ភាសាខ្មែរបកប្រែដោយអូឌីស៊ី
សាធារណរដ្ឋឥណ្ឌូនេស៊ីផ្តល់អាវុធយុទ្ធភ័ណ្ឌ និងឯកសណ្ឋានដល់ប្រទេសកម្ពុជា
កាលពីថ្ងៃអង្គារ ប្រធានាធិបតី ជូកូ “ជូកូវី” វីដូដូ បានជម្រុញឲ្យប្រទេសកម្ពុជា ទិញអាវុធយុទ្ធភ័ណ្ឌ និងឯកសណ្ឋានពីប្រទេសឥណ្ឌូនេស៊ី ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ...
បុគ្គលិកសារព័ត៌មាន Jakarta Post
http://bit.ly/1OEG3Fk
អង្គការការពារបរិស្ថាននិងយុវជនកម្ពុជា ដាក់ញត្តិទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការបូមខ្សាច់
សកម្មជន បានឲ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានមួយ និងយុវជនខែ្មរជាច្រើន ដែលប្រឆាំងទៅនឹងការបូមខ្សាច់ នឹងដាក់ញត្តិទៅសភានៃប្រទេសកម្ពុជា និងក្រសួងពាក់ព័ន្ធ ឲ្យបញ្ឈប់ក្រុមហ៊ុនពីការបូមខ្សាច់នៅក្នុងខេត្ត ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1JsDowV
អនុប្រធានាធិបតីចិនជួបជាមួយនឹងប្រធានគណបក្សហ្វ៊ុន ស៊ិនបុិច
កាលពីថ្ងៃអង្គារ អនុប្រធានាធិបតីចិន លី យ័នចាវ បានជួបជាមួយនឹងប្រធានគណបក្ស ហ្វ៊ុនស៊ិនបុិច នរោត្តម រណប្ញទ្ធិ។ រណប្ញទ្ធិ ដែលបានដឹកនាំគណបក្ស ហ្វ៊ុនស៊ិនបុិច ឲ្យឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://bit.ly/1bhpMtk
នៅភាគខាងលិចនៃប្រទេសកម្ពុជា អ្នកភូមិវ័យចំណាស់ម្នាក់ស្លាប់ដោយសារជម្ងឺហ៊ីវ/អេដស៍
បន្ទាប់ពីត្រូវបានធ្វើឲ្យឆ្លង ដោយបុគ្គលិកវេជ្ជសាស្ត្រមិនមានការអនុញ្ញាត ដែលបានប្រើប្រាស់សឺរុាំងដដែលច្រើនសារ ស្ត្រីចំណាស់វ័យ ៨៩ឆ្នាំម្នាក់ ដែលបានឆ្លងមេរោគ ហ៊ីវ/អេដស៍ បានក្លាយជាជនរងគ្រោះទី៨ ដែលស្លាប់ដោយសារ ...
ហ៊ុំ ចំរើន
http://bit.ly/1HTw1jL
តុលាការពន្យាពេលកាត់ក្តីសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់
កាលពីថ្ងៃចន្ទ តុលាការក្រុងភ្នំពេញ បានពន្យាពេលកាត់ក្តីសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ ដែលជាប់ចោទពីបទទាក់ទងនឹងការធ្វើបាតុកម្ម ។ យ៉ាងណាម៉ិញ តុលាការមិនបានបកស្រាយអំពីការពន្យាពេលបើកសាវនានការនេះ ក៏ដូច ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/municipal-court-delays-trial-of-11-cnrp-figures-82221/
អ្នកភូមិរកាទី៨ហើយ ដែលបានស្លាប់ដោយការផ្ទុកមេរោគអេដស៍
កាលពីថ្ងៃចន្ទ ស្ត្រីវ័យចំណាស់អាយុ៨៩ឆ្នាំ ដែលជាជនរងគ្រោះក្នុងចំណោម២៤០ នាក់ផ្សេងទៀត ដែលមានផ្ទុកមេរោគអេដស៍ នៅក្នុងភូមិរកា ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវិត។ នេះជាមរណៈភាពទី៨ នៃអ្នកដែលមានផ្ទុកមេរោគអេ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/eighth-villager-dies-in-hiv-stricken-roka-commune-82219/
ភីធឺ ឌូតុង បដិសេធការលើកឡើងថា ជនភៀសខ្លួនមិនអើពើនឹងការតាំងទីលំនៅថ្មីនៅប្រទេសកម្ពុជា
រដ្ឋមន្ត្រីក្រសួង អន្តោប្រវេសន៍ និយាយថា បញ្ហាគ្រឿងបរិក្ខារនឹងត្រូវបានដោះស្រាយក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខ ប៉ុន្តែជនភៀសខ្លួនមួយចំនួននៅលើកោះណូរុចង់ចាប់ផ្តើមជីវិតថ្មី នៅលើប្រទេសថ្មីមួយ។ ភីធឺ ឌូតុង បានអះអាងថា ...
បុគ្គលិកសារព័ត៌មាន The Guardian
http://bit.ly/1cOCaCb
ជនជាតិស្រីលង្កាយល់ព្រមមកកម្ពុជា
សារព័ត៌មាន Tribune បានរាយការណ៍ឲ្យដឹងថា អ្នកសុំសិទ្ធិជ្រកកោណជនជាតិស្រីលង្កា៣នាក់ គឺស្ថិតនៅក្នុងចំណោមមនុស្សចំនួន៥នាក់ ដែលបានយល់ព្រមចាកចេញពីប្រទេសកោះណូរុនៃតំបន់បាស៊ីហ្វិក មកប្រទេសកម្ពុជា នៅក្រោម ...
បុគ្គលិកសារព័ត៌មាន Colombo Gazette
http://bit.ly/1IKAm77
ហ៊ុន សែន បង្ហើបឲ្យដឹងពីគោលនយោបាយដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករនិងមន្ត្រីរាជការ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឲ្យដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួល១៦០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មកររោងចក្រ និង យ៉ាងតិច ២៥០ដុល្លារអាមេរិក សម្រាប់មន្ត្រីរាជការ នៅត្រឹមឆ្នាំ២០១៨។ ការ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1K0TBdz
សំណុំរឿង "បះបោរ" នៅតែបន្តគំរាមគំហែងលើសកម្មជនគណបក្សប្រឆាំង
ជាថ្មីម្តងទៀត សាលាដំបូងរាជធានីភ្នំពេញបានពន្យារការជំនុំជម្រះលើសកម្មជនគណបក្សប្រឆាំង ១១ រូប បន្ទាប់ពីគ្រោងនឹងបើកសវនាការមួយកាលពីថ្ងៃច័ន្ទ។ ប៉ុន្តែសំណុំរឿងនេះនៅតែបន្តអន្ទោលតាមពួកគេ ជាមួយនឹងការចោទប្រកាន់ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស ...
នៅ វណ្ណារិន
http://bit.ly/1G2p0Zj
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិមិនចូលពាក់ព័ន្ធនឹងការតាំងលំនៅជាថ្មីនៅប្រទេសកម្ពុជា
ទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងចម្រូងចម្រាសរបស់ប្រទេសអូស្ត្រាលី ដើម្បីបញ្ជូនជនភៀសខ្លួនពីប្រទេសណូរុ កោះតូចមួយនៅតំបន់ប៉ាស៊ីហ្វិក ទៅកាន់ប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Sydney Morning Herald
http://bit.ly/1HbyCqc
ខេត្តមួយនៃប្រទេសកម្ពុជាគ្រោងនឹងធ្វើយុទ្ធនាការព្យាបាលជម្ងឺផ្លូវចិត្តដោយព្រះសង្ឃ
មន្ត្រីខេត្តម្នាក់បានឲ្យដឹងថា អាជ្ញាធររដ្ឋាភិបាលនៅក្នុងខេត្តមួយនៃប្រទេសកម្ពុជា នាភាគនិរតី គ្រោងនឹងធ្វើយុទ្ធនាការប្រមូលអ្នកស្រុកដែលមានជម្ងឺផ្លូវចិត្ត និងយកពួកគេទៅទីវត្តអារាមពុទ្ធសាសនា ជាកន្លែងដែលពួកគេនឹងទទួលបានការព្យាបាល ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1HOU4QU
មន្ត្រីកម្ពុជាធ្វើដំណើរទៅនិយាយជាមួយនឹងអ្នកសុំសិទ្ធិជ្រកកោននៅលើកោះណូរុ
កាលពីថ្ងៃច័ន្ទ មន្ត្រីពីរនាក់មកពីក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ឈ្ពោះទៅប្រទេសអូស្ត្រាលី និងកោះណូរុក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីឲ្យប្រាកដថា ក្រុមអ្នកសុំសិទ្ធិជ្រកកោនដំបូងគេនៅទីនោះ នឹងធ្វើ ...
គង់ សុឋានរិទ្ធិ
http://bit.ly/1O9GKvp
នាយករងនៃស្ថានីយ៍ទូរទស្សន៏ CNC ទទួលបានមុខតំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃ
នាយករងនៃស្ថានីយ៍ទូរទស្សន៏(CNC) ដែលជាស្ថានីយ៍សារព័ត៌មានក្នុងស្រុក២៤ម៉ោង ត្រូវបានផ្តល់មុខតំណែងជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី១១ ខែមេសា ស្តីអំពីការតែងតាំងមុខតំណែងរបស់លោក។ ...
Ouch Sony
https://www.cambodiadaily.com/news/tv-journalist-to-take-senior-post-at-interior-ministry-82120/
ទិវាពលកម្ម: សហជីព និងគណបក្សប្រជាជនកម្ពុជាលើកកម្ពស់ទំនាក់ទំនងសហគ្រាស
មន្ត្រីម្នាក់បានឲ្យដឹងថា កាលពីម្សិលមិញ តំណាងសហជីព គ្រូបង្រៀន និងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាប្រមាណជា ៣,០០០នាក់ បានប្រមូលផ្តុំជួបជុំគ្នានៅក្នុងពិធីមួយនៅកោះពេជ្រ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១២៩ ក៏ដូចជា ...
វង្ស សុខេង
http://bit.ly/1P3pXHC
ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត
តុលាការក្រុងភ្នំពេញបានចោទប្រកាន់ ឧកញ៉ា ថោថង សារ៉ាត់ ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន និងបទកាន់កាប់អាវុធខុសច្បាប់បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនក្រោមបេសកម្មរួមរវាងនគរបាលកម្ពុជា និងវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការបាញ់សម្លាប់ឧកញ៉ា អ៊ឹ ...
បុត្រ រស្មីគង្គា
http://www.phnompenhpost.com/national/tycoon-charged-murder
បុរសម្នាក់ជាប់ទោសពីបទរត់ពន្ធថ្នាំញៀនកូកាអ៊ីនលាក់ក្នុងឧបករណ៍តន្ត្រី
កាលពីថ្ងៃអាទិត្យ មន្ត្រីតុលាការមួយរូបបាន ឱ្យដឹងថា នាវេលាថ្ងៃសៅរ៍ តុលាការខេត្តសៀមរាបបានកាត់ទោសបុរសជនជាតិវៀតណាមម្នាក់ពីបទរត់ពន្ធគ្រឿងញៀន បន្ទាប់ពីបុរសនោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ជាមួយនឹងថ្នាំញៀន ...
អ៊ួច សូនី
https://www.cambodiadaily.com/news/man-charged-over-smuggling-cocaine-in-keyboard-82126/
អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក្នុងពិធីបុណ្យចូលឆ្នាំខែ្មរ
នៅក្នុងអំឡុងពេលឈប់សម្រាកពិធីបុណ្យចូលឆ្នាំខែ្មរកន្លងទៅនេះ មានមនុស្សចំនួន៣៧នាក់បានស្លាប់ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍១១២ ករណី មុន ដែលជានិច្ចជាកាល វាជាពេលវេលាដ៏មមាញឹកបំផុតសំរាប់ចរាចរណ៍តាមដងវិថីក្នុង ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/traffic-accidents-and-fatalities-down-this-new-year-holiday-82124/
ស្ថានីយទូរទស្សន៍របស់គណបក្សប្រឆាំងនឹងបើកដំណើរការនៅក្នុងឆ្នាំនេះ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញថា ស្ថានីយទូរទស្សន៍ដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងជាលើកដំបូងនៅកម្ពុជា នឹងចាប់ផ្ដើមធ្វើការផ្សាយទូទាំងប្រទេសនៅត្រឹមដំណាច់ឆ្នាំនេះ។ ...
Alex Willemyns
http://www.cambodiadailykhmer.com/archives/24296/
សំណុំរឿងសុវណ្ណារ៉ាមកពីគណបក្សសង្គ្រោះជាតិនឹងត្រូវជំនុំជម្រះ
នៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងជំនុំជម្រះសំណុំរឿង មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំ “ការបះបោរ” ដោយមានហិង្សា បន្ទាប់ពីបាតុកម្មរបស់គណបក្សប្រឆាំងបានក្លាយជាហិង្សា កាលពីខែកក្កដា ឆ្នាំមុន ...
មាស សុខជា
http://bit.ly/1cOQ72R
យូនីសេហ្វនិយាយថា ប្រទេសអូស្ត្រាលីកំពុងរំលោភសិទ្ធិកុមារដោយបញ្ជូនពួកគេទៅប្រទេសកម្ពុជា
អង្គការមូលនិធិកុមារអង្គការសហប្រជាជាតិ (យូនីសេហ្វ) និយាយថា ប្រទេសអូស្ត្រាលីកំពុងរំលោភសិទ្ធិកុមារ ដោយការបញ្ជូនពួកគេពីប្រទេសកោះណូរុ ទៅប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងផ្ទេរជនភៀសខ្លួន។ នៅសប្តាហ៍ខាងមុខ ទំនងជា ...
បុគ្គលិកសារព័ត៌មាន The Guardian
http://t.ly/1D4BHAR
រដ្ឋមន្ត្រី៖ ប្រទេសកម្ពុជាមាន១,០៨៧រោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ជាមួយនឹងកម្មករចំនួន៧០០,០០០នាក់
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បាននិយាយថា ជាវិស័យដែលរករូបិយប័ណ្ណបរទេសច្រើនបំផុតរបស់ព្រះរាជាណាចក្រ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៃប្រទេសកម្ពុជា មានសហគ្រាសចំនួន ១,០៨៧ ជាមួយនឹងការងារដោយផ្ទាល់ចំនួន៧០០,០០០។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://bit.ly/1D4gXdw
ចិននិងកម្ពុជាប្តេជ្ញាពង្រឹងសហប្រតិបត្តិការលើការអនុវត្តច្បាប់និងសន្តិសុខ
ប្រទេសចិន និងប្រទេសកម្ពុជា បានប្តេជ្ញានឹងពង្រឹងសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអនុវត្តច្បាប់និងសន្តិសុខ។ ក្នុងអំឡុងពេលនៃកិច្ចប្រជំុជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ្គូ សេងគុន សមាជិកក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន និងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://bit.ly/1EifNRO
កិច្ចព្រមព្រៀងអូស្ត្រាលី-កម្ពុជាស្តីពីការតាំងលំនៅជាថ្មីនាំឲ្យមានការព្រួយបារម្ភ
អង្គការមូលនិធិកុមារអង្គការសហប្រជាជាតិ កំពុងសម្តែងនូវការព្រួយបារម្ភអំពីសេចក្តីសម្រេចចិត្តរបស់ប្រទេស អូស្ត្រាលីក្នុងការបញ្ជូនអ្នកសុំសិទ្ធិជ្រកកោនដែលត្រូវឃុំខ្លួននៅលើកោះណូរុនៃតំបន់ប៉ាស៊ីហ្វិក មកប្រទេសកម្ពុជា ប្រហែលជាក្នុងថ្ងៃច័ន្ទ។ ការព្រួយបារម្ភ ...
Ron Corben
http://bit.ly/1O5QDdL