ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ឯកអគ្គរដ្ឋទូតអាមេរិកធើ្វពិធីលាដំណើរបន្ទាប់ពីបញ្ចប់អាណាត្តិ

កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William E. Todd បានជួបជាមួយរដ្ឋមន្រ្តីការបរទេស លោក ហោណាំហុង នៅក្នុងជំនួប ជាផ្លូវការចុងក្រោយរបស់លោក និងជាសញ្ញាបញ្ចប់នៃការកាន់តំណែងដែលរួមមានព្រឹត្តិការណ៍ការចុះទស្សនកិច្ច របស់លោក ប្រធានាធិបតីអាមេរិកនិងភរិយា ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ និងហឹង្សាកើតមានបន្ទាប់ពីនោះ។​ ...

ឃួន ណារិម
https://www.cambodiadaily.com/news/after-turbulent-term-us-envoy-bids-farewell-91655/

'ទ្វេស្តង់ដារ' ក្នុងករណីមន្ត្រីសុខាភិបាលអាប់យស្ត

កាលពីថ្ងៃព្រហស្បតិ៍ មេធាវីនិងតំណាងរាស្រ្តមួយរូប បានបដិសេធទទួលយកការបកស្រាយចុងក្រោយបំផុតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ស្តីអំពីមូលហេតុ ដែលមិនអាចធ្វើការចោទប្រកាន់ទៅលើអតីតប្រធានអាប់យស្តនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងតម្រូវឱ្យបុគ្គលនេះ សងជាទឹកប្រាក់រាប់រយពាន់ដុល្លារ ដែលលោកទទួលបានពីសំណូកទៅវិញ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/double-standard-in-mosquito-net-bribe-case-91647/

កម្មករកម្ពុជាស្ថិតក្នុងភាពស្ទាក់ស្ទើរខណៈកាតាមានសញ្ញាណគ្រោះថ្នាក់ខ្ពស់ផ្នែកស្តង់ដារសុវត្ថិភាព

រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកាតា ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលរួមក្នុងចំណោមកម្មករចំណាកស្រុក ទៅកសាង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រកួត World Cup ឆ្នាំ ២O២២ ខាងមុខ។ ជាវិធានសុវត្ថិភាព រដ្ឋាភិបាលកម្ពុជាបានស្នើសុំឱ្យប្រទេសកាតា ធានាសុវត្ថិភាពសម្រាប់ពលករ នៅតំបន់ការដ្ឋាននានា។ ...

Jonathan Cox
http://www.khmertimeskh.com/news/14391/cambodian-workers-in-limbo-as-qatar-drags-heels-on-safety-standards/

ផែនទីព្រំដែនកម្ពុជា-វៀតណាមនឹងមកដល់នៅសប្តាហ៍ក្រោយ

ស៊េរីនៃផែនទីដែលបង្ហាញពីព្រំដែនកម្ពុជា-វៀតណាម និងគ្រប់គ្រងដោយអង្គការសហប្រជាជាតិនឹងមកដល់នៅសប្តាហ៍ក្រោយ ដើម្បីជួយសម្រួល ក្នុងដំណើរការដោះស្រាយបញ្ហាចម្រូងចម្រាសព្រំដែនអន្តរជាតិ។ ...

Ros Chanveasna
http://www.khmertimeskh.com/news/14393/un-border-maps-arrive-next-week/

វិស័យធានារ៉ាប់រងលើអចលនទ្រព្យកំពុងរីកដុះដាលនៅកម្ពុជា

ធានារ៉ាប់រងលើអចលនទ្រព្យកំពុងមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា ដោយសារតែការស្វែងយល់ពីទីផ្សារបានកាន់តែល្អ កំណើនការទិញផ្ទះកាន់តែច្រើន និងបញ្ហាបំរែបំរួលអាកាសធាតុកាន់តែខ្លាំង។ ...

Igor Kossov and James Reddick
http://www.khmertimeskh.com/news/14376/property-insurance-grows-in-cambodia/

ប្រតិបត្តិ​ករ​ផ្សារ​ទំនើប​អុីអន​ នឹង​សាងសង់​ផ្សារ​ទី​២​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បើក​ឱ្យ​ដំណើរការ​ផ្សារ​ទំនើប​ទី​១​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រតិបត្តិ​ករ​ផ្សារ​ទំនើប​អុីអន​ បាន​បញ្ចប់​ប្លង់​សាងសង់​ផ្សារ​ទំនើប​ទី​២​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​នេះ​ហើយ​។​​ ...

បុគ្គលិកសារព័ត៌មាន Enterprise INNOVATION
http://enterpriseinnovation.net/article/aeon-build-second-mall-cambodia-1919734054

គោលដៅ​ភ្ញៀវ​ទេសចរ​កម្ពុជា​អាច​មាន​បញ្ហា​ប្រឈម​

គម្រោង ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​នេះ​ នៅ​ឆ្នាំ​២០១៥​ កំពុង​តែ​នៅ​ប្រទាញប្រទង់​ បើ​ទោះជា​មាន​កំណើន​ភ្ញៀវ​ទេសចរ​ នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ ក្នុងឆ្នាំនេះ​ក៏​ដោយ​។​​ក្នុង​ឆ្នាំ​២០១៥​នេះ​ ប្រទេស​កម្ពុជា​ កំណត់​ទិស ...

បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/asean/654708/cambodia-tourist-target-under-challenge

ប្រទេស​បារាំង​យល់ព្រម​ឱ្យ​ប្រទេស​កម្ពុជា​ខ្ចី​ផែនទី​

ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ហោ​ ណាំ​ហុង​ បាន​ប្រាប់​លោក​ វី​លាម​ ថត​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​នឹង​ចប់​អាណត្តិ​ ថា​ ប្រទេស​បារាំង​យល់ព្រម​ឱ្យ​ខ្ចី​ផែនទី​កម្ពុជា​ច្បាប់​ដើម​ ដែល​ប្រទេស​កម្ពុជា​បាន​ស្នើ​សំុរដ្ឋាភិបាល​បារាំង​ នា​ពេល ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/france-agrees-to-lend-cambodia%E2%80%99s-map-8831

ប្រតិបត្តិ​ករ​កាស៊ីណូ​កម្ពុជា​ ណា​ហ្គា​ខ​ប​ រាយការណ៍​ពី​កំណើន​ផល​ចំណេញ​៤៩%

ខណៈ ​ពេល​ដែល​ចំណូល​របស់​បន​ល្បែង​នៅ​ទីក្រុង​ម៉ា​កាវ​ កំពុង​បន្ត​ធ្លាក់​ចុះ​ បន​ល្បែង​អូស្ត្រាលី​ និង​កម្ពុជា​ មិន​ទំ​នង​ជា​មាន​បញ្ហា​ដូច​គ្នា​នេះ​ទេ​។​ សេចក្តីរាយការណ៍​ចុង​ក្រោយ​របស់​ប្រតិបត្តិ​ករ​បន​ល្បែង​ ណា​ហ្គា​ខ​ប​ បង្ហាញ​ពី ...

Alex Lanter
http://news.worldcasinodirectory.com/cambodian-nagacorp-casino-operator-reports-net-profit-growth-of-49-11757

អាជ្ញាធរ​ដោះ​លែង​ទោច​កម្រ​មួយគូរ​នៅ​ជិត​បណ្តា​ប្រាសាទ​ល្បីល្បាញ​

មន្ត្រីសត្វព្រៃ​កម្ពុជា​ បាន​ដោះ​លែង​ទោច​អាស៊ី​មួយគូរ​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ជិត​ប្រាសាទ​អង្គរវត្ត​ ក្នុង​គោលបំណង​ពង្រាយ​ប្រភេទ​សត្វ​នេះ​។​​ប្រភេទ​ទោច​កម្រ​នេះ​ ត្រូវ​បាន​ដាក់​ស្ថិត​នៅ​ក្រោម​កម្មវិធី​ការពារ​រវាង​រដ្ឋាភិបាល​ និង​ អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ (Wildlife Alliance)​ ចាប់តាំងពី​ឆ្នាំ ...

ប៉ាង ចំណាន
http://www.voacambodia.com/content/authorities-release-pair-of-rare-gibbons-near-famed-temples/2916497.html

សារាចរថ្មីរបស់ក្រសួងអប់រំរងការរិះគន់យ៉ាងតំណម

កាលពីថ្ងៃពុធ ប្រតិកម្មប្រឆាំងបានចាប់ផ្តើមចំពោះសារាចរថ្មីរបស់ក្រសួងអប់រំដែលហាមឃាត់សកម្មភាពនយោបាយនិងសមាគមពាក់ព័ន្ធ ដែលគ្មានការអនុញ្ញាត នៅតាមគ្រឹះស្ថានសិក្សានានា។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)និងក្រុមយុវជនដ៏ទៃជាច្រើនបានចោទ ប្រកាន់រដ្ឋាភិបាលថា កាហាមឃាត់នេះជាទង្វើពុតត្បុតប្រាសចាកពីការពិត។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/new-education-ministry-ban-comes-under-fire-91534/

តុលាការ៖ ទោសបិទផ្លូវធ្ងន់ធ្ងរជាងទោសបាញ់ប្រហារ

ជាកិច្ចឆ្លើយតបនឹងការរិះគន់អំពីការដាក់ពន្ធនាគារដប់ប្រាំបីខែរបស់សហជីពបួនរូប ដែលបានធ្វើកូដកម្មបិទផ្លូវនៅខេត្តស្វាយរៀងកាលពីឆ្នាំមុន ព្រះរាជអាជ្ញារងបានឱ្យដឹង កាលពីថ្ងៃពុធថា សកម្មភាពរបស់ពួកគេធ្ងន់ធ្ងរមិនចាញ់ទោសរបស់អតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបានទទួលការកាត់ទោសដូចគ្នានេះ សម្រាប់ការបាញ់ប្រហារកម្មករចំនួនបីក្នុងឆ្នាំ ២០១២នោះទេ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/court-says-roadblock-more-severe-than-shooting-91545/

បុរសបីនាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តមណ្ឌលគិរីពីការជួញដូរសាច់សត្វក្តាន់

មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា អាជ្ញាធរខេត្តមណ្ឌលគិរីបានចាប់ខ្លួនបុរសបីនាក់កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីរងឃើញសាច់សត្វព្រៃចំនួនជិត ១៥០ គីឡូក្រាមនៅក្នុងរថយន្តរបស់ពួកគេ។ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/three-men-arrested-in-mondolkiri-with-deer-meat-91536/

សារមន្ទីរជាតិកម្ពុជាបើកការតាំងពិព័រណ៍ថ្មីក្រោមប្រធានបទស្ត្រី

សារមន្ទីរជាតិកម្ពុជាបានបើកការតាំងពិព័រណ៍ថ្មីមួយក្រោមប្រធានបទ« សម្លេងរូបភាពនៃស្ត្រីកម្ពុជាក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត “។ ...

Nou Sotheavy
http://www.khmertimeskh.com/news/14316/museum-puts-spotlight-on-women/

គណបក្សថ្មីចូលរួមកាន់តែសកម្មក្នុងឆាកនយោបាយជាតិ

កាលពីម្សិលមិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ដែលទើបនឹងបង្កើតឡើងនាពេលថ្មីៗនេះ បានចូលរួមកាន់តែសកម្មក្នុងឆាកនយោបាយ តាមរយៈការឈានចូល មួយជំហានថ្មីនៃការប្រកាសតែងតាំងអ្នកនាំពាក្យប្រចាំគណបក្សរបស់ខ្លួន។ .. ...

Pav Suy
http://www.khmertimeskh.com/news/14353/new-party-takes-a-new-step/

ភាពតានតឹងកើតមានកាត់តែខ្លាំងខណៈពេលក្រុមហ៊ុនRoyal Group បង្កើនល្បឿនអភិវឌ្ឍលើកោះរ៉ុង

នៅសប្តាហ៍នេះ អ្នកស្រុករស់នៅលើកោះរ៉ុងនៃឆ្នេរសមុទ្រខេត្តព្រះសីហនុ បានអំពាវនាវដល់មន្ត្រីរដ្ឋាភិបាលរួមទាំងលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ឱ្យត្រួតពិនិត្យឡើងវិញ នូវអ្វីដែលពួកគេបានចាត់ទុកថាជា “សកម្មភាពរំលោភបំពាន” ដោយក្រុមហ៊ុន Royal Group (RG) ។ ...

Jack Laurenson
http://www.khmertimeskh.com/news/14333/tensions-escalate-as-royal-group-accelerates-island-development/

តុលាការខេត្តកំពង់ឆ្នាំងសាកសួរប្រធានប៉ូលីសស្រុកក្នុងករណីចាប់រំលោភសិស្សវិទ្យាល័យ

កាលពីថ្ងៃអង្គារ តុលាការខេត្តកំពង់ឆ្នាំងបានសាកសួរប្រធានប៉ូលីសស្រុកពីការចោទប្រកាន់លើបទចាប់រំលោភសិស្សវិទ្យាល័យមួយរូប នៅក្នុងការិយាល័យរបស់លោកកាលពីខែមុន ប៉ុន្តែមិនត្រូវបានកាត់ទោសដោយប្រការណាមួយនៅឡើយ ដោយសាររឿងក្តីនេះ ត្រូវបានតុលាការនិងប៉ូលីសជាតិបង្អាក់ការស៊ើបអង្កេត។ ...

Huot Chanpav
https://www.cambodiadaily.com/news/court-questions-district-police-chief-student-in-rape-case-91557/

កាកបាទក្រហមកម្ពុជាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២០០០០ ដុល្លារដល់មីយ៉ាន់ម៉ា

កាកបាទក្រហមកម្ពុជាបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២០០០០ ដុល្លារអាមេរិកដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដោយទឹកជំនន់ នៅប្រទេសមីយ៉ាន់ម៉ា។ ...

Va Sonyka
http://www.khmertimeskh.com/news/14345/cambodian-red-cross-donates--20-000-to-myanmar/

ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណអាចគំរាមកំហែងដល់វិស័យទេសចរណ៍

ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណច្រើននៅអាស៊ី ធ្វើឱ្យអ្នកវិភាគមួយចំនួនព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានលើវិស័យទេសចរណ៍កម្ពុជា។ ...

Igor Kossov
http://www.khmertimeskh.com/news/14330/falling-currencies-may-threaten-tourism/

សហជីព​ក្នុង​ប្រទេស​កម្ពុជា​ព្រមាន​ពី​កូដកម្ម​ ខណៈ​ពេល​ដែល​រោងចក្រ​ថាមិនមានការដំឡើង​ប្រាក់​ឈ្នួល​

​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ពួក​គេ​នឹង​បដិសេធ​សំណើ​សុំដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ក្រោយ​ ដែល​កំពុង​ធ្វើ​ឱ្យ​សហជីព​ខឹង​ និង​ ដែល​នឹង​រុញច្រាន​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នេះ​ ទៅ​រក​ចលាចល​រាប់​ឆ្នាំ​ ដោយ​សារ​ការ​តវ៉ា ...

ប្រាក់ ចាន់ធុល
http://www.reuters.com/article/2015/08/12/cambodia-garment-idUSL3N10N1W620150812

គណៈប្រតិភូ​នៃ​សភា​ពា​ណិ​ជ្ជកម្ម​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ទីក្រុង​ហុងកុង​ ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​

​យោង​ទៅ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ បានឱ្យ​ដឹង​ថា​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ ទីក្រុង​ហុងកុង​ ដឹកនាំ​ដោយ​ ប្រធាន​សភាពាណិជ្ជកម្ម​ Richard​ R.​ Vuylsteke​ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​ពី​បរិ​ស្ថា​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/a-delegation-of-american-chamber-of-commerce-in-hong-kong-visits-cambodia-8826

ការ​ស្លាប់​ដោយ​ជម្ងឺគ្រុនឈាម​មានការ​កើនឡើង​សម្រាប់​ឆ្នាំ​២០១៥

មន្ត្រី​សុខាភិបាល​ បានឱ្យ​ដឹង​ថា​ ជម្ងឺគ្រុនឈាម​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​១៦​នាក់​ នៅ​ក្នុងឆ្នាំនេះ​ ដែល​បង្ហាញ​ពី​ការ​កើនឡើង​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ការស្លាប់នេះ គឺជាវិបាកនៃការឆ្លងប្រមាណជា ៤,៧០០ករណី។ ...

ផន បុផ្ផា
http://www.voacambodia.com/content/dengue-fever-deaths-on-rise-for-2015/2915151.html

ក្រុមប្រឹក្សាធម្មនុញ្ញ​ទទួលយក​ច្បាប់​ចម្រូងចម្រាស​ស្តី​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​

ក្រុមប្រឹក្សាធម្មនុញ្ញ​ បាន​ទទួលយក​ជា​ផ្លូវការ​នូវ​ច្បាប់​ចម្រូងចម្រាស​ស្តី​ពី​សមាគម​ និង​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​នឹង​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​អង្គការ​រាប់​ពាន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​អ្នក​រិះគន់​មួយ​ចំនួន​បារម្ភ​ថា​នឹង​មាន​ចំណាត់ការ​តឹងតែង​ទៅ​លើ​ សេរីភាព​ជា​មូលដ្ឋាន ...

ហ៊ុល រស្មី
http://www.voacambodia.com/content/constitutional-council-accepts-contentious-ngo-law/2914974.html

កំពង់​ផែ​ព្រះ​សីហ​នុ​ ទ​ទួល​បាន​កំណើន​ទាំង​លើ​ការ​នាំ​ចូល​និង​នាំ​ចេញ​

មន្ត្រី​កំពង់​ផែ​ បានឱ្យ​ដឹង​ថា​ ចំនួន​នាវា​ដឹក​ទំនិញ​ និង​នាវា​កំសាន្ត​ ដែល​ធ្វើ​ដំណើរ​ចូល​ និង​ចេញពី​កំពង់​ផែ​ព្រះ​សីហ​នុ​ បន្ត​កើនឡើង​។​ ការ​ដឹក​ជញ្ជូន​ទំនិញ​ប្រមាណ​ជា​ជាង​ ២.២​លាន​តោន​ បាន​ធ្វើ​ចរាចរ​តាម​កំពុង​ផែ​នេះ​ នៅ ...

ផន បុផ្ផា
http://www.voacambodia.com/content/port-at-sihanoukville-sees-growth-in-imports-exports/2915138.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cSaNP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!