ក្រុមហ៊ុនជាង ៨០០ បានមកចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេល ៤ សប្តាហ៍
នៅលើគេហទំព័ររបស់ Online Business Registration Service ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុនដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ហៅថា «Single Portal» មានចំនួនសរុប ២០ ៥៧៤ ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុប ៥ ៧៦៩ លានដុល្លារ។ ចំនួននេះបើធៀប ៤ សប្តាហ៍មុន (ថ្ងៃទី ២៨ ខែវិច្ឆិកា) គឺកើនឡើងចំនួន ៨២១ ក្រុមហ៊ុន និងទុនវិនិយោគកើន ១៨៦ លានដុល្លារ ដែលស្មើនឹង ៣,៣៣ ភាគរយ។ …
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-12-28-0907-245272.html