ព័ត៌មាន
ក្រសួងសាទរអាជីវកម្មនានាដែលចូលរួមការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច
ក្រសួងបរិស្ថាន កាលពីម្សិលមិញ បានសរសើរផ្សារទំនើប និងមជ្ឈមណ្ឌលផ្សារទំនើប ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមច្បាប់ ដែលបានអនុម័តកាលពីឆ្នាំមុន ដែលតម្រូវឱ្យផ្សារទាំងនោះយកថ្លៃលើថង់ប្លាស្ទិកពីអតិថិជន។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50520131/ministry-lauds-businesses-for-cutting-down-plastic-bag-usage/
ក្រសួងបានចេញតួលេខបឋមនៃការខូចខាតដោយសារទឹកជំនន់
យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្មបានឱ្យដឹងថា វាលស្រែជាង ៣០០០ ហិកតា ត្រូវបានរងការបំផ្លិចបំផ្លាញទាំងស្រុង ហើយដីស្រែចំនួន ២០០០០ បានរងការខូតខាត ដោយសារគ្រោះទឹកជំនន់ថ្មីៗនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50520132/ministry-releases-preliminary-figures-for-flood-damage/
កម្ពុជា និងចិន រួមគ្នាលើកស្ទួយវិស័យសូត្រក្នុងស្រុក
ជាមួយគោលបំណងដើម្បីលើកស្ទួយវិស័យកោសេយ្យវប្បកម្មនៅក្នុងស្រុក រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យកសិកម្មចិនខាងត្បូង (SCAU) នឹងចាប់ផ្តើមកិច្ចសហការក្នុងការស្រាវជ្រាវក្នុងវិស័យនេះ និងបើកវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ។ ...
សុខ ចាន់
https://www.khmertimeskh.com/50520133/cambodia-china-team-up-to-boost-local-silk-sector/
លោក ហ៊ុន សែន សន្យាខិតខំប្រឹងប្រែងទ្វេដងដើម្បីធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីម្សិលមិញបានសន្យា «ខិតខំប្រឹងប្រែងទ្វេដង» ដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនស័ក្តិសមនឹងការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ ខណៈលោកបានបន្តវាយប្រហារប្រធានចលនាសង្គ្រោះជាតិក្រោយពីលោក សម រង្ស៊ី ដាក់លក្ខខណ្ឌមិនធ្វើតាមការទាមទារស្បថដាក់ជីវិតរបស់លោក ...
បែន សុខហ៊ាន
https://bit.ly/2M0vhnm
អាជ្ញាធរប្រគល់ដីព្រៃ ដែលពលរដ្ឋឈូសឆាយឲ្យពលរដ្ឋប្រើប្រាស់
អាជ្ញាធរខេត្តមណ្ឌលគិរីបានសម្រេចប្រគល់ដីព្រៃដែលប្រជាពលរដ្ឋបានឈូសឆាយនៅចន្លោះតំបន់របៀងដែនជម្រកសត្វព្រៃ ភ្នំព្រេច និងព្រៃការពារស្ថិតក្នុងឃុំរយ៉ឲ្យទៅពួកគាត់ប្រើប្រាស់សម្រាប់ធ្វើស្រែចម្ការចិញ្ចឹមជីវិត ដោយសារតែដីដែលបានឈូសឆាយទាំងនោះស្ថិតនៅជាប់ព្រំដីរបស់ប្រជាពលរដ្ឋ ...
សុទ្ធ គឹមសឿន
https://bit.ly/2OSv5Ey
ចក្រភពអង់គ្លេសនឹងបន្តជួយដល់ការដោះមីនរហូតដល់ឆ្នាំ ២០២០
ព្រះរាជាណាចក្រអង់គ្លេសនឹងបន្តផ្តល់ជំនួយរហូតដល់ឆ្នាំ ២០២០ សម្រាប់ប្រតិបត្តិការដោះមីន ដើម្បីលុបបំបាត់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសកម្ពុជា។ លោក លី ធុជ ដែលជាអនុប្រធានទីមួយនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50520187/united-kingdom-to-aid-demining-until-2020/
ប្រជាពលរដ្ឋប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត
ចំនួនអ្នកស្លាប់ ដោយសារអាកាសធាតុនៅទូទាំងប្រទេសបានកើនឡើងដល់ ៨ នាក់ ខណៈអាជ្ញាធរខេត្តបានប្រញាប់ប្រញាល់ជម្លៀសប្រជាពលរដ្ឋ និងបង្ការកុំឱ្យដំណាំត្រូវបានបំផ្លាញ ដោយគ្រោះទឹកជំនន់ និងភាពរាំងស្ងួត នៅសប្តាហ៍នេះ។ ...
សែន ដាវីត
https://www.khmertimeskh.com/50520185/villagers-face-floods-and-droughts/
រឹបអូសកំណាត់ឈើ និងចាប់ខ្លួនជនសង្ស័យ
រដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង កាលពីម្សិលមិញបាននិយាយថា ក្រុមការងារបានរឹបអូសយកឈើខុសច្បាប់ចំនួន ៥២ ដុំ នៅក្នុងទីក្រុងស្ទឹងត្រែង កាលពីថ្ងៃចន្ទ បន្ទាប់ពីទទួលបានព័ត៌មានថា កំណាត់ឈើទាំងនោះកំពុងត្រូវបានផ្ទុកទុកលើទូកមួយ នៅលើទន្លេសេកុង ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50520183/timber-seized-suspects-at-large/
តម្រូវការទឹកនៅក្នុងរាជធានីកើនឡើង
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីម្សិលមិញបាននិយាយថា រាជធានីភ្នំពេញកំពុងប្រឈមមុខនឹងកង្វះខាតទឹកប្រើប្រាស់ ដោយសារតែរោងចក្រនៅទូទាំងរាជធានី មានភាពលំបាកក្នុងការផលិតទឹកស្អាតបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50520186/demand-for-water-in-capital-increases/
អ្នកនាំភ្ញៀវនៅសៀមរាប បារម្ភពីកម្មវិធីនាំភ្ញៀវទេសចរជាសំឡេង
គម្រោងដាក់ឲ្យប្រើប្រាស់កម្មវិធីមគ្គុទ្ទេសក៍ទេសចរណ៍ជាសំឡេងរបស់ក្រុមហ៊ុន Angkor Audio នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងការតវ៉ាពីសំណាក់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុក ដោយពួកគេអះអាងថាកម្មវិធីនេះនឹងធ្វើឲ្យប៉ះពាល់ការងាររបស់ពួកគេ។ ...
ហ៊ឹន ពិសី
https://bit.ly/2vqtaih
លោក ហ៊ុន សែន បបួលថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិស្បថ បើមានការ «បំប៉ោងទិន្នន័យ» អ្នកបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានបបួលស្បថដាក់ជីវិតរវាងរូបលោក និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ បើការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាមានការ «បំប៉ោងទិន្នន័យ» អ្នកបោះឆ្នោត ឬត្រូវបានធ្វើឡើងក្រោម «ការបំភិតបំភ័យ» ដែលនេះគឺជាការឆ្លើយតបទៅនឹងការរិះគន់ជា ...
បែន សុខហ៊ាន
https://www.phnompenhpost.com/national/hun-sen-tells-rainsy-stake-life-poll-figures
សត្វព្រៃត្រូវបានរឹបអូស ជនសង្ស័យត្រូវបានហៅមកសាកសួរ
នគរបាលខេត្តបន្ទាយមានជ័យ ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃអាទិត្យបានរឹបអូសសត្វដែលជិតផុតពូជ ពីបុរសពីរនាក់ដែលគេសង្ស័យថា ជាអ្នកជួញដូរសម្លាប់សត្វព្រៃ នៅក្នុងប្រទេសថៃ។ លោក ស៊ិន រ៉ាស៊ី មេបញ្ជាការអាវុធហត្ថស្រុកព្រះនេត្រព្រះបាននិយាយ កាលពីម្សិលមិញ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50519715/wildlife-seized-suspects-questioned/
យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រាសាទព្រះវិហារត្រូវបានយកចេញ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានចាប់ផ្តើមស្វែងរក និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីជម្លោះរវាងកម្ពុជា និងថៃលើប្រាសាទព្រះវិហារកាលពីឆ្នាំ ២០០៨។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50519712/preah-vihear-temple-bombs-being-removed/
វិស័យភ័ស្តុភារក្នុងស្រុកមានភាពល្អប្រសើរបើទោះបីជាតារាងចំណាត់ថ្នាក់ធ្លាក់ចុះ
សន្ទស្សន៍ការអនុវត្តដឹកជញ្ជូន (LPI) របស់ធនាគារពិភពលោកបានបង្ហាញថា ចំណាត់ថ្នាក់នៃការដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោករបស់ប្រទេសកម្ពុជាបានធ្លាក់ចុះ ២៥ ពិន្ទុ មកនៅត្រឹមលេខរៀងទី ៩៨ នៅឆ្នាំនេះ បន្ទាប់ពីទទួលបាន ...
សុខ ចាន់
https://www.khmertimeskh.com/50519679/local-logistics-sector-is-well-despite-ranking-slip-official/
សហភាពអឺរ៉ុបត្រូវបានជម្រុញឱ្យជួយដល់គោលដៅឆ្នាំ ២០៣០
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) កាលពីសប្តាហ៍មុនបាននិយាយថា សហភាពអឺរ៉ុបមិនគួរខកខានក្នុងការគាំទ្រគោលដៅរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមខ្ពស់នៅត្រឹមឆ្នាំ ២០៣០។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50519680/eu-urged-to-help-with-2030-targets/
អ្នកដាំស្វាយក្នុងស្រុកនៅតែអាចពឹងផ្អែកលើទីផ្សារសហភាពអឺរ៉ុប
អ្នកនាំចេញម្នាក់បាននិយាយថា ទោះបីជាមានការខកខានមិនបាននាំចេញទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងក៏ដោយ ក៏អ្នកដាំដុះក្នុងស្រុកអាចសង្ឃឹមថា ការនាំចេញស្វាយស្រស់ទៅកាន់សហភាពអឺរ៉ុប ដោយសារពួកគាត់មានផលិតផលដែលមានគុណ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50519681/local-mango-planters-can-still-depend-on-eu-market-exporter/
ការនាំចេញទៅអាមេរិក កើនឡើងខ្ពស់ ខណៈមានការបារម្ភខ្លះៗសម្រាប់ពេលខាងមុខ
ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិករយៈពេល ៦ ខែដំបូងឆ្នាំនេះបង្ហាញពីកំណើនខ្លាំងធៀបនឹងរយៈពេលមុនៗ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។ ទិន្នន័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មអាមេរិកចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ ...
ហ៊ គីមសាយ
https://bit.ly/2OMbo15
ប្រទេសចិនគួរតែវិនិយោគផ្នែករោងចក្រកិនស្រូវនៅបាត់ដំបង
លោក ប៉ាន សូរ៉ាស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជម្រុញឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅខេត្តហ៊ូណាន ទាញយកផលប្រយោជន៍ដ៏ធំ ដែលមិនទាន់មានសក្តានុពលក្នុងវិស័យកសិកម្ម និងការវិនិយោគ នៅក្នុងរោងចក្រកែច្នៃនាំចេញ នៅក្នុង ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50519249/china-should-invest-in-battambang-milling-plant/
អភិបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យទប់ស្កាត់ការឈូសឆាយដីព្រៃ
អភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យអាជ្ញាធរទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃការពារ និងដែនជម្រកសត្វព្រៃ បន្ទាប់ពីលេចឮព័ត៌មានពីការឈូសឆាយវាតយកដីព្រៃនៅចន្លោះតំបន់របៀងដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃការពារស្ថិតក្នុងសហគមន៍ភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក និងជាប់ស្រុក ...
សុទ្ធ គឹមសឿន
https://bit.ly/2OfOWfO
ក្រុមគ្រួសារមកដោះស្រាយវិវាទដីធ្លីជាមួយនឹងមន្ត្រីកំពង់ផែ
ក្រុមគ្រួសារ រស់នៅសង្កាត់មួយ ក្នុងខេត្តព្រះសីហនុ កំពុងដកសំណើសុំឱ្យក្រសួងគ្រប់គ្រងដីធ្លីធ្វើអន្តរាគមន៍ក្នុងជម្លោះដីធ្លីជាមួយមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ចាន់ កាំង ដោយសារតែបញ្ហាវិវាទនេះត្រូវបានដោះស្រាយរួចរាល់ហើយ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50519332/families-resolve-land-dispute-with-port-official/
បន្តការដាំដើមឈើឡើងវិញនៅខេត្តមណ្ឌលគិរី
ដោយមានកិច្ចសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ដាំដើមឈើរយៈពេល ២ ថ្ងៃ នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី ១៧ ខែសីហា ដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីដាំដើមឈើប្រហែល ៥០.០០០ ដើម ចាប់ពីឆ្នាំនេះ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50519337/drive-to-replenish-trees-in-mondulkiri/
ការកើនឡើងកម្រិតទឹក
នៅក្នុងសេចក្តីប្រកាសមួយ កាលពីម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយមបាននិយាយថា កម្ពស់ទឹកទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះបានកើនឡើង ខណៈដែលកម្រិតទឹកនៅក្នុងខេត្តកំពង់ចាមបានចាប់ផ្តើមថយចុះវិញ បន្ទាប់ពីអាជ្ញាធរបានដាក់ពង្រាយម៉ាស៊ីនបូមទឹក។ ...
សែន ដាវីត
https://www.khmertimeskh.com/50519334/rising-water-level-alert/
ទឹកជំនន់ បានធ្វើឲ្យបាក់ផ្លូវនៅតាមបណ្តោយច្រាំងទន្លេសាប
ខណៈទឹកជំនន់កំពុងតែបន្តឡើងខ្លាំងកាលពីម្សិលមិញក្នុងតំបន់មួយចំនួននៅតាមបណ្ដោយទន្លេក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការជន់លិច និងបានធ្វើឲ្យច្រាំងទន្លេនៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បាក់ស្រុតជាង ៥០ ម៉ែត្រធ្វើឲ្យមានការផ្អាកចរាចរណ៍ ...
វ៉ន ដារ៉ា
https://bit.ly/2vlsSsX
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងលើការនាំចេញចេក
កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងលើពិធីសារស្តីពីការនាំចេញចេកកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីបើកផ្លូវឲ្យកម្ពុជាអាចនាំចេញចេកទៅកាន់ទីផ្សារប្រទេសចិន ខណៈកន្លងមកការនាំចេញមានតែទីផ្សាររបស់វៀតណាមប៉ុណ្ណោះ។ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យត្រូវបាន ...
ហ៊ឹន ពិសី
https://bit.ly/2ADv0S2