សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តឈ្លានពានព្រំដែនរបស់ថៃ
នៅថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តឈ្លានពានព្រំដែនរបស់ថៃ។
រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
