ព័ត៌មាន​

ស្ត្រី​ចាញ់​បោក​គេ​នៅ​ចិន​និង​បុរស ១៧ នាក់​ធ្វើ​ការ​លើ​ទូក​នេសាទ​ត្រូវ​បាន​ជួយ​សង្គ្រោះ

ស្ត្រី​ម្នាក់ ដែល​គេ​ល្បួង​ឲ្យ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន និង​បុរស​មួយ​ក្រុម ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី គឺ​ជា​ប្រជាជន​កម្ពុជា ចុង​ក្រោយ​បំផុត ដែល​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ជួញ​ដូរ​ទៅ​ក្រៅ​ប្រទេស។ ...

មុំ គន្ធា
http://bit.ly/1Abps8F

ស្ថាប័ន​ផ្ដល់​កម្ចី​ក្រៅ​ផ្លូវ​ការ​ចាប់​ផ្តើម​ចុះ​បញ្ជី

ការ​ចុះ​បញ្ជី​របស់​ស្ថាប័ន​ផ្តល់​កម្ចី​ក្រៅ​ផ្លូវ​ការ​បាន​កើន​ដល់​ជាង ១០០ ស្ថាប័ន​បន្ទាប់​ពី​ការ​ព្រមាន​ពី​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។ កាល​ពី​ដើម​ខែ​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង NBC បាន​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ​ថា នឹង​ចាត់​វិធានការ​លើ​ស្ថាប័ន​ផ្តល់​កម្ចី​ដែល ...

ចាន់ មុយហុង
http://bit.ly/1zQMYmu

ហ្សែ​ន​នៃ​ពពួក​ប៉ារ៉ាស៊ីត​ថ្លើម​ត្រូវ​បាន​បង្ហាញ​

ពពួកប៉ារ៉ាស៊ីត​មួយ​ប្រភេទ​ឈ្មោះ​ អូ​ពី​ស្តូ​ឆី​ស​ វី​វឺ​រី​នី​ ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំហំ​នៃ​ថ្លើម​ក្នុង​ប្រភាគ​ណាមួយ​។​ សារធាតុ​រាវ​ថ្លា​ម្យ៉ាង​នៅ​ក្ន​ង​ត្រី​ឆៅ​ដែល​ត្រូវ​បាន​បរិភោគ​ដោយ​ ប្រជាជន​នៅ​ក្នុង​ប្រទេស​ថៃ​ ប្រទេស​ឡាវ ...

បុគ្គលិកសារព័ត៌មាន Medical X Press
http://medicalxpress.com/news/2015-02-genes-carcinogenic-liver-fluke-revealed.html

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​ហ្វាំ​ង​ឡង់​ពិភាក្សា​ពី​ចំណងទាក់ទង​ និង​បញ្ហា​តំបន់​

កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ហោ​ ណាំ​ហុង​ បាន​ជួប​ជាមួយនឹង​សម​ភាគី​ហ្វាំ​ង​ឡង់​ Erkki​ Tuomioja​ ដើម្បី​ពិភាក្សា​ពី​មធ្យោ​បាយ​បង្កើន​ចំណងទាក់ទង​ទ្វេភាគី​ និង​សហប្រតិបត្តិការ​ក្នុង​តំបន់​សម្រាប់​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។​ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150218/cambodian-finnish-fms-discuss-ties-regional-issues

សាលា​រាជធានី​ចង់​ឲ្យ​ផ្លាស់​ប្តូរ​វេន​ធ្វើ​ការ​របស់​មន្ត្រី​រាជការ

សាលា​រាជធានី​កំពុង​សិក្សា ហើយ​នឹង​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល ឲ្យ​ពិចារណា ធ្វើ​ការ​ផ្លាស់​ប្តូរ វេន​ម៉ោង​ធ្វើ​ការ​របស់​មន្ត្រី​រាជការ ការ​រៀបចំ​ដាក់​ផ្លូវ​ជា​ផ្លូវ​ឯក​ទិស និង​ត្រូវ​កំណត់​ចំនួន​នាំ​ចូល​រថយន្ត​និង​ម៉ូតូ ដែល​ជា​ផ្នែក​មួយ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ដែល​កំពុង ...

ឆាយ ច័ន្ទនីដា និង Alice Cuddy
http://bit.ly/1Mwm1Pk

តំណាង​រាស្ត្រ​ស្នើ​រដ្ឋ​មន្ត្រី​ចាត់​ការ​លើ​ក្រុម​ហ៊ុន​បោក​ប្រាស់​ពលករ

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ចាត់​វិធានការ​លើ​ក្រុម​ហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​មួយ ឈ្មោះ AP TSE & Cambodia Resources Co.ltd. ដែល​បាន​ធ្វើ​សកម្ម​ភាព​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ជាង ៣០ នាក់​នៅ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង។ ...

ប៉ិច សុធារី
http://bit.ly/1zNcCZp

ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​វេទិកា​តាម​ខេត្ត​ជាមួយ​ឯកជន

រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម នឹង​ដឹក​នាំ​ធ្វើ​វេទិកា​ជា​បន្ត​បន្ទាប់​ជាមួយ​វិស័យ​ឯកជន​នៅ​តាម​ខេត្ត​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ឱកាស​របស់​អាជីវករ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ចុង ឆ្នាំ​២០១៥ នេះ។ វេទិកា​នឹង​ចាប់ផ្ដើម​នៅ ខេត្ត​សៀមរាប នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ និង​បន្ទាប់​មក ...

ចាន់ មុយហុង
http://bit.ly/1L9gL0t

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​បារម្ភ​ពី​ទង្វើ​មិន​ល្អ​លើ​ជន​ម៉ុងតាញ៉ា​ស្វែង​រក​សិទ្ធិ​ជ្រក​កោន

ឯក​អគ្គ​រដ្ឋ​ទូត សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក William Todd បាន​ថ្លែង​លើក​ឡើង អំពី​ការ​មក​ដល់​ជា​បន្ត​បន្ទាប់​នៃ​ជនជាតិ​ម៉ុង​តា​ញ៉ា ពី​ប្រទេស​វៀតណាម ដែល​ស្វែង​រក​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ថា សហគមន៍​អន្តរជាតិ​មាន​ក្តី​បារម្ភ​អំពី​ការ​ទទួល​រង​ការ​ប្រព្រឹត្ត​មិន​ល្អ​ទៅ​លើ​ពួក ...

Kevin Ponniah
http://bit.ly/1ALuRp9

ការ​ចំណាយ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន​កើន​ឡើង

ការ​ចាយ​វាយ​របស់​ប្រជាជន​នៅ​ភ្នំពេញ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ២០១៥ នេះ​អាច​នឹង​កើន​ឡើង​ជាង​ឆ្នាំ​មុន ជា​ពិសេស​លើ​ផលិតផល​សំខាន់ៗ​ដែល​ប្រើ​ប្រាស់​សម្រាប់​ពិធី​សែន​ព្រេន ខណៈ​អាជីវករ​លក់​ដូរ​ផ្លែ​ឈើ និង​ផលិតផល​ម្ហូប​អាហារ​ជាច្រើន​បាន​អះអាង​ស្រដៀង​គ្នា​ពី ...

ហ៊ គឹមសាយ
http://bit.ly/1E4wQV2

ប្រធាន​តុលាការ​ក្រុងត្រូវ​ដក​ពីតំណែង ​ចំពេល​មាន​ការ​អះអាង​ថា​មាន​អំពើ​ពុករលួយ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​និយាយ​ថា ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​លោក អាំង មាលតី ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដោយ​រង់ចាំ​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​ពុករលួយ​ដ៏​រាលដាល​ក្នុង​តុលាការ​នេះ ចាប់តាំងពី​លោក​បាន​ធ្វើ​ជា​ប្រធាន​តុលាការ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ផង។ សេចក្តី ...

អេឡិក វិល្លីមមីនស៍, ឃី សុវុឌ្ឍី និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/22750/

សាលា​រាជធានី​ពង្រាយ​ឡាន​ទឹក ២០ គ្រឿង​ត្រៀម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ ២០ គ្រឿង​នឹង​ត្រូវ​បាន​ដាក់​ត្រៀម​តាម​ចំណុច​គោលដៅ​សំខាន់ៗ​ក្នុង​ខណ្ឌ​ទាំង ១២ នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ដែល​ជាទី​កម្សាន្ត​មួយ​ចំនួន​ទៀត​ដើម្បី​បង្ការ​និង​ទប់ស្កាត់​អគ្គិភ័យ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ទី១៨ ដល់ ថ្ងៃ២១ ខែ​កុម្ភៈ។ ...

មុំ គន្ធា
http://bit.ly/1L9EXzQ

ក្រុមហ៊ុន​ភេសជ្ជៈ​ប្រយ័ត្នប្រយែង​នឹង​ស្ករ​ប្រឡាក់​ឈាម​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​

ក្រុមហ៊ុន ​ភេសជ្ជៈ​សហរដ្ឋ​អា​មេ​រិច​ចំនួនពីរ​និយាយ​ថា​ ពួក​គេ​គិត​ទៅ​ដល់​ការ​រំលោភសិទ្ធិ​មនុស្ស ​នៅ​ចំ​ពេល​មានការ​ដាំ​ដុះ​ដំណាំ​យក​ស្ករ​ក្នុង​ប្រទេស​កម្ពុជា​ និង​មិន​ធ្វើ​ជំនួញ​ជា​មួយ​នឹង​ជន​ណា​ដែល​ត្រូវ​បាន​គេ​បង្ហាញ​ថា​មាន ...

សុខ ខេមរា
http://www.voacambodia.com/content/beverage-companies-wary-of-blood-sugar-in-supply-chain/2647451.html

កម្ពុជា​ពិចារណា​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ចំពោះ​ម្តាយ​ជាប់​ឃុំ​

បន្ទាប់​ពី​មានការ​រិះគន់​ពី​លក្ខខណ្ឌ​របស់​ពួក​គេ​ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា​ ស្ត្រី​កម្ពុជា​ប្រហែល​៤០​នាក់​ក្នុង​ពន្ធនាគារ​ជាមួយ​កូន​តូច​ត្រូវ​បាន​យក ​មក​ពិចារណា​សម្រាប់​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ មុន​នឹង​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់​។ ...

បុគ្គលិកសារព័ត៌មាន The Sun Daily
http://www.thesundaily.my/news/1332716

ប្រធាន​តុលាការ​ភ្នំពេញ​ត្រូវ​បាន​ជំនួស​ថ្មី​បន្ទាប់​ពី​រឿងអាស្រូវ​អំពើ​ឃាតកម្ម​

ចៅក្រម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ជំនួស​ថ្មី​បន្ទាប់​ពី​ ការ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខណៈ​ពេល​ដែល​តុលាការ​បន្ត​ការ​ស៊ើបអង្កេត​លើ​អំពើ​ឃាតកម្ម​។​ ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​បញ្ជា​របស់​ហ៊ុន​សែន​ ប្រធាន​តុលាការ​ភ្នំពេញ​ អាំង​ មាលតី​ ត្រូវ ...

ហេង រស្មី
http://www.voacambodia.com/content/chief-of-phnom-penh-court-replaced-amid-murder-scandal/2647394.html

ហ៊ុន​សែន​ស្នើ​សុំវិធាន​ការណ៍​បន្ទាន់​ប្រឆាំង​នឹង​ចៅក្រម​ដែល​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា​ថោ​ង​សា​រ៉ាត់​

កាលពី​ថ្ងៃ​អង្គា​រ៍​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ឲ្យ​ចាត់វិធានការ​ណ៍​បន្ទាន់​ លើ​ចៅក្រម​ដែល​ទទួលខុសត្រូវ​សម្រាប់​ការ​ដោះ​លែង​ឪពុក​ម្តាយ​របស់​ថោ​ង​សា​ រ៉ាត់​ដែល​កំពុង​រត់គេច​ខ្លួន​ ឲ្យ​នៅ​ក្រៅ​ឃុំ។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1L9D5Hh

សហភាព​អឺរ៉ុប​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​១១​លាន​ដុល្លារ​អា​មេ​រិច​ក្នុង​ប្រទេស​កម្ពុជា​

កាលពី​ថ្ងៃ​ច័ន្ទ​ សហភាព​អឺរ៉ុប​បានបង្ហាញ​​ពី​គម្រោ​ង​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​ ដំណាក់កាល​ទី​២​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​តម្លៃ​ ១១​ លាន​ដុល្លារ​អា​មេ​រិច​ ក្នុង​គោលបំណង​ពង្រឹង​ជំនាញ​របស់​អ្នក​អប់រំ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1L9DgCj

ហ៊ុន​សែន​បដិសេធ​ការ​ទិញ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​

កាលពី​ថ្ងៃ​អង្គា​រ៍​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បដិសេធ​ថា​រូប​លោក​បាន​ប្រើប្រាស់​ប្រាក់​ទិញ​សមាជិក​សភា​មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ ដោយ​និយាយ​ថា​វា​គឺជា​បទ​បរិហា​កេរ្តិ៍​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen-denies-buying-opposition-mp-8205

គ្រួួសារ​ម៉ុងតាញ៉ា ៥ នាក់​ត្រូវ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​វិញ

គ្រួសារ​ម៉ុងតាញ៉ា ដែល​នគរបាល​ខ្មែរ​ចាប់​បញ្ជូន​ទៅ​វៀតណាម​នោះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​ឃុំ​ខ្លួន​ធ្វើ​ការ​សាកសួរ​អស់​រយៈ​ពេល​ជាង ១០ ថ្ងៃ។ ...

ផាក់ ស៊ាងលី
http://bit.ly/1A521xX

កម្មករ​រោងចក្រ​ហ័រលីង​ជាង ២០០ នាក់​ធ្វើ​កូដកម្ម

កម្មករ​រោងចក្រ​កាត់​ដេរ ហ័រលីង ជាង ២០០ នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ២ ថ្ងៃ​ហើយ​នៅ​មុខ​រោងចក្រ​នៅ ឃុំ​ស្នំ​ក្រពើ ស្រុក​គង​ពិសី ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១៣ ចំណុច និង​ឲ្យ​ទទួល​ខុស​ត្រូវ ចំពោះ​កម្មករ​ម្នាក់​ដែល​ថៅកែ​ស្រី​ជនជាតិ​ចិន​ប្រើ​ឧបករណ៍​ឆក់​គាត់​ឲ្យ​មាន​របួស។ វិវាទ​ការងារ​នេះ ខាង​មន្ទីរ​ការងារ​ខេត្ត​នឹង ...

ប៉ិច សុធារី
http://bit.ly/19qokEa

នាយក​រដ្ឋ​មន្ត្រី​នឹង​ស្នើ​លើក​លែង​ទោស​ស្ត្រី​មាន​កូន​ជាប់​ពន្ធនាគារ

យោង​តាម​អ្នក​ចូល​រួម​ជាច្រើន​នាក់​ក្នុង​សន្និសីទ​មួយ កាល​ពី​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មាធិការ​ថ្មី​មួយ​ដើម្បី​ផ្តល់​ការ​លើក​លែង​ទោស​ដល់​ស្ត្រី​ជា​ម្តាយ ដែល​កំពុង​ជាប់​ឃុំ​ជាមួយ​នឹង​កូន​នៅ​ក្នុង​ពន្ធនាគារ។ ...

វង្ស សុខេង និង Laignee Barron
http://bit.ly/1G051wc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MZE7j
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!