ODC English Site

អគ្គនាយកដ្ឋានពន្ធដារ កែលម្អប្រព័ន្ធគ្រប់គ្រងការអនុវត្តកិច្ចព្រមព្រៀង DTA

អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ពី​ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា​ (DTA)​ របស់​ខ្លួន​ ដែល​អាច​ឱ្យ​អ្នក​ជាប់ពន្ធ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងស្រុង​សម្រាប់​អត្ថប្រយោជន៍​ពន្ធ​ក្នុង ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/5J0fc

សេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា។កម្ពុជាសូមបញ្ជាក់ជាថ្មីថា ការចោទប្រកាន់ទាំងនេះគឺជាការប្រឌិតឡើង ដោយគ្មានភ័ស្តុងតាងគួរឱ្យទុកចិត្ត សំដៅបង្វែរការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ក្រសួងពាណិជ្ជកម្មថៃ​រាយការណ៍​ពី​ការ​ខាតបង់​ពាណិជ្ជកម្ម​តាម​ព្រំដែនគុណនឹង៥​ជាមួយ​កម្ពុជា

ក្រសួងពាណិជ្ជកម្ម​ថៃ​ (MOC)​ បាន​រាយការណ៍​ថា​ ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ក្នុង​ខែមិថុនា​ ដោយ​ប្រទេស​ថៃ​បាន​រង​ការ​ខាតបង់​ច្រើន​ជាង​ប្រមាណ​ ៨៣.៦​ លាន​ដុល្លារ​ បើ​ធៀប​នឹង​ការ​ខាតបង់​របស់​កម្ពុជា​ប្រមាណ​ ១៥.៨​ លាន​ដុល្លារ​។​ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/zoRtc

ប្រាក់ចំណេញសុទ្ធរបស់អេស៊ីលីដាកើន៦៧ភាគរយនៅក្នុងត្រីមាសទី២នេះ ខណៈកម្ចីមិនដំណើរការកើនតិចតួច

ប្រាក់​ចំណេញ​សុទ្ធ​របស់​ធនាគារ​ពាណិជ្ជ​ធំ​ជាងគេទី​ពីរ​របស់​កម្ពុជា​បាន​កើន​ឡើង ៦៧,៤ភាគរយ ​ដល់ ៤៨លាន​ដុល្លារ ​ក្នុង​ត្រីមាស​ទីពីរ​ឆ្នាំ​នេះ ខណៈ​ចំណូល​ការ​ប្រាក់​សុទ្ធ​បាន​កើន​ឡើង ២១ភាគរយ​ដល់ ១៣៩លាន​ដុល្លារ។ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/acledas-net-profit-up-67-in-q225-npl-inches-up

ស្លាកស្នាមដ៏ជ្រៅពីជម្លោះព្រំដែន៖ របួសផ្លូវចិត្តកុមារ ខាតបង់សេដ្ឋកិច្ច និងបម្រែបម្រួលភូមិសាស្ត្រនយោបាយ

ជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ បានបន្សល់ទុកស្នាមរបួសយ៉ាងជ្រៅ ជនស៊ីវិលបានរងរបួស រំខានដល់សេដ្ឋកិច្ច និងបំផ្លាញទំនុកចិត្តរវាងប្រជាជាតិទាំងពីរ។ ប្រតិកម្ម​ឆ្លើយតបរបស់​កម្ពុជាទាំងមូល មិនមែនត្រឹមតែដោយសារទឹកចិត្តជាតិនិយមប៉ុណ្ណោះទេ​ តែគឺចិត្តមួយដែលចង់​រស់រាន​មាន​ជីវិត និង​មោទនភាព​ជា​ប្រវត្តិសាស្ត្រ។ ...

ប្រាក់ ចន្ធុល និង អៀ សុនិតា
https://kiripostkhmer.com/stories/border-conflicts-deep-scars-a-childs-trauma-economic-losses-and-shifting-geopolitics

តាន​តឹងជាថ្មីក្រោយ​ទាហាន​ថៃ​ដាក់​លួស​បន្លា និងរឹប​អូស​យក​ផ្ទះ​ពលរដ្ឋក្នុងខេត្ត​បន្ទាយ​មាន​ជ័យ

សកម្មភាពថ្មីរបស់ទាហានប៉ារ៉ាថៃ ដែលបានរាយបន្លាលួស និងចូលកាន់កាប់តំបន់ជុំវិញផ្ទះជនស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកម្ពុជាថ្កោលទោសថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ក្រសួង​ការពារជាតិ​បាន​អះអាងពីសកម្មភាព​នេះ​ដោយ​បញ្ជាក់​ថា​ភាព​តានតឹង​កំពុង​កើនឡើងជាថ្មី។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-tensions-flare-as-thai-troops-lay-barbed-wire-seize-homes-in-banteay-meanchey

ពលរដ្ឋភៀសសឹកបង្ហាញពីផលប៉ះពាល់បញ្ហាសុខភាពផ្លូវចិត្ត ដោយសារជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

សូរសំឡេងរំពងលាន់ឮទូទាំងភូមិ តាមបណ្តោយព្រំដែនខ្មែរ-ថៃ ក្នុងខេត្តព្រះវិហេារ​ និងឧត្តរមានជ័យ ដែលប្រជាជនវ័យចំណាស់ស្តាប់មិនច្រឡំថាជាស្នូរកាំភ្លើង ដ្បិតធ្លាប់បានឆ្លង់កាត់សម័យសង្គ្រាមដ៏ជូរចត់ ដិតដាមក្នុងការចង់ចាំ ដែលដូចគ្នាទៅនឹងសំឡេងគ្រាប់កាំភ្លើងលើកនេះបានបង្កឲ្យមានការចលាចល និងការភិតភ័យពីសំណាក់ប្រជាជនគ្រប់វ័យដែលរស់នៅតាមតំបន់ជាយដែន។ ...

មួន លីហ្សា
https://khmer.cambojanews.com/displaced-people-likely-to-suffer-from-mental-health-conditions-due-to-border-conflict/

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតស្ថានការណ៍នៅកន្លែង​ទាហាន​ថៃ​រាយ​បន្លា​លួស​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​កន្លែង​ផ្សេង​ទៀត

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៧ ចូលរួម ដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ី​ប្រចាំកម្ពុជា ចាក​ចេញ​ទៅ​ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ និង ព្រះវិហារ​​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​នៅ​ព្រំដែន​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-14-813-262949

ទាហាន​ថៃ​បន្ត​​រំលោភ​បំពាន​បទ​ឈប់បាញ់​ដោយ​រាយលួស​បន្លា​លើដី​កម្ពុជា និង​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ

កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​បំពាន​បទ​ឈប់​បាញ់​ ដូច​ជា​ការ​រាយ​លួស​បន្លា នៅ​ព្រំដែន​ដែល​រំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា។ សកម្មភាព​ចុង​ក្រោយ​នេះ​កើត​ឡើង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-13-1652-262948

និស្សិតមកពីក្រុមផ្សព្វផ្សាយសន្តិភាពសកល និងមូលនិធិអាប៉ូឡូឈ្វេងយល់ពីការបោសសម្អាតមីននៅកម្ពុជា

អាជ្ញាធរមីនបានធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងដោះមីនរយៈពេលជាង៣០ឆ្នាំ ទៅដល់ក្រុមនិ​​ស្សិត នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advocates Team) និងមូល​និធិអាប៉ូឡូ (Apollo Foundation)។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-13-1648-262947

សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆមាស​ទី​១ សម្រេចបាន​កំណើនក្នុង​អត្រា​​ជិត ៦​%

បើ​ទោះបី​​ស្ថាន​ភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​លោក​ នា​​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះនៅ​តែ​បន្ត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ប៉ុន្តែ​សម្រាប់​​​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​គឺ​នៅ​តែបង្ហាញ​ពី​ភាព​រឹង​មាំ​របស់​ខ្លួន ​ដោយ​កាល​ពី​​ឆមាស ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-13-1255-262943

សាលា​រាជធានី​ភ្នំពេញ​ហាម​មិន​ឲ្យ​មាន​ផ្សេង​បារី​ហុយឡើង​នៅ​ផ្លូវ​ថ្មើរជើង​មាត់​ទន្លេ

សាលា​រាជធានី​ភ្នំពេញ​ហាម​មិន​ឲ្យ​មាន​ផ្សេង​បារី នៅ​ផ្លូវ​ថ្មើ​ជើង​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ​រៀង​រាល់​ចុង​សប្ដាហ៍ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ​ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-13-1521-262945

ចាប់ពីសប្តាហ៍ក្រោយ វេទិកាការងារនឹងត្រូវធ្វើជាប្រចាំ នៅក្នុងឃុំសង្កាត់រហូតដល់ទៅ១០០ ក្នុង១ថ្ងៃ

ក្រសួងការងារនឹងចាប់ផ្តើមធ្វើវេទិកាការងារជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហាសប្តាហ៍ក្រោយនេះតទៅ នៅទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់ព័ត៌មានពីឱកាសការងារ ជូនដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-13-1155-262942

ខ្មែរ​នៅជប៉ុន​បង្ហាញស្មារតី​ «បេះដូងខ្មែរតែមួយ» ជួយវីរៈកងទ័ព​ ពលរដ្ឋភៀសសឹក​​ ជំរុញឱ្យ​​ថៃ​គោរព​បទ​ឈប់​បាញ់​

ប្រជាជន​កម្ពុជា​ដែល​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ជ​ប៉ុន​បាន​ប្រមូល​ផ្តុំគ្នា​បង្ហាញ​​ការរួបរួម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​គាំទ្រ​ដល់​ទាហាន​ជួរមុខ និងពលរដ្ឋ​ភៀសសឹក​​ដោយ​ទាមទារ​ឱ្យ​ប្រទេស​ថៃ​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-13-1132-262940

ACU សម្រេចព្យួរតួនាទីលោក ស៊ាន បូរ៉ាត់ ពាក់ព័ន្ធករណីឆបោកប្រាក់ជាង២០០លានដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចព្យួរតំណែងអនុប្រធានអង្គភាពរបស់ខ្លួន និងមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំគឺលោក ស៊ាន បូរ៉ាត់ បន្ទាប់ពីមានការស៊ើបអង្កេតរកឃើញថា លោក និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារជាមួយអគ្គនាយកក្រុមហ៊ុន Brilliant City លោកស្រី ឡេង ចាន់ណា។ ...

សុវណ្ណ ស្រីពេជ្រ និង ឡូន សៅដា
https://khmer.cambojanews.com/acu-suspends-deputy-head-sean-borath-over-200m-brilliant-city-fraud-case/

កម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន

​កម្ពុជា​ និង​វៀតណាម​ ពង្រឹង​កិច្ចសហការ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដែល​រួម​មានការ​ង្កើ​ន​ការ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ និង​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ នៅ​ភាគ​ខាងកើត​ នៃ​ប្រទេស​កម្ពុជា​ជាដើម​។​ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-13-1013-262939

ប្រាសាទព្រះវិហារខូចខាតជាង​ ១២០កន្លែងដោយសារការវាយប្រហារតាមអាកាសរបស់ថៃ

​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​វាយតម្លៃ​បឋម​លើ​ការ​ខូចខាត​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទព្រះវិហារ​ចំនួន​១២៥​ទីតាំង​ដែល​ខូចខាត​ដោយសារ​តែ​យន្ត​ដ្រូ​ន​និង​ការ​វាយប្រហារ​តាម​អាកាស​របស់​យោធា​ថៃ​កាលពី​ថ្ងៃ​ចុងខែ​កក្កដា​ ហើយ​ការ​ខូចខាត​នេះ​មាន​ទំហំ​ធំ​ជាង​សង្គ្រាម ...

តន វិបុល
https://shorturl.at/5hmP6

ក្រុមហ៊ុន​អាមេរិក​នឹង​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​តម្លៃ ២៩៧ លាន​ដុល្លារ​តាម​ដង​ទន្លេមេគង្គ

ក្រុមហ៊ុន​អា​មេ​រិ​កមួយ​កំពុង​រៀបចំ​ការ​វិនិយោគ​ចំនួន​ ២៩៧.៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ)​ តាម​ដង​ទន្លេមេគង្គ​ ក្នុង​គោលបំណង​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​នៅ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ប្រើប្រាស់​បណ្តាញ​ដឹក​ជញ្ជូន​ដើម្បី​ពង្រឹង​តួនាទី​របស់ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/p7L9G

រដ្ឋមន្ត្រីការបរទេសកម្ពុជា​ប្រាប់​ទៅ​អង្គការសហប្រជាជាតិអំពីការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ថៃលើបទឈប់បាញ់និង​លើ​អធិបតេយ្យរបស់​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ ប្រាក់​ សុ​ខុន​ បាន​ផ្ញើ​លិខិត​ដាច់​ដោយឡែក​ពីរ​ជា​បន្ទាន់​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ António​ Guterres​ នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ដោយ​បាន​លើក​ឡើង​ពី​ហានិភ័យ​ទៅ​លើ​បទ​ឈប់​បាញ់​ដ៏ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-12-1623-262935

ការនាំចេញកៅស៊ូបានកើនដល់ជាង ៣៨៧ លានដុល្លារក្នុងរយៈពេល ៧ ខែដំបូង

កម្ពុជា​រក​ចំណូល​បាន​ជាង​ ៣៨៧​ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ និង​ឈើ​កៅស៊ូ​ក្នុង​រយៈពេល​ ៧​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៥​ កើនឡើង​ជាង​ ៤២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ...

មុំ គន្ធា
https://shorturl.at/TtRYL

ក្រុមអ្នកភិរក្សអំពាវនាវឱ្យជួយការពារដំរីព្រៃ ដែលនៅសេសសល់តិចជាង៦០០ក្បាល

ក្រុម​អង្គការ​អភិរក្ស​នៅ​កម្ពុជា​ និង​ក្រសួងបរិស្ថាន​បាន​បង្ហោះ​សារ​ជា​ការ​ប្រារព្ធ​ទិវា​សត្វ​ដំរី​ពិភពលោក​ថ្ងៃ​ទី​១២​ សីហា​នេះ​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​សត្វ​ដំរីព្រៃ​ ឬ​«​ដំរី​អាស៊ី​»​ ដែល​នៅ​សេសសល់​នៅ​កម្ពុជា​ចន្លោះ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-12-1551-262933

សេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ។រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ ...

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

ពលករត្រឡប់ពីប្រទេសថៃ ជាង៦ម៉ឺននាក់ ទទួលបានការងារធ្វើ ក្នុងរយៈពេល១០ថ្ងៃ

​ឱកាស​ការងារ​ជាង​១១​ម៉ឺន​កន្លែង​ ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ និង​ពលករ​ខ្មែរ​ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ក្នុង​នោះ​ អ្នក​ទទួល​បានការ​ងារ​ធ្វើ​សរុប​មាន​ជាង​៦​ម៉ឺន​នាក់​ ក្នុង​រយៈពេល​១០​ថ្ងៃ​។​ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-12-1138-262930

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

t5uSx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!