ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ស្តង់ដារសុវត្ថិភាពសម្រាប់អាគារខ្ពស់ៗនៅតែបន្តជាបញ្ហា
ខណៈពេលដែលអាគារខ្ពស់ៗកំពុងបន្តសាងសង់នៅរាជធានីភ្នំពេញ អ្នកជំនាញអចលនទ្រព្យនិងសំណង់ជាច្រើនរូប ក៏ដូចជាប្រជាពលរដ្ឋបានធ្វើការចោទសួរអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពរបស់អាគារខ្ពស់ៗនៅក្នុងរាជធានី។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/amid-turmoil-eu-calls-for-review-of-aid-to-cambodia-113900/
កម្ពុជាចុះកិច្ចព្រមព្រៀងការស្មុំកូនយកមកចិញ្ចឹមជាមួយអេស្ប៉ាញ
ច្រើនឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានផ្អាកកម្មវិធីការស្មុំកូនយកមកចិញ្ចឹមអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលតំបន់ Catalan ក្នុងប្រទេសអេស្ប៉ាញបានចុះអនុសារណៈព្រមព្រៀងគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃអង្គារ ដែលសន្ធិសញ្ញានេះនឹងអនុញ្ញាតិ្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្មុំកូនពីប្រទេសកម្ពុជា។ ...
Janelle Retka and ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/adoption-agreement-signed-with-catalonia-113847/
ប្រកាសអាសន្នបន្ទាប់ពីករណីជម្ងឺគ្រុនឈាមមានកំណើនខ្លាំង
តួរលេខនៃករណីជម្ងឺគ្រុនឈាមដែលត្រូវបានរាយកាណ៍ក្នុងរយៈពេល២១សប្តាហ៍ដំបូងក្នុងឆ្នាំ២០១៦មានកំណើនទ្វេរដងបើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដែលកំណើននេះត្រូវបានរំពឹងទុកថានឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។ ...
ប៊ុន សេងគង់ and Yesenia Amaro
http://www.phnompenhpost.com/national/warning-after-spike-dengue-fever-cases
ពិព័រណ៍ CAMFOODនឹងកើតឡើងនៅខែតុលា
ពិព័រណ៍ CAMFOOD និង CAMHOTELប្រចាំឆ្នាំលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលានិងមាន ក្រុមហ៊ុនបរទេសជាច្រើនចូលរួម ដែលផ្តល់ជាឱកាសដល់ ក្រុមហ៊ុនក្នុងស្រុកក្នុងការសិក្សាពីក្រុមហ៊ុនបរទេសនូវការអនុវត្តអាជីវកម្មនិងបង្ហាញពីផលិតផល របស់ខ្លួន នេះបើយោងតាមការប្រកាសរបស់ម្ចាស់ឧស្សាហកម្ម កាលពីម្សិលមិញ។ .. ...
Ayanna Runcie
http://www.phnompenhpost.com/business/camfood-expo-set-bring-foreign-goods
កម្មវិធីរបស់UNICEFគ្រោងនឹងពង្រឹងការចុះបញ្ជីសំបុត្រកំណើត
នៅប្រទេសកម្ពុជា មានកុមារ៤រូបក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅមិនទាន់បានចុះបញ្ជីសំបុត្រកំណើត។ យ៉ាងណាមិញ អង្គការUNICEFបានឱ្យដឹងថា កម្មវិធីថ្មីមួយគ្រោងនឹងដោះស្រាយបញ្ហានេះនៅថ្នាក់ឃុំដោយប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទ័។ ...
Yesenia Amaro
http://www.phnompenhpost.com/national/unicef-program-aims-improve-birth-registration
ជប៉ុនផ្តល់អាហារូបករណ៍ ៣លានដុល្លារ
រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេងកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ដែលជាការបន្តប្រពៃណីនៃការផ្តល់អាហារូបករណ៍ទ្វេភាគីដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ មកម្ល៉េះ នេះបើតាមប្រសាសន៍របស់ក្រុមមន្ត្រីកាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25924/japan-gives--3m-for-scholarships/
UNDP ផ្តោតពីបញ្ហាបរិស្ថាន
ទិវាបរិស្ថានពិភពលោកកាលពីថ្ងៃច័ន្ទ ត្រូវបានកត់សម្គាល់ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ពេលដែលទីស្នាក់ការកណ្តាលនៅកម្ពូជារបស់អង្គការនេះបានចេញសេចក្តីថ្លែងការណ៍មួយគូសបញ្ជាក់ពី សារៈសំខាន់នៃការការពារបរិស្ថាននៅកម្ពុជា ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25923/environment-focus-for-undp/
ប្រាក់ចំណូលពន្ធដារបំពេញថវិការបស់រដ្ឋ
ប្រាក់ចំណូលពន្ធដាររបស់រដ្ឋាភិបាលបានកើនឡើងយ៉ាងខ្លាំង ប្រហែល ២២ ភាគរយនៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានការប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចំនួនប្រមាណ ៧៦៣លានដុល្លារ។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25916/tax-revenue-fills-coffers-of-the-state/
អ្នកទោសមនសិការដាក់ញ្ញាត្តិក្នុងពន្ធនាគារព្រៃសរ
សំណុំគោលការណ៍សុវត្ថិភាពថ្មីក្នុងពន្ធនាគារព្រៃសរ ដែលបង្កើតឡើងក្នុងគោងបំណងបញ្ឈប់ការប្រើប្រាស់ថ្នាំញៀននៅទីនោះ ត្រូវបានប្រើប្រាស់ទៅកាន់អ្នកទោសជ្រើសរើសមួយចំនួនដែលត្រូវបានជាប់ឃុំក្នុងករណីនយោបាយដ៏រសើបមួយដែលមានទាក់ទងទៅនឹងរឿងអាស្រូវផ្លូវភេទជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធលោក គឹម សុខា។ ...
មុិចដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/political-prisoners-partitioned-prey-sar
ក្រុមហ៊ុន Hyundai Engineering ឈ្នះការដេញថ្លៃគម្រោងសាងសង់ផ្សារទំនើបមួយនៅកម្ពុជាតម្លៃ ១២០លានដុល្លារ
ក្រុមហ៊ុន Hyundai Engineering ដែលស្ថិតនៅប្រទេសកូរ៉េខាងត្បូង បានទទួលកិច្ចព្រមព្រៀងគ្នាមួយលើគម្រោងសាងសង់ផ្សារទំនើបមួយនៅព្រះរាជាណាចក្រកម្ពុជាដែលជាសាខារបស់ក្រុមហ៊ុន Aeon Co ដ៏ធំរបស់ជប៉ុន ដែលគម្រោងសាងសង់នេះមានតម្លៃ ១២០ លានដុល្លារ ដែលកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងជួយដល់ក្រុមហ៊ុនសាងសង់កូរ៉េដែលត្រូវបានផ្តោតសំខាន់ការទៅលើការពង្រីកគម្រោងអាជីវកម្មសំណង់របស់ខ្លួន។ ...
លី ហាន់ណា
http://pulsenews.co.kr/view.php?year=2016&no=407384
សម្ព័ន្ធភាពសហរដ្ឋអាមេរិកផ្តល់ជំនួយមនុស្សធម៌នៅកម្ពុជា
នៅថ្ងៃទី ១៨ ខែ មិថុនា កងទ័ពអាមេរិកប្រមាណ ៨០នាក់នឹងមកកាន់ប្រទេសកម្ពុជាសម្រាប់គម្រោង Pacific Angel ឆ្នាំ២០១៦ ដែលជាបេសកកម្មជំនួយមនុស្សធម៌ប្រចាំឆ្នាំ។ ...
Stars and Stripes
http://www.stripes.com/news/us-allies-provide-humanitarian-aid-in-cambodia-1.413676
ផ្លូវរូងក្រោមដី និងស្ពានអាកាសនឹងត្រូវបានសាងសង់នៅក្នុងរាជធានីភ្នំពេញ
ផ្នែកមួយនៃផ្លូវដែលនឹងត្រូវបានកសាងនៅក្រោមដី និងស្ពានអាកាសដែលបានរៀបចំកែលម្អថ្មីនៅក្បាលថ្នល់ប្រហែលនឹងអាចឱ្យប្រជាជនក្នុងក្រុងអាចធ្វើដំណើរបាន នេះបើយោងតាមប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បើទោះបីក្រុមមន្ត្រីដែលធ្វើការជិតសិ្នទ្ធនឹងគម្រោងនេះ និយាយថាការសាងសង់នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25863/tunnels--overpasses-to-be-built-in-capital/
តំបន់សេដ្ឋកិច្ចពិសេសរបស់ថៃកំពុងសម្លឹងពីវិសាលភាពរបស់ខ្លួននៅកម្ពុជា
រដ្ឋាភិបាលថៃគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានតម្លៃប្រមាណ ១៤១.៦ លានដុល្លារនៅក្នុងខេត្តសាកែវ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ដើម្បីជួយដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យមនានារបស់ខ្លួន ដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនចូលនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយមួយរបស់ថៃ។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25858/thai-sez-eyes-cambodia/
តំបន់សេដ្ឋកិច្ចឈានដល់ព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើសហប្រតិបត្តិការរួមដោយក្រុមហ៊ុនពហុផលិតមួយដែលមានមូលដ្ឋាននៅប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Cambodia International Investment Development Group Co. Ltd បានឈានដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកាលពីម្សិលមិញ ជាមួយនឹងការបង្កើតរោងចក្រ ទី១០០ ដែលនឹងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ច និងសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25859/economic-zone-reaches-milestone/
ផ្សារភាគហ៊ុនត្រៀមខ្លួនជាស្រេចសម្រាប់សហគ្រាសធុនតូច និងមធ្យម
សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានមើលឃើញថា អាជីវកម្មខ្នាតតូចនិងមធ្យមប្រៀបបានដូចជាម៉ាស៊ីនដើម្បីជំរុញឱ្យមានកំណើននៅលើទីផ្សារហ៊ុនក្នុងស្រុក ខណៈពេលដែលក្រុមហ៊ុនដែលបានចុះបញ្ជីរួចជាច្រើនបានកើនឡើងជាលំដាប់។ ...
សុខ ចាន់
http://www.khmertimeskh.com/news/25855/stock-exchange-ready-for-smes/
សំណង់នៅតាមឆ្នេរសមុទ្រនឹងត្រូវបានកំទេចចោល
សំណង់នានាដែលរកឃើញថាកំពុងរំលោភបំពានដល់ដីតំបន់ឆ្នេរដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្តព្រះសីហនុ អាចនឹងត្រូវបានវាយបំផ្លាញចោល នេះបើយោងតាមលិខិតមួយដែលបានផ្ញើរពីរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដីទៅកាន់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25870/beach-buildings-to-be-destroyed/
ធនាគារជាតិកម្ពុជាធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់ចំនាយ
ធនាគារជាតិនៃកម្ពុជាបានទទួលជំនួយប្រមាណ ៨ លានដុល្លារពីរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់រាយរបស់ខ្លួន ព្រោះថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើពាណិជ្ជកម្ម ក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25854/nbc-modernizes-payment-system/
មនុស្សបីនាក់ដែលរងការចោទប្រកាន់ថាបានឈូសឆាយដីនៅខេត្តមណ្ឌលគិរីត្រូវបានដោះលែង
តុលាការខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានដោះលែងអ្នកភូមិជនជាតិភាគតិចព្នង ៣នាក់ដែលជាប់ចោទពីបទឈូសឆាយដីរបស់រដ្ឋខុសច្បាប់ ជាមួយនឹងល័ក្ខខណ្ឌថា ពួកគេយល់ព្រម មិនត្រលប់ទៅរស់នៅ និងធ្វើការដាំដុះលើទីតាំងនោះទៀតទេ។ ...
មិច ដារ៉ា
http://www.phnompenhpost.com/national/trio-accused-clearing-mondulkiri-land-released-bail
អង្គការ Meeting Needs ឃើញថាគម្រោងផ្គត់ផ្គង់ទឹកនៅកម្ពុជាជិតនឹងបញ្ចប់
គម្រោងមូលនិធិរួមដ៏ធំមួយលើទឹកស្អាត អនាម័យរស់នៅ និងបង្គន់របស់អង្គការមនុស្សធម៌ Meeting Needs ដែលកំពុងផ្តល់ទឹកស្អាតសម្រាប់ប្រជាជនប្រមាណ ១,០០០នាក់នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ...
ក្រុមការងារមីតផាយស៍
http://www.meetpie.com/Modules/NewsModule/newsdetails.aspx?newsid=23028
ប្រទេសវៀតណាម និងកម្ពុជាបង្កើនទំនាក់ទំនងកិច្ចការពារជាតិ
ប្រទេសវៀតណាម និងប្រទេសកម្ពុជាបានព្រមព្រៀងគ្នាក្នុងការសម្រេចឱ្យបានជារូបរាងពេញលេញ និងមានប្រសិទ្ធិភាពលើកិច្ចសហប្រតិបត្តិការគ្នាក្នុងកិច្ចការពារជាតិ ក្នុងគោលបំណងដើម្បីបង្កើនការយល់ពីគ្នាទៅវិញទៅមក និងការជឿទុកចិត្ត ក៏ដូចជាដើម្បីធានាដល់បរិយាកាសដែលពោរពេញដោយសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្ការការធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរអន់ខ្សោយដោយប្រការណាមួយ។ ...
The Jakarta Post's Team
http://www.thejakartapost.com/seasia/2016/06/06/vietnam-cambodia-beef-up-defense-ties.html
រដ្ឋមន្ត្រីកសិកម្មថៃបានជម្រុញឱ្យមានការវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនផលិតផលិតផលកសិកម្ម និងគ្រឿងចក្រកសិកម្មគួរពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបានផលចំនេញពីការកើនឡើងនូវតម្រូវការនៅក្នុងប្រទេសនេះ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មថៃ លោក អាពីរ៉ាឌី តានត្រាផន។ ...
ក្រុមការងារសារព័ត៌មានឌឹណេសិន
http://www.nationmultimedia.com/business/Agricultural-firms-urged-to-enter-Cambodia-30287537.html
កាលបរិច្ឆេទពិភាក្សាពីប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានកំណត់
ក្រុមហ៊ុនផលិតផលិតផលកិសកម្ម និងគ្រឿងចក្រកសិកម្មគួរពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបានផលចំនេញពីការកើនឡើងនូវតម្រូវការនៅក្នុងប្រទេសនេះ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មថៃ លោក អាពីរ៉ាឌី តានត្រាផន។ ...
ឃី សុវុទ្ធី
https://www.cambodiadaily.com/news/minimum-wage-talks-scheduled-113638/
CARDI លើកឡើងពីការព្រួយបារម្ភនៃបម្រែបម្រួលអាកាសអាតុនៅក្នុងរបាយការណ៍របស់ខ្លួន
របាយការណ៍មួយចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលជាអង្គភាពពាក់កណ្តាលស្វយ័ត បានបង្ហាញថាកសិករ ៨៣% ដែលបានធ្វើការស្ទង់មតិនៅក្នុងខេត្ត កំពង់ស្ពឺ កំពត និងកំពង់ចាមបានកត់សម្គាល់ឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ ...
កាលី កូតូស្គី និង ស៊ន សារ៉ាត់
http://www.phnompenhpost.com/national/cardi-raises-climate-change-concerns-report
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដឹកនាំដោយលោកឧញ៉ា គិត ម៉េង ជម្រុញឱ្យមានការពិនិត្យឡើងវិញពីអត្រាពន្ធ
អ្នកតំណាងវិស័យឯកជន កាលពីម្សិលមិញបានតវ៉ាថា ច្បាប់ពន្ធដារហួសសម័យរបស់កម្ពុជាមិនអាចឆ្លើយតបទៅនឹងតថភាពនៃបរិយាកាសពាណិជ្ជកម្មនៅកម្ពុជានាពេលបច្ចុប្បន្ននោះទេ ព្រមទាំងបានជម្រុញឱ្យអគ្គនាយកដ្ឋានពន្ធដារពិនិត្យឡើងវិញអំពីក្រមខណ្ឌគតិយុត្តិដើម្បីលើកកម្ពស់ការរីកចម្រើនវិស័យឯកជន។ ...
ហ័រ គឹមសាយ
http://www.phnompenhpost.com/business/royal-group-head-kith-meng-urges-tax-rate-revision