នាយករដ្ឋមន្ត្រីរិះគន់ EU ក្នុងអំឡុងពេលកិច្ចប្រជុំ WTO
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ជាថ្មីនូវបទដ្ឋានពីររបស់សហភាពអឺរ៉ុបទាក់ទងនឹងភាពដែលអាចទៅរួចក្នុងការព្យួរនូវស្ថានភាពពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធនៅកម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅទីក្រុងហ្សឺណែវ។ លោក ហ៊ុន សែន កំពុងចូលរួមក្នុងកិច្ចប្រជុំរយៈពេល ៣ ថ្ងៃ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្មសកលនៅប្រទេសស្វ៊ីស ហើយនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា លោក ហ៊ុន សែន បានធ្វើការរិះគន់ក្នុងអំឡុងពេលជំនួបទ្វេភាគីជាមួយលោក រ៉ូប៊ែតូ អាហ្សែវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ដែលពិភាក្សាអំពី អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ នៅថ្ងៃពុធ។ …
បែន សុខហ៊ាន
https://www.khmertimeskh.com/50621146/pm-criticises-eu-during-wto-meeting/