ប្រជាពលរដ្ឋជាច្រើនគ្រួសារស្វែងរកការបញ្ជាក់បន្ថែមក្រោយឮដំណឹងថាត្រូវឲ្យដូរលំនៅដ្ឋានពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះថ្មី
ប្រជាពលរដ្ឋប្រមាណ ២០០នាក់ដែលកំពុងរស់នៅក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ បានប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តកណ្ដាលកាលពីថ្ងៃអង្គារ ដើម្បីទាមទាររកការបញ្ជាក់ថាតើពួកគាត់ត្រូវស្ថិតក្នុងក្រុមដែលត្រូវបណ្ដេញចេញជាមួយនឹងមនុស្សរាប់ពាន់នាក់ទៀតឬយ៉ាងណា ទាក់ទងនឹងគម្រោងព្រលានយន្តហោះថ្មី។ …