សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ជួប​ជាមួយ​តំណាង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ទទួល​បន្ទុក​កិច្ចការ​ពិសេស​

នៅ​ថ្ងៃ​តី​១៤​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ជួប​ជាមួយ​ តំណាង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ទទួល​បន្ទុក​កិច្ចការ​ពិសេស​។​

នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ការងារ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​ ឯកឧត្តម​ អែ​ល​ឈី​ន​ អា​មៀរ​បា​យ៉ូ​វ​ តំណាង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ទទួល​បន្ទុក​កិច្ចការ​ពិសេស​ ក្នុងអំឡុងពេល​នៃ​ការ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​០៩-១៤​ ខែឧសភា​ ឆ្នាំ​២០២៦​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf