ព័ត៌មាន​

កម្មករត្រូវបានបណ្តេញចេញបន្ទាប់ពីព្យាយាមបង្កើតសហជីព

អ្នក​ជួសជុល​ម៉ាស៊ីនដេរ​ម្នាក់ លោក ប៉េង ផល្លា បាន​ស្ថិតនៅ​ក្នុងស្ថាបភាព​ចាប់ផ្តើម​នៃ​ទីបញ្ចប់ការងារ​នៅ​ថ្ងៃ ៨ ខែធ្នូ ជាថ្ងៃ​ដែល​គាត់​ធ្វើ​​ឯកសារ​សម្រាប់​បង្កើត​សហជីពកម្មករ។ លោក​ផល្លា បាន​ចំណាយ​ពេល ២ឆ្នាំ ជួយដល់​រោងចក្រនៅ​ខេត្ត កំពង់​ចាម ផលិត​សម្លៀក​បំពាក់កូនក្មេង។ ពេលនេះ​លោក ចង់​ធ្វើ​ឱ្យ​ស្ថាន​ភាព​ការងារ​ បាន​ល្អ​ប្រសើរ​ជាងមុន សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​អ្នក​រួម​ការងារ​ផង​ដែរ។ ផ្ទុយ ...

យន់ ស៊ីណាត​ និង​ Daphne Chen
http://www.phnompenhpost.com/national/workers-fired-after-trying-unionise

ចំនួន​កម្មករ​ចំណាកស្រុកកើនឡើង​

ប្រជាជន​កម្ពុជា​​ជាង ១០០.០០០ នាក់ ត្រូវ​បាន​បញ្ជូនទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​កាល​ពីឆ្នាំមុន ដែល​បង្ហាញ​ពី​កំនើន​ ១២,៦ ភាគរយ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​មុនៗ ដែល​មានប្រហែល ៨៥.០០០នាក់ នេះ​បើយោង​តាម​ របាយ​ការណ៍​របស់​ក្រសួង​ការងារ។ របាយការណ៍​នេះ​ បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ បាន​បង្ហាញ​ថា ឆ្នាំ​មុន​ កម្ពុជា​បញ្ជូន​ កម្មករ​ ៩៦.៣៣៨នាក់ ...

មុំ គន្ធា
http://www.khmertimeskh.com/113661/spike-in-migrant-worker-numbers/

​ក្រសួងសុខាភិបាល​គូសបញ្ជាក់​អំពី​គ្រោះថ្នាក់​នៃ​ស្រាស

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ផលិត​វី​ដេ​អូ​ខ្លី​មួយ​នៅ​មុន​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ខែ​ក្រោយ​ អំពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​ស្រាស​ដែល​ទាក់ទង​ទៅ​នឹង​ការ​ស្លាប់​ច្រើន​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/50113503/health-ministry-highlights-rice-wine-dangers/

​បច្ចេកវិទ្យា​ Blockchain​ ដើម្បី​ភ្ជាប់​កសិករ​ក្នុងស្រុក​ និង​អ្នកទិញ​បរទេស​

​អង្គការ​អុក​ស្វា​ម​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ក្រុមហ៊ុន​អង្ករ​កម្ពុជា​អំ​រូ​ នឹង​បើក​ដំណើរការ​កម្មវិធី​សាកល្បង​មួយ​នៅ​ខែ​ក្រោយ​ដោយ​ផ្អែក​លើ​ blockchain​ និង​បច្ចេកវិទ្យា​កិច្ចសន្យា​ឆ្លាត​វៃ​ ដើម្បី​កែ​លម្អ​ស្តង់ដារ​ជីវភាព​សម្រាប់​កសិករ​ក្នុងស្រុក​។​ គម្រោង​ដែល​មានឈ្មោះ​ថា ...

សុខ ចាន់
http://www.khmertimeskh.com/50113478/blockchain-tech-to-link-up-local-farmers-and-foreign-buyers/

ក្រុមហ៊ុន​ Angkor​ Gold​ នឹង​ជួយ​លើកតម្កើង​សមភាព​យេ​ន​ឌ័​រ​

​ក្រុមហ៊ុន​ Angkor​ Gold​ Corp​ ដែល​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​កា​ណា​ដា​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ បាន​ប្រកាស​ពី​ការ​ចូលរួម​របស់​គម្រោង​រយៈពេល​ ៣​ ឆ្នាំ​ជាមួយ​អង្គការ​ Global​ Compact​ Network​ Canada​ (GCNC)​ ដើម្បី​ផ្ដល់​ជំនួយ​ដល់​អង្គការ​កា​ណា​ដា​ក្នុង​ការ​សម្រេច ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50113476/angkor-gold-to-assist-in-promoting-gender-equality/

​នាយក​រដ្ឋមន្ត្រី​គាំទ្រ​ប្រព័ន្ធ​តាក់ស៊ី​ផ្លូវទឹក​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​សេវាកម្ម​តាក់ស៊ី​ផ្លូវទឹក​ ហើយ​បាន​លើកទឹកចិត្ត​អ្នក​ដែល​ទទួលខុសត្រូវ​លើ​គម្រោង​នេះ​ដើម្បី​ធានា​ថា​ការ​ចាប់ផ្តើម​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​។​ ថ្លែង​នៅ​ក្នុង​បុណ្យ​ទន្លេ​មួយ​ក្នុង​ក្រុង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50113505/pm-supports-water-taxi-system/

​ត្រី​ផ្សោត​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​

​កាលពី​ថ្ងៃ​សៅរ៍​ ត្រី​ផ្សោត​ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ខេត្តស្ទឹងត្រែង​ជិត​ព្រំដែន​តំបន់​ ដ​ន​សា​ហុង​ របស់​ឡាវ​ដែល​អាជ្ញាធរ​ឡាវ​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​។​ សកម្មជន​បរិស្ថាន​លោក​ ជុំ​ ហួត​ បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ អ្នក ...

មុំ សុភ័ណ
http://www.khmertimeskh.com/50113509/irrawaddy-dolphin-found-dead-in-stung-treng/

​អង្គការ​មាតា​ធម្មជាតិ​ប្រើ​តុក្កតា​អា​យ៉ង​ដើម្បី​ការពារ​សកម្មជន​របស់​ខ្លួន​

​កាលពី​ថ្ងៃ​សៅរ៍​ អង្គការ​មាតា​ធម្មជាតិ​ខាង​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​វី​ដេ​អូ​ថ្មី​មួយ​អំពី​ព្រៃកោងកាង​ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ក្នុង​ខេត្តកោះកុង​ដោយ​មាន​អ្នកនាំពាក្យ​ជា​តុក្កតា​អា​យ៉ង​។​ ​វី​ដេ​អូ​នេះ​និយាយ​អំពី​ព្រៃកោងកាង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ...

Yesenia Amaro
https://www.phnompenhpost.com/national/mother-nature-turns-puppets-protect-its-activists

លោក​ ហ៊ុន សែន សាទរ​ជំហរ​អាមេរិក​ និង​កូរ៉េ​ខាង​ជើង

 ថ្លែង​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​នាឱកាស​ចូលរួម​ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​កណ្តាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សៅរ៍​បាន​សម្ដែង​«​ការអបអរសាទរ​» ​និង ​«​ការរីករាយ​» បន្ទាប់ពី​មាន​តម្រុយ​ល្អ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​យល់​ព្រម​ជួប​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន នាពេល ...

បែន សុខហ៊ាន
http://bit.ly/2FAbQdZ

ADB​ ប្រកាស​ផ្ដល់​មូលនិធិ​បន្ថែម​ ៤០​ លាន​ដុល្លារ​ដល់​កម្ពុជា​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ ៣០​ លាន​ដុល្លារ​បន្ថែម​ និង​កម្ចី​ ១០​ លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ ជា​ផ្នែក​មួយ​នៃ​មូលនិធិ​ Green​ Climate​ Fund​ របស់​ធនាគារ​នេះ​។​ មូលនិធិ​នេះ​នឹង​បន្ថែម​ទឹកប្រាក់​ ៩០​ លាន​ដុល្លារ​ដែល​ធនាគារ​នេះ​បាន ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2HrO3gv

រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយទៀត​នឹង​បើក​ស​ប្តា​ហ៍​នេះ​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយទៀត​ដែល​មា​នទី​តាំងនៅ​ខេត្តបាត់ដំបង​ នឹង​ចាប់ផ្ដើម​ដំណើរការ​ផលិតកម្ម​នៅ​ថ្ងៃ​សុក្រ​សបា្ត​ហ៍​នេះ​ ដោយ​មាន​សមត្ថភាព​ផលិត​ ១,៧​ លាន​តោន​ ក្នុង​មួយ​ឆ្នាំ​។​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ស៊ុ​យ​ សែ​ម ...

ហ៊ គឹមសាយ
http://bit.ly/2tBevlZ

ស្រ្តី​ខ្មែរ​បី​រូប​ទទួល​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេក​វិទ្យា​

នៅ​សប្តាហ៍​នេះ​ ​ស្ត្រី​ខ្មែរ​បី​រូប​ក្នុង​ចំណោម​ ​៣០រូប​ ​បាន​ទទួល​ជ័យលាភី​ ​ពានរង្វាន់​ ​«ស្ត្រី​ឆ្នើម»​ ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ឆ្នាំ​២០១៨​ ដែល​ជា​ពានរង្វាន់​មួយ​បង្កើត​ឡើង​ដើម្បី​បញ្ចៀប​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ដល់​ស្ត្រី​ ​ការតាំងចិត្ត ...

ទុំ ម្លិះ
https://khmer.voanews.com/a/three-cambodian-tech-savvy-received-awards-for-the-best-female-in-tech-sector/4286417.html

ក្រុមហ៊ុន​ចិន ​ស្នើ​អភិវឌ្ឍ​វារីអគ្គិសនី​ថ្មី​ ១ ​ទៀត

រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​មើល​ការដាក់​ពាក្យ​សុំ​ពី​ក្រុមហ៊ុន​ចិន​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ផ្សេង​ទៀត​នៅក្នុង​ខេត្ត​កោះកុង​។ នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ហ៊ គីមសាយ
http://bit.ly/2tHemxj

ក្រុមហ៊ុន​ចិន ​ស្នើ​ចរចា​លើ​ប្លុក D ជាមួយ​រដ្ឋាភិបាល

ក្រុមហ៊ុន​រុករក​រ៉ែ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន និង​ជា​ដៃគូ​ប្រទេស​កាណាដា ​បាន​ចូល​ក្នុង​ការចរចា​បឋម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​នៅ​ប្លុក D (Block D) នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​។ ...

ហ៊ គីមសាយ
http://bit.ly/2FRpP2d

សិស្ស​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ផ្នែក​អាជីវកម្ម​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​បញ្ចូល​កម្មវិធី​បណ្ដុះបណ្ដាល​អាជីវកម្ម​នៅ​តាម​វិទ្យាល័យ​ចំនួន​ ២៥​ ទូ​ទាំង​ប្រទេស​ ដើម្បី​ផ្តល់​ឱ្យ​សិស្ស​នូវ​ជំនាញ​ទន់​ ដែល​ចាំបាច់​ដើម្បី​បង្កើត​ការងារ​ផ្ទាល់ខ្លួន​ ឬ​រក​ការងារ​សមរម្យ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​។​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50112833/students-to-get-business-training/

ពិព័រណ៍​អំពី​សត្វ​ស្លាប​លើក​ដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​

​ក្រសួងបរិស្ថាន​នឹង​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​ ដើម្បី​ប្រារព្ធ​កម្មវិធី​ពិព័រណ៍​រូបថត​សត្វ​ស្លាប​លើក​ដំបូង​បង្អស់​នៅ​វត្ត​ភ្នំ​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​លើកកម្ពស់​សាធារណជន​ និង​ការ​យល់​ដឹង​របស់​ប្រភេទ​សត្វ​ស្លាប​របស់​កម្ពុជា​។​ ...

សែន ដាវីត
http://www.khmertimeskh.com/50112835/first-bird-photo-fair-set-for-next-week/

សំណើសុំ​ជួប​​លោក​ កឹម ​សុខា ​របស់​លោកស្រី​ ស្ម៊ីត ​ត្រូវ​បដិសេធ

ចៅក្រម​ស៊ើបសួរ​បាន​​បដិសេធ​មិន​ឲ្យ​លោកស្រី រ៉ូណា ស្ម៊ីត ចូល​ជួប​លោក កឹម សុខា ក្រោម​ហេតុផល​ថា សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​ និង​ប្រមូល​ភ័ស្តុតាង ខណៈ​ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា​។​ ...

បែន សុខហ៊ាន និងនៀម ឆេង
http://bit.ly/2FrmjIw

គ្រប់​ភូមិ​នៅ​កម្ពុជា​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០២០

​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញ​ប្រកាស​ថា​ ៨៨​ ភាគរយ​នៃ​ភូមិ​ទូ​ទាំង​ប្រទេស​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ដំណាច់ឆ្នាំ​នេះ​ ដែល​ជា​ការ​បោះ​ជំហាន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ឱ្យ​បាន​គោលដៅ​ក្នុង​ការ​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ នៅ​គ្រប់​ភូមិ​ទូ ...

ជា វណ្ណៈ
http://www.khmertimeskh.com/112774/cambodia-on-course-to-have-all-villages-electrified-by-2020/

ក្រសួង​ការពារ​ជាតិ​​ ជូន​ដំណឹង​ពលរដ្ឋ​​ និង ​ការហោះហើរ​កុំ​​ចូល​តំបន់​សមយុទ្ធ

ក្រសួង​ការពារជាតិ​កាលពី​ម្សិលមិញ​បាន​ជូន​ដំណឹង​ដល់​ជន​ស៊ីវិល រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​​អាជ្ញាធរ​ដែនដី​នៅ​ភ្នំពេញ ខេត្ត​កណ្ដាល និង​កំពង់ស្ពឺ​ឲ្យ​ចៀសចេញ​ពី​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នោះ​ចាប់ពី​ថ្ងៃ​ទី​ ១៥ មីនា ដល់​ថ្ងៃទី​ ៣០ ខែ​មីនា​ក្នុង​អំឡុងពេល​សមយុទ្ធ​នាគមាស​រវាង​កងទ័ព​ចិន និង​កម្ពុជា​លើ​ប្រធានបទ ...

បែន សុខហ៊ាន and Andrew Nachemson
http://bit.ly/2Hjh7Ha

អាជ្ញា​ធរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​សហគ​មន៍​មួយ​ប្រា​រព្ធ​ទិវា​សិទ្ធិ​នារី

មន្ត្រី​សហ​គមន៍​និង​ពល​រដ្ឋ​ប្រមាណ​ជាង​ ៣០០ នាក់​ កាល​ពី​ម្សិល​មិញ ​បាន​ចោទ​ថា​ អាជ្ញា​ធរ​ស្រុក​មេ​មត់​ថា បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា​ ដោយមិន​ប្រាប់​ហេតុ​ផល​ច្បាស់​លាស់ បើ​ទោះ​ជា​ពួក​គេ​បាន​សុំ ...

សុទ្ធ គឹមសឿន
http://bit.ly/2Dd4N8K

លោកនាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ប្រគល់​តួនាទី​ជូន​ស្ត្រី​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​មានការ​ប្រគល់​តួនាទី​ជូន​ស្ត្រី​ ព្រមទាំង​សន្យា​ក្នុង​ឋានៈ​ ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ឱ្យ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តំណែង​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​នៅ​អាណត្តិ​ក្រោយ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ ខណៈ​មន្ត្រី​សិទ្ធិ​មនុស្ស ...

យន់ ស៊ីនាត​ និងបែន សុខហ៊ាន
http://bit.ly/2FtgsSO

ពិស្តារ៖ អាជ្ញាធរ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ក្រចេះ​នោះ​ទេ

អាជ្ញាធរ​ខេត្ត​ក្រចេះ និង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការតវ៉ា​បិទ​ផ្លូវ រឿង​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នៅ​ស្រុក​ស្នួល​កាលពី​ម្សិលមិញ​ដូច​ការអះអាង​ពី​ប្រភព​មួយ​ចំនួន​នោះ​ទេ គឺ​មានតែ​អ្នក​រងរបួស​តែ​ប៉ុណ្ណោះ ...

គង់ មេត្ដា and សុទ្ធ គឹមសឿន
http://bit.ly/2oVgEUL

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

កម្មករ​នេសាទ​ខ្មែរ​ នៅ​ថៃ ​ជា​ញឹកញាប់​ត្រូវ​គេ​កេងប្រវ័ញ្ច

កម្មករ​នេសាទ​ជនជាតិ​កម្ពុជា និង​មីយ៉ាន់ម៉ា​ក្នុង​ប្រទេស​ថៃ​ជា​ញឹកញាប់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​ឈ្នួល​ក្រោម​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ត្រូវ​បាន​រក្សាទុក និង​ប្រឈម​មុខ​នឹង​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្សេងៗ​។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​ពលកម្ម ...

Leonie Kijewski
http://bit.ly/2p4EtZM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pYUmt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!