ប្រទេសជាសមាជិក WTO បានអះអាងជាថ្មីម្តងទៀតនូវការសន្យាផ្តល់ជំនួយដល់ប្រទេសអភិវឌ្ឍន៍តិចតួចតាមរយៈពាណិជ្ជកម្ម
កាលពីថ្ងៃអង្គារ សមាជិកអង្គការពាណិជ្ជកម្មពិភពលោកចំនួន ៦ បានសន្យារួមថវិកាបញ្ចូលគ្នាចំនួន ១៣ លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ដែលជាការបង្ហាញយ៉ាងសំខាន់នៃការគាំទ្រដល់ពាណិជ្ជកម្មជាឧបករណ៍អភិវឌ្ឍន៍។ ការសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងដៃគូអភិវឌ្ឍន៍នានានៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ដែលលោកបានអំពាវនាវសុំការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅពេលពួកគេខិតខំលុបបំបាត់ភាពក្រីក្រ និងបង្កើនទ្រព្យសម្បត្តិជាតិ។ ..
ម៉ៃ គុណមករា
https://www.khmertimeskh.com/50621053/wto-nations-reaffirm-pledge-to-aid-ldcs-through-trade/