ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា

ទន្ទឹមនឹងការរីករាលដាលនៃការប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងប្រទេសកម្ពុជា ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតក៏ទទួលបានការរីកចម្រើន​តាមនោះដែរ។ ពាណិជ្ជកម្មមួយចំនួនមានសណ្ឋានជាមជ្ឈមណ្ឌលផ្សារទំនើបដូចជា MAIO Mall ដែលផ្ដល់សេវាកម្ម​​ប្រាក់កម្ចីនិងការកក់ទុក ក៏ដូចជា​សេវាកម្ម​ដ៏ទៃទៀត។ ហាង Shop168, ផ្តល់សេវាកម្មទំនាក់ទំនងរវាងហាងលក់ឥដ្ឋនិងបាយអជាមួយអតិថិជនតាមរយៈគេហទំព័របណ្តុំព័ត៌មាន​​ពាក់ព័ន្ធ​និងសេវាកម្មដឹកជញ្ជូន។ ហាង Mall 855 ផ្តល់សេវាកម្មភ្ជាប់ទំនាក់ទំនងរវាងអតិថិជន សម្រាប់ការលក់ដូរទំនិញឱ្យគ្នាទៅវិញទៅមក។ ...

Un Raksmey and Igor Kossov
http://www.khmertimeskh.com/news/13987/e-commerce-surges-in-cambodia/

អ្នកបើកបររថយន្ដក្រុងកាពីតូលបដិសេធទទួលយកលិខិតចូលធ្វើការថ្មី

អ្នកបើកបររថយន្តក្រុមហ៊ុនទេសចរណ៏កាពីតូលជាង ៤០នាក់ដែលសាលាដំបូងរាជធានីភ្នំពេញ ចេញបញ្ជា កាលពីថ្ងៃសុក្រសប្តាហ៍មុន ឱ្យបញ្ចប់ការធ្វើកូដកម្មរយៈពេលជិតពីរសប្តាហ៍ របស់ពួកគេ ត្រូវបានបដិសេធមិនចុះហត្ថលេខាលើលិខិតការងារដែលតម្រូវឱ្យពួកគេ យល់ព្រមតាមលក្ខខណ្ឌការងារថ្មីរបស់ក្រុមហ៊ុន។     ...

Huot Chanpav
https://www.cambodiadaily.com/business/capitol-bus-drivers-reject-employment-letters-90610/

ចំនួនភ្ញៀវទេសចរចិនវ៉ាផ្តាច់កូរ៉េខាងត្បូងនៅអង្គរ

ប្រទេសចិនបានវ៉ាផ្តាច់ប្រទេសកូរ៉េខាងត្បូងដើម្បីក្លាយជាប្រភពទេសចរធំជាងគេនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ នេះបើយោងតាមបានរាយការណ៍រ​បស់ទីភ្នាក់ងារសារពត៌មានកម្ពុជា (AKP) កាលពីម្សិលមិញ។   ...

Agence Kampuchea Press team
http://www.khmertimeskh.com/news/14009/chinese-tourists-overtake-s-koreans-at-angkor/

ភ្លៀងនិងទឹកជំនន់ធំនឹងកើតមានឡើងក្នុងសប្តាហ៍នេះ

ប្រព័ន្ធសម្ពាធទាបនៅប្រទេសភូមានឹងនាំយកភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ធំមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលមួយសប្តាហ៍នេះ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃចន្ទ។   ...

Huot Chanpav
https://www.cambodiadaily.com/news/more-rain-widespread-flooding-expected-in-a-week-90586/

នាយករដ្ឋមន្ត្រីប្រាប់លោកប្រធានាធិបតី អូបាម៉ាថា​លោកមិនស្នើរសុំផែនទីទម្លាក់គ្រាប់បែករបស់អាមេរិកទេ

កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានធានាដល់លោកប្រធានាធិបតីអាមេរិក​បារ៉ាក់ អូបាម៉ាថា ការស្នើរសុំដែលលោកបានធ្វើឡើង​សម្រាប់ផែនទីព្រំដែនរបស់កម្ពុជាជាមួយ​វៀតណាម​ កាលពីខែមុននេះមិនមែនជាសំណើសុំផែនទីដែលសហរដ្ឋអាមេរិក​បានប្រើប្រាស់សម្រាប់​ទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងអំឡុងពេលសង្គ្រាមឥណ្ឌូចិនលើកទីពីរនោះទេ។ ​ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/pm-tells-obama-hes-not-asking-about-bombs-90602/

ប្រមូលផ្តុុំមតិសម្រាប់សិទ្ធិលើប្រព័ន្ធអុីនធឺណិតនៅកម្ពុជា

ខណៈពេលដែលរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធ​អ៊ីនធឺណិត, អ្នកប្រើប្រាស់អ៊ីនធឺណិត​បាននាំគ្នាពិភាក្សា​អំពីសិទិ្ធ​ដែលពួកគេចង់ការពារ។ ...

Jonathan Cox
http://www.khmertimeskh.com/news/14004/crowdsourcing-cambodia---s-online-bill-of-rights/

ជនល្មើសរំលោភផ្លូវភេទកុមារ Molodyakov ត្រូវបានទោសនៅប្រទេសរុស្ស៊ី

ជនល្មើសរំលោភផ្លូវភេទកុមារជាច្រើនលើកច្រើនសារ លោក Stanislav Molodyakov ដែលបានធ្វើសកម្មភាពលើកុមារនៅតាមដងផ្លូវក្នុងប្រទេស កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសកំណើតវិញនៅឆ្នាំ ២០១២ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំពីបទចាប់រំលោភសិស្សសាលាស្រីជាច្រើននាក់នេះបើយោងតាមប្រព័ន្ធនៃផ្សព្វផ្សាយរបស់រុស្ស៊ី។ ...

Ben Woods
https://www.cambodiadaily.com/news/notorious-pedophile-molodyakov-guilty-in-russia-90577/

ការទន្រ្ទានយកដីធ្លីបានលេចឡើងទៀតហើយ

ទិដ្ឋភាពនៃការទន្រ្ទានយកដីធ្លីឡើងវិញបានក្លាយជាអាជីវកម្មរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទមួយចំនួន។អ្នកស្រុកដែលបានទទួលប្រាក់ សម្រាប់បញ្ឈប់ ការឈ្លានពានលើដីចំការប្រេងដូងកាលពីថ្ងៃពុធ បានបង្ហាញខ្លួនសារជាថ្មីក្នុងរយៈពេល៤៨ ម៉ោងក្រោយមក​ ដោយអះអាងថា ផ្នែកផ្សេងទៀតនៃដីចំការគឺជាកម្មសិទ្ធិរបស់ខ្លួន។ ...

Ros Chanveasna and Ven Rathavong
http://www.khmertimeskh.com/news/13963/land-grabbers-back-in-business/

រដ្ឋមន្ត្រី​អាស៊ាន​ គ្រោង​នឹង​ជម្រុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​លើ​សមុទ្រ​ចិន​ខាងត្បូង​

រដ្ឋមន្ត្រី​អាស៊ាន​នឹង​ជួប​ប្រជុំ​នៅ​ប្រទេស​ម៉ា​ឡេ​សុី នា​ចុង​ស​ប្តា​ហ៍​នេះ​ ដែល​​ត្រូវ​បាន​រំពឹង​ទុក​ថា ពួក​គេ​ នឹង​ពិភាក្សា​ពី​គោល​ជំហរ​របស់​បណ្តា​ប្រទេស​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ ខាងត្បូង​ និង​បោះ​ជំហាន​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​បន្ថែម ...

សុខ ខេមរា
http://www.voacambodia.com/content/asean-ministers-set-to-push-for-south-china-sea-agreemtents/2896697.html

កម្ពុជា​សម្ពោធ​ស្ពាន​ក្រោម​ជំនួយ​ចិន​ទី​ប្រាំ​នៅ​ខេត្ត​ភាគ​ខាងត្បូង​

កាលពី ​ថ្ងៃ​ច័ន្ទ​ កម្ពុជា​ បាន​សម្ពោធ​ស្ពាន​តា​ខ្មៅ​ឆ្លង​ទន្លេបាសាក់​  ជាមួយនឹង​ផ្លូវ​ប្រវែង​១២​គីឡូម៉ែត្រ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រួលការ​ធ្វើ​ដំណើរ​ និង​ជម្រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ។​​ស្ពានបេតុង​ ជាមួយនឹង​បណ្តាញ​ផ្លូវ​ត​ភ្ជាប់​ មា​នទី​តាំងនៅ​ប្រហែល​១៣​គីឡូម៉ែត្រ​ នា ...

បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/03/c_134476255.htm

ហ៊ុន ​សែន​ ទាមទារ​ឱ្យ​អ្នក​រិះគន់​បង្ហាញ​ភស្តុ​តាង​ពី​ការ​រំលោភ​ព្រំដែន​

ដោយ​ថ្លែង​ពី​ការ​រិះគន់​ លើ​វិធីសាស្ត្រ​ការទូត​របស់​លោក​លើ​បញ្ហា​ព្រំដែន​ជាមួយ នឹង​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​សុំ​ជា​សាធារណៈ​នូវ​ភស្តុ​តាង​ពី​ការ​រំលោភ​ព្រំដែន​ និង​ដំណោះស្រាយ​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/hun-sen-challenges-critics-to-provide-proof-of-border-encroachment/2896660.html

អនុស្សរណៈ​យោគយល់​គ្នា​ត្រូវ​បាន​ចុះហត្ថលេខា​ សម្រាប់​គុណភាព​ជីវិត​កាន់តែ​ប្រសើរ​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា​

​ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ ដែល​មាន​ គោលបំណង​លើកកំពស់​ជីវិត​រស់នៅ​របស់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំង​ពីរ​។​​ ...

បុគ្គលិកសារព័ត៌មាន Pattaya Mail
http://www.pattayamail.com/news/mou-signed-for-better-quality-of-life-in-thailand-cambodia-49652

រដ្ឋាភិបាល​ផ្តល់​មូលនិធិ​សម្រាប់​ការ​ស្តារ​ផ្លូវដែក​ភ្នំពេញ​-​សុីសុ​ផុ​ន​

កិច្ចការ​នេះ​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែកញ្ញា​ ជាមួយនឹង​ការ​ជួស ជុល​ខ្សែ​ភាគ​ខាងជើង​ ដែល​ត​ភ្ជាប់​ភ្នំពេញ​ ជាមួយនឹង​សុីសុ​ផុ​ន​ ៤០​គីឡូម៉ែត្រ​ពី​ព្រំដែន​​ប្រទេស​ថៃ​។​​រដ្ឋាភិបាល​ បាន​ព្រមព្រៀង​ផ្តល់​មូលនិធិ​ ៣៣​លាន​ដុល្លារ​អា​មេ ...

បុគ្គលិកសារព័ត៌មាន Railway Gazette International
http://www.railwaygazette.com/news/news/asia/single-view/view/government-funds-phnom-penh-sisophon-rehabilitation.html

ការ​អត្ថាធិប្បាយ​របស់​ហ៊ុន​សែន​ នាំ​ឱ្យមាន​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​

ការ​ប្រើប្រាស់​ពាក្យ​មើលងាយ​ជា​សាធារណៈ​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៃ​ប្រទេស​កម្ពុជា​ នៅ​ពេល​ពិភាក្សា​អំពី​ជនជាប់ចោទ​ជា​ស្ត្រី​មិន​ចំ​ឈ្មោះ​ អំពី​ការ​បង្ករ​របួស​ដល់​ឆ្មាំ​សន្តិ​សុខ​ម្នាក់​ បន្ទាប់​ពី​សង្ស័យ​ថា​បាន​ធាក់​សន្តិសុខ​នោះ​ នាំ​ឱ្យ​មាន​កំហឹង ...

ប្រាជ្ញ ចេវ
http://www.rfa.org/english/news/cambodia/hun-sens-comments-draw-criticism-from-cambodian-rights-groups-08032015155819.html

អ្នកតស៊ូមតិសិទិ្ធមនុស្សជម្រុញការអនុម័តច្បាប់ស្តីពីការឃុំឃាំងអនីតិជន ឱ្យបានឆាប់

ក្រុមអង្គការសិទ្ធិមនុស្ស បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា គួរផ្តល់អាទិ ភាពលើការ​អនុម័តច្បាប់ ដែលនឹងផ្តល់ការណែនាំល្អប្រសើរជាងមុន សម្រាប់ ការចាត់ការលើអនីតិជន ដោយប្រព័ន្ធតុលាការ។ ...

ផន បុផ្ផា
http://www.voacambodia.com/content/rights-advocates-urge-swift-passage-of-law-on-juvenile-detention/2896679.html

រដ្ឋាភិបាលស្នើរសុំការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងអ្នកទោសជាប់ឃុំឃាំងនៅប្រទេសម៉ាឡេសុី

ក្រសួងការបរទេសបានស្នើសុំឱ្យឯកអគ្គរដ្ឋទូតខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ីព្រះអង្គម្ចាស់ក្សត្រិយ៍ អរុណរស្មី ចុះស៊ើបអង្កេតទៅលើសេចក្ដីរាយការណ៍ ដែលថ្លែងថាមនុស្សរាប់រយនាក់ដែលជាកម្មករចំណាកស្រុកកម្ពុជាត្រូវបានគេជាប់ឃុំឃាំងនៅរដ្ឋ Selangor របស់ប្រទេសនេះ។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/govt-requests-probe-into-prisoners-in-malaysia-90388/

សារ៉ូមនៅតែជាជម្រើសក្នុងការព្យាបាលនៅខេត្តក្រចេះ

នេះជាទិដ្ឋភាពទូទៅក្នុងរាជធានីភ្នំពេញ -កុមារម្នាក់ដើរតាមផ្លូវមានម្ជុលសារ៉ូមចាក់ចូល ក្នុងសាច់របស់គាត់ និងមានឪពុកម្តាយកាន់ថង់សារ៉ូមដើរតាមពីក្រោយ។ ...

Aisha Down and Srey Kumneth
http://www.khmertimeskh.com/news/13961/iv-drips-still-the-treatment-of-choice-in-kratie/

បន្ទាប់ពីដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរចេញបញ្ជាចាប់ខ្លួនអ្នកស្រុក

កាលពីថ្ងៃអាទិត្យ អ្នកស្រុកប្រមាណ ១00 នាក់បានដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកំពង់ឆ្នាំង ដែលបានអូសបន្លាយអស់រយៈពេលជិតមួយទសវត្សរ៍ មកហើយនោះ។អភិបាលខេត្តបានឱ្យដឹងថា ការតវ៉ានេះគឺ “ផ្ទុយពីច្បាប់” និងបានផ្តល់ឱកាសឱ្យអាជ្ញាធរចាប់ខ្លួនអ្នកស្រុកទាំងនោះ ។ ...

អូន ភាព
https://www.cambodiadaily.com/news/after-effigy-burning-governor-raises-prospect-of-arrests-90429/

ប្រជាជនតំបន់តាង៉ូវបដិសេធចាកចេញបើទោះបីជាគម្រោងពង្រីកផ្លូវខិតជិតមកដល់ក៏ដោយ

ប្រជាជនរស់នៅក្នុងតំបន់តាង៉ូវនៅជាយក្រុងភ្នំពេញមានកិច្ចព្រមព្រៀងពាក្យសំដីជាមួយរដ្ឋាភិបាលសង្កាត់ច្បារអំពៅ ថានឹងវែកផ្លូវសម្រាប់ការពង្រីកផ្លូវថ្នល់នៅតាមបណ្តោយប្រឡាយបារាង។ ...

James Reddick and Muny Sithyna
http://www.khmertimeskh.com/news/13960/ta-ngov-residents-to-keep-land-despite-road-expansion/

ព្រះសង្ឃនយោបាយពីរដែលត្រូវបានចាប់ខ្លួនជាងថ្នាំ

កាលពីថ្ងៃសៅរ៍ ព្រះសង្ឃពីរអង្គត្រូវបានចាប់ខ្លួនក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជាមួយគ្រឿងញៀនហ្វេតាមីនគ្រីស្តាល់មួយចំនួនតូច។ យ៉ាងណាមិញ ព្រះសង្ឃនិងអ្នកស្រុកចំណុះជើងវត្តដ៏ទៃទៀតបានអះអាងថា ការចាប់ខ្លួននេះគឺជាការសងសឹកចំពោះព្រះសង្ឃទាំងពីរអង្គ ដែលបានចូលរួមក្នុងការប្រមូលផ្តុំគ្នាផ្នែកនយោបាយ។ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/two-political-monks-arrested-over-drugs-90416/

មន្ត្រីព្រំដែនធ្វើការព្រមានអំពីការអះអាងរបស់លោកសម រុង្ស៊ីជុំវិញបញ្ហាជម្លោះព្រំដែន

កាលពីថ្ងៃអាទិត្យ មន្ត្រីជាន់ខ្ពស់លំដាប់ទីពីរក្នុងកិច្ចការព្រំដែន បានព្រមានពីការឆាប់ វាយតម្លៃក្នុងបញ្ហាជម្លោះទឹកដី បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងលោកសមរង្ស៊ីបានអះអាងថា វៀតណាមបាននៃតំបន់ព្រំដែនមួយដែលបានកំណត់ក្នុងខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា។    ...

Alex Willemyns and Chhorn Chansy
https://www.cambodiadaily.com/news/official-warns-against-rainsys-most-recent-border-claims-90422/

នៅ​ប្រទេស​កម្ពុជា​ គណបក្ស​នយោបាយ​ថ្មី​បង្ហាញមុខ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

​កាលពី​ថ្ងៃ​សៅរ៍​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​ស្រាវជ្រាវ​សង្គម​មួយ​ក្តាប់​តូច​ បាន​រួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​មួយ​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​ បើ​ទោះបីជា​អ្នកវិភាគ​នយោបាយ​មួយ​រូប​និយាយ​ថា​ គណបក្ស​តូចៗ​ទាំង​នោះ​ពិបាក​នឹង​ឈ្នះ ...

បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/02/c_134472537.htm

នគរបាល​៖​ ប្រទេស​កម្ពុជា​បណ្តេញ​ជនបរទេស​ខុសច្បាប់​១,៤៨៤​នាក់​ ក្នុង​៧​ខែ​ដើមឆ្នាំ​

​កាលពី​ថ្ងៃ​សៅរ៍​ គេហទំព័រ​នគរបាល​ជាតិ​ ដែល​បាន​ស្រង់​សម្តី​របស់​មន្ត្រី​នគរ​បាន​ជាន់​ខ្ពស់​មួយ​រូប​ បានឱ្យ​ដឹង​ថា​ សម្រាប់​រយៈពេល​៧​ខែ​ដំបូង​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ប្រទេស​កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ចំនួន​ ១,៤៨៤​ នាក់​ ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=295344

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bJWYY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!