រំដែន​នៃ​ខេត្ត​ រតនគិរី​ និង​ខេត្តមណ្ឌលគិរី​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។​…​

រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/six-montagnards-arrive-in-ratanakiri-02192015162656.html