ដី​មួយ​ផ្នែកស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល ​កាត់​ចូល​ក្រុង​ភ្នំពេញ

ព្រះ​មហាក្សត្របាន​ត្រាស់បង្គាប់​ឲ្យ​មាន​ការ​កែ​សម្រួល​ព្រំប្រទល់​ដី​រវាង​រាជធានី​ភ្នំពេញនិង​ខេត្ត​កណ្តាលដោយ​កាត់​យក​ផ្ទៃដី​មួយ​ផ្នែក​នៃ​ឃុំ​សំបួរមាសស្រុក​មុខកំពូលខេត្ត​កណ្តាល ទៅ​ឲ្យ​សង្កាត់​ចំនួន ​២​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​ ​យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា និង​ត្រូវ​បាន​ចែក​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា បាន​ត្រាស់​បង្គាប់​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល កាត់​យក​ផ្ទៃដី​មួយ​ផ្នែក​របស់​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល ទៅ​ឲ្យ​សង្កាត់​បាក់ខែង និង​សង្កាត់​ព្រែក​តាសេក នៃ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់​ពី​ថ្ងៃ​ឡាយព្រះហស្ដលេខា​ត​ទៅ។ …

ប៉ិច សុធារី
http://bit.ly/2h0PKIY