ព័ត៌មាន​

ខ្មែរក្រោម​ ១ ​ក្រុម​អំពាវនាវ​កុំ​ឲ្យ​ខ្មែរក្រោម ​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ

គណៈកម្មាធិការ​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់​កុំ​ទៅ​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី ដោយ​ពួកគេ​អះអាង​ថា​ចលនា​របស់​លោក សម រង្ស៊ី ជា​ទង្វើ​ខុស​ច្បាប់ និង​មាន​លក្ខណៈ​បះបោរ ...

សុទ្ធ គឹមសឿន
http://bit.ly/2rX2HcR

សមត្ថកិច្ច​តាម​រក​មនុស្ស​ ៣​ នាក់​ រឿង​បាញ់​សម្លាប់​មន្ត្រី​ស្លាប់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​

មន្ត្រី​នគរបាល​ម្នាក់​ និង​មន្ត្រី​យោធា​ ២​ នាក់​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ ដើម្បី​សាកសួរ​ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឱ្យ​មន្ត្រី​ ៣​ នាក់​ស្លាប់​ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​ កាលពី​ល្ងាច​ថ្ងៃ​ ៣០​ មក​រា​ ខណៈ​គ្រួសារ ...

គង់ មេត្តា និង ម៉ិច ដារ៉ា
http://bit.ly/2rUFN5Q

ម្តាយជាច្រើនពាន់អ្នកទទួលបានអត្ថប្រយោជន៏សំរាប់ទារក

រាជរដ្ឋាភិបាល​ បាន​ចំណាយ​ប្រាក់​ប្រហែល​ ៣៩០​ ០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ ដល់​កម្មការិនី​រោងចក្រ​កាត់ដេរ​ដែល​បាន​ផ្តល់​កំណើត​ដល់​ទារក​ក្នុង​ខែមករា​ ដែល​ជា​ផ្នែក​មួយ​នៃ​អត្ថប្រយោជន៍​ថ្មី​ដែល​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​នេះ​។​​យោង​តាម​របាយការណ៍​មួយ​ពី​បេឡាជាតិរបប​សន្តិសុខ​សង្គម ...

មុំ គន្ធា
http://www.khmertimeskh.com/50105771/thousands-of-new-mothers-get-baby-benefits/

ទាហាន​កងពល​ ៤២ ​រង​បណ្ដឹង​រឿង​ប្រើ​ហិង្សា​ និង​គំរាម​សម្លាប់

​សមាជិក​សហគមន៍​ព្រៃឈើ​សង្ឃរុក្ខាវ័ន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ប្តឹង​ទាហាន​មួយ​ក្រុម​រឿង​ប្រើ​អំពើ​ហិង្សា និង​គំរាម​សម្លាប់​នៅ​ ខណៈ​ពួកគេ​កំពុង​ចាប់​គោយន្ត​ដឹកឈើ​របស់​ទាហាន​ម្នាក់​នៅ​កងពល​តូច​លេខ ៤២​។ ...

ផាក់ ស៊ាងលី
http://bit.ly/2E1F73r

អាជីវកម្ម​ចិន​ បង្ក​ក្តីបារម្ភ​ដល់​អាជីវករ​ក្នុង​ស្រុក​នៅ​​ខេត្ត​ព្រះសីហនុ

លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​មិន​ត្រឹម​តែ​សណ្តាប់ធ្នាប់ សន្តិសុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​បង្ក​ឲ្យ​មាន​វិវាទ​ក្នុង​អាជីវកម្ម​ជាមួយ​អ្នក​នៅ​ក្នុង​ស្រុក​ផង​ដែរ​។ ...

ចេង សុខហ័ង
http://bit.ly/2nnuBKu

រដ្ឋមន្ត្រី​សាធារណការ​អះអាង​ថា​ ការ​ធ្វើ​ផ្លូវ​ខូច​ដោយសារ​ខ្វះ​ថវិកា

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពី​ម្សិលមិញ​បាន​ប្រកាស​បញ្ចប់​នូវ​ពាក្យ​រិះគន់​ដែល​ថា​ «​ធ្វើ​ផ្លូវ​ខូច​លូ ធ្វើ​លូ​ខូច​ផ្លូវ ធ្វើ​យូរៗ​ទៅ​ខូច​ទាំង​ផ្លូវ​ខូច​ទាំង​លូ​» ដោយ​លោក​អះអាង​ថា​ បញ្ហា​អវិជ្ជមាន​នេះ​ ដោយសារ​រដ្ឋាភិបាល​ខ្វះ​ថវិកា ប៉ុន្តែ​ថា​ចាប់ពី​ពេល​នេះ ...

សុទ្ធ គឹមសឿន
http://bit.ly/2DSoLLq

​ប្រទេស​កម្ពុជា​ និង​ឥណ្ឌា​បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ផ្លូវអាកាស​ និង​ពាណិជ្ជកម្ម​

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ឥណ្ឌា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មក​ពី​ឧបទ្វីប​មួយ​នេះ​ ពិចារណា​ប្រទេស​កម្ពុជា​ជា​ទិស​ដៅ​វិនិយោគ​ថ្មី​របស់​ពួក​គេ​។​ កាលពី​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​លើ​កា ...

ជា វណ្ណៈ
http://www.khmertimeskh.com/105413/cambodia-india-discuss-air-link-trade/

រដ្ឋមន្ត្រី​ការ​បរទេស​ រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​ទៅ​ឥណ្ឌូ​នេ​ស៊ី​នឹង​ជម្រុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​

​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ពី​ក្រសួងការបរទេស​កាលពី​ម្សិលមិញ​ លោក​ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣​ ថ្ងៃ​ ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ចាប់ពី​ថ្ងៃ​សុក្រ​ រហូត​ដល់ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/50105501/foreign-minister-hopes-trip-to-indonesia-will-boost-relations/

កម្ពុជា​ត្រូវការ​ពង្រីក​ដី​រាប់ម៉ឺន​ហិកតា​​ ដើម្បី​ដាំ​ស្វាយចន្ទី

ប្រទេស​កម្ពុជា​នឹង​តម្រូវ​ឲ្យ​ធ្វើការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​រហូត​ដល់​រាប់សែន​ហិកតា​ដើម្បី​ឆ្លើយតប​នឹង​គម្រោង​នៃ​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ ១ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ ខណៈ​កាលពី​ដើម​ខែ​នេះ​កម្ពុជា​បាន​ចុះ​ព្រមព្រៀង​ជាមួយ ...

ចេង សុខហ័ង
http://bit.ly/2GyRfY2

​ប្រទេស​កម្ពុជា​មាន​ករណី​ជំងឺគ្រុនឈាម​តិចតួច​នៅ​ឆ្នាំ​ ២០១៧​ ដែល​បាន​ធ្លាក់​ចុះ​ ៥០​ ភាគរយ​

​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រទេស​កម្ពុជា​មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​ ៦.៣៧២​ ករណី​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ដោយ​បាន​ធ្លាក់​ចុះ​ ៥០​ ភាគរយ​ពី​ចំនួន​ ១២.៨៤៣​ ករណី​កាលពី​មួយ​ឆ្នាំ​មុន​។​ លោក​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន ...

Chengcheng
http://www.xinhuanet.com/english/2018-01/30/c_136936918.htm

គណៈរដ្ឋមន្ត្រី​ នឹង​ពិភាក្សា​លើ​វិសោធនកម្ម​នៃ​ច្បាប់​ចំនួន​បី

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​អង្គប្រជុំ​ពេញអង្គ​នៃ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ដែល​ផ្ដោត​ទៅ​លើ​ស្ថានទោស​ចំពោះ​ជន​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​សេចក្ដី​ព្រាង​ស្ដីពី​វិសោធនកម្ម​មាត្រា ...

ម៉ិច ដារ៉ា and Andrew Nachemson
http://bit.ly/2GvXqwb

គណៈ​រដ្ឋ​មន្ត្រី ​នឹង​បើក​អង្គ​ប្រជុំ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ ស្ដី​ពីវិ​សោធន​កម្ម​ធម្មនុញ្ញ​ នៅ​ថ្ងៃ ​២ ​កុម្ភៈ

គណៈ​រដ្ឋ​មន្ត្រី​​ គ្រោង​នឹង​បើក​អង្គ​ប្រ​ជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​ ២ ខែកុម្ភៈ ខាងមុខ​​​នេះ​ ដើម្បី​ពិ​ភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ធម្ម​នុញ្ញ​ ស្ដី​ពី​វិ​សោធ​នកម្ម​ចំ​នួន ១០​ មាត្រា ​​ពាក់​ព័ន្ធ​ជាមួយអ្នក​បោះ​ឆ្នោត​ និង ឈរ​ឈ្មោះ​ឲ្យ ...

ម៉ិច ដារ៉ា and Andrew Nachemson
http://bit.ly/2npsg0J

​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​សម្រាប់ក្រុង​បាត់ដំបង​

​ក្រសួង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​តម្លៃ​ ៩​ លាន​ដុល្លារ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ដើម្បី​កាត់​បន្ថយ​ទឹកជំនន់​។​ គម្រោង​នេះ​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ពី​ជំនួយ​អភិវឌ្ឍន៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​សម្រាប់​មហា​អនុ ...

សែន ដាវីត
http://www.khmertimeskh.com/50105455/drainage-system-set-for-battambang/

ភ្លៀង​កក់ខែ​បង្ក​ឱ្យ​មាន​ជំនន់​ និង​ស្លាប់​មនុស្ស​ ៣​ នាក់​

ថ្វីបើ​ភ្លៀង​កក់ខែ​មួ​យស​ប្ដា​ហ៍​កន្លង​មកនេះ​បាន​ជួយ​ដល់​ការ​លូតលាស់​នៃ​ដំណាំ​ក្ដី​ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​ វា​បាន​បង្ក​ការ​ជន់​លិច​ផ្លូវ​ និង​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​នៅ​ក្រុងព្រះសីហនុ​ និង​ក្រុង​ប៉ោយ​ប៉ែ​ត ​ហើយ​មាន​មនុស្ស​យ៉ាងតិច​ម្នាក់ ...

ឃុត សុភចរិយា
http://bit.ly/2DOoCo5

​កិច្ចចរចា​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​បាន​បញ្ចប់​

​ក្រុម​ត្រីភាគី​ដែល​មាន​និយោជក​ សហជីព​ និង​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​ពិភាក្សា​អំពី​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ម្សិលមិញ​។​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ថ្លែង​ថា​ កិច្ច​ពិភាក្សា​កាលពី​ម្សិលមិញ​ គឺជា​សិក្ខាសាលា​សាធារណៈ​ចុង​ក្រោយ​ដើម្បី​ពិភាក្សា​អំពី ...

មុំ គន្ធា
http://www.khmertimeskh.com/105452/minimum-wage-law-talks-conclude/

​មន្ត្រី​បរិស្ថាន​ផ្តោត​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​

​ក្រុមការងារ​តាមដាន​បរិស្ថាន​ពី​ក្រសួងបរិស្ថាន​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​នឹង​ជួប​ជាមួយ​ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជិត​ ៥០​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​លើកកម្ពស់​បទដ្ឋាន​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​សំណល់​រឹង​។​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50105456/environment-officials-target-special-economic-zones/

ផ្ទុះអាវុធ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ខេត្តមណ្ឌលគិរី​ស្លាប់​មន្ដ្រី​ ៣​ នាក់​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៣​ នាក់​ បាន​ស្លាប់​ដោយសារ​ការ​ផ្ទុះអាវុធ​ដាក់​គ្នា​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​តំបន់​អូរ​ហ៊ុ​ច​ ក្នុងស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​ ជា​ករណី​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។​ នេះ​បើ​យោង​តាម​ការ ...

ម៉ិច ដារ៉ា and Alessandro Marazzi Sassoon
http://bit.ly/2GyDiJE

ការអបអរបុណ្យចូលឆ្នាំចិនបានកើនឡើង

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​កាលពី​ម្សិលមិញ ​បាន​និយាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ចំនួន​ប្រជាជន​ដែល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​នៅ​កម្ពុជា​កំពុង​តែ​កើនឡើង​។​​លោក​ហ៊ុន​សែន​ បាន​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ប្រារព្ធ​ពិធី ...

មុំ សុភ័ណ
http://www.khmertimeskh.com/50105458/chinese-new-year-parties-rise/

​លោក​អភិបាល​បាន​និយាយ​ថា​ ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​អត្រា​ឧក្រិដ្ឋ​កម្ម​នៅ​តាម​ខេត្ត​កើន​ឡើង​

​វត្តមាន​​ ​និង​ការ​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​ក្នុង​កំពង់​ផែ​ដែល​កំពុង​អភិវឌ្ឍ​​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា​ ​និង​បណ្តា​ខេត្ត​នានា​ ​បាន​ជំរុញ​​ឱ្យ​អត្រា​ឧក្រិដ្ឋ​កម្ម​​ ​និង​នាំ​អស្ថិរ​ភាព​​ នេះ ...

ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-china/chinese-investment-in-cambodian-province-pushes-up-crime-rate-says-governor-idUSKBN1FF0XP

​ប្រទេស​ឥណ្ឌា​​ ​និង​ប្រទេស​កម្ពុជា​នឹង​ពង្រីក​ទំនាក់​ទំនង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​

ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​​ ​ហ៊ុន​ ​សែន​ ​និង​នាយក​រដ្ឋ​មន្ដ្រី​ឥណ្ឌា​លោក​ ​​ណា​រិ​ន្ត្រា​​ ​ម៉ូ​ឌី​ ​បាន​អោយ​ឃើញ​ថា​​ ​កម្ពុជា​កំពុង​អញ្ជើញ​វិនិយោគិន​ឥណ្ឌា​មក​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​,​ ...

សមាគមន៍សារព័ត៌មាន
https://www.washingtonpost.com/business/technology/india-cambodia-to-expand-ties-in-it-infrastructure-sectors/2018/01/27/ee66f1f6-0352-11e8-86b9-8908743c79dd_story.html?utm_term=.3f9cc0d23cdd

ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​​ផ្នែក​ច្បាប់​​ ​Hunton & Williams ​ផ្តល់​ប្រឹក្សា​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ ​១.៨​ ​ពាន់​លាន​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ផ្នែក​ច្បាប់​ ​Hunton & Williams LLP ​មាន​សេចក្តី​សោមនស្ស​ ​សូម​ប្រកាស​តួនាទី​របស់​ខ្លួន​ជា​ទី​ប្រឹក្សា​ប្រតិបត្តិការ​​សម្រាប់​ក្រុម​ហ៊ុនសាជីវកម្ម​ស្ពាន​ថ្នល់​​របស់​ប្រទេស​ចិន​ ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដៃ​គូ​សាធារណៈ​ឯក​ជន​ ​(PPP)​​ ​សម្រាប់​ផ្លូវ ...

Business Wire
https://www.businesswire.com/news/home/20180130005036/en/Hunton-Williams-Advises-Commercial-Close-1.8-Billion

ចលនា​សង្គ្រោះ​ជាតិ​បង្ហាញ​យុទ្ធសាស្ត្រ​ ៥ ខណៈ​អ្នក​នាំពាក្យ​ CPP ​ថា​មិន​ខ្វល់

ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រកាស​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​ដោយ​លោក សម រង្ស៊ី បាន​ថ្លែង​ថា​ចលនា​នេះ​មាន​សកម្មភាព​ ៥ ​យ៉ាង​រួមមាន ទី​ ១ ការងារ​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ ទី​ ២ ការងារ​លើ​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​ដោយ​ពន្យល់​អ្នក​វិនិយោគ​ថា​របប​ដឹកនាំ​របស់​លោក ...

នៀម ឆេង
http://bit.ly/2EncTOv

គណបក្ស​ សិទ្ធិមនុស្ស ​ធ្វើការ​ប្រកាស​រំលាយ​ខ្លួន​ដោយ​ខ្លួនឯង

គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​រំលាយ​ខ្លួន​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែល​ការ​ប្រកាស​រំលាយ​នេះ​គឺជា​អ្វី​ដែល​ត្រូវ​បាន​គេ​ពន្យល់​ថា​ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការ​រួបរួម​មិន​មាន​ការ​បែកបាក់​គ្នា​របស់ ...

ម៉ិច ដារ៉ា
http://bit.ly/2DMTs4t

គណៈ​រដ្ឋ​មន្ត្រី ​នឹង​បើក​អង្គ​ប្រជុំ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ ស្ដី​ពីវិ​សោធន​កម្ម​ធម្មនុញ្ញ​ នៅ​ថ្ងៃ ​២ ​កុម្ភៈ

គណៈ​រដ្ឋ​មន្ត្រី​​ គ្រោង​នឹង​បើក​អង្គ​ប្រ​ជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​ ២ ខែកុម្ភៈ ខាងមុខ​​​នេះ​ ដើម្បី​ពិ​ភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ធម្ម​នុញ្ញ​ ស្ដី​ពី​វិ​សោធ​នកម្ម​ចំ​នួន ១០​ មាត្រា ​​ពាក់​ព័ន្ធ​ជាមួយអ្នក​បោះ​ឆ្នោត​ និង ឈរ​ឈ្មោះ​ឲ្យ ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2npsg0J

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pE9Aw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!