ព័ត៌មាន
ពលរដ្ឋ ២០ នាក់ដុតឈើរារាំងការបង្ក្រាបរបស់សមត្ថកិច្ច
ពលរដ្ឋប្រមាណជាង ២០ នាក់ប្រើហិង្សាតវ៉ាដុតឈើប្រឆាំងនឹងកម្លាំងនគរបាលយុត្តិធម៌នៅស្រុកភ្នំស្រួចកំពុងតែត្រូវបានស្រាវជ្រាវស្របពេលដែលមានការចោទប្រកាន់ថាមន្ដ្រីយោធាម្នាក់នៅពីក្រោយខ្នងរឿងនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2sJQCYW
ការចូលរួមសង្កេតការណ៍មានតិច ខណៈអតីតបក្សប្រឆាំងត្រូវរំលាយ
សមាគមចំនួន ១២ ដែលមានអ្នកអង្កេតការណ៍ចំនួន ២៧៦ នាក់នឹងចូលរួមអង្កេតការណ៍បោះឆ្នោតព្រឹទ្ធសភា ខណៈអង្គការក្នុងស្រុកដែលមានឯកទេសខាងការងារបោះឆ្នោតមិនចូលរួម ដែលទំនងជាមិនបានចាត់ទុកថា មានសារៈសំខាន់នៅពេលគណបក្សប្រឆាំងត្រូវបានរំលាយ។ ...
នៀម ឆេង
http://bit.ly/2ETltaz
សេរីភាពសារព័ត៌មាន ត្រូវបានរកឃើញថា ថយចុះ ៧១% ចាប់ពីឆ្នាំ ២០១៥
សេរីភាពប្រព័ន្ធផ្សព្វផ្សាយបានដួលរលំខ្លាំងចាប់ពីឆ្នាំមុននេះដោយមានអ្នកសារព័ត៌មានត្រឹមតែ ១១ ភាគរយប៉ុណ្ណោះ ដែលនិយាយថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដើរតាមទិសដៅត្រូវពោលគឺថយចុះពី ៧១ ភាគរយចាប់តាំងពីឆ្នាំ ២០១៥។ នេះបើតាមការរកឃើញរបស់ ...
សុទ្ធ គឹមសឿន
http://bit.ly/2BHHnve
តម្លាភាពថវិកាជាតិនៅកម្ពុជាមានការប្រសើរឡើងដ៏តិចតួច
តាមរបាយការណ៍ថ្មីមួយបានបង្ហាញថា កាលពីឆ្នាំកន្លងទៅដំណើរការថវិកាជាតិរបស់កម្ពុជាគឺមានតម្លាភាពតិចតួចជាងពីឆ្នាំមុនៗ ប៉ុន្តែនៅមានព័ត៌មានតិចតួចត្រូវបានផ្តល់ជូនដល់សាធារណជនជុំវិញដំណើរការប្រើប្រាស់ថវិកាជាតិ ខណៈឱកាសសាធារណជននៅមានតិចតួច ...
Alessandro Marazzi Sassoon
http://bit.ly/2ophTL0
ព្រឹទ្ធសភាអនុម័តច្បាប់ស្តី ពីការប្រមាថព្រះមហាក្សត្រ
កាលពីថ្ងៃពុធ ព្រឹទ្ធសភាបានអនុម័តយល់ព្រមទៅលើច្បាប់មួយចំនួនដែលរួមមានវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលនឹងដាក់ទោសជនណាដែលប្រមាថអង្គព្រះមហាក្សត្រដោយដាក់ពិន័យពី ១ ឆ្នាំទៅ ៥ ឆ្នាំ។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50109731/senate-passes-controversial-les-majeste-law/
ឧកញ៉ា ជា លាងហុង ហ៊ានទិញដីតំបន់សហគមន៍ ១៣ ហិកតា
ដីតំបន់ឆ្នេរ និងសហគមន៍ទំហំជាង ១៣ ហិកតាដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានគេលក់ឲ្យឧកញ៉ាម្នាក់ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកស៊ីញ៉េទទួលស្គាល់ផងដែរ។ ...
ផាក់ ស៊ាងលី and Yesenia Amaro
http://bit.ly/2sKqZaz
ការយល់ផ្សេងគ្នា ពីផលប៉ះពាល់នៃថ្ងៃឈប់សម្រាកច្រើន
កម្ពុជាទំនងជាប្រទេសដែលមានថ្ងៃឈប់សម្រាកសាធារណៈច្រើនបំផុតមួយនៅលើពិភពលោក ដែលបង្កើតការចោទសួរអំពីលទ្ធភាពនៃសមត្ថភាពប្រកួតប្រជែងបានរបស់ខ្លួន។ ចំនួនថ្ងៃឈប់សម្រាកសាធារណៈរបស់កម្ពុជាកើនឡើងដល់ ២៨ ថ្ងៃអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាព ...
Brendan O’Byrne និង ហ៊ គីមសាយ
http://bit.ly/2EJGLIf
ក្រុមហ៊ុនដឹកជញ្ជូននៅតែបារម្ភ ខណៈរដ្ឋាភិបាលប្តេជ្ញាបន្តការអនុវត្តច្បាប់
ខណៈការបង្ក្រាបលើរថយន្តកែច្នៃពីសំណាក់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី ១១ ហើយកាលពីម្សិលមិញ ប្រធានក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេរបស់កម្ពុជា ដែលបម្រើឧស្សាហកម្មកាត់ដេរបានបញ្ជាក់ថា រថយន្តស្របច្បាប់នៅពេលនេះនៅតែត្រូវបានរារាំងដោយការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ...
ចេង សុខហ័ង
http://bit.ly/2ohfAdM
កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើវិមជ្ឈការត្រូវបានបន្ត
ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលបានផ្ទេរប្រហែល ២ ពាន់លានដុល្លារ ដល់រដ្ឋបាលថ្នាក់ក្រោមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើវិមជ្ឈការធនធាន និងមុខងារទៅអោយថ្នាក់ក្រោមជាតិ។តួលេខនេះត្រូវបានបង្ហាញកាលពីម្សិលមិញនៅក្នុងថ្ងៃ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50109838/governments-efforts-decentralise-continue/
លោក ហ៊ុន សែន រិះគន់ការចុះផ្សាយរឿងថា អាល្លឺម៉ង់ព្យួរការអនុគ្រោះទិដ្ឋាការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកម្សិលមិញ បានរិះគន់អត្ថបទមួយ ដែលចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្ដិ៍ ដោយលោកថា ភ្នំពេញប៉ុស្ដិ៍អះអាងថា ប្រទេសអាល្លឺម៉ង់បានដាក់ការហាមប្រាមទិដ្ឋាការ ខណៈអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥ ...
Leonie Kijewski
http://bit.ly/2onvlPf
ជប៉ុនបន្តជួយដល់ការបោះឆ្នោត ខណៈមានការថ្កោលទោស
ខណៈមានការថ្កោលទោសពីអន្តរជាតិចំពោះការបោះឆ្នោតនាពេលខាងមុខនេះ ប្រទេសជប៉ុន កាលពីម្សិលមិញ បានសម្រេចផ្ដល់សម្ភារមានតម្លៃ ៧,៥ លានដុល្លារបន្ថែមទៀត សម្រាប់ដំណើរការបោះឆ្នោត នៅខែកក្កដាខាងមុខ។ ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2BHVcd1
លោក ហ៊ុន សែន ព្រមានធ្វើពហិការ ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួមអាស៊ាន-អួស្ត្រាលី បើសិនមានសម្ពាធក្នុងកិច្ចប្រជុំកំពូលខែក្រោយ
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានព្រមានមិនចូលរួម ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួម អាស៊ាន-អូស្ត្រាលី ប្រសិនបើត្រូវបានគេដាក់សម្ពាធ ឬគាបសង្កត់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (Asean-Australia Special Summit) ដែលគ្រោងធ្វើឡើងក្នុងប្រទេស ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/hun-sen-threatens-boycott-asean-summit-proceedings-if-faced-pressure
ស្រ្តីជាជាតិអង់គ្លេសរងរបួសដោយសារក្របីព្រៃ
ភ្ញៀវទេសចរជនជាតិ អង់គ្លេសម្នាក់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅលើជើងទាំងពីរ កាលពីម្សិលមិញ បន្ទាប់ពីត្រូវបានឃ្វាលដោយក្របីទឹកមួយខណៈពេលដែលដើរឆ្លងកាត់ព្រៃដើម្បីទស្សនាឆ្នេរខ្សាច់មួយនៅលើកោះរ៉ុងសន្លឹម។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50109635/british-tourist-hurt-water-buffalo/
ភ្ញៀវទេសចរកើនឡើង ៥៤ ភាគរយក្នុងពិធីបុណ្យចូលឆ្នាំចិន
យោងតាមរបាយការណ៍មួយចេញដោយក្រសួងទេសចរណ៍ កាលពីម្សិលមិញបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន រយៈពេលបីថ្ងៃបានកើនឡើង ៥៤,៥ ភាគរយនៅឆ្នាំ ២០១៨ ដោយកើនឡើងដល់ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50109672/tourists-54-percent-chinese-new-year/
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានរាយការណ៍អំពីកំណើនសេដ្ឋកិច្ចមធ្យម
ក្រុមហ៊ុនភាគច្រើនដែលស្ថិតនៅក្នុងផ្សារភាគហ៊ុនក្នុងស្រុក បានរាយការណ៍ពីដំណើរការយឺតយ៉ាវក្នុងអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ ២០១៧ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលមិនទាន់បានត្រួតពិនិត្យ ដែលបានដាក់ទៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50109670/csx-listed-companies-report-moderate-growth/
តំណាងពលរដ្ឋរងបណ្ដឹងថា រំលោភការសម្រេចតុលាការ
ស្ត្រីជាតំណាងពលរដ្ឋត្រូវបានប្រធានក្រុមហ៊ុនដែលជាមន្ត្រីយោធាម្នាក់ប្ដឹង ដោយចោទថាបានបំពានលើសេចក្ដីសម្រេចរបស់តុលាការ និងធ្វើឱ្យខូតខាតដោយចេតនា នៅក្នុងជម្លោះដីធ្លីដ៏ស្មុគស្មាញមួយ នៅខេត្តឧត្តរមានជ័យ។ ...
ផាក់ ស៊ាងលី
http://bit.ly/2EJ62T6
នាយករដ្ឋមន្ត្រីថា UN បានវាយតម្លៃវិជ្ជមានពីប្រទេសកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្ពុជាទទួលបានការវាយតម្លៃវិជ្ជមានយ៉ាងខ្លាំងក្នុងអំឡុងការវាយតម្លៃប្រចាំឆ្នាំមួយជាមួយតំណាងអង្គការសហប្រជាជាតិ បើសូម្បីខណៈអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍រិះគន់ការធ្វើវិសោធនកម្មច្បាប់នាពេលថ្មីៗក៏ដោយ។ ...
បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2ERMZFj
ការកាត់បន្ថយវិក័យប័ត្រអគ្គីសនីថ្មីគ្រោងនឹងចាប់ផ្តើមនៅក្នុងខែមេសា
ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា អាជ្ញាធរអគ្គីសនីកម្ពុជា (EAC) នឹងបន្តបន្ថយថ្លៃអគ្គិសនីសម្រាប់គ្រួសារ និងសហគ្រាសនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីដើមខែនេះ និងចុះហត្ថលេខាដោយលោក ទី ...
សុខ ចាន់
http://www.khmertimeskh.com/50109671/new-electricity-bill-cuts-planned-start-april/
ថ្ងៃបុណ្យជាតិថ្មីដើម្បីរំលឹកដល់ជនរងគ្រោះ
រដ្ឋាភិបាលបានកំណត់ថ្ងៃទី ២០ ខែឧសភា ជា«ទិវាជាតិនៃការចងចាំ» ជាថ្ងៃបុណ្យជាតិជាផ្លូវការដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ យោងតាម ...
ប៉ិច សុធារី
http://www.khmertimeskh.com/50109655/new-national-holiday-remember-victims/
អង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាពិចារណាឡើងវិញអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីម្សិលមិញបានជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញលើវិសោធនកម្មរដ្ឋធម្មនុញ្ញរួមទាំងច្បាប់មួយដែលហាមឃាត់ការប្រមាថព្រះមហាក្សត្រដោយនិយាយថា ការធ្វើវិសោធនកម្មនេះមានលក្ខណៈមិនច្បាស់លាស់ និងមិនស្របតាមបទដ្ឋានអន្តរជាតិ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50109667/un-urges-rethink-constitution-changes/
សាលារាជធានីភ្នំពេញបង្ហាញពីផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន
សាលារាជធានីភ្នំពេញ កាលពីម្សិលមិញ បានចេញផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន ដែលរំពឹងថានឹងមានការរៀបចំថវិកាគ្រប់គ្រាន់ សម្រាប់គ្រោះមហន្តរាយ ជាពិសេសគ្រោះទឹកជំនន់ និងអគ្គីភ័យ។ ផែនការត្រៀមបង្ការឆ្លើយតបក្នុងគ្រាអាសន្ន (EPRP) ចំនួន ៧៣ ទំព័រ ដែលនឹងចែកចាយទៅអាជ្ញាធរ នៅតាមថ្នាក់ ...
Ouk Suntharoth and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/phnom-penh-city-hall-unveils-disaster-plan
សហរដ្ឋអាមេរិកប្តេជ្ញារក្សាទំនាក់ទំនងល្អ
សហរដ្ឋអាមេរិក ប្តេជ្ញាថែរក្សាទំនាក់ទំនងទ្វេភាគីជាមួយ កម្ពុជាដើម្បីដោះស្រាយបញ្ហាដែលគួរអោយកត់សំគាល់។រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុនបានជួបជាមួយសមាជិកសភាអាមេរិកលោក Rodney Frelinghuysen ប្រធានគណៈកម្មាធិការសម្របសម្រួលសភាសហរដ្ឋអាមេរិក នៅក្រសួងការពារជាតិ កាលពីថ្ងៃម្សិលមិញ ...
ឃួន ណារីម
http://www.khmertimeskh.com/50109640/us-committed-maintaining-good-relations/
អ្នកជាប់ឃុំ ១០០ នាក់ស្លាប់នៅឆ្នាំ ២០១៧ ខណៈស្ថានភាពក្នុងគុកកាន់តែចង្អៀត
របាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានពន្ធនាគារដែលបង្ហាញដល់មន្ត្រីនគរបាលជាន់ខ្ពស់ជាង ៣០០ នាក់នៅក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញបានឲ្យដឹងថា ជនជាប់ឃុំ ១០០ នាក់បានស្លាប់នៅក្នុងពន្ធនាគារនៅក្នុងឆ្នាំ ២០១៧ ក្នុងចំណោមជនជាប់ឃុំប្រចាំឆ្នាំប្រមាណជាង ២៨ ៤០០ នាក់ ...
សុទ្ធ គឹមសឿន
http://bit.ly/2C9Qw0y
ចំនួននៃការតភ្ជាប់ទូរស័ព្ទដៃធ្លាក់ចុះបន្តិច
ចំនួននៃការតភ្ជាប់ទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជាបានថយចុះបន្តិច ពី ១៩.៩១លាននាក់នៅឆ្នាំ ២០១៦ មកត្រឹម ១៨.៥៧ លាននាក់នៅឆ្នាំ ២០១៧ ទោះជាយ៉ាងណាតួលេខនេះនៅតែខ្ពស់ជាងចំនួនប្រជាជនសរុបរបស់ប្រទេសនេះ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50109449/number-mobile-connections-drops-slightly/