ODC English Site
លោក ហ៊ុន សែន បញ្ជាក់អំពីការផ្ទេរខ្នាតផែនទីមិនផ្ទុយរដ្ឋធម្មនុញ្ញ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយអំពីការផ្ទេរផែនទី ឬចម្លងផែនទីពង្រីកផែនទីពីខ្នាត ១/១០០០០០ មកផែនទីខ្នាត ១/៥០០០០ ដែលជាកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាមគឺមិនប៉ះពាល់ដល់រដ្ឋធម្មនុញ្ញទេ។ ...
វង្ស សុខេង
http://bit.ly/2gOp8rI
រដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីរ៉ែសួររឿងពុករលួយ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ត្រូវបានកោះហៅដោយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភាដើម្បីសាកសួរនៅពាក់កណ្តាលខែនេះក្នុងករណីពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបុរីដែលធ្វើឲ្យបាត់ចំណូលជាតិរាប់រយលាន ...
មាស សុខជា
http://bit.ly/2gMBR0d
កម្ពុជា បានប្រយោជន៍ពីពន្ធនាំចេញទាបបំផុត
ទំនិញកម្ពុជាទទួលបានអត្ថប្រយោជន៍ពីអត្រាពន្ធនាំចេញទាបបំផុតនៅក្នុងពិភពលោកប៉ុន្តែពាណិជ្ជកម្មរបស់កម្ពុជានៅតែត្រូវបានរារាំងដោយការិយាធិបតេយ្យ និងអំពើពុករលួយដែលអូសបន្លាយជាយូរមកហើយ។ នេះបើតាម ...
Matthieu de Gaudemar
http://bit.ly/2h12uz6
រាជរដ្ឋាភិបាលឲ្យវិនិយោគិនចិន និងកូរ៉េ ទទួលទិដ្ឋាការចេញចូលកម្ពុជា បីឆ្នាំមិនបង់ថ្លៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាវិនិយោគិនចិននិងកូរ៉េនឹងទទួលបានទិដ្ឋាការចេញចូលកម្ពុជាច្រើនដងក្នុងរយៈពេល៣ឆ្នាំដោយមិនចាំបាច់ស្នើសុំទិដ្ឋាការថ្មីនិងបង់ថ្លៃទៀតទេគឺដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា និងដើម្បីទាក់ទាញវិនិយោគិនចិន និង ...
សុខ ចាន់
http://bit.ly/2gFHE55
កម្ពុជានឹងក្លាយជាទីតាំងសក្តានុពលវិនិយោគ សម្រាប់វិនិយោគិនចិន
វាជាវេទិកាធុរកិច្ចកម្ពុជា-ចិន ដ៏ធំលើកដំបូងរបស់កម្ពុជាដែលបានទាក់ទាញក្រុមវិនិយោគិនចិនជាច្រើនរយនាក់មកទីក្រុងភ្នំពេញកាលពីម្សិលមិញដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍យ៉ាងរហ័ស ...
ចេង សុខហ័ង
http://bit.ly/2gSzZPR
ដីមួយផ្នែកស្រុកមុខកំពូល ខេត្តកណ្តាល កាត់ចូលក្រុងភ្នំពេញ
ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យមានការកែសម្រួលព្រំប្រទល់ដីរវាងរាជធានីភ្នំពេញនិងខេត្តកណ្តាលដោយកាត់យកផ្ទៃដីមួយផ្នែកនៃឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាល ទៅឲ្យសង្កាត់ចំនួន ២ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១១ ខែវិច្ឆិកា និង ...
ប៉ិច សុធារី
http://bit.ly/2h0PKIY
សិប្បកម្មកែច្នៃវល្លិរមៀតនៅកោះកុងត្រូវផ្អាកសកម្មភាពទាំងស្រុង
សមត្ថកិច្ចចម្រុះបានអះអាងថាសកម្មភាពនៃការសាងសង់សិប្បកម្មកែច្នៃវល្លិរមៀតនៅក្នុងឃុំឫស្សីជ្រំស្រុកថ្មបាំងខេត្តកោះកុងនិងការគ្រោងប្រមូលវល្លិរមៀតត្រូវបានផ្អាកសកម្មភាពទាំងស្រុង។ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឲ្យដឹងថា កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមមន្ត្រីមន្ទីរ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2fXYz4v
សហជីពគាំទ្រក្រសួងការងារ ត្រៀមរៀបចំផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារ
មន្ត្រីសហជីពបានសាទរទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះការត្រៀមរៀបចំផ្តល់សច្ចាប័នដល់អនុសញ្ញាមួយចំនួនជាពិសេសអនុសញ្ញាពីរសំខាន់ៗដែលសហជីព និងកម្មករ-កម្មការិនីរោងចក្រ ព្រមទាំងពលករធ្វើការតាមផ្ទះតែងតែទាមទារកន្លងមក។ ...
មុំ គន្ធា
http://bit.ly/2gS9yK6
ចំនួនសរុបនៃអ្នកចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ គិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦
បន្ទាប់ពីរយៈពេលបីខែនៃការចុះឈ្មោះបោះឆ្នោត ដែលបានចាប់ដំណើរការពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ សេចក្តីប្រកាសព័ត៌មាន ដែលបានចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ប្រទេសជប៉ុនឧបត្ថម្ភ ១.១ លានដុល្លារដល់សាលាក្តីខ្មែរក្រហម
ប្រទេសជប៉ុន ដែលជាអ្នកផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហមដ៏ធំ បានចូលរួមផ្តល់ថវិកាបន្តទៀតចំនួន ១.១២ លានដុល្លារ ដល់ភាគីអន្តរជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សាលាក្តីដែលបានឱ្យដឹងកាលពីថ្ងៃអង្គារ។ ...
Mayuri Mei Lin
http://www.khmertimeskh.com/news/32642/japan-donates--1-1-million-to-tribunal/
មានការយល់ឃើញខុសគ្នាពីករណីផ្លាស់ប្ដូរខ្នាតផែនទី
ខណៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមានជំនឿលើការជំរុញនាពេលថ្មីៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យមានការគូសផែនទីឡើងវិញនៃព្រំដែន កម្ពុជា‑វៀតណាម មកខ្នាត ១/៥០ ០០០ និងតាមផែនទី UTM ថា នឹងមិនបំពានមាត្រារដ្ឋធម្មនុញ្ញនិងមិន ...
មាស សុខជា and Alex Willemyns
http://bit.ly/2fNMBqw
ស្ត្រីតវ៉ាឲ្យរដ្ឋាភិបាលធានាសុវតិ្ថភាពការងារស្ត្រីមានគភ៌
បណ្តាញសហជីពស្ត្រីប្រមាណ ១០០ នាក់ធ្វើការផ្នែកចម្រុះនៅក្នុងវិស័យផ្សេងៗគ្នាកាលពីម្សិលមិញបានដាក់ញត្តិទៅក្រសួងការងារនិងក្រសួងកិច្ចការនារីក្នុងគោលបំណងស្នើឲ្យរដ្ឋាភិបាលធ្វើការផ្តល់សច្ចាប័នលើអនុសញ្ញា ILO ដើម្បីការងារស្ត្រីមានផ្ទៃពោះចំពោះ ...
សែន ដាវីត
http://bit.ly/2gnkhiG
សង្គមស៊ីវិល និងជនរងគ្រោះ បង្ហាញកង្វល់ពីភាពអយុត្តិធម៌ក្នុងសង្គម
ក្រុមអង្គការសង្គមស៊ីវិលនិងប្រជាសហគមន៍ដែលរងគ្រោះបានបង្ហាញកង្វល់ជាខ្លាំងចំពោះភាពអយុត្តិធម៌ដែលកំពុងកើតឡើងក្នុងសង្គមបច្ចុប្បន្នខណៈដែលមានការចាប់ខ្លួនសកម្មជនមួយចំនួន ការកើតមានករណីឃាតកម្មបញ្ហាដីធ្លីសិទ្ធិមនុស្សនិងភាពមិនចុះសម្រុងគ្នារវាងគណបក្សនយោបាយ ដែល ...
ប៉ិច សុធារី
http://bit.ly/2g8ZH2O
បច្ចេកវិទ្យាផ្កាយរណបចាប់សកម្មភាពអ្នកកាប់ឈើខុសច្បាប់នៅកម្ពុជាពីអវកាស
អ្នកកាប់ឈើខុសច្បាប់នៅក្នុងប្រទេសនេះ អាចនឹងមានសត្រូវថ្មីដ៏មានឥទ្ធិពលក្នុងពេលឆាប់ៗ នោះគឺផ្កាយរណបចំនួនពីររបស់អង្គការណាសា ដែលចាប់អារម្មណ៍ខ្លាំងលើអ្វីដែលពួកគេកំពុងធ្វើស្រេចតែចិត្ត។ អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យម៉ារីលែន (University of Maryland) នៅសហរដ្ឋអាមេរិកបានលើកឡើងថា ប្រព័ន្ធបង្កើតថ្មីនេះដែលចាប់យកសញ្ញានៃការបាត់បង់ព្រៃឈើពីទីអវកាសបានទាន់ពេលវេលា និងមានភាពច្បាស់ជាងមុននោះ អាចនឹងឃ្លាំមើលប្រទេសកម្ពុជាចាប់ពីដើមឆ្នាំក្រោយទៅ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35522
Angkor Gold ទិញយកភាគហ៊ុនមកវិញ
ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសកាណាដា Angkor Gold បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានយល់ព្រមទិញហ៊ុនទាំងអស់មកវិញដែលខ្លួនបានលក់ឱ្យទៅក្រុមអ្នកវិនិយោគនៅក្នុងឆ្នាំ ២០១៤ តាមរយៈសិទ្ធិ NSR នៅក្នុងតំបន់រុករករ៉ែ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/32628/angkor-gold-share-restored/
រមណីយដ្ឋានលំហែកាយដ៏ប្រណីត
ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសជប៉ុនគ្រោងនឹងវិនិយោគ ៣ លានដុល្លារ ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានលំហែកាយស្តង់ដារលំដាប់ផ្កាយប្រាំនៅលើភ្នំគីរីរម្យ ដែលស្ថិតនៅចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រ ភាគខាងនិរតីនៃរាជធានីភ្នំពេញ ហើយការសាងសង់នឹង ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/32625/luxury-time-share-resort/
ក្រសួងជំរុញឲ្យអនុវត្តគម្រោងកសិកម្មតាមកិច្ចសន្យា
រដ្ឋមន្ដ្រីកសិកម្មបានជំរុញឲ្យអនុវត្តគម្រោង កសិកម្មតាមកិច្ចសន្យា ដើម្បីធានាទីផ្សារតម្លៃស្រូវសម្រាប់កសិករ ខណៈផែនការត្រូវបានលើកឡើងអស់រយៈពេលជាយូរមកហើយ។ លោក វែង សាខុន បានលើកឡើងបែបនេះកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមជាប់ ...
ចេង សុខហ័ង
http://bit.ly/2gIwlf1
ការចុះឈ្មោះបោះឆ្នោតបានបញ្ចប់ហើយដោយមានអ្នកចុះឈ្មោះ៨០%
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងកាលពីម្សិលមិញថា ពួក គេមានការរីករាយដែលបានចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៨០ ភាគរយ ក្នុងចំណោមអ្នកមានសិទិ្ធបោះឆ្នោតប្រមាណ ៩,៦ លាននាក់ ក្នុងរយៈកាលបីខែកន្លងមក។ ...
ប៊ុន សេងគង់
http://bit.ly/2gNej7J
វេទិកាធុរកិច្ចកម្ពុជា-ចិនលើកទី១ចាប់ផ្តើមថ្ងៃនេះ
ក្រុមហ៊ុនចិនប្រមាណជាង១០០ក្រុមហ៊ុននឹងមករួមគ្នាជាមួយនឹងក្រុមហ៊ុនក្នុងស្រុករាប់រយក្រុមហ៊ុនផ្សេងទៀតនៅព្រឹកនេះនឹងចូលរួមនៅក្នុងវេទិកាធុរកិច្ចចិន-កម្ពុជានិងវេទិកាអភិវឌ្ឍន៍ហិរញ្ញវត្ថុជាលើកដំបូងនៅរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រីកពាណិជ្ជកម្ម ...
ម៉ៃ គុណមករា
http://bit.ly/2gHY6UZ
គ.ជ.ប.៖ អ្នកដែលមិនមកចុះឈ្មោះ ភាគច្រើនជាពលករចំណាកស្រុក
ជិត២០ភាគរយ នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតតែមិនបានចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ភាគច្រើនជាពលករចំណាកស្រុកក្រៅប្រទេសដែលមានទាំងស្របច្បាប់ និងមិនស្របច្បាប់។ នេះបើតាមការសន្និដ្ឋានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បន្ទាប់ពី ...
តាំង វីដា
http://bit.ly/2fGq9op
ពលរដ្ឋមកពីព្រះវិហារស្នើក្រសួងមហាផ្ទៃ ដោះស្រាយដីធ្លី
ប្រជាពលរដ្ឋជាង៥០នាក់តំណាង២៥៣គ្រួសាររស់នៅភូមិស្វាយជ្រុំឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញបានដាក់ញត្តិជាថ្មីស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តព្រះវិហារ ពន្លឿនការដោះស្រាយបញ្ហាដីធ្លី ដើម្បីឲ្យពួកគាត់បានត្រឡប់ទៅរស់នៅក្នុងភូមិឃុំរបស់ពួកគេវិញឲ្យបាន ...
ប៉ិច សុធារី
http://bit.ly/2fTebWF
គ.ជ.ប. បន្ថែមពេលចុះឈ្មោះបោះឆ្នោត ១ថ្ងៃ ទោះលទ្ធផលបានត្រឹមតែជាង ៨០ភាគរយក្តី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានសម្រេចពន្យារពេល១ថ្ងៃទៀតនៅគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស សម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ បើទោះបីជាការចុះឈ្មោះបោះឆ្នោតថ្មី បានលទ្ធផលត្រឹមតែជាង៨០ភាគរយក្តី។ ...
តាំង វីដា
http://bit.ly/2g95upc
ក្រុមហ៊ុនបរទេសបង្ហាញឧបសគ្គ និងបញ្ហាប្រឈមការធ្វើធុរកិច្ចនៅកម្ពុជា
ប្រធានក្រុមហ៊ុនបរទេសធំៗប្រមាណជាង ១០រូប ដែលមានក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ បានលើកឡើងសារជាថ្មីម្តងទៀតពីឧបសគ្គ និងបញ្ហាប្រឈមក្នុងការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជាដែលភាគច្រើនបំផុតគឺពាក់ព័ន្ធទៅ ...
សុខ ចាន់
http://bit.ly/2gXn1or
តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិនឹងហក់ឡើងទៅដល់ ២.៥០០ដុល្លារក្នុង១តោន
តម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងរហូតដល់២.៥០០ដុល្លារអាមេរិកក្នុងមួយតោននាប៉ុន្មានខែបន្តបន្ទាប់នេះដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកមានលំនឹងល្អ ស្របពេលដែលប្រទេសចំនួនបួន រួមមានវៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ីដែលជាសមាជិកនៃសមាគមប្រទេសផលិតកៅស៊ូរបស់ពិភពលោក ...
សុខ ចាន់
http://bit.ly/2fNnZ1n
