ODC English Site
ក្នុងពេលសង្គ្រាមឈ្លានពានទឹកដី តើព័ត៌មានអ្វីខ្លះ គួរ និងមិនគួរចែករំលែក?
ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ តាមបណ្តាញសង្គមមួយចំនួន ធ្វើឱ្យមានភាពចលាចល បំភិតបំភ័យ ជាពិសេសប៉ះពាល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ ព្រមទាំងធ្វើឱ្យសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-4-1628-262855
ក្រុមអ្នកជំនាញគ្រាប់បែកអន្តរជាតិបញ្ជាក់ថា គ្រាប់បែកMK-84 អាចត្រូវបានថៃទិញពីក្រុមហ៊ុន អ៊ីស្រាអែល
ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-4-1647-262856
ព្រះមហាក្សត្រ ប្រគល់ភារកិច្ចដល់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោះស្រាយកិច្ចការជាតិ
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ បានចេញព្រះរាជសារដ៏មានសារៈសំខាន់មួយ ដើម្បីប្រគល់សិទ្ធិជូនលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ក្នុងការបំពេញភារកិច្ចដ៏ធំធេងលើកិច្ចការការពារជាតិ និងបូរណភាពទឹកដី។ ...
Hong Raksmey
https://www.phnompenhpost.com/national/king-assigns-hun-sen-and-hun-manet-to-oversee-defence-matters
អ្នកនាំពាក្យក្រសួងមហាផ្ទៃៈ ថៃកាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ
បើទោះបីថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ដែលបានចូលជាធរមានតាំងពីម៉ោង ០០:០០នាទីថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដាហើយក៏ដោយ ក៏កងទ័ពថៃនៅតែបន្តព្យាយាម ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-8-4-180-262858
កម្ពុជាស្វះស្វែងរកវិធីយកទាហានរបស់ខ្លួន ១៨ នាក់ដែលថែបន្តឃុំខ្លួន
កម្ពុជាកំពុងខិតខំស្វែងរកផ្លូវនាំយកទាហានរបស់ខ្លួន ១៨រូប ដែលស្ថិតក្រោមការឃុំឃាំងរបស់ថៃ ទាំងយន្តការចរចាជាមួយភាគីថៃ និងយន្តការអន្តរជាតិ ធ្វើយ៉ាងណាឲ្យពួកគាត់បានវិលត្រឡប់ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-4-1727-262857
ទេសរដ្ឋមន្រ្តី លី ធុជ៖ ទោះមានបទឈប់បាញ់ សត្រូវលាក់មុខជាយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅរាយប៉ាយ ដែលនៅតែបង្កគ្រោះដល់អាយុជីវិតគ្រប់ពេលវេលា
ទោះបីមានបទឈប់បាញ់គ្នារបស់កម្ពុជា និងថៃយ៉ាងណាក៏ដោយ ក៏សត្រូវលាក់មុខជាយុទ្ធភណ្ឌគ្រឿងផ្ទុះនៅសេសសល់ និងនៅរាយប៉ាយ ដែលនៅតែអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់អាយុជីវិតគ្រប់ពេលវេលា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-4-1123-262850
សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១-២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាន តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដែលមានចំនួន ២៦រូប។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជាអះអាងថាថៃមានគម្រោងបើកការវាយលុកតាមបណ្តោយព្រំដែននៅមុនកិច្ចប្រជុំ GBC
កម្ពុជាបានព្រមានអំពីគម្រោងបើកការវាយលុករបស់យោធាថៃនៅតាមតំបន់ព្រំដែនសំខាន់ៗ ដោយហៅវាថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងជំរុញឱ្យមានការអន្តរាគមន៍ពីអន្តរជាតិនៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅនៅថ្ងៃទី៤ ដល់ទី៧ ខែសីហា នៅទីក្រុងកូឡាឡាំពួរ។ ...
យ៉ាត់ ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-warns-of-imminent-thai-attack-ahead-of-border-talks
កម្ពុជាទទួលបានការបញ្ចុះអត្រាពន្ធពីអាមេរិកក្នុងកម្រិតមួយដ៏ល្អប្រសើរ
រដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជាបានបង្ហាញការសាទរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ល្អដែលកើតចេញពីកិច្ចខិតខំរបស់ក្រុមការងារកម្ពុជាក្នុងការចរចាជាមួយរដ្ឋាភិបាលអាមេរិកជាបន្តបន្ទាប់ រហូតទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-1-1254-262836
ឧត្តមមន្រ្តីបរិស្ថានអាស៊ានជ្រើសរើសក្រុង-ស្រុកចំនួន៥របស់កម្ពុជា ជាបេក្ខភាព ឈ្នះជ័យលាភីពានរង្វាន់និរន្តភាពបរិស្ថាន
ក្រុង-ស្រុកចំនួន៥របស់កម្ពុជា ត្រូវបានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានឯកភាពដាក់ក្នុងសេចក្តីព្រាងជាបេក្ខភាព ឈ្នះជ័យលាភីពានរង្វាន់និរន្តភាពបរិស្ថាន។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន នឹងធ្វើការសម្រេចទៅលើសេចក្តីព្រាងបេក្ខភាពនេះ នៅដើមខែកញ្ញាខាងមុខ នៅប្រទេសម៉ាឡេស៊ី។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-1-1739-262843
លោក ប្រាក់ សុខុន៖ រដ្ឋាភិបាលខិតខំធានាសុវត្ថិភាពឲ្យប្រជាពលរដ្ឋភៀសខ្លួនឆាប់បានវិលត្រឡប់ទៅផ្ទះវិញ
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋជា មុននឹងអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-1-1830-262844
ស៊ីម៉ាក់រកឃើញ គ្រាប់បែក MK-82 ពីយន្តហោះ F-16 របស់ថៃផលិតនៅឆ្នាំ ២០២៣ និងមានប្រព័ន្ធនាំផ្លូវ The GBU-12 Payway II ផលិតនៅអ៊ីស្រាអែល
កម្លាំងអង្គភាពស៊ីម៉ាក់ រកឃើញភស្តុតាងថ្មីដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀមប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-2-1550-262846
ក្រសួងការពារជាតិ៖ កងទ័ពថៃត្រៀមវាយតំបន់ប្រាសាទតាក្របី និងទីតាំងផ្សេងទៀតនៅព្រំដែន
នៅក្នុងសេចក្ដីថ្លែងការណ៍មុននេះបន្តិច អ្នកនាំពាក្យក្រសួងការពារជាតិ បានរំឭកដល់សាធារណៈជន និងសហគមន៍អន្តរជាតិថា នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហានេះ កងទ័ពនិងអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-3-1921-262847
កម្ពុជាបានទទួលសពទាហានមួយរូបពីភាគីថៃ ខណៈ២០រូបទៀតដែលនៅរស់មិនទាន់បញ្ជូនមក
កម្ពុជាទទួលបានសាកសពទាហានកម្ពុជាមួយរូបពីភាគីថៃ និង២០រូបទៀតកំពុងស្ថិតក្រោមការគ្រប់គ្រង់របស់ភាគីថៃនៅឡើយ ដែលភាគីកម្ពុជាកំពុងចរចា ដើម្បីបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីមានបទឈប់បាញ់។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-receives-body-of-one-soldier-from-thailand-20-more-yet-returned/
តុលាការអនុញ្ញាតឲ្យ លោក កឹម សុខា ចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ពកម្ពុជា
លោក ផែង ហេង ជាមេធាវីការពារក្តីលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងបានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឲ្យលោកទៅគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានស្លាប់ក្នុងការបាញ់ប្រហាររបស់ទាហានថៃ។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/phnom-penh-court-allow-kem-sokha-to-joint-cambodian-soldiers-funeral/
យ៉ាងហោចមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ២០ បានប្រកាសលុបបំណុលចំពោះយោធិនពលី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជាង ២០ស្ថាប័ន បានប្រកាសលុបចោលបំណុលទាំងស្រុងចំពោះអតិថិជនដែលជាយោធិនពលី ព្រមទាំងមានការកាត់បន្ថយបំណុលមួយចំនួនចំពោះយោធិនធ្លាក់ខ្លួនពិការ និងរងរបួសក្នុងសមរភូមិប្រយុទ្ធការពារទឹកដីពីការឈ្លាន ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-31-1528-262829
មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាជាង២២លានដុល្លារ កើនឡើង៣ភាគរយ
មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាជាង២២លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំនេះ ដែលកើនឡើង៣ភាគរយ ប៉ុន្តែបានចំណាយលើការព្យាបាលកុមារវិញអស់ប្រមាណជា២២លានដុល្លារអារមេរិក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-31-1647-262832
អន្តរជាតិអាចមើលឃើញច្បាស់ថា ភាគីណាដែលបានគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយស្មោះស្ម័គ្រ
ក្រសួងការពារជាតិកម្ពុជាទទួលយកសំណើរបស់សមភាគីថៃក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី ជាកន្លែងដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសជិតខាងទាំងពីរត្រូវបានចុះហត្ថលេខាកាលពីដើមសប្តាហ៍នេះ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធរយៈពេលប្រាំថ្ងៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-1-931-262834
ស្អែកនេះ ថៃប្រគល់យោធិនកម្ពុជាវិញតែ២នាក់ប៉ុណ្ណោះ អះអាងថាមិនទាន់សាកសួរចប់
វេបសាយ Khaosod English របស់ថៃ បានផ្សាយមុននេះថា កងទ័ពភូមិភាគទី២ ពន្យារពេលធ្វើមាតុភូមិនិវត្តន៍របស់ទាហានខ្មែរ១៨នាក់ ខណៈការសួរចម្លើយមិនទាន់ចប់សព្វគ្រប់ ប៉ុន្តែនឹងបញ្ជូនទាហាន២នាក់ របួសម្នាក់ និងម្នាក់មានបញ្ហាផ្លូវចិត្ត ត្រឡប់ទៅវិញមុនគេតាមច្រកចុងចោម-អូរស្មាច់ នៅថ្ងៃស្អែក ទី០១ ខែសីហា។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-31-2141-262833
កម្ពុជាប្រឈមការប្រជែងផ្នែកវិនិយោគផ្នែកផលិតកម្មជាមួយវៀតណាម និងឥណ្ឌូនេស៊ី
មេដឹកនាំធុរកិច្ចអាមេរិក បានព្រមានថា កម្ពុជាត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស បើមិនចង់រត់តាមក្រោយគូប្រជែងក្នុងតំបន់ ដូចជា ប្រទេសវៀតណាម និងឥណ្ឌូណេស៊ីក្នុងការប្រជែងគ្នាក្នុងការវិនិយោគផលិតកម្ម។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-31-1544-262830
សេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន។បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយពីអំពើហឹង្សាប្រដាប់អាវុធរយៈពេលប្រាំថ្ងៃតាមបណ្តោយព្រំដែន យូនីសេហ្វកំពុងពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រដ៏សំខាន់ដល់កុមារ និងក្រុមគ្រួសារភៀសសឹក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងបន្ទាន់ដល់សុខភាព សុវត្ថិភាព និងការអប់រំរបស់ពួកគេ។ ...
យូនីសេហ្វ
ការបញ្ចប់ជម្លោះប្រដាប់អាវុធ អាចជួយឱ្យកម្ពុជាទទួលបានអត្រាពន្ធបដិការទាបជាងមុនពីអាមេរិក
អ្នកជំនាញសេដ្ឋកិច្ច និងមន្រ្តីរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយមថា អត្រាពន្ធបដិការដែលរដ្ឋបាលអាមេរិក បានកំណត់យកពីទំនិញកម្ពុជាចំនួន ៣៦% នាពេលកន្លងមក អាចនឹងត្រូវបញ្ចុះបន្ថែមទៀតបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា-ថៃយល់ព្រមឈប់បាញ់គ្នាតាមការអំពាវនាវ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-29-1620-262814
អតិថិជនទទួលរងផលប៉ះពាក់ពីជម្លោះព្រំដែនកម្ពុជា-ថៃ នឹងទទួលបានការជួយយ៉ាងច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុ
ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងជួយសម្រាលបន្ទុកដល់អតិថិជន ជាពិសេសយោធិនពិការ និងយោធិនពលី ដែលកំពុងទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា(NBC)បានសម្រេចដាក់ចេញនូវវិធានការមួយចំនួនដើម្បីជួយសម្រាលបន្ទុកដល់អ្នកទទួលរងផលប៉ះពាល់ទាំងអស់នោះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-30-1032-262819
មន្រ្តីឧទ្យានុរក្សហ្វឹកហាត់ដូចកងទ័ព ដើម្បីការពារធនធានធម្មជាតិ និងសុវត្ថិភាពនៅក្នុងព្រៃ
មន្រ្តីឧទ្យានុរក្សបរិស្ថានកម្ពុជាកំពុងតែពង្រឹងសមត្ថភាពហ្វឹកហាត់ប្រហាក់ប្រហែលនឹងកងទ័ព និងរៀនប្រើបច្ចេកទេសថ្មីៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការពារធនធានធម្មជាតិ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនពីក្រុមជនល្មើសផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-31-123-262827

