សេចក្តីប្រកាស

សេចក្តីប្រកាសព័ត៌មាន៖ ទិវាកុមារពិភពលោកនៅខេត្តព្រះវិហារអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប សម្រាប់ទិវាកុមារពិភពលោកឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ ដោយរៀបចំឡើងរួមគ្នាជាមួយអាជ្ញាធរខេត្ត និងបណ្តាញយុវជនមកពី ភ្លើងគប់ ក្រោមមូលបទ “យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ” ព្រឹត្តិការណ៍នេះមានបំណងនាំយកកិច្ចគាំទ្រ ឱកាសរៀនសូត្រ និងភាពសះស្បើយមកជូនសហគមន៍នានា ដែលរងផលប៉ះពាល់ពីវិបត្តិនាពេលថ្មីៗនៅព្រំដែនកម្ពុជា។ ...

យូនីសេហ្វ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួម៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការដាក់ឪ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយធ្វើឪ្យប្រសើរឡើងនូវការសិក្សារបស់កុមារគ្រប់រូប។ ...

យូនីសេហ្វ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាល និងយូនីសេហ្វដាក់ដំណើរការយុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី យុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ។ ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ដំណលរការយុទ្ធនាការជាតិចំនួនពីរ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខចំនួនពីរនៅក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។ ...

យូនីសេហ្វ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន។បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយពីអំពើហឹង្សាប្រដាប់អាវុធរយៈពេលប្រាំថ្ងៃតាមបណ្តោយព្រំដែន យូនីសេហ្វកំពុងពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រដ៏សំខាន់ដល់កុមារ និងក្រុមគ្រួសារភៀសសឹក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងបន្ទាន់ដល់សុខភាព សុវត្ថិភាព និងការអប់រំរបស់ពួកគេ។ ...

យូនីសេហ្វ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ប្រទេស​កម្ពុជា​ ស៊ុ​យ​អែ​ត​ និង​យូ​នី​សេ​ហ្វ​ រួម​គ្នា​ការពារ​ការ​អប់រំ​សម្រាប់​កុមារ​ ដែល​សាលារៀន​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​

​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​យូ​នី​សេ​ហ្វ​កំពុង​រិះរក​វិធី​ឆ្លើយ​តប​បន្ទាន់​ចំពោះ​តម្រូវការ​សិក្សា​របស់​សិស្សានុសិស្ស​ដែល​ពុំ​អាច​ទៅ​រៀន​បាន​ដោយសារ​សាលា​របស់​ពួក​គេ​ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​សារាចរ​របស់​ប្រធានរដ្ឋសភា​ ដែល​មិន​ស្រប​តាម​ក្រប​ខណ្ឌ​នៃ​ច្បាប់​ និង​គោលការណ៍​នៃ​ប្រសិទ្ធិ​ភាព​ តម្លាភាព​ និង​ប្រជាធិបតេយ្យ​

​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​ បាន​យល់​ឃើញ​ថា​សារាចរ​ស្តី​ពី​វិធីសាស្ត្រ​ធ្វើការ​ របស់​គណៈកម្មាធិការ​រដ្ឋសភា​ជាតិ​ បាន​ចេញ​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ដោយ​ប្រធានរដ្ឋសភា​ ដែល​សារាចរ​នេះ​ មិន​គោរព​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ តម្លាភាព​ ប្រសិទ្ធភាព​ រដ្ឋធម្មនុញ្ញ​ និង​ បទបញ្ជាផ្ទៃក្នុង ...

ក្រុមអង្គការសង្គមស៊ីវិល

ទាញយក៖ pdf

គម្រោង​បាឡុង​ហោះ ដើម្បី​រៃអង្គាស​ទឹក​ប្រាក់​ចំនួន ១លាន​ដុល្លារ​អាមេរិក សម្រាប់​អង្គការ​យូនី​សេហ្វ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា

បាឡុងហោះ ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជាង ១០០ បានមកដល់ប្រទេសកម្ពុជា ហើយនៅព្រឹកថ្ងៃនេះនៅឯសួនច្បារមុខវត្តបុទុម វាត្រូវបានបង្ហោះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ក្នុងការទទួលបានការអប់រំ និងដើម្បីរៃអង្គាសទឹកប្រាក់សម្រាប់ការងារ របស់អង្គការយូនីសេហ្វនៅទូទាំងពិភពលោក។ ...

អង្គការ យូនីសេហ្វ កម្ពុជា

ទាញយក៖ pdf

នាយកដ្ឋាន​ជំនួយ​មនុស្សធម៌ និង​ការពារ​ជន​ស៊ីវិល (ECHO) របស់​សហភាព​អឺរ៉ុប នឹង​ផ្តល់​ទឹក​ប្រាក់​ចំនួន ៦០ម៉ឺនអឺរ៉ូ (ប្រមាណ​ជា ៨៣.២០០០ ដុល្លារ​អាមេរិក) ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ឆ្លង​តាម​រយៈ​ទឹក​កខ្វក់ ដែល​កើត​ឡើង​លើ​កុមារ​កម្ពុជា ដែលងាយរងគ្រោះ និងគ្រួសាររបស់ពួកគេនៅអំឡុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

នាយកដ្ឋានជំនួយមនុស្សធម៌ និងការពារជនស៊ីវិល (ECHO) របស់សហភាពអឺរ៉ុប នឹងផ្តល់ទឹកប្រាក់ចំនួន ៦០ម៉ឺនអឺរ៉ូ (ប្រមាណជា ៨៣.២០០០ ដុល្លារអាមេរិក) ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយៈទឹកកខ្វក់ ដែលកើតឡើងលើកុមារកម្ពុជា ដែលងាយរងគ្រោះ និងគ្រួសាររបស់ពួកគេនៅអំឡុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ ...

សហភាពអឺរ៉ុប និងអង្គការយូនីសេហ្វ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5sLn9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!