ភាសាខ្មែរបកប្រែដោយអូឌីស៊ី
សម្ព័ន្ធភាពពាណិជ្ជកម្មសម្លឹងរកការធ្វើ e-commerce ឆ្លងព្រំដែនប្រទេសតាមបណ្តោយទន្លេមេគង្គ
ក្រុមហ៊ុន និងអង្គភាពនានាមកពីបណ្តាប្រទេសចំនួន ៦នៅតាមបណ្តោយទន្លេមេគង្គបានបង្កើតសម្ព័ន្ធភាពពាណិជ្ជកម្ម ជាមួយនឹងទន្សនៈវិស័យដើម្បីស្ថាបនាវេទិកា e-commerce ឆ្លងព្រំដែន។ ...
ក្រុមការងារសារព័ត៌មានឆាយណាដេលី
http://www.chinadaily.com.cn/business/2016-06/12/content_25681597.htm
រដ្ឋមន្ត្រីក្រសួងការបរទេសច្រានចោលកង្វល់របស់លោក បាន គីមូន
បន្ទាប់ពីបដិសេធដំបូងមិនធ្វើអត្ថាធិប្បាយអំពីការហៅទូរស័ព្ទដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុនមក ក្រសួងបានបញ្ចេញការឆ្លើយតបរបស់លោក ប្រាក់ សុខុន ដែលការឆ្លើយតបទាំងនោះនិយាយការពារការបង្ក្រាបកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង។ ...
តើទំនប់វារីអគ្គិសនីកំពុងជះឥទ្ធិពលដូចម្តេចដល់អ្នកភូមិនៅក្នុងតំបន់?
លោកស្រី ដម ច័ន្ទ ហុចម្ហូបអាហារដែលគាត់លក់ដូរដើម្បីបានប្រាក់បណ្តើរ ហើយនិយាយរៀបរាប់បណ្តើរនៅពេលលឺសម្លេងផ្ទុះយ៉ាងខ្លាំងនៅពីចម្ងាយ។ ស្ត្រីវ័យ ៥៥ឆ្នាំរូបនេះបានរស់នៅធ្វើស្រែចំការ និងលក់ដូរចំណីអាហារនៅក្នុងឃុំព្រះរំកិលដែលស្ទើរតែមួយជីវិតរបស់គាត់ទៅហើយនេះកំពុងសម្តែងការព្រួយបារម្ភពីអនាគតផ្ទះរបស់គាត់ដែលនៅក្បែរនឹងការដ្ឋានទំនប់វារីអគ្គិសនីដនសាងហុង ដែលលោកស្រីរៀបរាប់ថា ទំនប់នេះបានចាប់ផ្តើមជះឥទ្ធិពលដល់ជីវិតសត្វព្រៃនៅក្នុងតំបន់ និងជីវភាពរស់នៅរបស់ប្រជាជនដែលនៅក្បែរព្រំដែនប្រទេសឡាវ។ ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/26037/don-sahong-vs-dolphins--how-the-dam-is-affecting-local-residents/
ការប្រមូលពន្ធកើនបាន ២១.៦ភាគរយ
ការប្រមូលចំណូលពីពន្ធរបស់រាជរដ្ឋាភិបាលកើនដល់ចំនួនប្រមាណ ២១.៦ភាគរយនៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅ ដែលចំណូលពន្ធនេះបានបំពេញដល់ថវិកាជាតិបាន ៧០៨.២លានដុល្លារ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26024/tax-collection-goes-up-by-21-6-percent/
ស្ពានត្រូវបានខូតខាតដោយសាររថយន្តដឹកឈើខុសច្បាប់ហួសទម្ងន់
ស្ពានតារាជខេត្តកំពតត្រូវបានខូចខាតមួយចំនួនដោយសារតែរថយន្តដឹកឈើប្រណិតខុសច្បាប់ហួសទម្ងន់ឆ្លងកាត់កាលពីថ្ងៃចុងសប្តាហ៍ ដែលនេះជំរុញឱ្យបើកការតាមប្រមាញ់អ្នកបើកបររថយន្តនេះ ដែលគេទំនងជាធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26038/bridge-broken-by-illegal-load/
រដ្ឋមន្ត្រីក្រសួងការបរទេសនឹងចូលរួមកិច្ចប្រជុំអាស៊ាន
ក្នុងនាមជារដ្ឋមន្ត្រីការបរទេសមួយក្នុងចំនោមបណ្តាប្រទេសទាំងដប់នៃអាស៊ាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេសកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំងដប់រយៈពេលពីរថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/26033/foreign-minister-to-join-asean-meeting/
កំពង់ផែស្វ័យតក្រុងភ្នំពេញបង្កើតក្រុមប្រឹក្សាភិបាលឯករាជ្យទីមួយ
មន្ត្រីក្រុមហ៊ុនមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កំពង់ផែស្វ័យតក្រុងភ្នំពេញបានបង្កើតកិច្ចប្រជុំទូទៅទីមួយកាលពីសប្តាហ៍មុន ដោយជ្រើសរើសក្រុមប្រឹក្សាភិបាលឯករាជ្យដើម្បីធានាឱ្យបាននូវតម្លាភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/ppap-board-adds-first-independent-directors
វិស័យសុខាភិបាលត្រូវបានកត់សម្គាល់
វិធានការតាមផ្លូវច្បាប់នឹងត្រូវបានអនុវត្តន៍ការប្រឆាំងនឹងវិទ្យាស្ថានសុខាភាពណាដែលផ្តល់ការថែទាំមិនមានគុណភាព នេះបើយោងតាមការប្រកាសដោយផ្ទាល់ដោយក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន ដែលបានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃប្រព័ន្ធកត់ត្រាឌីជីថលដើម្បីរក្សាទិន្នន័យនៅក្នុងវិស័យសុខាភិបាល។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26032/health-sector-on-notice/
បាតុករ"ថ្ងៃចន្ទព័ណខ្មៅ"នឹងត្រូវប្រឈមមុខនៅសាលាឧទ្ធរណ៍
សកម្មជននៅពីក្រោយ “ថ្ងៃចន្ទព័ណខ្មៅ” បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើបាតុកម្មម្តងទៀតនៅថ្ងៃនេះ បើទោះបីជាមានការគម្រាមកំហែងពីការចាប់ខ្លួនកាន់តែច្រើននិងត្រូវប្រឈមនៅសាលាឧទ្ធរណ៍ក៏ដោយ ខណៈបុគ្គលិកបួននាក់របស់អង្គការអាដហុកនិងមន្ត្រីគជបមួយរូបនឹងត្រូវចូលសាវនការនៅក្នុងព្រឹកនេះ។ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/black-monday-will-move-to-appeal-court-114008/
ធនាគារអេស៊ីលីដាបង្កើនដើមទុនរបស់ខ្លួន
ធនាគារពាណិជ្ជដែលនាំមុខគេនៅកម្ពុជា អេស៊ីលីដា បានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួនបានដាក់បញ្ជូលដើមទុនបន្ថែម ៤២ លានដុល្លារ ដើម្បីបង្កើនដើមទុនបច្ចុប្បន្ន ២៦៥.៧លានដុល្លារ ដែលធ្វើឱ្យទុនដែលបានចុះបញ្ជីជាសរុបកើនបាន ៣០៧.៧លានដុល្លារ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26026/acleda-increases-share-capital/
ចំណាយទៅលើពាណិជ្ជកម្មតាមកាសែតធ្លាក់ចុះ
ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមកាសែត និងទស្សនាវដ្ដីធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសដំបូងឆ្នាំនេះខណៈការចំណាយលើទូរទស្សន៍កើនឡើងខ្ពស់។ នេះបើតាមទិន្នន័យចុងក្រោយបានពីក្រុមហ៊ុន Indochina Research បានបង្ហាញកាលពីចុងសប្ដាហ៍មុន។ ...
ហ៊ គឹមសាយ
http://bit.ly/236j4fp
ក្រសួងសុខាភិបាលនិងអង្គការWHOចុះកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនិងអង្គការWHOបានចុះកិច្ចព្រមព្រៀងលើគម្រោងរយៈពេល៥ឆ្នាំក្នុងការព្យាបាលជម្ងឺឆ្លងនិងជម្ងឺមិនឆ្លង ជម្រុញការថែទាំសុខភាពសកលកម្រិតខ្ពស់ ពង្រឹងសមត្ថភាពក្នុងការឆ្លងតបនឹងជម្ងឺថ្មីៗដែលកើតមានឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-and-who-sign-5-year-plan
ការបោះជំហានរបស់វីងក្នុងប្រព័ន្ធទូទាត់នៅកម្ពុជា
វីង ដែលជាធនាគារឯកទេស និងជាភ្នាក់ងារផ្ទេរប្រាក់ចល័តដ៏ពេញនិយមមួយនៅកម្ពុជាបានតែងតាំងលោក Jojo Malolos ជាអគ្គនាយករយៈ ៤ ខែមកហើយដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន។ ...
Ayanna Runcie
http://bit.ly/28ApRSl
ការសិក្សាស្រាវជ្រាវដែលប្រើបច្ចេកវិទ្យាស្គែនតាមឡាស៊ែរពីអាកាសផ្តល់ពន្លឺថ្មីលើប្រវត្តិអង្គរ
ការសិក្សាស្រាវជ្រាវចេញនៅក្នុងថ្ងៃនេះក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្របុរាណវិទ្យា (Journal of Archaeological Science) ប្រហែលជាអាចនាំឲ្យមានការសរសេរឡើងវិញនូវប្រវត្តិសាស្ត្រទាំងមូលរបស់ប្រទេសកម្ពុជា។ ...
មីសែល វ៉ាសង
http://www.cambodiadailykhmer.com/32110
ចាងហ្វាងផ្សាយផ្សាយនិយាយថាការសារភាពសម្លាប់មនុស្សជាការបង្ខិតបង្ខំ
ចាងហ្វាងផ្សព្វផ្សាយរបស់កាសែតមួយដែលចោទប្រកាន់ពីបទសម្លាប់មិត្តភក្តិរបស់គាត់នៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បានប្រាប់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះថាការសារភាពរបស់គាត់ទៅកាន់ប៉ូលីសយោធាតកើតឡើងតាមរយៈការធ្វើទារុណកម្ម ប៉ុន្តែព្រះរាជអាជ្ញារបានអះអាងថាការអះអាងនោះនឹងត្រូវបាន”ទម្លាយ” នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបើវាជាការពិត ។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/publisher-says-murder-confession-was-coerced-113986/
សហរដ្ឋអាមេរិកគាំទ្រការដេញថ្លៃ TPP
សហរដ្ឋអាមេរិកកាលពីម្សិលមិញបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះកម្ពុជាដែលក្លាយជាសមាជិកមួយនៃដៃគូឆ្លងប៉ាស៊ីហ្វិកដែលដឹកនាំដោយអាមេរិក ដើម្បីលើកកម្ពស់ដល់ការលូតលាស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសតំបន់ប៉ាស៊ីហ្វិក។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25980/us-supports-tpp-bid/
គជបកំណត់ថ្ងៃចុះបញ្ជីបោះឆ្នោត
បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនលើកមក កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយតារាងកាលវិភាគសម្រាប់អ្នកបោះឆ្នោត ដែលនឹងផ្តល់រយៈពេល៣ខែសម្រាប់ការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចំនួន៩.៦លាននៅទូទាំងប្រទេស។ ...
Ananth Baliga
http://www.phnompenhpost.com/national/nec-sets-voter-registration-dates
មន្ត្រីម្នាក់និយាយថា ត្រូវការថវិកាបន្ថែមទៀតដើម្បីស៊ើបអង្កេតស្នាមមេដៃ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/32078
ប្រធានអង្គការមួយរូបសុំទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...
Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec
ប្រាក់ចំណេញកើនឡើង ១៥០ ភាគរយ
បន្ទាប់ពីបានបង្ហាញនូវការធ្លាក់ចុះប្រាក់ចំណេញជារួមរហូតដល់ ៧០ ភាគរយកាលពីឆ្នាំ ២០១៥ ក្រុមហ៊ុនរោងចក្រកាត់ដេរ Grand Twins International (GTI) ដែលចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារហ៊ុនកម្ពុជាបានរាយការណ៍កំណើនប្រាក់ចំណូលយ៉ាងខ្លាំងនៅត្រីមាសទី ១ ឆ្នាំនេះជាសញ្ញាសង្ឃឹមថារោងចក្រកាត់ដេរនេះអាចចាប់ផ្ដើមទទួលជោគជ័យក្នុងផ្សារហ៊ុន។ ...
Kali Kotoski
http://bit.ly/1Ye5TrC
មន្ត្រីសេដ្ឋកិច្ចអាមេរិក បន្តជំរុញពាណិជ្ជកម្មនឹងកម្ពុជា
មន្ដ្រីរដ្ឋាភិបាលអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាបានជំរុញឲ្យកម្ពុជាបន្តការចរចាក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការដាក់បញ្ចូលពាណិជ្ជកម្មបន្ថែមទៀត។ ...
Kali Kotoski
http://bit.ly/1PjRJyd
កិច្ចចរចារជាមួយតំណាងរោងចក្រឈប់ដំណើរការមិនមានលិទ្ធផល
កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយតំណាងរោងចក្រម្ចាស់ម៉ាឡេស៊ី Global Apparels Limited មន្ត្រីសហជីពនិងកម្មករដើម្បីសម្របសម្រួលការព្រមព្រៀងអំពីសំណងជម្ងឺចិត្ត ខណៈដែលក្រុមហ៊ុននេះបញ្ឈប់ដំណើរការ។ ...
សែន ដេវីត
http://www.phnompenhpost.com/national/talks-over-garment-factorys-closure-bear-no-fruit
អតីតអ្នកបុរីកីឡាសុំឲ្យលោក ជា សុផារ៉ា ជួយ
អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...
ប៉ិច សុធារី
http://bit.ly/1Piexi0
គោលការណ៍ថ្មី៥ចំណុចដើម្បីដោះស្រាយបញ្ហាតំបន់អនាធិបតេយ្យគ្រឿងញៀន
រដ្ឋាភិបាលបានប្រកាសអំពីគម្រោងការណ៍ថ្មីមួយដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងតំបន់ត្រពាំងឈូក ដែលជាតំបន់អនាធិបតេយ្យស្ថិតនៅក្នុងខណ្ឌសែនសុខនៃរាជធានីភ្នំពេញនិងជាកន្លែងទីផ្សារសេរីក្នុងការប្រើប្រាស់និងចែកចាយគ្រឿងញៀនអស់រយៈពេលជាងមួយទសវត្សកន្លងទៅ។ ...
Niem Chheng and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/new-five-point-plan-tackle-drug-slum