ODC English Site
សេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងថា ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្ត ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានប្រដាប់អាវុធជាមុនពីសំណាក់ភាគីថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ម៉ោង ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ផលប៉ះពាល់ រួមមាន ករណីពលរដ្ឋស្លាប់ និងរបួស ករណីពលរដ្ឋនៅជំរំសុវត្ថិភាព និងករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង ១រសៀល ដល់ ៦ល្ងាច ថ្ងៃដដែលនោះ។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ រហូតដល់ ម៉ោង១រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ រហូតដល់ ម៉ោង ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដោយយោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគី ...
ក្រសួងមហាផ្ទៃ
សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ(ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែក ៣គ្រាប់ កាត់ផ្តាច់ស្ពានជ័យជំនះ(ស្ពានមេទឹក) ចំនួន ២ស្ពាន តភ្ជាប់កំណាត់ ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ដែលគិតចាប់ពីម៉ោង ១រសៀល ដល់ ៦ល្ងាច ថ្ងៃដដែលនោះ។ ក្រសួងបាន ...
ក្រសួងមហាផ្ទៃ
សេចក្តីជូនដំណឹងអំពីការដាក់ឱ្យដំណើរការ «គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងអំពីការដាក់ឱ្យដំណើរការ «គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា» ក្នុងគោលបំណងចូលរួមរៀបចំផែនការមេសាលារៀន ដោយរួមបញ្ចូលផ្នត់គំនិតនៃការអភិវឌ្ឍទីក្រុង លំហសាធារណៈ គំនិតច្នៃប្រឌិត ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីថ្លែងការណ៍ស្តីពីការបន្តអំពើឈ្លានពានដោយអាវុធគ្រប់ទម្រង់ដែលប្រព្រឹត្តដោយកងកម្លាំងថៃវាយប្រហារមកលើកម្ពុជា
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ តំណាងសហភាព សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ២២៤ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃដោយប្រើអាវុធគ្រប់ទម្រង់ និងវាយប្រហារដោយមិនរើសគោលដៅមកលើ ...
សហភាព សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្មអនុវត្តសម្រាប់ខែវិច្ឆិកា និង១១ខែដើមឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលការងារអាជីវកម្ម សេវាកម្មអនុវត្តសម្រាប់ខែវិច្ឆិកា និង១១ខែដើមឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម)។ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត ...
កំពង់ផែស្វយ័តភ្នំពេញ
សេចក្តីប្រកាសព័ត៌មាន៖ ជំនួយសង្គ្រោះបន្ទាន់មនុស្សធម៌ ដើម្បីគាំទ្រដល់ជនភៀសសឹកក្នុងស្រុក (IDPs) តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា (កបក) បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងជាថ្មីនៃជម្លោះតាមព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ដែលបណ្តាលឱ្យមានជនភៀសសឹកសរុប ...
កាកបាទក្រហមកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ឱ្យប្រើប្រាស់កម្មវិធី EAC App ពេញលេញសម្រាប់អ្នកប្រើប្រាស់អគ្គិសនី នៅតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជនថា អាជ្ញាធរបានដាក់ឱ្យប្រើប្រាស់ កម្មវិធី EAC App ពេញលេញ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់អគ្គិសនីឋិតក្នុងតំបន់ផ្គត់ផ្គង់របស់អ្នកកាន់ ...
អាជ្ញាធរអគ្គិសនីកម្ពុជា
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ «ការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាដោយមិនរើសគោលដៅ គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃដោយយោធាថៃ ក្រោមការដឹកនាំរបស់លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការឈ្លានពានយោធារបស់ថៃមកលើកម្ពុជា គិតពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ផលប៉ះពាល់សរុបគិតចាប់ពីថ្ងៃទី៧ ...
ក្រសួងមហាផ្ទៃ
នាយករដ្ឋមន្ត្រីថៃរំលាយសភាខណៈការប៉ះទង្គិចគ្នាតាមព្រំដែនចូលដល់ថ្ងៃទី៦
កម្ពុជាបញ្ជាក់ថា ប្រទេសថៃបានបន្តវាយប្រហារកម្ពុជាពេញមួយយប់ ខណៈដែលការប្រយុទ្ធគ្នាតាមព្រំដែនចូលដល់ថ្ងៃទី៦ ហើយនាយករដ្ឋមន្ត្រីថៃទទួលបានភ្លើងខៀវ ដើម្បីរំលាយសភា បើកផ្លូវសម្រាប់ការបោះឆ្នោតដែលជិតមកដល់។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodia-thailand-border-clash-enters-sixth-day-as-thai-pm-dissolves-house
ជំនួបបច្ចេកទេសស្តីពីការធ្វើផែនទី៖ ការបង្កើនកិច្ចខិតខំប្រឹងប្រែងអភិរក្សតាមរយៈបច្ចេកវិទ្យាភូមិសាស្ត្រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំជំនួបបច្ចេកទេសស្តីពីការធ្វើផែនទីរយៈពេលកន្លះថ្ងៃ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញបច្ចេកទេស អ្នកអភិរក្ស និងអ្នកពាក់ព័ន្ធក្នុងស្រុក ដើម្បីផ្លាស់ប្តូរ ...
យោធាថៃនៅតែបន្តបាញ់ប្រហារលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែននៅព្រឹកថ្ងៃសុក្រ
យោធាថៃនៅបន្តបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅភូមិសាស្ត្រមួយចំនួន ដូចជា ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងឧត្តរមានជ័យ និង តំបន់អូរបីជាន់ ក្នុងខេត្តបន្ទាយមាជ័យ ចាប់ពីរំលងអាធ្រាតថ្ងៃទី១២ ខែធ្នូ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការជាតិ លោកស្រី ម៉ាលី សុជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ ...
កម្ពុជា និងជប៉ុនរៀបចំសិក្ខាសាលាថ្នាក់តំបន់ ដើម្បីពង្រឹងការយល់ដឹងអំពីកំពង់ផែអព្យាក្រឹតកាបូនក្នុងតំបន់អាស៊ាន
ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានសហការគ្នារៀបចំសិក្ខាសាលាថ្នាក់តំបន់រយៈពេល២ថ្ងៃមួយស្តីពី «ការសម្រេចបានកំពង់ផែអព្យាក្រឹតកាបូន នៅក្នុងតំបន់អាស៊ាន» ដើម្បីពង្រឹងការយល់ដឹងអំពីកំពង់ផែអព្យាក្រឹតកាបូនក្នុងអាស៊ាន ដល់ប្រតិបត្តិករកំពង់ផែទាំងអស់ និងវិស័យពាក់ព័ន្ធ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-12-947-264114
គ្រួសារនៅអូស្មាច់រត់ភៀសសឹកពីការបាញ់ផ្លោង ចែករំលែកឆ្នាំងតែមួយដើម្បីរស់រានមានជីវិត
មកពីភូមិឋានតែមួយនៃសង្កាត់អូរស្មាច់ ប្រជាពលរដ្ឋ៥គ្រួសារសមាជិកជាង ១០នាក់នៃភូមិចម្ការចេក មិនត្រឹមតែចែករំលែកគោយន្ដជិះភៀសសឹកចេញពីតំបន់រងការវាយប្រហាររបស់យោធាថៃយ៉ាងសាហាវព្រៃផ្សៃប៉ុណ្ណោះទេ ពលរដ្ឋរួមឈាមទាំងនេះក៏ចែករំលែកឆ្នាំងតូចមួយដាំបាយ ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-12-928-264113
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដាក់ញត្តិទៅអង្គការសហប្រជាជាតិប្ដឹងមេយោធាថៃពីបទឧក្រិដ្ឋកម្មសង្គ្រាម
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ខ្លួននឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-11-1629-264110
ក្រសួងការពារជាតិចាត់ទុកថាជាព័ត៌មានភូតកុហក់ ដែលភាគីថៃថាកម្ពុជាជួលបរទេសមកបញ្ជាដ្រូនអត្តឃាត
ក្រសួងការពារជាតិបានបដិសេធការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand ដែលចោទថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-11-1552-264109
សេចក្តីប្រកាសព័ត៌មាន៖ ក្លិបអ្នកកាសែតកម្ពុជា រៀបចំគណៈប្រតិភូទៅយកព័ត៌មានពីទុក្ខលំបាករបស់ជនភៀសខ្លួនស៊ីវិល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនថា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាថ្មីពីសំណាក់ ...
ក្លិបអ្នកកាសែតកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៦:០០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍រៀបរាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការឈ្លានពានរបស់យោធាថៃ ដោយបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ គឺ ១១នាក់ និងរងរបួស ៧៤ ...
ក្រសួងមហាផ្ទៃ
















