ភាសាខ្មែរបកប្រែដោយអូឌីស៊ី
កម្មកររោងចក្រប្រមូលផ្តុំគ្នា ប្រឆាំងនឹងរោងចក្រស្តារឡាញ ហើយក្រសួងការងារនឹងចូលជួយដោះស្រាយ
យោងទៅតាមតំណាងរបស់កម្មករម្នាក់ បន្ទាប់ពីកម្មករប្រមាណជា ៣០០នាក់ មកពីរោងចក្រស្តារឡាញ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រមូលផ្តុំគ្នា នៅមុខក្រសួងការងារកាលពីម្សិលមិញ មន្ត្រីក្រសួងបានសន្យា មកជួបដោះស្រាយសំណើរបស់ពួកគេនៅថ្ងៃនេះ។ ...
កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសពុករលួយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
យោងតាមសន្ទស្សន៍នៃការយល់ឃើញ អំពីអំពើពុករលួយ(CPI)ឆ្នាំ២០១៥របស់អង្គការតម្លាភាពកម្ពុជា(T.I.) ដែលចេញផ្សាយកាលពីម្សិលមិញ និងដែលត្រូវបានច្រានចោលភ្លាមៗដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជាបានឲ្យដឹងថា ឥឡូវនេះ ...
Anthony Jensen និង អូន ភាព
http://www.cambodiadailykhmer.com/news/29752/
សេចក្តីរាយការណ៍ ដែលថាសម្បទានដីសេដ្ឋកិច្ចថ្មី ត្រូវបានផ្តល់ឱ្យមេកាប់ឈើ 'មិនត្រឹមត្រូវ'
កាលពីម្សិលមិញ នៅក្នុងលិខិតចំហរផ្ញើទៅក្រសួងបរិស្ថាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើសុំការបញ្ជាក់អះអាងពីរបាយការណ៍កាលពីថ្ងៃទី ១៩ ខែមករា នៅក្នុងសារព័ត៌មានខេមបូឌា ដេលី ដែលបាននិយាយថា សម្បទានដីសេដ្ឋកិច្ច ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/20653/report-that-new-elcs-were-granted-to-logging-barons----false---/
ក្រសួងសុខាភិបាល អះអាងករណីទី១នៃជម្ងឺកញ្ជ្រឹល
នៅរយៈពេល៣ខែបន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា កម្ពុជារួចផុតពីជម្ងឺកញ្ច្រឹលមក បន្ទាប់ពីការធ្វើតេស្តសាកល្បងលើកុមារដែលសង្ស័យថាមានផ្ទុកជម្ងឺបង្ហាញអវិជ្ជមាន ក្រសួងបានប្រកាសកាលពីថ្ងៃពុធនេះថា ទារក ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/health-ministry-confirms-first-case-of-measles-in-four-years-106654/
ព្រំដែនកម្ពុជា-ថៃ នឹងត្រូវលើកមកពិភាក្សានៅទីក្រុងបាងកក
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកនេះ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនៃប្រទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូមួយក្រុម ទៅប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំលើកទី១១ នៃ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ។ ...
បាន សុខរិទ្ធិ និង ផុន ច័ន្ទ អ៊ូសោភា
http://www.khmertimeskh.com/news/20650/cambodia-thai-border-to-be-discussed-in-bangkok/
មន្ត្រីព្រមានថា អង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់
យោងទៅតាមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងអំពើភេរវកម្ម ត្រូវបានព្រមានដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីមានបណ្តឹងលើករណីពុករលួយប្រឆាំងនឹងរូបលោក។ លោក អុី សុខឃី ត្រូវបានសង្ស័យថាបាន ...
តាំង វីតា
http://www.khmertimeskh.com/news/20654/acu-probes-high-ranking-corruption-case--warn-official/
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំរបស់ថៃ ទិញគ្រឹះស្ថានផ្តល់កម្ចីរបស់កម្ពុជា ហត្ថាកសិករ
ធនាគារអាយុធ្យា (ក្រុងស្រ៊ី) គ្រឹះស្ថានហិរញ្ញវត្ថុធំបំផុតទី៥ របស់ប្រទេសថៃ និងជាបុត្រសម្ព័ន្ធរបស់គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខរបស់ប្រទេសជប៉ុន មីតស៊ូប៊ីស៊ី យូអែហ្វជេ បានទិញភាគហ៊ុន ១០០ភាគរយ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា ...
Chalida Ekvitthayavechnukul
http://www.dealstreetasia.com/stories/krungsri-acquires-cambodian-micro-financial-group-hkl-28704/
ចន ឃើរី ជំរុញឲ្យកម្ពុជាត្រូវធ្វើយ៉ាងណាឲ្យសេរីភាពនយោបាយកាន់តែល្អប្រសើរ
លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីម្សិលមិញបានជំរុញលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោករដ្ឋមន្រ្តីការបរទេស ហោ ណាំហុង ត្រូវធ្វើយ៉ាងណាឲ្យសេរីភាពនយោបាយកាន់តែល្អប្រសើរឡើងក្នុង ប្រទេសកម្ពុជាក្នុងអំឡុងកិច្ចប្រជុំនៅភ្នំពេញប៉ុន្តែ ...
ម៉េច ដារ៉ា, វង្ស សុខេង and Shaun Turton
http://bit.ly/1SirPit
ហ៊ុន សែន ប៉ាន់ប្រមាណថានឹងមានកំណើនលើតម្រូវការអង្ករកម្ពុជា
នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែជម្រុញស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុន ឱ្យកែលម្អការផលិតស្រូវអង្កររបស់ប្រទេសកម្ពុជា។លោក ហ៊ុន សេន និយាយថា ការវិនិយោគ គឺត្រូវការចាំបាច់សម្រាប់គ្រឿងចក្រ និងឃ្លាំង ប្រើសម្រាប់សម្ងួត និងរក្សាស្រូវអង្ករ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/hun-sen-foresees-rise-in-demand-for-cambodian-rice/3163238.html
នៅកម្ពុជា ចន ឃែរី ថ្លឹងថ្លែងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងការដាស់តឿនលើបញ្ហាសិទ្ធិមនុស្ស
កាលពីថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃែរី បានមកជួបជាមួយបណ្តាមេដឹកនាំនៃប្រទេសកម្ពុជា ដែលជាប្រទេសទីពីរនៅក្នុងចំណោមប្រទេសចំនួនបី នៅអាស៊ីអាគ្នេយ៍ ដែលមានសារៈសំខាន់ក្នុងការបង្កើនភាពជាដៃគូររបស់ ...
Elise Labott
http://edition.cnn.com/2016/01/26/asia/kerry-cambodia-human-rights/index.html
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក សាទរកម្ពុជា សម្រាប់ការអភិវឌ្ឍឆាប់រហ័ស
កាលពីថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច បានអបអរសាទរប្រទេសកម្ពុជា សម្រាប់ការរីកចំរើនយ៉ាងលឿនរបស់ប្រទេសនេះ និង និយាយថា សហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្តទៀត ជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/2016-01/26/c_135047515.htm
កម្ពុជា និង សិង្ហបុរី ផ្តល់សច្ចានុមតិលើអនុសញ្ញាប្រឆាំងការជួញដូរមនុស្សរបស់អាស៊ាន
សារព័ត៌មាន ត្រូវបានរាយការណ៍ថា ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី បានដាក់តម្កល់ឯកសារ ស្តីពីការផ្តល់សច្ចានុមតិលើអនុសញ្ញាប្រឆាំងការជួញដូរមនុស្ស របស់សមាគមន៍នៃបណ្តាប្រជាជាតិអាសុីអាគ្នេយ៍ ជាមួយនឹងអគ្គលេខាធិការអាស៊ាន លោក លី លួងមិញ។ ...
InterAksyon.com
http://www.interaksyon.com/article/123256/cambodia-singapore-ratify-asean-convention-against-trafficking-in-persons
គម្រោងទន្លេមេគង្គក្រោមនឹងចាប់វិធានការក្នុងប្រទេសថៃ
គម្រោងរបស់រដ្ឋាភិបាលដើម្បីទាញយកទឹកប្រមាណពាន់លានម៉ែត្រគូបពីទន្លេមេគង្គនិងបានរៀបរាប់កាលពីសប្តាហ៍មុនដោយក្រសួងធនធានទឹករបស់ថៃដែលបញ្ជាក់ថា ជាគម្រោងសម្រាប់ពីរឆ្នាំខាងមុខ ត្រូវបានចាប់ផ្តើមហើយ។ ...
Igor Kossov
http://www.phnompenhpost.com/national/mekong-diversion-under-way-thailand
ចំនួនភ្ញៀវទេសចរមានការកើនឡើងនៅខេត្តក្រចេះ ខណៈភ្ញៀវទេសចរធ្វើដំណើរទៅកាន់ភាគឦសាន
វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាត្រូវបានពង្រីកហួសពីព្រំដែននៃ តំបន់និមិត្តរូបនៅសៀមរាបនិងឆ្នេរខ្សាច់សរបស់ខ្លួនទៅកាន់ភូមិភាគ ឦសានដែលមិនសូវទទួលបាន ការចាប់អារម្មណ៍ ដោយមានភ្ញៀវទេសចរក្នុងស្រុកកើនឡើងនាំមុខគេ នេះបើយោងតាម ...
Sum Manet
http://www.khmertimeskh.com/news/20534/kratie-sees-surge-in-visitors-as-tourists-rush-northeast/
ចំណាត់ថ្នាក់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាធ្លាក់ចុះកាលពីឆ្នាំមុន
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានដំណើរការថយក្រោយកាលពីឆ្នាំមុន បើយោងតាមសន្ទស្សន៍លទ្ធិប្រជាធិបតេយ្យឆ្នាំ ២០១៥របស់អង្គភាពEconomist Intelligence ដែលបានចង្អុលបង្ហាញថាកម្ពុជាស្ថិតនៅចំនុចចាប់ផ្តើមនៃប្រភេទ “របបផ្តាច់ការ” ។ ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/kingdoms-democracy-rank-slips
ក្រុមហ៊ុនកាត់ដេរដកស្រង់ការព្រួយបារម្ភរបស់សហជីព
កាលពីថ្ងៃម្សិលមិញ ទស្សនកិច្ចរបស់គណៈប្រតិភូមួយរូបពីក្រុមសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងហុងកុងបានជួបជាមួយក្រសួងពាក់ព័ន្ធនិងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការវិវត្តនៃច្បាប់សហជីពរបស់ប្រទេសកម្ពុជានិង បញ្ហាជុំវិញទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ...
Ananth Baliga
http://www.phnompenhpost.com/business/apparel-companies-cite-union-concerns
ក្រុមហ៊ុនត្រូវបានជំរុញឱ្យធ្វើការដឹកជញ្ជូនតាមផ្លូវដែក
លោកនាយក រដ្ឋមន្ត្រីហ៊ុនសែនបានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធ្ងន់ ឱ្យផ្លាស់ប្តូរពីការដឹកជញ្ជូនតាមរថយន្តកុងតឺន័រមកជាការដឹក ជញ្ជូនតាមផ្លូវរថភ្លើងដែលបង្កើនប្រសិទ្ធភាពនិងសំចៃថវិការ ព្រមទាំងអាចការពារផ្លូវថ្នល់ពីការខូចខាតធ្ងន់ធ្ងរ ...
ស ច័ន្ទដារ៉ា
http://www.phnompenhpost.com/business/firms-urged-take-rail-route
លោកចនឃឺរីបានមកដល់ប្រទេសកម្ពុជាហើយ
នាយករដ្ឋមន្ត្រីហ៊ុនសែនបានព្រមានមេដឹកនាំគណបក្សប្រឆាំងថានឹងមានបាតុកម្មពីគណបក្សកាន់អំណាច ប្រសិនបើលោកនាយករដ្ឋមន្ត្រីត្រូវប្រឈមនឹងបាតុកម្មក្នុងអំឡុងពេលទស្សនៈកិច្ចជាន់ខ្ពស់ទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយ ដែលការគម្រាមនេះជាដើមហេតុនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងខែតុលាដែលនាំឱ្យតំណាងរាស្ត្រ ...
Meas Sokchea and Shaun Turton
http://www.phnompenhpost.com/national/john-kerry-touches-down-kingdom
លោកហ៊ុនសែនសម្តែងការសោកស្តាយជុំវិញឥទ្ធិពលនៃការប្រកួតប្រជែងក្នុងវិស័យអង្ករ
វិស័យអង្កររបស់កម្ពុជាកំពុងជួបប្រទះការប្រឈមជាច្រើន ទាំងក្នុងនឹងក្រៅប្រទេស និងជាមូលហេតុនាំឱ្យមានតម្លៃទាបនិងរារាំងមិនឱ្យក្រុមហ៊ុននាំចេញ សម្រេចបាន នូវគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០១០ បើយោងតាម ...
ខេង សុធា
https://www.cambodiadaily.com/news/hun-sen-laments-impact-of-foreign-competition-in-rice-sector-106387/
នៅក្នុងក្រសែភ្នែកនៃខ្យល់ព្យុះ
កាលពីថ្ងៃទី ២៤ ខែមករា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ចន ឃែរី បានធ្វើដំណើរហោះហើរឆ្លងកាត់អាស៊ីអាគ្នេយ៍ សំដៅទៅប្រទេសចិន ជាមួយនឹងទស្សនកិច្ចជាបន្តបន្ទាប់មកប្រទេសឡាវ និង ប្រទេសកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំទូលំទូលាយរបស់សហរដ្ឋអាមេរិក សំដៅបង្កើនទំនាក់ទំនងជាមួយនឹងតំបន់ និងធ្វើឱ្យមានលំនឹងជាមួយឥទ្ធិពលរបស់ប្រទេសចិនដែលកំពុងតែកើនឡើង។ ...
Sebastian Strangio
http://asia.nikkei.com/Politics-Economy/International-Relations/In-the-eye-of-the-storm
សហរដ្ឋអាមេរិក ត្រូវបានជម្រុញឱ្យដាក់សម្ពាធកម្ពុជា សម្រាប់កំណែទម្រង់
រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក ចន ឃែរី កំពុងត្រូវបានដាក់សម្ពាធ ដើម្បីធានាថា កំណែទម្រង់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ស្ថិតនៅក្នុងរបៀបវារៈលើគេ នៅពេលដែលលោកជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន និងជា ...
Daniel De Carteret
http://www.voanews.com/content/us-urged-to-press-cambodia-for-reforms/3161355.html
រដ្ឋាភិបាលនិងUNHCRមានទំនួលខុសត្រូវរួមចំពោះបញ្ហាជនភៀសខ្លួន
កាលពីម្សិលមិញ អង្គភាព UNHCR ទទួលបន្ទុកជនភៀសខ្លួនបានឱ្យដឹងថា ពួកគេនឹងបែងចែកទំនួលខុសត្រូវជាមួយ រដ្ឋាភិបាលកម្ពុជាទៅលើដំណើរការនិងអាចឈានដល់ការផ្លាសទីរបស់ជនជាតិមុងតាញ៉ាដែលកំពុងស្វែងរកសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជាដែលបានអះអាងថារដ្ឋាភិបាលបានយល់ព្រមតាមសំណើររបស់ពួកគេនៅថ្ងៃពុធ។ ...
Daniel de Carteret
http://www.phnompenhpost.com/national/govt-unhcr-share-refugee-responsibilities
កម្ពុជា លុបចោលអាជ្ញាប័ណ្ណរបស់ Resourceful Petroleum
ប្រទេសកម្ពុជា បានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនប្រតិបត្តិកររបស់ប្រទេសម៉ាឡេស៊ី ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងសម្បទាន និងមិនបានបំពេញកាតព្វកិច្ចតាមកិច្ចព្រមព្រៀងប្រេង។ អាជ្ញាប័ណ្ណទាំងពីរនេះ គឺសម្រាប់ការអភិវឌ្ឍ និងប្រតិបត្តិការប្រេងនៅឈូងសមុទ្រ ក្នុង ...
Svilen Petrov
http://www.newsmaritime.com/2016/cambodia-canceled-two-offshore-licenses-of-resourceful-petroleum/
តំណាងរាស្ត្រកម្ពុជានិយាយថា សង្ឃឹមវិជ្ជមានល្អសម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក
កាលពី ថ្ងៃទីពុធនេះ តំណាងរាស្ត្រនៃប្រទេសកម្ពុជា បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា មានទំនាក់ទំនងល្អនឹងគ្នារហូតមកដល់ពេលនេះ ប៉ុន្តែនៅតែមានកន្លែងសម្រាប់កែលម្អ។ហ៊ុន ម៉ានី ដែលបាននិយាយនៅ ...
ម៉ែន គឹមសេង
http://www.voanews.com/content/good-prospects-improved-relations-united-states-cambodia/3156514.html