កម្ពុជា​ត្រៀមខ្លួន​អនុវត្ត​កិច្ចព្រមព្រៀង​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​គ្មាន​ក្រដាស​ស្នាម​

​កាលពី​ស​ប្តា​ហ៍​មុន​រដ្ឋាភិបាល​បាន​និយាយ​ថា​ ខ្លួន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ ២​ ឆ្នាំ​មុន​។​ កាលពី​ខែសីហា​ ឆ្នាំ​ ២០១៧​ ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ស​ប្តា​ហ៍​មុន​នៅ​សណ្ឋាគារ​សាន់​វ៉េ​ ក្នុង​រាជធានី​ភ្នំពេញ​លោក​ តឹក​រ៉េ​ត​ ​កំរង​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា​ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​នីតិវិធី​រដ្ឋបាល​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។​ ...​

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50641266/cambodia-ready-to-implement-un-agreement-on-paperless-trade-govt/