សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​វិធាន​ជាក់លាក់​សម្រាប់​ផលិតផល​ តាម​ប្រព័ន្ធ​សុខដុម​ HS​ 2022​ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ​

នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​វិធាន​ជាក់លាក់​សម្រាប់​ផលិតផល​ តាម​ប្រព័ន្ធ​សុខដុម​ HS​ 2022​ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ​។​

​ក្រសួងពាណិជ្ជកម្ម​ សូម​ជម្រាប​ជូន​ ផលិតករ​ និង​អ្នក​នាំ​ចេញ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ គណៈកម្មាធិការ​ អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ​ បាន​បញ្ចប់​នីតិវិធី​និង​អនុម័ត​ជា​ផ្លូវការ​លើ​ការ​ផ្ទេរ​បញ្ជី​វិធាន​ ជាក់លាក់​សម្រាប់​ផលិតផល​ (Product​ Specific​ Rules-PSR)​ ពី​ប្រព័ន្ធ​សុខដុម​ AHTN​ 2017​ ទៅ​ AHTN​ 2022​ និង​បាន​ឯកភាព​ដាក់​ឱ្យ​អនុវត្ត​បញ្ជី​ PSR​ នេះ​ តាម​ប្រព័ន្ធ​សុខដុម​ HS​ 2022​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf