ព័ត៌មាន​

​ព្រលានយន្តហោះ​បាត់​ដំបង​នឹង​ត្រូវ​អភិវឌ្ឍន៍ឡើងមួយកម្រិត

រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​វាល​បែក​ចាន​ក្នុង​ក្រុង​បាត់​ដំបង​ទៅជា​ប្រភេទ​ថ្នាក់​៤​C​។​ លោក​ ​សយ​ ​សុខា​ន់ ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ​និង​លោក​ ​សុខ​ ​លូ​ ​អភិបាល​ខេត្ត​បាត់​ដំបង​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម ...

សុក​ សិទ្ឋ​ការ​
https://bit.ly/3Nv79Fp

នាយករដ្ឋមន្ត្រីកម្ពុជា​ថ្កោលទោស​​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយហៅវាថាជាទង្វើឈ្លានពាន [ដែល] កម្ពុជាមិនអាចទទួលយកបាននោះទេ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ILPDtd

មន្ត្រី៖ ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​ គឺជា​ឱកាស​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​ធម្មជាតិ

ទិវា ​១ ​ម៉ោង​សម្រាប់​ភពផែនដី គឺជា​ឱកាសល្អ​មួយ​សម្រាប់​ទាំងអស់គ្នា​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​ធម្មជាតិ និង​បរិស្ថាន​ក៏ដូចជា​ប្រាប់​ដល់​អ្នក​ដទៃទៀត​ឱ្យបាន​យល់​ពី​សារៈសំខាន់​នៃ​ធនធាន​ធម្មជាតិ ចំពោះ​ជីវិត​នៅលើ​ភពផែនដី ព្រមទាំង​ចូលរួម​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន ដែល​កំពុង​កើតឡើង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-28-1017-233957.html

ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

​ក្នុង​រយៈ​ជាង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​រក​ចំណូល​​បាន​ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន បាន​ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក​ ខណៈ​អន្តរក្រសួង​កំពុង​បន្ត​ខិតខំ​ធ្វើជា​មួយក្រុម​ហ៊ុន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​លេខ​ពិសេស​នេះ​បន្ថែមទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html

ក្រសួង​អប់រំ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ចំនួន​ ៣ នា​ថ្ងៃទី​ ២៨-៣០​ មីនា ឆ្នាំនេះ

ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ជាតិ​សម្រាប់​សហគមន៍ សង្គម​-​វប្បធម៌​អាស៊ាន នា​ឆ្នាំ​ ២០២២​ នេះ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ចំនួន​ ៣ ដែល​នឹង​ធ្វើឡើង ចាប់ពី​ថ្ងៃទី​ ២៨ ដល់​ថ្ងៃទី​ ៣០ ខែមីនា នៅ​រាជធានី​ភ្នំពេញ ដោយ​ធ្វើតាម​ប្រព័ន្ធ​អនឡាញ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-1048-233964.html

រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​ដល់​មន្ត្រី​ និង​គ្រួសារ​ជនពលី ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​​ និង​ភ្ជុំ

រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ ៨ លាន​ដុល្លារ​ឧបត្ថម្ភ​ដល់​មន្ដ្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ប្រមាណ ៥០ ​ម៉ឺន​នាក់ សម្រាប់​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ដោយ​មន្ដ្រីរាជការ​ម្នាក់ៗ និង​គ្រួសារ​ជនពលី និង​ជនមរណៈ​ជា​អតីតយុទ្ធជន​ ១​ គ្រួសារ​នឹង​ទទួលបាន​ ១០ ​ម៉ឺន​រៀល​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1051-233966.html

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ជាង​ ១០​ នាក់ ​ត្រូវបាន​ចាប់ខ្លួន

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ជាង​ ១០ ​នាក់ ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ទន្លេសាប​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​អន្តរក្រសួង​បាន​ឯកភាព​គ្នា​បង្កើត​ទីបញ្ជាការ​ឈរជើង​ថ្នាក់ជាតិ​ជា​អចិន្រៃ្តយ៍​នៅ​ទីតាំង​សំខាន់ៗ​ចំនួន ២ ​កន្លែង​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-28-0948-233948.html

អ្នកជំនាញថា ការធ្លាក់ចុះករណីជំងឺរបេងបណ្តាលមកពីវិបត្តិកូវីដ-១៩

តួលេខ​របស់​មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន បានឲ្យ​ដឹង​ថា ​អ្នក​ទទួល​ការ​ព្យាបាល​ជំងឺ​របេង​ក្នុង​ឆ្នាំ​២០២១ បាន​ថយ​ចុះ​ចំនួន​ ២៦​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ និង​ថា​ការ​ថយ​ចុះ​នេះ​មក​ពី​បញ្ហា​វិបត្តិ​កូវីដ-១៩​។​ ...

ឃី សុវុឌ្ឍី
https://khmer.cambojanews.com/experts-put-drop-in-recorded-tb-cases-down-to-pandemic/

Chief Bank ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ជាមួយ​ក្រុមហ៊ុន Zillennium លើ​កម្មវិធី «Chief Easy»

ធនាគារពាណិជ្ជ ឈីហ្វ (Chief Bank) បាន​ចាប់​ផ្តើម​ការ​ពង្រីក​សេវាកម្ម​ឌីជីថល​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​របស់​ខ្លួន «Chief Easy» តាម​រយៈការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​នឹង​ក្រុមហ៊ុន Zillennium Co., Ltd។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-26-1430-233916.html

ក្រសួង​សុខាភិបាល​បាន​បញ្ជូន​វ៉ាក់សាំង​កូវីដ​ ១៩​ ទៅដល់​មន្ទីរ​សុខាភិបាល​ទាំង​ ២៥ ​រាជធានី​-​ខេត្ត​ចាក់​ដូស​ជំរុញ

ក្រសួង​សុខាភិបាល​ និង​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​បញ្ជូន​វ៉ាក់​កូវីដ​ ១៩ រួចរាល់ ទៅដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​ ២៥ សម្រាប់​ចាក់​ដូស​ជំរុញ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ចំណោម​អត្រា​នៃ​អ្នក​បាន​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ៩២,៥៥% ធៀប​នឹង​ចំនួន ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-0949-233949.html

មន្ត្រីជាន់ខ្ពស់​លើកឡើងថា ផ្ទៃក្រឡា​បន្ទប់​សម្រាប់​ជន​ជាប់ឃុំ និង​ការគ្រប់គ្រង​ពន្ធនាគារ​មាន​ភាពប្រសើរ​ជាង​មុន

មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​បាន​លើកឡើង​ថា​ផ្ទៃក្រឡា​បន្ទប់​សម្រាប់​ជន​ជាប់ឃុំ​សម្រាក​មាន​ភាពប្រសើរ​ជាង​មុន ហើយ​ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ​តាម​ពន្ធនាគារ​បាន​ធានា​ការពារ​បាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អប្រសើរ​ផងដែរ​។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2022-03-26-0909-233907.html

លោក ប្រាក់ សុខុន កោតសរសើរ​ចិន​ដែល​ឈានមុខ​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ រាប់លាន​ដូស​ដល់​ប្រទេស​មេគង្គ​បាន​ទាន់ពេល

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កោតសរសើរ​ចិន​ដែល​ឈានមុខ​ក្នុង​ការផ្តល់​ឱសថ ការផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង​កូវីដ​ ១៩ ​រាប់លាន​ដូស​មកកាន់​បណ្តា​ប្រទេស​មេគង្គ​បាន​ទាន់ពេលវេលា​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​វិបត្តិ​សុខាភិបាល​សកល​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-26-1102-233910.html

ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​សាយភាយ​អាវុធ​មហាប្រល័យ

ក្រសួងមហាផ្ទៃ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ២៥ មីនា ដោយមាន​អ្នកចូលរួម​ចំនួន​ ៣៧៧ ​រូប ក្នុងនោះ​មាន​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​តំណាង​មកពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​ ១៤៧ ​ផងដែរ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-0916-233941.html

ឥណ្ឌា​ប្រកាស​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការឆ្លើយតប ចំពោះ​តម្រូវការ​នានា​របស់​កងយោធពល​ខេមរភូមិន្ទ

ឥណ្ឌា​ប្រកាស​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការឆ្លើយតប ចំពោះ​តម្រូវការ​នានា​របស់​កង​យោធពល​ខេមរភូមិន្ទ និង​ស្នើ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​ស្ថាន​អនុព័ន្ធយោធា​ឥណ្ឌា​នៅ​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-25-1632-233899.html

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ចុះ​ MoU លើ​គម្រោង​ជួសជុល ប្រាសាទ​គុក​ ឬ​ប្រាសាទ​មហាឥសី

មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ឱ្យដឹងថា អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ (MoU) នា​រសៀល​ថ្ងៃទី ​២៥ ខែមីនា ឆ្នាំ​ ២០២២ លើ​គម្រោង​ជួសជុល ប្រាសាទ​គុក​ ឬ​ប្រាសាទ​មហាឥសី (N17)​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-25-1700-233902.html

បារាំង ជប៉ុន​ប្រកាស​ជួយ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​ ១០​ ឆ្នាំ​ទៀត

បារាំង និង​ជប៉ុន ដែលជា​សហប្រធាន​គណៈកម្មាធិការ​អាយស៊ីស៊ី-​អង្គរ (ICC-Angkor) ប្រកាស​ជួយ​គាំទ្រ​លើ​ការអភិរក្ស និង​អភិវឌ្ឍន៍​ដោយ​ចីរភាព រយៈពេល​ ១០​ ឆ្នាំ​ទៀត លើ​ការងារ​បេតិកភណ្ឌ និង​សហគមន៍ ដើម្បី​ធ្វើឱ្យ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន អង្គរ​កាន់តែ​ល្អប្រសើរ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-26-0846-233904.html

កម្ពុជា​-​ប៉ាគីស្ថាន ប្តេជ្ញា​ពង្រឹង​វិស័យ​រក្សា​សន្តិភាព

កម្ពុជា​ និង​ប៉ាគីស្ថាន​ប្តេជ្ញា​ពង្រឹង​ចំណង​ទាក់ទង និង​សាមគ្គីភាព​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​ភាពជិតស្និទ្ធ ដោយ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-26-0856-233906.html

ក្នុងឋានៈជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ជប៉ុន និងបារាំង នឹងបន្តការគាំទ្រសកម្មភាពខ្លួនរយៈពេល ១០ឆ្នាំទៀត

សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ប្រទេសបារាំង និងជប៉ុន បានប្រកាសបន្តគាំទ្រការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេលដប់ឆ្នាំទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3iHRNzm

ក្រសួង​កសិកម្ម ប្រាប់​ឱ្យ​អ្នក​ចង់​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន មក​ដាក់ពាក្យ​ស្នើសុំ

បន្ទាប់ពី​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​ចូល​ជា​ធរមាន ក្រសួងកសិកម្ម បាន​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​មៀន​ប៉ៃលិន ដែលមាន​បំណង​ផលិត និង​កែច្នៃ​វេចខ្ចប់​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន ឱ្យ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-26-1219-233914.html

ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល ២ ​ខែ មាន​ទឹកប្រាក់​ជាង ៧៦ ​លាន​ដុល្លារ

កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង ៤,៨ ​ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ប្រមូលបាន​ប្រា​ក់ជាង ៧៦ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-25-1333-233880.html

ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​នេះ

ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ ​២០២២ នៅ​សួនច្បារ​សែនមនោរម្យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-25-1355-233889.html

កម្ពុជា​​នាំ​ចេញ​កៅស៊ូ និង​ឈើ​កៅស៊ូ​បានចំនួន ៦១១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៧៧ លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ux5syK

ផ្លូវដែលសាងសង់ដោយចិនជួយសម្រួលដល់លំហូរធ្វើដំណើរ ការដឹកជញ្ជូនទំនិញនាភាគនិរតីនៃប្រទេសកម្ពុជា

ការតភ្ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នៅភាគនិរតីនៃប្រទេសកម្ពុជា ផ្លូវជាតិលេខ ៥១ ដែលសាងសង់ដោយចិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់លំហូរនៃការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3JNCLUq

កម្ពុជា និងសហភាពអ៊ឺរ៉ុបពិភាក្សាអំពី Eurocodes សម្រាប់ស្តង់ដាររចនាសំណង់

កម្ពុជា និងសហភាពអ៊ឺរ៉ុប បានពិភាក្សាគ្នាអំពី Eurocodes ដែលជួយសម្រួលដល់សុខដុមនីយកម្មនៃទីផ្សារសេវាកម្មក្នុងវិស័យសំណង់ ដោយលុបបំបាត់ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qHCE5l

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DHt54
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!