ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ទឹកភ្នែក និងកំហឹង ស្វាគមន៍ដំណោះស្រាយរបស់សាលាក្រុងភ្នំពេញ សម្រាប់សហគមន៍បុរីកីឡាដែលរងការបណ្ដេញចេញ
កាលពីម្សិលមិញ អ្នករស់នៅតំបន់បុរីកីឡា បានប្រតិកម្មលាយឡំជាមួយកំហឹង នៅពេលដែលសាលារាជធានីភ្នំពេញ បានប្រកាសថាមានតែ ៣៤គ្រួសារ ក្នុងចំណោម ១៥៤គ្រួសារ នឹងទទួលបានលំនៅដ្ឋាននៅនឹងកន្លែង ដែលស្ថិតនៅក្នុងសហគមន៍។ ...
ផាក ស៊ាងលី
http://www.phnompenhpost.com/post-weekend/tears-anger-greet-city-halls-resolution-borei-keila-evictees
កម្មកររោងចក្រកាត់ដេរចំនួន ៥៥ នាក់បានរងរបួសក្នុងគ្រោះថ្នាក់ជាមួយរថយន្តដឹកទំនិញ
មន្ត្រីមួយរូបបាននិយាយថាកម្មករកាត់ដេរពីរោងចក្រចំនួនបីបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅល្ងាចថ្ងៃព្រហស្បតិ៍ ខណៈពេលដែលរថយន្តដែលដឹកពួកគេត្រលប់ទៅផ្ទះពីការងារវិញបានងាកចេញពីផ្លូវអាកាសនៅខេត្តកំពង់ឆ្នាំង។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/55-garment-workers-injured-in-truck-crash-100334/
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ឡើងវិញពីថ្ងៃបោះឆ្នោតលើកក្រោយ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឱ្យដឹងថា នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន បានបញ្ជាក់សារជាថ្មីអំពីកាលបរិច្ឆេទនៃថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃំុ/សង្កាត់ និងការបោះឆ្នោតជាតិ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-premier-reconfirms-the-next-election-dates-9071
កម្ពុជា៖ តុលាការបញ្ជាឱ្យចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង
កាលពីថ្ងៃសុក្រនេះ តុលាការប្រទេសកម្ពុជា បានបញ្ជាឱ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង សម រង្សុី ពីការជាប់ពាក់ព័ន្ធនឹងសំណុំរឿងបរិហាកេរ្តិ៍ ៧ឆ្នាំមុន និងគណបក្សរបស់លោកបានចោទប្រកាន់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថានៅពីក្រោយការសម្រេចចិត្តមួយដើម្បីឈ្នះ ...
បុគ្គលិកសារព័ត៌មាន The Associate Press
http://nyti.ms/1MLUWIU
យោធា និងមនុស្ស៩នាក់ផ្សេងទៀតជាប់ពន្ធនាគារក្នុងករណីសម្លាប់អ្នកល្បាតការកាប់ឈើនៅកម្ពុជា
កាលពីថ្ងៃសុក្រ មន្ត្រីបានឱ្យដឹងថា មនុស្ស១០នាក់ រាប់បញ្ចូលទាំងមន្ត្រីយោធាម្នាក់ផងដែរ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើមនុស្សឃាតលើអ្នកល្បាតឧទ្យានម្នាក់ និងមន្ត្រីនគរបាលម្នាក់ ដែលកំពុងតែធ្វើការសុើបអង្កេតលើករណីកាប់ឈើ ...
បុគ្គលិកសារព័ត៌មាន AFP
http://www.bangkokpost.com/news/asia/764356/soldier-9-others-jailed-in-cambodia-logging-patrol-killings
ក្រុមហ៊ុនអចលនទ្រព្យបន្ថែមសួនធម្មជាតិនៅក្នុងខុនដូប្រណីត
ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលទទួលបានការរីកចម្រើនខ្លាំងជាងគេក្នុងប្រទេសឈ្មោះ អគីដេ វីឡា បានបោះជំហានទៅមុខជាមួយ ចំណែកទីផ្សារខុនដូលំដាប់ខ្ពស់មួយដែលមានខុនដូតម្លៃ៣៥០ដុល្លារនិងគម្រោងផ្សារដែលគ្របដណ្តប់ទៅលើ ...
Sum Manet
http://www.khmertimeskh.com/news/17765//
ច្បាប់ការពារវិនិយោគទុនជាមួយប្រទេសរុស្ស៊ីនឹងឆ្លងការសម្រេចនៅព្រឹទ្ធសភា
ច្បាប់ថ្មីក្នុងកិច្ចការពារវិនិយោគទុនពីប្រទេសរុស្ស៊ីនិងបេឡារុសនឹងជួយប្រទេសកម្ពុជាធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន ក៏ដូចជាលើកទឹកចិត្តដល់វិនិយោគទុនកាន់តែច្រើនពីប្រទេសរុស្ស៊ីនិងអឺរ៉ុបខាងកើត នេះបើយោងតាមពាក្យសម្តីរបស់ អ្នកនាំពាក្យរបស់ព្រឹទ្ធសភា លោកម៉ម ប៊ុននាងបានឱ្យដឹងថាកាលពីម្សិលមិញ។ ...
Sok Chan
http://www.khmertimeskh.com/news/17761/investment-protection-law-with-russia-set-to-pass-senate/
ណាហ្គាខប មិនដេញថ្លៃយកកាស៊ីណូកូរ៉េខាងត្បូង
ក្រុមហ៊ុនចុះបញ្ជីភាគហ៊ុននៅហុងកុង ណាហ្គាខប នឹងមិនដេញថ្លៃយកអាជ្ញាប័ណ្ណកាស៊ីណូកូរ៉េខាងត្បូងទេ។ ...
បុគ្គលិកសារព័ត៌មាន កាសែតភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/nagacorp-sits-out-south-korean-casino-offering
យុវជនកុលសម្ព័ន្ធដឹកនាំកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ
ការផ្លាស់ប្តូរឆ្ពោះទៅរកទំនើបកម្មនិងការអភិវឌ្ឍជាញឹកញាប់បានបង្ហាញនៅក្នុងតួលេខ៖ តួយ៉ាងកំណើនផលិតផលក្នុងស្រុកសរុប សូចនាករល្អៗជាច្រើន និងស្ថិតិផ្សេងគ្នាជាច្រើនប្រភេទ។ ...
Ros Chanveasna and Raquel Bacay
http://www.khmertimeskh.com/news/17771/youth-lead-tribal-push-for-development/
ប្រទេសកម្ពុជាប្រឈមមុខនឹងចំណុចរបត់លើជំនួយបរទេស
ទោះបីជាមានការបរាជ័យក្នុងការបំពេញតាមលក្ខខណ្ឌរំពឹងទុករបស់ម្ចាស់ជំនួយបរទេសក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក រដ្ឋាភិបាលកម្ពុជាមិនដែលជួបប្រទះផលលំបាកដើម្បីធានាការផ្តល់ជំនួយពីបរទេសនោះឡើយ។ ...
Tej Parikh
https://www.cambodiadaily.com/news/cambodia-faces-turning-point-on-foreign-aid-100205/
ការប្រកួតប្រជែងបង្ហោះខ្លែងប្រចាំឆ្នាំធ្វើឡើងនៅកោះពេជ្រ
ខ្លែងធ្វើដោយដៃចំនួនរាប់រយត្រូវបានបង្ហោះលើអាកាសនៃកោះពេជ្រនៅរាជធានីភ្នំពេញ ដោយមានបេក្ខជនចូលរួមប្រកួតចំនួន ៤៩រូបសម្រាប់ការទី មហោស្រពខ្មែរខ្លែងហោះប្រចាំឆ្នាំលើកទី១៩នេះ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/koh-pich-hosts-annual-kite-flying-competition-100227/
មេឃុំបានឱ្យដឹងថា ប្រធាននគរបាលប្រើអំណាចរំលោភបំពានច្បាប់
អ្នកភូមិជាង ២០០ នាក់ដែលរស់នៅលើជាយនៃគម្រោងវារីអគ្គីសនីធំនៅខេត្តស្ទឹងត្រែង បាននាំគ្នាបញ្ចុះបញ្ចូលសុំដកនគរបាលឃុំ របស់ពួកគេចេញពីតំណែង ដោយចោទប្រកាន់ថាបុគ្គលនេះបានរឹបអូសឈើខុសច្បាប់ជាទម្លាប់ពីអ្នក ...
អូន ភាព
https://www.cambodiadaily.com/news/police-chief-abuses-power-commune-chief-says-100217/
ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ជាមេរៀនសម្រាប់កម្ពុជា
អ្នកសង្កេតការណ៍បោះឆ្នោតកម្ពុជាមួយរូប ដែលកំពុងតែនៅក្នុងប្រទេស មីយ៉ាន់ម៉ា បានប្រាប់ឱ្យដឹងថា ដំណើរការបោះឆ្នោតនៅក្នុងប្រទេសនេះ ផ្តល់ជាមេរៀនសម្រាប់ប្រទេសកម្ពុជា។លោក គល់ បញ្ញា ដែលកំពុងនៅប្រទេសមី ...
សុខ ខេមរា
http://www.voacambodia.com/content/in-myanmar-election-lessons-for-cambodia/3053436.html
បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CIMC Enric ចុះកិច្ចសន្យាសម្រាប់រោងចក្រថាមពល LNG
ក្រុមហ៊ុនរចនាគីមីឥន្ធនៈ ណានជីង យ៉ង់ហ្សេ (YPDI) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន CIMC Enric និងក្រុមហ៊ុន Malaysia ITG petroleum Pty បានចុះ កិច្ចសន្យារចនាគម្រោងសម្រាប់រោងចក្រថាមពល LNG មួយ នៅក្នុងប្រទេសកម្ពុជា។ទីតាំងរបស់គម្រោងនេះ ...
Rob Cockerill
http://www.gasworld.com/cimc-enric-in-cambodia-lng-plant-venture/2009565.article
អ្នកជំនាញ៖ ការប្រើប្រាស់ធនធានធម្មជាតិច្រើនពេករបស់កម្ពុជា មានផលប៉ះពាល់លើការប្រែប្រួលអាកាសធាតុ
អ្នកជំនាញ និយាយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសឧស្សាហកម្ម ហេតុដូច្នេះ មិនបានបញ្ចេញចោលកាបូនឌីអុកស៊ីតច្រើនទៅក្នុងបរិយាកាសទេ ប៉ុន្តែប្រទេសនេះ កំពុងចូលរួមចំណែកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ តាមរយៈការកាប់បំផ្លាញព្រៃឈើ។ ...
មន្ត្រីក្រសួងបញ្ជាទៅកាន់អភិបាលឱ្បបញ្ចប់ការសាងសង់ខុសច្បាប់
មន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោក អ៊ឹម ឈុនលឹមបានបញ្ជាទៅកាន់អភិបាលទាំងអស់ឱ្យត្រួតពិនិត្យមើលការដ្ឋាន សាងសង់នៅក្នុងខេត្តរបស់ខ្លួន ដើម្បីធានាថាពុំមានការរំលោភបំពានយកដីសាធារណៈ ក៏ដូចជាចាត់វិធានការប្រឆាំងនឹង ...
May Titthara
http://www.khmertimeskh.com/news/17744/minister-orders-governors-to-end-illegal-construction/
បញ្ហាចរាចរណ៍ កំពុងរំខានអភិបាលក្រុងភ្នំពេញ
កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោកអភិបាលក្រុងភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមការគោរពច្បាប់ចរាចរ និងប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ខណៈដែលលោកបានសង្កត់លើបញ្ហាចរាចរណ៍ ដែលកំពុងរីករាលដាល។ ...
សែន ដាវីត
http://www.phnompenhpost.com/national/traffic-woes-vex-phnom-penh-governor
អ្នកជំនាញអំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែម
ខណៈពេលដែលកម្ពុជាមានអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេបំផុតនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ អ្នកជំនាញនិយាយថាប្រទេសនេះត្រូវការផែនការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាពកាន់តែខ្លាំងដើម្បីការពារប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន។ ...
Chea Vannak
http://www.khmertimeskh.com/news/17735/experts-call-for-more-sustainable-development/
កម្មកររោងចក្រកាត់ដេរចំនួន ១៦០០នាក់ដែលត្រូវបានបញ្ឈប់ទាមទារការងារវិញបន្ទាប់ពីធ្វើកូដកម្ម
កម្មកររោងចក្រកាត់ដេរមួយក្នុងខេត្តតាកែវដែលផ្គត់ផ្គង់ផលិតផលម៉ាកPuma និងម៉ាកAdidas របស់ក្រុមហ៊ុនកីឡាអាល្លឺម៉ង់ បានធ្វើការតវ៉ានៅពីមុខ ក្រសួងការងារកាលពីថ្ងៃពុធ ដើម្បីទាមទារឱ្យរោងចក្រផ្តល់ការងារដល់បុគ្គលចំនួន ១៦០០នាក់ដែលត្រូវបាន ...
សេក ឧត្តម
https://www.cambodiadaily.com/news/1600-fired-garment-workers-demand-jobs-back-after-strike-100064/
ជនសង្ស័យពីបទឃាតកម្មជាប់ទោសពីបទកាប់ឈើខុសច្បាប់
បុរសប្រាំមួយរូបដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងឃាតកម្មន្ត្រីប៉ូលីសមួយរូបក្នុងស្រុកនិងមន្ត្រីអនុរក្សព្រៃឈើនៅខេត្តព្រះវិហារនៅចុងសប្តាហ៍ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធពីបទកាប់ឈើខុសច្បាប់ក្នុងខណៈពេលដែល ...
ព្រលានយន្តហោះខេត្តមណ្ឌលគិរីនឹងក្លាយទៅជាសួនសាធារណៈ
ទន្ទឹមនឹងផ្លូវថ្នល់នៅខេត្តមណ្ឌលគិរីមានសភាពកាន់តែល្អប្រសើរជាងមុន ក៏ដូចជាការបើកបរទៅកាន់ខេត្តនេះ មានតម្លៃថោកជាងមុន មន្ត្រីខេត្តមួយរូបបានរកឃើញវិធីសាស្ត្រថ្មីមួយសម្រាប់ប្រើប្រាស់ ព្រលានយន្តហោះចាស់ទ្រុឌទ្រោមនៅខេត្តនោះ ...
Ros Chanveasna
http://www.khmertimeskh.com/news/17741/mondulkiri-airport-to-become-public-park/
ការទាមទាររបស់សហជីពកាត់ដេរ គ្មានចម្លើយ
ទោះបីជាមានការគំរាមធ្វើកូដកម្មម្តងហើយម្តងទៀតក្តី សម្ព័ន្ធសហជីពវិស័យកាត់ដេរ នៅតែរង់ចាំការឆ្លើយតបពីក្រសួងការងារ លើកំណែទម្រង់ទូលំទូលាយមួយ ដែលខាងសហជីពបានអំពាវនាវកាលពីខែមុន ដោយមានផែនការស្វែងរកជំនួយពីបរទេស។ ...
Charles Rollet
http://www.phnompenhpost.com/national/garment-union-demands-go-unanswered
NGO ថ្មីមួយ អំពាវនាវឱ្យសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិ
អង្គការមិនមែនរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើងថ្មីនេះ កំពុងជំនះឱ្យសមាជិកសភា និងមន្ត្រីរដ្ឋាភិបាល ប្រកាសពីសេចក្តីលម្អិតនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងប្រាក់ចំណូល នៅមុនការបោះឆ្នោតនាពេលខាងមុខ។ វាគឺជាបញ្ហាប្រឈមមួយ ដែលអង្គការក្រៅរដ្ឋាភិបាល មានគម្រោងលើកឡើងជាឧទាហរណ៍ ទៅក្នុងសមភាគីក្នុងវិស័យសាធារណៈរបស់ពួកគេ។អង្គការគណនេយ្យភាពកម្ពុជា (Accountability Cambodia) ដែលមានការគាំទ្រពីអង្គការសង្គមស៊ីវិលចំនួន ១១ ផ្សេងទៀត បានអះអាងថា ប្រព័ន្ធសម្រាប់ធ្វើការកត់ទុកទ្រព្យសម្បត្ដិ និងប្រាក់ចំណូល របស់មន្ត្រីសាធារណៈ ដែលកំពុងមានស្រាប់សព្វថ្ងៃ គឺមានលក្ខណៈអាថ៌កំបាំង។ ...
Jamie Elliott
http://www.phnompenhpost.com/national/new-ngo-calls-lawmakers-officials-make-assets-public
ការផ្គត់ផ្គង់បូរី បានកើនឡើង ១៥ ភាគរយនៅឆ្នាំនេះ
នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលមានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ខណៈពេលដែលចំណូលរបស់ប្រជាជនកម្ពុជាក៏មានសក្តានុពល ការផ្គត់ផ្គង់បុរី បានកើនឡើងដល់ ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ...
ស៊ីវ ម៉េង
http://www.phnompenhpost.com/real-estate/borey-supply-increased-15-cent-year