ព័ត៌មាន​

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត១៦ម៉ឺននាក់ក្នុងត្រីមាសទី១

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ១៦​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ កើនឡើង ១២៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ក្នុង​នោះ​ជាង ៥៤​ភាគរយ បាន​ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-30-1121-235713.html

រដ្ឋាភិបាល​អនុម័ត​ទឹកប្រាក់​វិនិយោគ​ជិត​ ១៨ ​លាន​ដុល្លារ​ក្នុង​សប្តាហ៍​នេះ

គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៣ ដែលមាន​ទុនវិនិយោគ​សរុប ១៨,៨ ​លាន​ដុល្លារ និង​បង្កើត​ការងា​បាន ២ ០០៥​ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) យល់​ព្រមឱ្យ​វិនិយោគ​នៅ​ចុង​សប្តាហ៍​នេះ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-30-1054-235712.html

លោក ស ខេង ចាត់ទុក​ដំណើរការ​បោះឆ្នោត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​សូមឱ្យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ.ស.អ) ស្នើឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវតែ​យកចិត្ត​ទុកដាក់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​នាពេល​ខាងមុខ ដោយ​លោក​បានចាត់ទុក​ដំណើរការ​បោះឆ្នោត គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ប្រកប​ដោយ​មោទនភាព​ជាតិ​។ ​នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-04-29-1659-235702.html

ក្រុម​អ្នករុករក​ដែល​បាន​ចុះទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​កម្ពុជា​ជម្រៅ ​៧៥​ ម៉ែត្រ ចាត់ទុកថា​ អាចជា​ជម្រក​ត្រី​ទឹកសាប​ចុងក្រោយ​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​

ក្រុម​អ្នករុករក​ក្រោម​ទឹក​ដ៏​ល្បីល្បាញ​មួយក្រុម​បាន​ចុះទៅ​ក្នុង​ទឹក​ជម្រៅ​ប្រហែល ​៧៥​ ម៉ែត្រ​នៅក្រោម​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្នុងប្រទេស​កម្ពុជា ដែលជា​តំបន់​សំខាន់​នៃ​ពពួក​មច្ឆជាតិ និង​ការ​ចិញ្ចឹមជីវិត ដែល​ត្រូវបាន​ចាត់ទុកថា​ប្រហែល​អាចជា​ជម្រក​ចុងក្រោយ​នៃ​ត្រី​ទឹកសាប​ដែលមាន​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-30-0852-235707.html

អាជ្ញាធរខេត្ត​ព្រះសីហនុ​កំពុង​រៀបចំ​គោលដៅ​ប្រែក្លាយ​ខេត្ត​ទៅជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» ឆ្នាំ​ ២០៣០

អភិបាលរង​ខេត្ត​ព្រះ​សីហ​ហ​នុ លោក គង់ វិ​តាណៈ បាន​គូសបញ្ជាក់ថា​ក្រុមការងារ​កំពុង​សិក្សា​ប្រមូល​ទិន្នន័យ​រៀបចំ​គោលដៅ និង​ផែនការ​សកម្មភាព សម្រាប់​ការរៀបចំ​ផែនការមេ ក្នុង​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​»​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-30-1021-235710.html

ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ​នឹង​មក​ទស្សនកិច្ច​កម្ពុជា​នៅ​ដើមខែ​ក្រោយ​

ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel Kritenbrink នឹងធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ឡាវ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ៧ ខែឧសភា​។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-30-1312-235716.html

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ដើម​កោងកាង និង​ចូលរួម​ដាំ​បន្ថែម

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​សូម​ចូលរួម​ការពារ​ និង​អភិរក្ស​ដើម​កោង​កាង និង​ចូលរួម​ដាំ​ដើម​កោងកាង​បន្ថែម ដើម្បី​និរន្តរភាព​នៃ​បរិស្ថាន និង​ជីវៈចម្រុះ​សមុទ្រ​។ ការអំពាវនាវ​របស់​លោក នេត្រ ភក្ត្រា បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ដាំ​កូន​កោងកាង​ចំនួន ១០០០ ដើម​នៅ​តំបន់​សហគមន៍​នេសាទ​ព្រែកត្នោត សង្កាត់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-30-1722-235724.html

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ ជួបពលរដ្ឋនិង​​ណែ​នាំឱ្យ​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញតាមការដាំដុះ

ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ១ ៤០០ នាក់ ក្នុង​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​រសៀល​ថ្ងៃទី​៣០ ខែមេសា​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ណែ​នាំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ តាម​គ្រប់​រូបភាព​ដើម្បី​និរន្តរភាព​សន្តិសុខ​ស្បៀង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-01-1754-235732.html

ក្រសួង​រ៉ែ និង JICA ចុះ​កិច្ចព្រមព្រៀង​ថាមពល​ស្អាត​ឆ្ពោះទៅរក​អព្យាក្រឹត​កាបូន

ក្រសួង​រ៉ែ និង​ថាមពល និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​ ២៩ ខែមេសា បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​អនុវត្ត​គម្រោង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅរក​អព្យាក្រឹត​កាបូន​នៅ​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-30-1707-235723.html

ជប៉ុនចាប់អារម្មណ៍លើការសាងសង់រោងចក្រគ្រឿងសំអាងនៅខេត្តព្រះសីហនុ

ប្រទេសជប៉ុនបាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​សាងសង់​រោងចក្រ​គ្រឿងសំអាង​នៅ​ខេត្ត​ព្រះសីហនុ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3y6oS0J

រដ្ឋមន្ត្រី​កម្ពុជា ជំរុញ​ឲ្យ​មាន​ការបញ្ជាទិញ​កសិផល​

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យក្រុមហ៊ុន CP Cambodia Co., Ltd របស់ប្រទេសថៃ បង្កើនការបញ្ជាទិញផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3y7n73e

គម្រោងវិនិយោគចំនួន ៣ ដែលមានទឹកប្រាក់ជិត ២០ លានដុល្លារ ត្រូវបានអនុម័តដោយ CDC

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ខ្លួនបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៣ ដែលមានទឹកប្រាក់ជិត ២០លានដុល្លារ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3OJ1wnI

វៀតណាមជួយកម្ពុជាកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់អ្នកញៀនគ្រឿងញៀន

មជ្ឈមណ្ឌល​ព្យាបាល និង​ស្តារនីតិសម្បទា​គ្រឿងញៀន​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា​កាលពី​ចុងខែ​មីនា ដែលផ្តល់ថវិការមួយផ្នែក​ដោយ​រដ្ឋាភិបាល​វៀតណាម​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3yekrkm

ក្រសួងការងារ ប្រារព្ធខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ

ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មករនិយោជិត ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ រាជរដ្ឋាភិបាលបានចេញសារាចរ និងសារមួយ ដើម្បីបំផុស និងប្រគល់ភារកិច្ចដល់ក្រុមការងាររបស់រាជរដ្ឋាភិបាល។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Fd9WPV

កម្ពុជា​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន

ក្រសួងព័ត៌មានបានអបអរសាទរ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501066434/cambodia-reiterates-commitment-to-uphold-press-freedom/

រដ្ឋាភិបាលប្តេជ្ញាលើកកម្ពស់ការអប់រំកុមារ

ក្រសួង​អប់រំ​បាន​កំណត់​អាទិភាព​ក្នុង​ការ​ជំរុញ​ការ​អប់រំ​កុមារ​តូច និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​ប្រទេស។ ...

យឹម ស្រីលីន
https://www.khmertimeskh.com/501066497/govt-vows-to-promote-early-childhood-education/

លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ផ្ទេរ​អ្នកជំងឺ​កូវីដ ១៩ ​ចេញពី​ស្តាត​អូឡាំពិក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ និង​រៀបចំ​ផ្ទេរ​អ្នកជំងឺ​កូវីដ ​១៩​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​យក​ទីកន្លែង​នេះ​ឱ្យ​កីឡាករ​-​កីឡាការិនី​ធ្វើការ​ហាត់​សម​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។  ...

មុំ គន្ធា
https://www.postkhmer.com/national/2022-04-29-1015-235642.html

ព្រះរាជាណាចក្រកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយប្រទេសអ៊ីតាលី

កម្ពុជាបានសម្តែងការចាប់អារម្មណ៍របស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសអ៊ីតាលី និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត តាមរយៈការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ...

សុខ សិទ្ធិ​ការ្យ
https://www.khmertimeskh.com/501065846/kingdom-to-boost-economic-trade-cooperation-with-italy/

ព្រះរាជាណាចក្រទាក់ទាញការវិនិយោគរបស់ជប៉ុន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្វះស្វែងរកការវិនិយោគរបស់ជប៉ុនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលកម្ពុជា និងជប៉ុនមានបំណងធ្វើការចរចារដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501065840/kingdom-lures-japanese-investment/

ការ​លើក​លែងពន្ធប្រថាប់ត្រា​បន្ត​រហូត​ដល់​ចុង​ឆ្នាំ​២០២២

រដ្ឋាភិបាលបានសម្រេចបន្តការលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំនេះ ក្នុងគោលបំណងជួយសម្រាលបន្ទុកដល់វិស័យឯកជន និងប្រជាជនក្នុងបរិបទកូវីដ-១៩។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501065838/stamp-duty-tax-exemption-extended-till-end-of-2022/

កបទ.សអ រៀបចំសិក្ខាសាលាអនឡាញស្តីពីការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទាននៃការរីកសាយអាវុធមហាប្រល័យ

ក្រុមការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពីការផ្សព្វផ្សាយ “សេចក្តីណែនាំស្តីពីនីតិវិធីនៃការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬការធ្វើបច្ចុប្បន្នភាពបញ្ជីរួមនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឬគណៈកម្មាធិការរបស់ខ្លួន” នៅថ្ងៃទី ២៧ ខែមេសា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vTi04c

កម្ពុជាប្រធានអាស៊ានឆ្នាំ២០២២ ៖ កិច្ចប្រជុំកំពូលពិសេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកបន្ថែមទៀត

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3y1DVso

ប្រទះឃើញ​ខ្លារខិន​​ញីឥណ្ឌូចិន ​នៅ​មណ្ឌលគិរី​

ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន និងអង្គការ WWF នៅសប្តាហ៍នេះ បានបង្ហាញរូបថតដ៏កម្រមួយរបស់ខ្លារខិនញីឥណ្ឌូចិន ពីការអង្កេតតាមកាមេរ៉ារបស់ពួកគេ ដែលធ្វើឡើងនៅក្នុងព្រៃនៃវាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LogT2S

សហគមន៍​នេសាទ​នៅ​ខេត្ត​ជាប់​សមុទ្រ​ចំនួន២​ប្រឈម​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ

សហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប បន្តរងការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍នានានៅតំបន់ឆ្នេរ ដោយសារតំបន់អាស្រ័យផលរបស់ពួកគេរងការទន្ទ្រានយក និងបំផ្លិចបំផ្លាញដោយមហិច្ឆតាចង់បង្កើតជាតំបន់ទេសចរណ៍។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/04/22/two-coastal-fishing-communities-face-impacts-of-coastal-development-projects/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kLYuG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!