ភាសាខ្មែរបកប្រែដោយអូឌីស៊ី
រដ្ឋាភិបាល៖ ម៉ុងតាញ៉ាមិនត្រូវបានស្វាគមន៍
កាលពី ម្សិលមិញ លោក ផៃ ស៊ីផាន នៃគណៈរដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានខ្មែរថាម ថា រដ្ឋាភិបាលមិនទទួលយកអ្នកសំុសិទ្ធិជ្រកកោនម៉ុងតាញ៉ាមកពីប្រទេស វៀតណាម ច្រើនពេកទេ ពីព្រោះរដ្ឋាភិបាលខ្វះធនធានដើម្បីធ្វើដូច្នោះ និងមិនចង់ធ្វើឲ្យ ...
Donald Lee
http://www.khmertimeskh.com/news/12696/gov---t--montagnards-not-welcome/
សកម្មជនកម្ពុជា ប្រឈមមុខជាមួយនឹងបុគ្គលិកសន្តិសុខនិងអ្នកភូមិវៀតណាមនៅជិតព្រំដែនមានជម្លោះ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលបានស្រង់សម្តីរបស់មេនគរបាលស្រុក និងមន្ត្រីគណបក្សប្រឆាំង បានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ សកម្មជនកម្ពុជាប្រមាណ ៣០០នាក់ ដឹកនាំដោយតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ បានប្រឈមមុខជាមួយនឹងបុគ្គលិកសន្តិសុខ និងអ្នកភូមិវៀតណាម ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6597166/2015/06/28/cambodian-activists-scuffle-vietnamese-security-personnel-villagers-near
ពាណិជ្ជករថៃនិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន១០ ដែលមានតម្លៃជិត២,០០០លានបាត
កាលពី ថ្ងៃទី ២៦ ខែ មិថុនា នៅឯខេត្តសៀមរាប មន្ត្រីជាន់ខ្ពស់និងសហគ្រិនថៃមកពីខេត្តភាគឦសាន្តចំនួន ៦ ដែលមានគ្នាសរុបប្រមាណជា១០០នាក់ បានជួបជាមួយនឹងសមភាគីកម្ពុជា មកពីបណ្តាខេត្តដែលនៅជាប់នឹងព្រំ ប្រទល់ ដើម្បី ...
បុគ្គលិកសារព័ត៌មាន NNT
http://thainews.prd.go.th/centerweb/newsen/NewsDetail?NT01_NewsID=WNECO5806270010007
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅទីក្រុងតូក្យូ
នៅថ្ងៃនេះ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧ ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី២ ...
បុគ្គលិកសារព័ត៌មាន Khmer Times
http://www.khmertimeskh.com/news/12652/cambodian-pm-to-attend-mekong-japan-summit-in-tokyo/
ចំនួនអ្នករកស៊ីផ្លូវភេទមិនទាន់គ្រប់អាយុ មានការធ្លាក់ចុះ
កាលពីម្សិលមិញ អង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) បានធ្វើការកោតសរសើរ ចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយការធ្វើអាជីវកម្មផ្លូវភេទលើកុមារ។ ប៉ុន្តែអង្គការ IJM បានសង្កត់ធ្ងន់ថា កម្ពុជានៅមានបញ្ហាជាច្រើនទៀត ដែលចាំបាច់ត្រូវដោះស្រាយ ដូច ...
Shaun Turton
http://www.phnompenhpost.com/post-weekend/govt-gets-plaudits-drop-underage-sex-workers
សិស្សវិទ្យាល័យជាច្រើននាក់ ចេញពីថ្នាក់ ដើម្បីធ្វើបាតុកម្ម
កាលពីថ្ងៃសុក្រ សិស្សានុសិស្ស និងគ្រូបង្រៀនប្រមាណមួយរយនាក់ បានធ្វើបាតុកម្មនៅខាងក្រៅវិទ្យាល័យរបស់ពួកគេ ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីប្រឆាំងនឹងក្រុមហ៊ុនសាងសង់ឯកជនមួយ ដែលចាប់ផ្តើមការងារឡើងវិញ នៅលើដីជម្លោះ នេះបើយោង ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/hundreds-of-students-leave-class-to-protest-86722/
អ្នកភូមិនៃប្រទេសកម្ពុជា ត្រូវបានឃាត់ខ្លួនពីបទបង្កររបួសស្នាមលើកម្មករចិនពាក់ព័ន្ធនឹងជម្លោះដីធ្លី
កាលពីថ្ងៃសុក្រ នគរបាលនៅក្នុងខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនអ្នកភូមិម្នាក់ដែលត្រូវបានចោទពីបទបង្កររបួសស្នាម លើកម្មករចិនម្នាក់ និងអ្នកបកប្រែរម្នាក់ នៅក្នុងជម្លោះដីធ្លីដ៏យូរមួយ។ ...
សូត សុខប្រាថ្នា
http://www.rfa.org/english/news/cambodia/cambodia-villager-06262015153727.html
ប្រទេសឡាវត្រៀមខ្លួនជាប្រធានអាស៊ាន
ប្រទេសឡាវ គួរតែបានត្រៀមខ្លួនសម្រាប់ដឹកនាំនិងជម្រុញរបៀបវារៈអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ការធ្វើសមាហរណកម្មអាស៊ាន ដោយឈរលើសសរស្តមទាំងបី គឺសន្តិសុខនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីដឹកនាំអាស៊ានឲ្យមានប្រសិទ្ធិភាព។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/world/laos-prepares-for-asean-chairmanship-13189
ហេតុអ្វីបានជានាវាចម្បាំងរបស់ប្រទេសឥណ្ឌា នៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជា?
នៅសប្តាហ៍នេះ នាវាចម្បាំងរបស់ប្រទេសឥណ្ឌាបានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងប្រទេសថៃ ដែលជាផ្នែកមួយនៃការដាក់ពង្រាយប្រតិបត្តិការរយៈពេល២ខែ នៅដែនទឹកជំុវិញ ដើម្បីអនុវត្តគោលនយោបាយឈ្ពោះទៅទិសខាងកើត។ ...
Prashanth Parameswaran
http://thediplomat.com/2015/06/why-are-indias-warships-in-thailand-and-cambodia/
មន្ត្រីជាន់ខ្ពស់ចិននិងកម្ពុជាជួបពិភាក្សាសំដៅបង្កើនទំនាក់ទំនងទ្វេភាគីបន្ថែមទៀត
អ្នកនាំពាក្យ កម្ពុជាម្នាក់បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក ហាន ឈីត អនុប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់នយោបាយ នៃប្រជាជនចិន បានជួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន ដើម្បីពិភាក្សាពីមធ្យោបាយបង្កើនទំនាក់ទំនង និងកិច្ច ...
បុគ្គលិកសារព័ត៌មាន Khmer Times
http://www.khmertimeskh.com/news/12631/chinese--cambodian-senior-officials-meet-to-further-enhance-bilateral-ties/
លោក សុន ឆ័យ នឹងស្នើលោក សុខ អាន បកស្រាយទៅលើសារាចរថ្មីស្តីពីអំពើពុករលួយ
នៅថ្ងៃនេះ តំណាងរាស្ត្រគណបក្សប្រឆាំង ឯកឧត្តម សុន ឆ័យ ត្រូវបានគេរំពឹងថា លោកនឹងធ្វើការស្នើសុំ ឯកឧត្តម សុខ អាន ដែលជាប្រធាននៃទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យចូលបង្ហាញខ្លួននៅរដ្ឋសភា ដើម្បីពន្យល់អំពីសារាចរថ្មីមួយ ដែលហាមប្រាមមន្ត្រីសាធារណៈ ពីការ ...
Shaun Turton
http://www.phnompenhpost.com/national/son-chhay-call-sok-over-corruption-order
ខ្យល់ព្យុះខ្លាំងនៅកំពង់ធំ
ខ្យល់ព្យុះក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសប្តាហ៍នេះ បានបណ្តាលឱ្យមានមនុស្សរងរបួស ៤នាក់ និងខូចខាតផ្ទះចំនួន ៥៥ ខ្នង។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានកាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/raging-storm-hits-kampong-thom
ប្រទេសកម្ពុជាបញ្ជូនពលករ១១,៥២៩នាក់ទៅបរទេស ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៥នេះ
យោងទៅតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រទេសកម្ពុជា បានបញ្ជូនពលករចំនួន ១១,៥២៩នាក់ ទៅប្រទេសចំនួន៥ នៅក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០១៥នេះ។ ...
បុគ្គលិកសារព័ត៌មាន Khmer Times
http://www.khmertimeskh.com/news/12574/cambodia-sends-11-529-laborers-abroad-in-first-half-of-2015/
ហ៊ុន សែន បញ្ជាឲ្យបើកសំណុំរឿងមនុស្សឃាតលើតំណាងសហជីព៣ករណីសារជាថ្មី
នាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាឲ្យបង្កើតគណៈកម្មការពិសេសសុើបអង្កេតករណី ឃាតកម្មអាថ៍កំបាំង លើមេដឹកនាំសហជីពជាច្រើនរូប។ ករណីសម្លាប់លេចធ្លោបំផុតលើប្រធានសហជីព ជា វិជ្ជា បានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០០៤។ មេដឹកនាំ ហុី វុឌ្ឍី និង ...
នៅ វណ្ណារិន
http://www.voacambodia.com/content/hun-sen-orders-reopening-of-threeunion-murder-cases/2836787.html
ហ៊ុន សែន និង សម រង្សុី អះអាងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ
នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងគូប្រជែងផ្នែកនយោបាយរបស់លោក បានអះអាងបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់ពួកគេ សំដៅបន្តអនុវត្តវប្បធម៌សន្ទនា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen-sam-rainsy-reaffirm-good-cooperation-8714
ប្រទេសជប៉ុនចូលរួមចំណែកជាមួយអាស៊ាននិងប្រទេសឥណ្ឌា ក្នុងវិស័យលក់ចែកចាយ និង ផ្លូវដែក
ផ្សារទំនើប អុីអនម៉ល ជាសាខារបស់ក្រុមហ៊ុនលក់ចែកចាយដ៏ធំផុតរបស់ប្រទេសជប៉ុន អុីអន បានបើកឲ្យប្រើហើយនូវផ្សារទី១របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេ ស៊ី។ រដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏បានសម្រេចផ្តល់ជំនួយ ...
បុគ្គលិកសារព័ត៌មាន The Financial Express
http://bit.ly/1IgT4FZ
នគរបាលកម្ពុជាឃាត់ខ្លួនសកម្មជន និងអ្នកតាមដានសិទ្ធិមនុស្ស នៅពេលតវ៉ានឹងការបូមខ្សាច់
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនភ្លាមៗនូវសកម្មជន៣នាក់ ដែលតវ៉ានៅមុខរដ្ឋសភា និងមន្ត្រីអង្គការសិទ្ធិមនុស្សម្នាក់ ដែលបានតាម ដានមើលការធ្វើបាតុកម្មនោះ ដោយទាមទាររដ្ឋាភិបាលឲ្យបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់វៀតណាម ពីការបំពុលបរិស្ថាន នៅក្នុងខេត្តកោះកុង ...
អ៊ុំ ង្ស៊ី
http://www.rfa.org/english/news/cambodia/detention-06252015181117.html
អ្នកជំនាញខាងភាសាព្រមាននឹង "បរទេសតូបនីយកម្ម" នៅក្នុងសម័យសកលភាវូបនីយកម្ម
ខណៈ ពេលដែលប្រទេសកម្ពុជាក្នុងតែធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច តំបន់ និង សកលលោក អ្នកជំនាញភាសាម្នាក់ព្រមានពីការពឹងផ្អែកពេកទៅលើអត្តសញ្ញាណ និងភាសាបរទេស។ ចាន់ វីរៈ និស្សិតថ្នាក់បណ្ឌិតផ្នែកវប្បធម៌ អក្សរសិល្ប៍ និងភាសានៅសាកលវិទ្យាល័យ ថេកសាស ...
ប្រទេស ACMECS បង្ហាញពីការប្តេជ្ញាគាំទ្រការបង្កើតសហគមន៍អាស៊ាន
កាលពីថ្ងៃអង្គារ មេដឹកនាំនៃយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា មេគង្គ (ACMECS) រាប់បញ្ចូលទាំងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានបង្ហាញការប្តេជ្ញារបស់ពួកគេ ក្នុងការគាំទ្រការបង្កើត ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1BC5Ehy
អ្នកភូមិនៃប្រទេសកម្ពុជា បិទផ្លូវក្រុមហ៊ុនអភិវឌ្ឍន៍ចិនមិនឲ្យរានដី
យោងតាមប្រភពព័ត៌មានពីមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងមេឃុំ បានឲ្យដឹងថា អ្នកភូមិប្រមាណជា ១៥០នាក់ នៅក្នុងខេត្តព្រះវិហារ ភាគពាយព្យនៃប្រទេសកម្ពុជា បានបិទផ្លូវក្រុមហ៊ុនម្ចាស់សម្បទានចិន មិនឲ្យរានដី ដែលពួកគេអះអាងថា ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/developer-06242015162632.html
ក្រុមហ៊ុនប្រឹក្សាFrost & Sullivan៖ ចំណូលបានពីល្បែងកម្សាន្តលើឧបករណ៍ចល័តនៅអាសុីអាគ្នេយ៍នឹងកើនឡើង៧ពាន់លានដុល្លារអាមេរិចនៅឆ្នាំ២០១៩
យោងតាមក្រុមហ៊ុនប្រឹក្សា Frost & Sullivan បានឲ្យដឹងថា ឧស្សាហកម្មល្បែងកម្សាន្តលើឧបករណ៍ចល័ត នៅអាសុីអាគ្នេយ៍ ទទួលបានកំណើនគួរជាទីកត់សម្គាល់ ហើយរកចំណូលបានរហូតដល់ជាង ១ពាន់លានដុល្លារអាមេរិច នៅក្នុងឆ្នាំ២០១៤ ...
បុគ្គលិកសារព័ត៌មាន DNA
https://www.digitalnewsasia.com/mobile-telco/sea-mobile-games-revenue-to-hit-usd7bil-by-2019-frost-sullivan
ថៃជម្រុញឲ្យមានការតភ្ជាប់កាន់តែច្រើននៅមុនសហគមន៍សេដ្ឋកិច្ចអាស៊ាន
នាយក រដ្ឋមន្ត្រី ប្រាយុត ចាន់អ៊ូចា បានឲ្យដឹងកាលពីថ្ងៃអង្គារនេះថា ប្រទេសថៃ បានបោះជំហានគួរឲ្យកត់សម្គាល់ក្នុងការកែសម្រួលវិធាននិងបទបញ្ជា សំដៅធ្វើការឲ្យកាន់តែរលូនល្អ ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាកមុិច និង ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/world/thailand-pushes-for-more-connectivity-ahead-of-aec-13182
ប្រាយុតប្តេជ្ញាគាំទ្រកិច្ចសហប្រតិបត្តិការពេញលេញជាមួយនឹងអាស៊ានលើបញ្ហារោគសញ្ញាផ្លូវដង្ហើមMERS
នាយករដ្ឋមន្ត្រី ប្រាយុត ចាន់អ៊ូចា បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃនឹងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញជាមួយនឹងប្រទេសអាស៊ាន ដើម្បីការពារការឆ្លងរាលដាលរោគសញ្ញាផ្លូវដង្ហើមមឺស (MERS) នៅក្នុងតំបន់នេះ។ ...
Patsara Jikkham and Paritta Wangkiat
http://bit.ly/1LDOYXA
ក្រុមហ៊ុនបច្ចេកវិទ្យា RTB នឹងផ្តោតលើឧបករណ៍តភ្ជាប់
ក្រុមហ៊ុនបច្ចេកវិទ្យា RTB ដែលជាក្រុមហ៊ុនចែកចាយឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រៀមខ្លួននឹងបណ្តាក់ទុនទៅក្នុងទីផ្សារថ្មី សម្រាប់ឧបករណ៍តភ្ជាប់ ខណៈពេលដែលក្រុមហ៊ុននេះ មានគោលបំណងបង្កើនប្រាក់ចំណូលឆ្នាំនេះ ឲ្យបាន ១០ភាគរយ រហូតដល់ ៤៥០លានបាត។ ...
Asina Pornwasin
http://www.nationmultimedia.com/business/RTB-Technology-to-refocus-on-connected-devices-30262946.html