ក្រសួង​៖​ ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​កំពុង​កើនឡើង​

​ក្រសួងកសិកម្ម​បានឱ្យ​ដឹង​ថា​ ចំនួន​នៃ​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​កំពុង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែល​ជួយ​បង្កើន​ផលិតភាព​ និង​លទ្ធភាព​ទីផ្សារ​សម្រាប់​កសិករ​។​ ក្រសួង​បាន​ប្រកាស​ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​ថា​ ចាប់ពី​ខែមករា​ដល់​ខែសីហា​ ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​សរុប​ចំនួន​ ៩១​ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ក្នុង​វិស័យ​ផ្សេងៗ​រួម​មាន​ស្រូវ​ អំពៅ​ និង​ផលិតកម្ម​បសុសត្វ​។​ ក្រសួង​បាន​និយាយ​ថា​ កសិករ​ខ្នាត​តូច​ចំនួន​ ៧.៨៩៧​ នាក់​បាន​ចុះ​កិច្ចព្រមព្រៀង​កសិកម្ម​តាម​កិច្ចសន្យា​ទូ​ទាំង​ប្រទេស​។​ ...​

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50639917/contract-farming-schemes-rising-ministry/