អាជ្ញាធរ​រកឃើញ​ឈើ​ ១២ ​កំណាត់ ទម្ងន់​ជាង​ ៤០ ​ម៉ែត្រគុប​ ដែល​គេ​លាក់​ក្នុងព្រៃ​ស្រុក​ឱរ៉ាល់

ឈើ​ម្រេញ និង​ឈើ​គគីរ​ចំនួន​ ១២ ​កំណាត់​ដែល​មាន​ទម្ងន់​ប្រហែល​ជាង​ ៤០ ​ម៉ែត្រគុប​ត្រូវ​បាន​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ប្រទះឃើញ​លាក់ទុក​នៅ​ក្នុងព្រៃ​មួយកន្លែង​ក្នុងស្រុក​ឱរ៉ាល់ ដោយ​អាជ្ញាធរ​សង្ស័យថា ឈើ​ទាំងនោះ​អាច​ដឹក​ចេញពី​ខេត្តក្រចេះ​។ លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុងចំណោម​ឈើ​ទាំង​ ១២ ​កំណាត់​នោះ គឺ​ ២ ​កំណាត់​ដែលមាន​មុខកាត់​ ៩៦ ​គុណ​ ៩៦ ​សង់ទីម៉ែត្រ និង​ប្រវែង​ពី​ជាង​ ៥ ​ម៉ែត្រ​ទៅ​ដល់​ជាង​ ៦ ​ម៉ែត្រ​ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃទី​ ៣ ខែ​កញ្ញា ស្ថិត​ក្នុងព្រៃ​មួយ​កន្លែង​នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ឯ​ ១០ ​កំណាត់​ទៀត​ដែលជា​ប្រភេទ​ឈើ​ម្រេញ​ និង​គគីរ ត្រូវ​បាន​រកឃើញ​បន្ថែមទៀត​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ និង​ស្ថិត​នៅក្បែរ​ទីតាំង​ដែល​បាន​រកឃើញ​ឈើ​ទាំង​ ២ ​កំណាត់​មុន​។ …

ខន សាវិ
https://bit.ly/2m0vVFj