ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ហ៊ុន សែន និង សម រង្សុី នឹងជួបពិភាក្សាអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល
នាយករដ្ឋមន្ត្រី ហ៊ុន សែន និង មេដឹកនាំភាគតិចនៃរដ្ឋសភា សម រង្សុី នឹងជួបពិភាក្សាលើសេចក្តីព្រាងច្បាប់ចម្រូងចម្រាសស្តីពីអង្គការ មិនមែនរដ្ឋាភិបាល និងសមាគម និងសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen-and-sam-rainsy-held-talk-on-ngos-law-8725
អ្នកជំនាញនិយាយថា៖ ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ជម្រើសហិរញ្ញវត្ថុតិច និងចំណាកស្រុកដើម្បីការងារ កំពុងតែធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនាំអង្ករចេញរបស់កម្ពុជា
ប្រភពនៅក្នុងស្រុកបានស្រង់សម្តីរបស់អ្នកជំនាញថា កង្វះខាតរោងម៉ាសុីនកិនស្រូវ និងបរិក្ខាររក្សាទុក ជម្រើសហិរញ្ញវត្ថុតិចតួចនិងការក្ស័យធនរបស់កសិករតូចតាច ព្រមទាំងការធ្វើចំណាកស្រុករបស់កសិករជាបុរសក្នុងទ្រង់ទ្រាយធំទៅ ប្រទេសថៃនៅពេលថ្មីៗនេះ ...
បុគ្គលិកសារព័ត៌មាន Oryza
http://bit.ly/1NuGgeI
ផ្លូវនៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បើកឲ្យដំណើរការហើយ
កាលពីថ្ងៃច័ន្ទ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ផ្លូវនៅក្នុងប្រទេសកម្ពុជា ដែលសាងសង់ក្រោមកម្ចីអត្រាការប្រាក់ទាបពីសាធារណរដ្ឋកូរ៉េ បានបើកឲ្យដំណើរការហើយ។ ផ្លូវនៅជិតព្រំដែននៃប្រទេស វៀតណាម ភាគខាងត្បូងនៃប្រទេសកម្ពុជានេះ ...
បុគ្គលិកសារព័ត៌មាន Yonhap News
http://english.yonhapnews.co.kr/business/2015/06/29/0503000000AEN20150629005200320.html
ប្រទេសកម្ពុជា ប្រាប់ទៅបណ្តាប្រទេសបរទេស កំុឲ្យលូកដៃលើកិច្ចការពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងសហជីព
កាលពីថ្ងៃអាទិត្យ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រាប់ទៅបណ្តាប្រទេសបរទេស កុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលោក ពាក់ព័ន្ធនឹងការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែន រដ្ឋាភិបាលនិងសមាគម និងស្តីពីសហជីពការងារ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-tells-foreign-countries-not-to-interfere-in-affairs-over-ngo-trade-union-draft-bills-8724
គណបក្សប្រឆាំងកំពុងរៀបចំដាក់ឲ្យដំណើរការស្ថានីយ៍ទូរទស្សន៍
ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនផ្តោតលើសមិទ្ធិផលរបស់រដ្ឋាភិបាល។ ទាំងនេះ គឺដោយសារតែស្ថានីយ៍ភាគច្រើនជារបស់សមាជិករដ្ឋាភិបាល ឬជាអ្នកគាំទ្ររដ្ឋាភិបាល។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ កំពុងតែរៀបចំដាក់ឲ្យដំណើរការកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួនឯង បន្ទាប់ពីបាន ...
នៅ ពៅលក្ខិណា
http://www.voacambodia.com/content/opposition-working-toward-launch-of-television-station/2841562.html
ផែនការរបស់សហគ្រាសធនតូចនិងមធ្យម ដើម្បីភាពជោគជ័យនៅកម្ពុជា
គ្រូឯកទេសខាងទីផ្សារ បានលើកឡើងនៅក្នុងសិក្ខាសាលាមួយថា យុទ្ធ សាស្ត្រប្រព័ន្ធផ្សព្វផ្សាយល្អ គឺចាំបាច់សម្រាប់សហគ្រាសធនតូចនិងមធ្យមមកពីប្រទេសថៃ ជ្រៀតចូលទីផ្សារនៃប្រទេសកម្ពុជា។ សមភ័ព រិទ្ធីគល់ប្រាសិត ទីប្រឹក្សាប្រតិបត្តិ ...
Watchidranont Thongtep
http://www.nationmultimedia.com/business/SMEs-blueprint-for-success-in-Cambodia-30263300.htmlhttp://www.nationmultimedia.com/business/SMEs-blueprint-for-success-in-Cambodia-30263300.html
ថៃបញ្ជូនអ្នកកាប់ឈើ១១នាក់ ត្រឡប់មកកម្ពុជាវិញ
បុរសចំនួន ១១នាក់ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីម្សិលមិញ បន្ទាប់ពីពួកគេបានជាប់នៅក្នុងពន្ធនាគារប្រទេសថៃជាងមួយឆ្នាំ ដោយសារលួចកាប់ឈើខុសច្បាប់។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/thais-send-back-11-loggers
វិស័យអចលនទ្រព្យរីកចម្រើន ប៉ុន្តែមិនផុយស្រួយ
រាជធានីភ្នំពេញ កំពុងតែផ្លាស់ប្តូរមុខមាត់នៅក្នុងល្បឿនមួយយ៉ាងលឿន ជាមួយនឹងគម្រោងផ្ទះសម្បែង និងពាណិជ្ជកម្មថ្មីៗ និងសំខាន់ៗ ហើយត្រូវបានរំពឹងទុកថា នឹងក្លាយទៅជារាជធានីនៃអាគារកប់ពពក ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ច្រឹក ...
Igor Kossov
http://www.khmertimeskh.com/news/12684/property-boom--not-bubble/
ក្នុងពិធីគម្រប់ខួបលើកទី៦៤នៃគណបក្សប្រជាជនកម្ពុជា ហ៊ុន សែននិយាយថា វប្បធម៌នៃការសន្ទនាគឺជាជោគជ័យមួយដ៏ធំ
គណបក្សប្រជាជនកម្ពុជា បានហៅ “វប្បធម៌នៃការសន្ទនា” ជាមួយនឹងគណបក្សសង្គ្រោះជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយដាក់រាយក្នុងបញ្ជីនៃសមិទ្ធិផលលេចធ្លោសម្រេចបាន នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៤ របស់គណបក្ស។ ...
ជា វណ្ណៈ
http://bit.ly/1C0bdXL
ទិសដៅនាំអង្ករចេញ បានធ្លាក់ចុះដោយស្ងៀមស្ងាត់
នៅឆ្នាំនេះ ទិសដៅដ៏មហិច្ឆតារបស់ប្រទេសកម្ពុជា ក្នុងការនាំអង្ករចេញ ១លានតោន បានធ្លាក់ចុះដោយស្ងៀមស្ងាត់។ ទិសដៅថ្មីសម្រាប់នាំអង្ករចេញ៦០០,០០០ តោន ក៏នៅតែទំនងជាមិនអាចសម្រេចបាន។ ការធ្វើ ...
T. Mohan and Muny Sithyna
http://www.khmertimeskh.com/news/12698/rice-export-goals-quietly-fall/
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្វាគមន៍ការសុើបអង្កេតករណីឃាតកម្មលើក្រុមសហជីព
សេចក្តីប្រកាសរបស់រដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការសុើបអង្កេតករណីឃាតកម្មលើសមាជិកសហជីព ការងារដែលមានអាយុប្រហែលជា១ទសវត្សរ៍ ត្រូវបានស្វាគមន៍ផង និងនៅបន្សល់ទុកមន្ទិលសង្ស័យផង។ កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួនពីរ–អង្គការ ...
ទិន សុខាវុធ
http://www.khmertimeskh.com/news/12692/un-agencies-welcome-probe-into-slaying-of-unionists/
រដ្ឋាភិបាល៖ ម៉ុងតាញ៉ាមិនត្រូវបានស្វាគមន៍
កាលពី ម្សិលមិញ លោក ផៃ ស៊ីផាន នៃគណៈរដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានខ្មែរថាម ថា រដ្ឋាភិបាលមិនទទួលយកអ្នកសំុសិទ្ធិជ្រកកោនម៉ុងតាញ៉ាមកពីប្រទេស វៀតណាម ច្រើនពេកទេ ពីព្រោះរដ្ឋាភិបាលខ្វះធនធានដើម្បីធ្វើដូច្នោះ និងមិនចង់ធ្វើឲ្យ ...
Donald Lee
http://www.khmertimeskh.com/news/12696/gov---t--montagnards-not-welcome/
សកម្មជនកម្ពុជា ប្រឈមមុខជាមួយនឹងបុគ្គលិកសន្តិសុខនិងអ្នកភូមិវៀតណាមនៅជិតព្រំដែនមានជម្លោះ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលបានស្រង់សម្តីរបស់មេនគរបាលស្រុក និងមន្ត្រីគណបក្សប្រឆាំង បានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ សកម្មជនកម្ពុជាប្រមាណ ៣០០នាក់ ដឹកនាំដោយតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ បានប្រឈមមុខជាមួយនឹងបុគ្គលិកសន្តិសុខ និងអ្នកភូមិវៀតណាម ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6597166/2015/06/28/cambodian-activists-scuffle-vietnamese-security-personnel-villagers-near
ពាណិជ្ជករថៃនិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន១០ ដែលមានតម្លៃជិត២,០០០លានបាត
កាលពី ថ្ងៃទី ២៦ ខែ មិថុនា នៅឯខេត្តសៀមរាប មន្ត្រីជាន់ខ្ពស់និងសហគ្រិនថៃមកពីខេត្តភាគឦសាន្តចំនួន ៦ ដែលមានគ្នាសរុបប្រមាណជា១០០នាក់ បានជួបជាមួយនឹងសមភាគីកម្ពុជា មកពីបណ្តាខេត្តដែលនៅជាប់នឹងព្រំ ប្រទល់ ដើម្បី ...
បុគ្គលិកសារព័ត៌មាន NNT
http://thainews.prd.go.th/centerweb/newsen/NewsDetail?NT01_NewsID=WNECO5806270010007
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅទីក្រុងតូក្យូ
នៅថ្ងៃនេះ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧ ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី២ ...
បុគ្គលិកសារព័ត៌មាន Khmer Times
http://www.khmertimeskh.com/news/12652/cambodian-pm-to-attend-mekong-japan-summit-in-tokyo/
ចំនួនអ្នករកស៊ីផ្លូវភេទមិនទាន់គ្រប់អាយុ មានការធ្លាក់ចុះ
កាលពីម្សិលមិញ អង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) បានធ្វើការកោតសរសើរ ចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយការធ្វើអាជីវកម្មផ្លូវភេទលើកុមារ។ ប៉ុន្តែអង្គការ IJM បានសង្កត់ធ្ងន់ថា កម្ពុជានៅមានបញ្ហាជាច្រើនទៀត ដែលចាំបាច់ត្រូវដោះស្រាយ ដូច ...
Shaun Turton
http://www.phnompenhpost.com/post-weekend/govt-gets-plaudits-drop-underage-sex-workers
សិស្សវិទ្យាល័យជាច្រើននាក់ ចេញពីថ្នាក់ ដើម្បីធ្វើបាតុកម្ម
កាលពីថ្ងៃសុក្រ សិស្សានុសិស្ស និងគ្រូបង្រៀនប្រមាណមួយរយនាក់ បានធ្វើបាតុកម្មនៅខាងក្រៅវិទ្យាល័យរបស់ពួកគេ ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីប្រឆាំងនឹងក្រុមហ៊ុនសាងសង់ឯកជនមួយ ដែលចាប់ផ្តើមការងារឡើងវិញ នៅលើដីជម្លោះ នេះបើយោង ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/hundreds-of-students-leave-class-to-protest-86722/
អ្នកភូមិនៃប្រទេសកម្ពុជា ត្រូវបានឃាត់ខ្លួនពីបទបង្កររបួសស្នាមលើកម្មករចិនពាក់ព័ន្ធនឹងជម្លោះដីធ្លី
កាលពីថ្ងៃសុក្រ នគរបាលនៅក្នុងខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនអ្នកភូមិម្នាក់ដែលត្រូវបានចោទពីបទបង្កររបួសស្នាម លើកម្មករចិនម្នាក់ និងអ្នកបកប្រែរម្នាក់ នៅក្នុងជម្លោះដីធ្លីដ៏យូរមួយ។ ...
សូត សុខប្រាថ្នា
http://www.rfa.org/english/news/cambodia/cambodia-villager-06262015153727.html
ប្រទេសឡាវត្រៀមខ្លួនជាប្រធានអាស៊ាន
ប្រទេសឡាវ គួរតែបានត្រៀមខ្លួនសម្រាប់ដឹកនាំនិងជម្រុញរបៀបវារៈអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ការធ្វើសមាហរណកម្មអាស៊ាន ដោយឈរលើសសរស្តមទាំងបី គឺសន្តិសុខនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីដឹកនាំអាស៊ានឲ្យមានប្រសិទ្ធិភាព។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/world/laos-prepares-for-asean-chairmanship-13189
ហេតុអ្វីបានជានាវាចម្បាំងរបស់ប្រទេសឥណ្ឌា នៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជា?
នៅសប្តាហ៍នេះ នាវាចម្បាំងរបស់ប្រទេសឥណ្ឌាបានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងប្រទេសថៃ ដែលជាផ្នែកមួយនៃការដាក់ពង្រាយប្រតិបត្តិការរយៈពេល២ខែ នៅដែនទឹកជំុវិញ ដើម្បីអនុវត្តគោលនយោបាយឈ្ពោះទៅទិសខាងកើត។ ...
Prashanth Parameswaran
http://thediplomat.com/2015/06/why-are-indias-warships-in-thailand-and-cambodia/
មន្ត្រីជាន់ខ្ពស់ចិននិងកម្ពុជាជួបពិភាក្សាសំដៅបង្កើនទំនាក់ទំនងទ្វេភាគីបន្ថែមទៀត
អ្នកនាំពាក្យ កម្ពុជាម្នាក់បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក ហាន ឈីត អនុប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់នយោបាយ នៃប្រជាជនចិន បានជួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន ដើម្បីពិភាក្សាពីមធ្យោបាយបង្កើនទំនាក់ទំនង និងកិច្ច ...
បុគ្គលិកសារព័ត៌មាន Khmer Times
http://www.khmertimeskh.com/news/12631/chinese--cambodian-senior-officials-meet-to-further-enhance-bilateral-ties/
លោក សុន ឆ័យ នឹងស្នើលោក សុខ អាន បកស្រាយទៅលើសារាចរថ្មីស្តីពីអំពើពុករលួយ
នៅថ្ងៃនេះ តំណាងរាស្ត្រគណបក្សប្រឆាំង ឯកឧត្តម សុន ឆ័យ ត្រូវបានគេរំពឹងថា លោកនឹងធ្វើការស្នើសុំ ឯកឧត្តម សុខ អាន ដែលជាប្រធាននៃទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យចូលបង្ហាញខ្លួននៅរដ្ឋសភា ដើម្បីពន្យល់អំពីសារាចរថ្មីមួយ ដែលហាមប្រាមមន្ត្រីសាធារណៈ ពីការ ...
Shaun Turton
http://www.phnompenhpost.com/national/son-chhay-call-sok-over-corruption-order
ខ្យល់ព្យុះខ្លាំងនៅកំពង់ធំ
ខ្យល់ព្យុះក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសប្តាហ៍នេះ បានបណ្តាលឱ្យមានមនុស្សរងរបួស ៤នាក់ និងខូចខាតផ្ទះចំនួន ៥៥ ខ្នង។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានកាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/raging-storm-hits-kampong-thom
ប្រទេសកម្ពុជាបញ្ជូនពលករ១១,៥២៩នាក់ទៅបរទេស ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៥នេះ
យោងទៅតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រទេសកម្ពុជា បានបញ្ជូនពលករចំនួន ១១,៥២៩នាក់ ទៅប្រទេសចំនួន៥ នៅក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០១៥នេះ។ ...
បុគ្គលិកសារព័ត៌មាន Khmer Times
http://www.khmertimeskh.com/news/12574/cambodia-sends-11-529-laborers-abroad-in-first-half-of-2015/