ODC English Site
ក្រុមហ៊ុន Angkor Gold ប្រទះរ៉ែមាសនៅក្នុងដីដ៏ច្រើន
ក្រុមហ៊ុន Angkor Gold Corp បានរាយការណ៍អំពីការរកឃើញមាសនៅក្នុងដី នៅក្នុងអាជ្ញាប័ណ្ណ កោះញែក នៅកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ការរុករកនេះពង្រីករហូតដល់ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50521746/angkor-finds-gold-in-soil-anomaly/
ក្តីសង្ឃឹមខ្ពស់សម្រាប់ការដាំដុះដំឡូង នៅក្នុងព្រះរាជាណាចក្រកម្ពុជា
បន្ទាប់ពីបានកំណត់ខេត្តដ៏ល្អបំផុតនៅក្នុងប្រទេសដើម្បីដាំដំឡូង អ្នកវិទ្យាសាស្ត្រកម្ពុជា ឥឡូវនេះធ្វើការដើម្បីរកឱ្យឃើញពូជណាដែលល្អបំផុត សម្រាប់ដីក្នុងស្រុក ហើយទទួលទិន្នផលខ្ពស់បំផុត។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50521747/hopes-for-potato-farming-in-the-kingdom-running-high/
ក្រសួងសុខាភិបាលព្រមានអ្នកធ្វើដំណើរអំពីជម្ងឺ MERS
ក្រសួងសុខាភិបាលបានព្រមានដល់ប្រជាជនកម្ពុជាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសមជ្ឈឹមបូព៌ា ក្នុងគោលបំណងសាសនា ឱ្យប្រុងប្រយ័ត្ននឹងជម្ងឺដែលបានចម្លងរាតត្បាតដល់មនុស្សរាប់ពាន់នាក់។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50521835/health-ministry-warns-travellers-of-mers-disease/
អង្គការ WWF អំពាវនាវឱ្យបង្កើនការអភិរក្សដំរី
អង្គការ WWF កម្ពុជា បាននិយាយថា ដំរីដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យមានតុល្យភាពប្រព័ន្ធអេកូឡូស៊ី ដោយជួយថែរក្សាជីវចម្រុះ។ សត្វដំរី កំពុងប្រឈមនឹងការផុតពូជ ដោយសារតែការបំផ្លិចបំផ្លាញជម្រក និងសកម្មភាពមនុស្ស រួមមានការប្រម៉ាញ់ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50521892/wwf-urges-stronger-elephant-conservation/
របាយការណ៍ពី CCHR បង្ហាញថា ស្ត្រីខ្វះភាពយុត្តិធម៌ក្នុងការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញរបាយការណ៍អង្កេតមួយពីម្សិលមិញដោយបង្ហាញថា សិទ្ធិជំនុំជម្រះក្តីដោយយុត្តិធម៌សម្រាប់ស្ត្រីនៅសាលាឧទ្ធរណ៍នៅតែមានកង្វះខាតក្នុងការទទួលបានសិទ្ធិពេញលេញសម្រាប់ពួកគេ។ របាយការណ៍ដែលបានបង្ហាញពីការឃ្លាំមើលការកាត់ក្តីនៅសាលាឧទ្ធរណ៍ចាប់ពីខែវិច្ឆិកា ឆ្នាំ ...
នៀម ឆេង
https://bit.ly/2vv5NnE
ឃាត់រថយន្តដឹកឈើ និងសង្ហារិម ៥ គ្រឿង តែដោះលែងវិញខ្លះ បន្ទាប់ពីម្ចាស់ព្រមបង់ពិន័យ
រថយន្តចំនួន ៥ គ្រឿងដែលដឹកឈើ និងគ្រឿងសង្ហារិមគ្មានច្បាប់ត្រូវបានមន្ត្រីបរិស្ថាន និងមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពឃាត់ជាបន្តបន្ទាប់ក្នុងប្រតិបត្ដិការរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ សីហានៅត្រង់ចំណុចឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ប៉ុន្តែត្រូវបានដោះលែងវិញ ...
សុទ្ធ គឹមសឿន
https://bit.ly/2KM6bmC
ក្រុមជនជាតិដើម សុំឱ្យបញ្ឈប់ការបណ្ដេញចេញតាមការអភិវឌ្ឍ
ក្រុមបណ្ដាញសហគមន៍ជនជាតិដើមភាគតិចចំនួន ១០៥ មកពី ៨ ខេត្ត/ក្រុងនៅកម្ពុជាកាលពីម្សិលមិញបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមរយៈការអភិវឌ្ឍគ្មានការទទួលខុសត្រូវ និងការផ្ដល់ដីសម្បទានដែលជំរុញឲ្យពួកគេធ្វើចំណាកស្រុក ការផ្លាស់ទីដោយបង្ខំ និង រឹតត្បិតសិទ្ធិសេរីភាព។ ...
សុទ្ធ គឹមសឿន
https://bit.ly/2MbbxxC
សាច់សត្វព្រៃជាង ៦០ គីឡូក្រាមត្រូវបានរឹបអូស
មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កាលពីថ្ងៃពុធបានឆែកឆេរផ្ទះពីរខ្នង និងបានរឹបអូសយកសាច់សត្វព្រៃជាង ៦០ គីឡូក្រាម ដែលស្ថិតនៅក្នុងឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50521262/more-than-60-kilos-of-wild-meat-seized/
រឹបអូសបាន ៤៣ ករណីនៃការនេសាទខុសច្បាប់
មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃពុធ បានរកឃើញសកម្មភាពនេសាទខុសរដូវកាលនៅក្នុងតំបន់ចំនួន ៤៣ ករណី នៅតាមបឹងទន្លេសាប នៅក្នុងខេត្តកំពង់ឆ្នាំង។ ...
Or Sreypich
https://www.khmertimeskh.com/50521263/crackdown-nets-43-cases-of-illegal-fishing/
អង្គការនឹងជួយជ្រោមជ្រែងការទាមទារដីធ្លីរបស់គួយ
អង្គការពីរដែលមានគោលបំណងស្តារដីជនជាតិដើមភាគតិចនៅជុំវិញពិភពលោកកាលពីថ្ងៃពុធ បានសម្តែងការព្រួយបារម្ភលើដីធ្លីរបស់ជនជាតិដើមភាគតិច ក្នុងខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានចាប់ផ្តើមអភិវឌ្ឍ ដោយមានការយល់ព្រមពីរដ្ឋាភិបាល ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50521266/organisations-back-kuoy-land-claims/
កិច្ចពិភាក្សាស្តីពីប្រាក់ឈ្នួលអប្បបរមាថ្មីបានចាប់ផ្តើម
សេចក្តីប្រកាសរបស់ក្រសួងកាលពីម្សិលមិញបានឱ្យដឹងថា ការចរចាដំបូង ដើម្បីកំណត់ប៉ារ៉ាម៉ែត្រសម្រាប់ប្រាក់ឈ្នួលអប្បបរមាថ្មីត្រូវបានកំណត់សម្រាប់ខែនេះ ហើយការពិភាក្សារវាងនិយោជក និងសហជីពនឹងធ្វើឡើងនៅខែក្រោយ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50521380/talks-on-new-minimum-wage-start/
អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបង្កើតសំណុំទិន្នន័យ និងស្រទាប់ផែនទីថ្មី អំពី គម្របដីនៅកម្ពុជា ពីឆ្នាំ ២០១២ ដល់ ២០១៦
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបង្កើតសំណុំទិន្នន័យ និងស្រទាប់ផែនទីថ្មី អំពី គម្របដីនៅកម្ពុជា ពីឆ្នាំ ២០១២ ដល់ ២០១៦ នៅលើបណ្តាញ ជាខេមរភាសា និងភាសាអង់គេ្លស។ លោកអ្នកអាចស្វែងរកធនធានឯកសារក្នុងទម្រង់ផ្សេងៗ ដូចជា៖ GeoTIFF, JPEG ...
នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមវេទិកា WEF ខែក្រោយ
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំរយៈពេល ៣ ថ្ងៃនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្ដីពីអាស៊ាននៅទីក្រុងហាណូយ វៀតណាមនៅខែក្រោយជាមួយមេដឹកនាំអាស៊ានផ្សេងទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ WEF កាលពីថ្ងៃម្សិលមិញ។ ...
ហ៊ គីមសាយ
https://bit.ly/2AWeTiI
សិស្សដែលប្រឡងធ្លាក់ត្រូវបានជម្រុញអោយចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានណែនាំសិស្សថ្នាក់ទី ១២ ដែលបរាជ័យក្នុងការប្រលងថ្នាក់ជាតិ ឱ្យងាកទៅរៀនជំនាញវិជ្ជាជីវៈផ្សេងៗ ជាជាងជំនួសឱ្យការបញ្ចប់ការសិក្សា។ ថ្លែងនៅក្នុងពិធីប្រកាសសម្ពោធដាក់ ...
Or Sreypich
https://www.khmertimeskh.com/50520587/failing-students-urged-to-take-up-skills-training/
ហ្វីលីពីនអបអរសាទរកម្ពុជាលើការបោះឆ្នោតដោយសន្តិវិធី
រដ្ឋាភិបាលហ្វីលីពីនបានអបអរសាទរប្រទេសកម្ពុជា ចំពោះការបោះឆ្នោតដោយសន្តិភាព និងគ្មានភាពហឹង្សាកាលពីថ្ងៃទី ២៩ ខែកក្កដា ដោយនិយាយថា ខ្លួនបានប្តេជ្ញានឹងធ្វើការជាមួយរដ្ឋាភិបាលថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី ...
តាំង វីដា
https://www.khmertimeskh.com/50520944/philippines-congratulates-cambodia-on-peaceful-election/
កំពង់ផែសមុទ្រកំពតបានបើកការដ្ឋានសាងសង់
ការដា្ឋនសាងសង់កំពង់ផែ ដែលត្រូវបានរង់ចាំយ៉ាងយូរ នៅខេត្តកំពត បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយអ្នកចូលរួមបាននិយាយថា កំពង់ផែនានេះ នាពេលខាងមុខនឹងជម្រុញការដឹកជញ្ជូនតាមផ្លូវសមុទ្រជាមួយវៀតណាម និងថៃ និង ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50520556/kampots-seaport-breaks-ground/
អគ្គីភ័យមានជាង ៣០០ ករណីគិតមកត្រឹមឆ្នាំនេះ
ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីម្សិលមិញថា មានអគ្គីភ័យជាង ៣០០ ករណី បានកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាចំនួនកើនឡើង បើធៀបទៅនឹងចំនួនករណី ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50520569/more-than-300-fires-recorded-so-far-this-year/
រដ្ឋសភាថ្មីនឹងកោះប្រជុំលើកដំបូងថ្ងៃទី ៥ ហើយរដ្ឋាភិបាលថ្មីបង្កើតថ្ងៃទី ៦ កញ្ញា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញបានប្រកាសជាថ្មីអំពីកាលបរិច្ឆេទជាក់លាក់នៃការកោះប្រជុំរដ្ឋសភា នីតិកាលទី ៦ លើកដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងការប្រកាសបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៩ ខែកក្កដាជាអ្វីដែលអ្នកវិភាគបានចោទសួរថា តើសភា ...
បែន សុខហ៊ាន
https://bit.ly/2vuck26
មន្ត្រីថា ការដកហូតឯកសារមិនសមស្របពីអន្តោប្រវេសន៍វៀតណាម បញ្ចប់បាន ៧០ ភាគរយ
មន្ត្រីមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានថ្លែងថា ផែនការដកហូតឯកសារផ្លូវការពីបុគ្គល ៧០០០០ នាក់បានបញ្ចប់ ៧០ ភាគរយ ឯកសារផ្លូវការដែលចេញឲ្យមិនសមស្របទៅជនអន្តោប្រវេសន៍ដែលភាគច្រើនបំផុតជាជនជាតិវៀតណាម។ ...
គង់ មេត្តា
https://bit.ly/2M3F4ZG
ឥណ្ឌានឹងធ្វើទំនើបកម្មតំបន់ជនបទនៅកម្ពុជាឱ្យក្លាយជាភូមិឌីជីថល
ដើម្បីនាំយកនូវបច្ចេកវិទ្យាទៅកាន់តំបន់ជនបទ និងបង្កើនការអភិវឌ្ឍវិស័យកសិកម្មក្នុងស្រុក ឥណ្ឌានឹងបង្កើតភូមិឌីជីថលមួយ នៅក្នុងប្រទេសកម្ពុជា។ ឯកអគ្គរដ្ឋទូត លោកស្រី Manika Jain បាននិយាយកាលពីថ្ងៃចន្ទថា គម្រោងនេះនឹងក្លាយជា ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50520128/india-to-modernise-rural-areas-in-cambodia-with-digital-village/
ក្រសួងសាទរអាជីវកម្មនានាដែលចូលរួមការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច
ក្រសួងបរិស្ថាន កាលពីម្សិលមិញ បានសរសើរផ្សារទំនើប និងមជ្ឈមណ្ឌលផ្សារទំនើប ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមច្បាប់ ដែលបានអនុម័តកាលពីឆ្នាំមុន ដែលតម្រូវឱ្យផ្សារទាំងនោះយកថ្លៃលើថង់ប្លាស្ទិកពីអតិថិជន។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50520131/ministry-lauds-businesses-for-cutting-down-plastic-bag-usage/
ក្រសួងបានចេញតួលេខបឋមនៃការខូចខាតដោយសារទឹកជំនន់
យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្មបានឱ្យដឹងថា វាលស្រែជាង ៣០០០ ហិកតា ត្រូវបានរងការបំផ្លិចបំផ្លាញទាំងស្រុង ហើយដីស្រែចំនួន ២០០០០ បានរងការខូតខាត ដោយសារគ្រោះទឹកជំនន់ថ្មីៗនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50520132/ministry-releases-preliminary-figures-for-flood-damage/
កម្ពុជា និងចិន រួមគ្នាលើកស្ទួយវិស័យសូត្រក្នុងស្រុក
ជាមួយគោលបំណងដើម្បីលើកស្ទួយវិស័យកោសេយ្យវប្បកម្មនៅក្នុងស្រុក រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យកសិកម្មចិនខាងត្បូង (SCAU) នឹងចាប់ផ្តើមកិច្ចសហការក្នុងការស្រាវជ្រាវក្នុងវិស័យនេះ និងបើកវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ។ ...
សុខ ចាន់
https://www.khmertimeskh.com/50520133/cambodia-china-team-up-to-boost-local-silk-sector/
លោក ហ៊ុន សែន សន្យាខិតខំប្រឹងប្រែងទ្វេដងដើម្បីធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីម្សិលមិញបានសន្យា «ខិតខំប្រឹងប្រែងទ្វេដង» ដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនស័ក្តិសមនឹងការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ ខណៈលោកបានបន្តវាយប្រហារប្រធានចលនាសង្គ្រោះជាតិក្រោយពីលោក សម រង្ស៊ី ដាក់លក្ខខណ្ឌមិនធ្វើតាមការទាមទារស្បថដាក់ជីវិតរបស់លោក ...
បែន សុខហ៊ាន
https://bit.ly/2M0vhnm