ពលរដ្ឋបារម្ភ​ ខណៈ​មាន​ការ​កាយដី​សង់​ព្រលាន​យន្តហោះ​ខុស​ទីតាំង

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី​ កំពុង​បារម្ភ​អំពី​ការបាត់បង់​ដីចម្ការ​ និង​ដី​សហគមន៍​សម្រាប់​កប់​សព បន្ទាប់​ពី​មាន​គ្រឿង​ចក្រ​កាយ​ដី​សម្រាប់គម្រោង​សង់​ព្រលាន​យន្ត​ហោះ​ធ្វើ​ឡើង​ខុស​ពី​ទីតាំង​ដែល​អាជ្ញា​ធរបានកំណត់​ និង​រំលោភ​ចូល​ដី​របស់​ពួក​គាត់។ លោក សារឿន ប៉ូ​រ៉ាត់ អាយុ​ ៣២ ​ឆ្នាំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិល​មិញ​ថា កាលពី​រសៀល​ថ្ងៃទី​ ២ ខែ​ មិថុនា​ មាន​គ្រឿង​ចក្រ​ ១ គ្រឿង ​បានធ្វើ​សកម្ម​ភាព​កាយ​ដី​ជម្រៅ​ប្រហែល​ ១ ​ម៉ែត្រ​ ដើម្បី​កំណត់​​ព្រំ​ប្រទល់​សម្រាប់​គម្រោង​សាងសង់​ព្រ​លាន​យន្ត​ហោះ​ក្នុង​ខេត្ត​មណ្ឌល​គិ​រី។ …

ខន សាវិ
https://bit.ly/2WLd8OV