NEA រកការងារឲ្យយុវជនបានជាង ៣ ពាន់នាក់ ខណៈជំនាញទន់មានតម្រូវការខ្លាំង
គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៨ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជួយស្វែងរកការងារឲ្យយុវជន និងនិស្សិតបានជាង៣២៥១នាក់ ខណៈមន្រ្ដីជំនាញថា ជំនាញដែលបណ្ដាក្រុមហ៊ុនមានតម្រូវការខ្លាំងបន្ទាប់ពីជំនាញបច្ចេកទេស គឺជំនាញទន់។ លោក អំាង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានថ្លែងប្រាប់ ភ្នំពេញ បុស្ដិ៍ នៅថ្ងៃទី ១៩ កក្កដានេះថា ក្នុងឆ្នាំ ២០១៨ នេះ សន្ទុះនៃការស្វែងរកការងារឲ្យយុវជននៅភ្នំពេញមានការកើនឡើងរហូតដល់ជាង ៣ពាន់នាក់ ខណៈកាលពីឆ្នាំ ២០១៧ បានត្រឹម ២ ពាន់នាក់ប៉ុណ្ណោះ។ …
វ៉ន ដារ៉ា
https://bit.ly/2Nu5VKM