សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើបទបង្ហាញជូនអង្គទូតស្តីពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ របស់ថៃ និងការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការធ្វើបទបង្ហាញជូនអង្គទូតអំពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ របស់ថៃ និងការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។
នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងស្ថានបេសកកម្មការទូត និងអង្គការ-អន្តរជាតិនានានៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែមករា ឆ្នាំនេះ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
