ព័ត៌មាន
CDC បានអនុម័តគម្រោងវិនិយោគ ជិត $៣០០ លាន លើវិស័យផ្សេងៗ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅខែធ្នូនេះបានអនុម័តគម្រោងវិនិយោគចំនួន ១១ គម្រោង ដែលមានទំហំទឹកប្រាក់ ២៩៧ លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់ CDC កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ...
ភ្នំពេញប៉ុស្តិ៍
https://bit.ly/2VaGhiQ
លោក ហ៊ុន សែន ផ្ញើសារឲ្យអ្នកសារព័ត៌មានគោរពច្បាប់ចៀសវាងផ្សាយព័ត៌មានក្លែងក្លាយ និង ១ ជ្រុង
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឲ្យចូលរួមជួយប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយដែលប្រទេសកម្ពុជាបានកំពុងប្រឈមមុខនឹងព័ត៌មានក្លែងក្លាយដែលអាចបង្កចលាចលក្នុងសង្គមប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយ និងទំនាក់ទំនងជាមួយប្រទេសជិតខាង ...
ម៉ិច ដារ៉ា
https://bit.ly/2Cw1DQl
កម្ពុជាដាក់របាយការណ៍សិទ្ធិមនុស្ស ២២ ទំព័រឆ្លើយតបក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញផ្សាយឯកសារចំនួន ៣ នៅក្នុងការរៀបចំសម្រាប់ការពិនិត្យជាសកលស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣០ ខែមករាក្នុងអំឡុងការពិនិត្យជាសកលនៃ ...
នៀម ឆេង
https://bit.ly/2T6LLtm
រដ្ឋមន្ត្រីនៃក្រសួង ដែលមិនផ្ទេរអំណាចទៅថ្នាក់ក្រោម ប្រឈមនឹងការដកតំណែង
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក ង៉ាន់ ចំរើន បានអះអាងថាលោកនាយករដ្ឋមន្ត្រីបានព្រមានថា ចាប់ពីឆ្នាំ ២០២០ ទៅបើរដ្ឋមន្ត្រីក្រសួងណាមួយមិនព្រមផ្ទេរមុខងារទៅឲ្យថ្នាក់ក្រោម ...
ម៉ិច ដារ៉ា
https://bit.ly/2rRVGHF
ក្រុមហ៊ុនចិន គ្រោងវិនិយោគឃ្លាំងស្រូវដ៏ធំនៅកម្ពុជា
ក្រុមហ៊ុនចិន Henan Yuguang International Economic and Technical Cooperation បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើឃ្លាំងស្ដុក និងសម្ងួតស្រូវ ដ៏ធំមួយនៅកម្ពុជា ជាគម្រោងដែលត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាល និងឧស្សាហកម្មស្រូវអង្កររបស់ប្រទេសនេះ។ ...
ចេង សុខហ័ង
https://bit.ly/2LxsD50
អាជ្ញាធរដើរប្រមូលសំរាមសំភារៈសំណង់ពីចិញ្ចើមផ្លូវ
កាលពីថ្ងៃសៅរ៍អាជ្ញាធរខេត្តព្រះសីហនុ បានដើរប្រមូលចេញនូវសម្ភារៈសំណង់នៅលើចិញ្ចើមផ្លូវដែលរាយប៉ាយសេសសល់បន្ទាប់ពីមានក្រុមហ៊ុនជាច្រើនខកខានក្នុងការសំអាតតាមការកំនត់នៅថ្ងៃទី ២០ ខែធ្នូ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50562240/authorities-remove-construction-material-rubbish-from-sidewalks/
រដ្ឋាភិបាលមានបំណងយកក្មេងៗចេញពីពន្ធនាគារ
រដ្ឋាភិបាលកាលពីថ្ងៃសុក្របានបើកដំណើរការយុទ្ធសាស្ត្រជាច្រើនដើម្បីការពារជនល្មើសជាអនីតិជន ដោយរួមទាំងការបញ្ចូលពួកគេពីពន្ធនាគារទៅមណ្ឌលស្តារនីតិសម្បទាវិញ ដែលការផ្លាស់ប្តូរនេះក៏មានគោលបំណងដើម្បីកាត់បន្ថយការចង្អៀតណែននៅ ...
មុំ គន្ធា
https://www.khmertimeskh.com/50562268/government-aims-to-take-children-out-of-prisons/
មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងនៃកម្ពុជាទទួលវិញ្ញាបនបត្រ ISO ពីបារាំង
មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រដំបូងគេនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានវិញ្ញាបនបត្រ «NFEN ISO 15189: 2012» ពីប្រទេសបារាំង នាខែធ្នូនេះបន្ទាប់ពីស្ថាប័ននេះបានចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវគុណភាពដែលស្របតាមតម្រូវការស្តង់ដារអន្តរជាតិ។ ...
វ៉ន ដារ៉ា
https://bit.ly/2T3IYkj
CPP បោះឆ្នោតបន្ថែមសមាជិកជាន់ខ្ពស់ គណៈអចិន្រៃ្តយ៍ ៧ រូប
អង្គសន្និបាតគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានកែសម្រួលរចនាសម្ព័ន្ធ និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាលចំនួន ៧ រូបបន្ថែមពីលើរចនាសម្ព័ន្ធដែលមានស្រាប់ចំនួន ៣០ រូប។ ...
ម៉ិច ដារ៉ា
https://bit.ly/2BBgzLl
លោក ជា សុផារ៉ា ត្រូវតែងតាំងជាប្រធានអាជ្ញាធរជាតិដោះស្រាយរឿងដីធ្
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងសមាសភាពថ្មី ១ ក្រុមទៀតនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធានដែលអមដោយទេសរដ្ឋមន្ត្រីជាអនុប្រធាន ១ រូប និងសមាជិក ១៩ រូប។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ...
វ៉ន ដារ៉ា
https://bit.ly/2RbXvxb
អគ្គិសនីជាប្រភពជម្រុញវិស័យផលិតកម្ម
ការកាត់បន្ថយការចំណាយលើថាមពលអគ្គិសនីនាពេលខាងមុខរបស់ប្រទេសកម្ពុជានឹងទំនងជាបន្ថយការចំណាយលើការផលិត និងការប្រតិបត្ដិការសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញមួយនេះ ដែលនឹងជម្រុញដល់វិស័យពាណិជ្ជកម្មខណៈពេល ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50561137/electricity-subsidy-to-boost-manufacturing/
ច្បាប់ស្តីពីកៅស៊ូនឹងដាក់ជូនគណៈរដ្ឋមន្ត្រីនៅឆ្នាំ ២០១៩
ឥឡូវនេះក្រសួងកសិកម្មកំពុងពិភាក្សាអំពីច្បាប់កៅស៊ូជាមួយនឹងក្រុមអ្នកដើរតួសំខាន់ក្នុងវិស័យនេះ និងគ្រោងផ្ញើសេចក្តីព្រាងច្បាប់មួយនេះដល់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅឆ្នាំក្រោយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់។ ...
សុខ ចាន់
https://www.khmertimeskh.com/50561136/draft-rubber-law-to-reach-council-of-ministers-in-2019/
រដ្ឋាភិបាល ដំឡើងប្រាក់កម្រៃប្រចាំខែដល់មន្ត្រីជាប់កិច្ចសន្យា
រដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៦០ ម៉ឺនរៀល ទៅ ៦៥ ម៉ឺនរៀល ក្នុង ១ ខែដោយត្រូវចាប់ផ្ដើមអនុវត្តពីខែមករាឆ្នាំ ២០១៩ ខណៈប្រាក់ខែមន្ត្រីរាជការទូទៅក៏ត្រូវដំឡើងផងដែរ។ នេះបើតាម ...
ម៉ិច ដារ៉ា
https://bit.ly/2SX97kS
សែនសុខ នឹងក្លាយជាទិសដៅថ្មីនៃការវិនិយោគអាផាតមិន
ខណ្ឌចំការមន និងខណ្ឌទួលគោក នឹងនៅតែបន្តស្រូបយកការវិនិយោគក្នុងវិស័យអាផាតមិនកាន់តែច្រើន ខណៈខណ្ឌសែនសុខនឹងក្លាយជាទិសដៅថ្មីមួយ ស្របពេលដែលចំនួនអាផាតមិនក្នុងរាជធានី ...
ហ៊ឹន ពិសី
https://bit.ly/2SeGDTI
អត្រាស្លាប់កុមារកម្ពុជាអាយុក្រោម ៥ ឆ្នាំនិងទារកទើបកើត បានថយចុះ
អត្រាស្លាប់របស់កុមារក្រោមអាយុ ៥ ឆ្នាំនិងទារកដែលទើបនឹងកើតនៅក្នុងប្រទេស កម្ពុជា មានការថយចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែបើធៀបទៅនឹងអត្រាស្លាប់របស់កុមារដែលមានវ័យដូចគ្នានេះ រួមទាំង ...
ឃុត សុភចរិយា
https://bit.ly/2T3BJJ9
GMAC ជំរុញឲ្យមានការគោរពច្បាប់ ចំពោះការបើករំឭកប្រាក់បំណាច់អតីតភាព
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីដើមសប្ដាហ៍នេះ ដោយបានស្នើសុំរាជរដ្ឋាភិបាល ពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តឲ្យបានហ្មត់ចត់ ...
គង់ មេត្ដា
https://bit.ly/2V0xGiQ
អាជ្ញាធរប្រាប់ពលរដ្ឋថា ប៉ះពាល់កិតិ្តយសជាតិ បើរស់នៅក្បែរព្រលានយន្តហោះ
អភិបាលខេត្ដព្រះសីហនុ លោក យន្ត មីន ថ្មីៗនេះបានដឹកនាំក្រុមការងារចុះទៅដល់ផ្ទះប្រជាពលរដ្ឋជាង ៦០ គ្រួសារ ដើម្បីសិក្សា និងពន្យល់ប្រជាពលរដ្ឋដែលរស់នៅជាប់របងព្រលានយន្ដហោះកងកេង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា ប៉ះពាល់ ...
វ៉ន ដារ៉ា
https://bit.ly/2CplFw3
ក្រសួងការងារ និង ILO សន្យារថានឹងធ្វើយ៉ាងណាឱ្យការគាំទ្រដល់ពលករចំណាកស្រុកកាន់តែប្រសើរឡើង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិ (ILO) បានចេញផ្សាយគោលនយោបាយរួមគ្នាស្តីពីពលកម្មចំណាកស្រុកកាលពីថ្ងៃអង្គារ ដែលគោលនយោបាយនេះមានបំណងដើម្បីកែលម្អលក្ខខណ្ឌសម្រាប់កម្មករចំណាកស្រុករបស់កម្ពុជានៅក្រៅប្រទេស។ ...
គង់ មេត្តា
https://www.phnompenhpost.com/national/mol-and-ilo-vow-improved-migrant-workers-support
មន្ត្រី៖ សន្និបាតបក្សប្រជាជន ដាក់ទិសដៅកែទម្រង់ស៊ីជម្រៅ
មន្ត្រីជាន់ខ្ពស់អះអាងថា សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សបានដាក់ចេញទិសដៅភារកិច្ចសំខាន់ៗនិងធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដើម្បីដណ្តើមយក ...
ម៉ិច ដារ៉ា
https://bit.ly/2BuwXgM
អាជ្ញាធរជួយទប់ស្កាត់ការបាក់ច្រាំងទន្លេ ៣ កន្លែង
ទះរបស់ប្រជាពលរដ្ឋ ចំនួន ៣ ខ្នង ដែលរងផលប៉ះពាល់ ដោយសារការបាក់ស្រុតដីច្រាំងទន្លេ នៅភូមិព្រែកយីហិន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ត្រូវបានអាជ្ញាធរជួយរុះរើចេញ ពីកន្លែងបាក់ដី និងជម្លៀសទៅរកទីមានសុវត្ថិភាព ខណៈការ ...
សុទ្ធ គឹមសឿន
https://bit.ly/2EESEia
នំព្យាបាលកង្វះអាហារូបត្ថម្ភ បើកផលិតនៅកម្ពុជា
ដើម្បីព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរសម្រាប់កុមារ ក្នុងប្រទេស កម្ពុជា នំបំពង់ធ្វើពីត្រីមានឈ្មោះថា នូទ្រីក (Nutrix) ត្រូវបានប្រកាសដាក់ឲ្យដំណើរការទីតាំងផលិតកម្មរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ...
នៀម ឆេង
https://bit.ly/2Rcduv6
គណបក្សប្រជាជនកម្ពុជា នឹងបោះឆ្នោតជ្រើសរើសបន្ថែមនូវគណៈកម្មាធិការអចិន្រៃ្តយ៍
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សនឹងធ្វើការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមគណៈកម្មាធិការអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលមួយចំនួន ហើយថា គណបក្សនេះត្រូវតាមដាននិងធ្វើការសម្រេច ...
ម៉ិច ដារ៉ា
https://bit.ly/2QGrQo2
លោក យន្ត មីន ប្រាប់ឧកញ៉ាឲ្យឈប់ចាក់ដីតាមព្រែកកោះខ្យង
អភិបាលខេត្ដព្រះសីហនុ លោក យន្ដ មីន បានប្រាប់ទៅឧកញ៉ាម្នាក់ដែលជាប្រធានក្រុមហ៊ុន អេចធីធីអេច អាយលែន អុិនវិសមេន ឲ្យបញ្ឈប់សកម្មភាពជីកយកអាចម៍ដីនិងការចាក់ដីបំពេញតាមដងព្រែកកោះខ្យង ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុរាម ក្នុងភូមិ កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយសារតែ ...
វ៉ន ដារ៉ា
https://bit.ly/2BpuIeG
មន្ត្រី ប្រមូលបានឈើគ្មានម្ចាស់ ២៦ ដុំ
ឈើគ្មានម្ចាស់ជាច្រើនកំណាត់ ដែលត្រូវបានគេលាក់ទុកនៅក្នុងព្រៃក្រោយផ្ទះអ្នកភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចុះប្រមូល ...
ឃុត សុភចរិយា
https://bit.ly/2Bpsig6