អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​ជំនាញ​មុខរបរ​

នៅ​ជុំវិញ​ពិភពលោក​ រៀងរាល់ថ្ងៃ​ទី​ ៨​ ខែ​ កញ្ញា​ គេ​តែង​ប្រារ​ព្វ​ទិវា​អក្ខរកម្ម​អន្តរជាតិ​ ដើម្បី​ទទួលស្គាល់​ពី​សារៈសំខាន់​របស់​អក្ខរកម្ម​ ថា​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ទឡ្ហីករណ៍​អន្តរជាតិ​បាន​បង្ហាញ​ថា​ អក្ខរកម្ម​រួមចំណែក​កែ​លម្អ​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដោយសារ​តែ​អ្នកចេះ​អក្សរ​មាន​សមត្ថភាព​អាច​ស្វែងរក​ដំណោះស្រាយ​បាន​យ៉ាង​ល្អ​ ក្នុង​ការ​លើកកម្ពស់​ សុខភាព​និង​អាហារូបត្ថម្ភ​ និង​មាន​លទ្ធភាព​ចូលរួម​បាន​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ ព្រមទាំង​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​និង​ធ្វើ​ឲ្យ​គ្រួសារ​ទាំងមូល​មាន​សុភមង្គល​។​ ...​

បុគ្គលិកខ្មែរថាមស៍
https://bit.ly/2m3xoe9