សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដំណាក់កាល​ទី​៤​ ចំនួន​ ១​ ៣៩១​បណ្ណ​ ជូន​អតិថិជន​ដែល​បាន​ បង់ប្រាក់​គ្រប់​ចំនួន​១០០%

នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដំណាក់កាល​ទី​៤​ ចំនួន​ ១​ ៣៩១​បណ្ណ​ ជូន​អតិថិជន​ដែល​បាន​ បង់ប្រាក់​គ្រប់​ចំនួន​១០០%​។​

​សូម​ជម្រាប​ជូន​ លោក​ លោកស្រី​ ដែល​ជា​អតិថិជន​របស់​គម្រោង​ផ្ទះ​ និង​ដី​ឡូត៍​ ឡេ​ង​ ណា​វ៉ា​ត្រា​ ជ្រែ​១០០​ និង​គម្រោង​ផ្លូវជាតិ​លេខ​ ៦​អា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ជ្រៃ​មួយ​រយ​ និង​ភូមិ​អន្លង់​ស្លែង​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ឱ្យ​បាន​ជ្រាប​ថា​ ក្រសួង​នឹង​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដំណាក់កាល​ទី​៤​ ចំនួន​ ១​ ៣៩១​បណ្ណ​ ជូន​អតិថិជន​ដែល​បាន​ បង់ប្រាក់​គ្រប់​ចំនួន​១០០%​ ចាប់ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៦​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf