ព័ត៌មាន​

គជប បន្ទោសលើច្បាប់រឿងចុះឈ្មោះពលករ

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ស៊ិក ប៊ុនហុក បានស្តីបន្ទោសគណបក្សនយោបាយថាមិនធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់សិទិ្ធឳ្យមានការចុះឈ្មោះ ឬបោះឆ្នោតពីបរទេសដែលទំនងជាចង់គេចចេញពីការរិះគន់ចំពោះការខកខានមិនចុះឈ្មោះពលករចំណាកស្រុកដែលលើកឡើងដោយសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2vw64aU

កម្ពុជានាំចេញចេក១០០តោនថែមទៀតទៅទីផ្សារអន្តរជាតិ​

​កុ្រមហ៊ុនវិនិយោគលើដំណាំចេកក្នុងខេត្តរតនគិរីបានឳ្យដឹងថា ខ្លួននឹងនាំចេញចេកជាលើកទី២ចំនួន១០០តោនបន្ថែមទៀតទៅលើទីផ្សារអន្តរជាតិនៅថ្ងៃនេះ។ នេះបើតាមនាយករដ្ឋបាលក្រុមហ៊ុនវៀតណាម ចម្ការកៅស៊ូ Hoang Anh Gia Lai មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិនិយោគលើដំណាំចេក និងជាក្រុមហ៊ុនដែលនាំចេញចេកពីកម្ពុជាទៅវៀតណាម។ ...

ចេង សុខហ័ង
http://bit.ly/2upRzkW

លោក ញឹក ប៊ុនឆៃត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីឆ្នាំ២០០៧

អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួមរួបជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញទៅតាមដីការរបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការរួមគំនិតផលិតគ្រឿងញៀនកាលពីឆ្នាំ២០០៧។ ...

មាស សុខជា និង ម៉ិច ដារ៉ា
http://bit.ly/2v2RG9E

ពលករដែលគ្មានឯកសារបានទៅចុះឈ្មោះនៅមន្ទីថៃ

ពលករ​កម្ពុជា​គ្មាន​ឯកសារ​ចំនួន​ជាង ៧០០០​នាក់​ បានទៅ​ចុះ​ឈ្មោះ​នៅមន្ទី​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​ស​ប្ដា​ហ៍​ដំបូង​នៃប្រតិបត្តិ​ការ​របស់​ពួក​គេនេះ បើទោះ​ជាមានអ្នកជំនាញ​បាន​អៈអាង​កាលពី​ថ្ងៃអាទិត្យ​ថា​ ​២​ស​ប្តា​ហ៍​ដែល​បាន​កំណត់​នេះ គឺ​ខ្លី​ពេក​សម្រាប់​ពលករ​ទាំងអស់ ...

Leonie Kijewski
http://www.phnompenhpost.com/national/undocumented-migrants-signing-new-thai-centres

ការឲ្យដឹងអំពីជំងឺគ្រុនផ្តាសាយជ្រូក

កាលពី​ថ្ងៃ​ម្សិលមិញ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងនៃ​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ជំរុញ​ការ​យល់​ដឹង​អំពី​របស់​ប្រជាពលរដ្ឋអំពីមេរោគ​ផ្តាសាយ​ H1N1​ ដែល​មាន​សក្តានុពល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុង​រដូវវស្សា​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5076381/warning-swine-flu/

ពលករចំនួន ១២នាក់ ត្រូវបានសង្គ្រោះ

ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​បាន​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​១២នាក់ ​ដែល​ត្រូវ​បាន​បោកប្រាស់​ដោយ​អ្នក​ជួញដូរ​មនុស្ស​ថានឹង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ការងារ​ល្អ​ ចំណែកឯអ្នកមួយ​ចំនួន​ទៀតថានឹងត្រូវ​បាន​គេ​រៀប​ការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​។​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5076387/12-duped-migrant-workers-rescued/

យុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាត្រូវបានពន្យាពេល

ក្រសួង​ការងារ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ថា ​មានការ​ពន្យារពេល​តិចតួច​ចំពោះ​យុទ្ធនាការដែលមាន​រយៈពេល​ ១០០ថ្ងៃ​ ដែល​បាន​គ្រោង​ធ្វើ​ដើម្បី​ផ្តល់ឲ្យ​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ថៃនូវ​ឯកសារ​ត្រឹមត្រូវ​ដើម្បី​បន្កការងារ​របស់ពួកគេ​ដោយ​ស្របច្បាប់​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5076389/campaign-legalise-workers-delayed/

រដ្ឋាភិបាល អនុម័តប្រកាសស្តីពីមូលបត្របំណុល

ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃអង្គារបានព្រមព្រៀងប្រកាស អនុញ្ញាតឳ្យដំណើរការបោះផ្សាយលក់មូលបត្របំណុលក្រុមហ៊ុនជាសាធារណៈ ដែលជារបត់ថ្មីមួយក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ហើយជាឳកាសសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មក្នុងការកៀងគរប្រភពទន់ពីវិស័យមូលបត្រដើម្បីពង្រីកអាជីវកម្ម។ ...

ហ៊ គីមសាយ
http://bit.ly/2v1hy3K

រដ្ឋាភិបាលជប៉ុនបញ្ចេញថវិកាជាង១លានដុល្លារ សម្រាប់ជួយដល់សាលាក្តី ខ្មែរក្រហម

រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចេញ​ថវិកា​ជាង​១​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ ជា​វិភាគទាន​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៧​ របស់​ខ្លួន​ ដើម្បី​ផ្តល់​ជូន​ភាគី​អង្គការ​ សហប្រជាជាតិ​ សម្រាប់​បន្ដ​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។​ ...

អ៊ុន រិទ្ធី
http://www.akp.gov.kh/kh/?p=192065

អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឳ្យដករដ្ឋមន្ត្រីមាត់ឥតគម្រប

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកមិនយល់ថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងប្រឈមវិធានការវិន័យនោះទេ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះនិយាយប្រាប់អំពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្នុងនោះរួមមានទាំងការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយអ្នកតវ៉ានឹងគល់ឫស្សីផងដែរ។ ...

Ben Paviour
http://www.cambodiadailykhmer.com/38417

ឧបករណ៍លាងខ្សាច់ត្រូវបានអនុញ្ញាតិឱ្យដំណើរការ

មន្ត្រីបរិស្ថានខេត្តកោះកុងកាលពីម្សិលមិញបានថ្លែងថា ក្រុមហ៊ុនមួយដែលមានកន្លែងលាងខ្សាច់នៅតំបន់មួយ ដែលក្រសួងរ៉ែ និងថាមពលកាលពីខែមុនបានហាមឃាត់ការបូមខ្សាច់ នឹងត្រូវអនុញ្ញាតឱ្យរក្សា និងប្រតិបត្តិការរោងចក្ររបស់ខ្លួន។  ...

ផាក់ ស៊ាងលី និង Yesenia Amaro
http://www.phnompenhpost.com/national/sand-facility-allowed-operate

ជនចាប់ជំរិតជិត២០០នាក់ត្រូវបានឃាត់ខ្លួន

សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិចិនជិត២០០នាក់នៅក្រុងប៉ោយប៉ែតកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឹណិតលើជនជាតិចិនដូចគ្នា បន្ទាប់ពីប្រតិបត្តិការលើករណីនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងខែកក្កដា។ ...

នៀម ឆេង
http://bit.ly/2v1xCCE

កម្ពុជានឹងនាំចេញអង្ករ២៥ម៉ឺនតោនទៅបង់ក្លាដែស

កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករ ២៥០,០០០ តោនទៅប្រទេសបង់ក្លាដែសជាលើកដំបូងចុងឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការផ្គត់ផ្គង់អង្ករ១លានតោនក្នុងរយៈពេល៥ឆ្នាំ។ ...

ចេង សុខហ័ង
http://www.phnompenhpost.com/business/rice-deal-cooking-bangladesh

ផែនការ​​សម្អាត​កាកសំណល់​ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន

ការ​ទទួលខុសត្រូវ​ចំពោះ​ការ​បោសសម្អាត​សំរាម​ពី​តំបន់​នានា​ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ត្រី​ស្រុក​ ខណ្ឌ​ក្រោម​គោលការណ៍​ណែនាំ​ថ្មី​ចេញ​កាលពី​ម្សិលមិញ​ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រគល់​កិច្ចការ​គ្រប់គ្រង​កាក​សំណល់​ទៅ​ថ្នាក់​មូលដ្ឋាន​។​ ...

ឡេង ឡែន
http://www.cambodiadailykhmer.com/38390

ក្រុមហ៊ុនពីរគ្រោងនឹងបង្កើតផ្លូវហាយវ៉េទៅកាន់ព្រំដែនឡាវ និងថៃ

យោង​តាម​របាយការណ៍​ក្នុងស្រុក​មួយ​បានឲ្យដឹង​ថា ​ក្រុមហ៊ុន​ពីរ​បាន​បង្ហាញ​គម្រោងការ​វិនិយោគ​របស់​ខ្លួន ​ដើម្បី​សាងសង់​ផ្លូវ​ហា​យ​វ៉េ​ពី​ភ្នំពេញទៅ​ព្រំដែន​ឡាវ​ និង​ថៃ​។​ ​ ...

ខាន សុភីរម្យ
http://www.akp.gov.kh/?p=106885

រដ្ឋាភិបាលចំណាយ ៣០លានដុល្លារអាមេរិក លើរដ្ឋបាលថ្នាក់ក្រោមជាតិជារៀងរាល់ឆ្នាំ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ប្រហែល​ ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ លើ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ធានា​នូវ​ការ​ផ្តល់​សេវា​ដែល​មានគុណ​ភាព ​ជា​ពិសេស​ចំពោះ​បញ្ហា​អាទិភាព​។​ ​ ...

លឹម ណារី
http://www.akp.gov.kh/?p=106910

ប្រជាពលរដ្ឋជនជាតិចាមមូស្លីមស្វែងរកជំនួយដើម្បីសាងសង់សាលារៀន

សហគមន៍​ចាម​ក្នុងស្រុក​ស្នួល ​ខេត្តក្រចេះ ​កំពុង​ស្វែងរក​ជំនួយ​​ដើម្បី​សាងសង់​សាលារៀន​មួយ​សម្រាប់​សិស្ស​ជនជាតិចាមម៉ូ​ស្លី​មចំនួន ១០០នាក់​។​ ​ ...

Zahron Sokry
http://www.khmertimeskh.com/5076127/cham-muslims-seek-school-aid/

គ្រួសារសេសានដែលវិលត្រឡប់ត្រូវបានព្រមានពីទឹកជំនន់កាន់តែច្រើនឡើងពីទំនប់

ក្រុមគ្រួសារនៅក្នុងខេត្តស្ទឹងត្រែងដែលបានវិលត្រឡប់ទៅកាន់ភូមិមួយក្បែរទំនប់សេសានក្រោម២ បន្ទាប់ពីទឹកជំនន់ស្រកចុះបណ្តោះអាសន្ន កំពុងត្រូវបានគេព្រមានថា ពួកគេនឹងត្រូវបង្ខំឱ្យចាកចេញម្តងទៀត ពេលមានទឹកជំនន់កាន់តែធ្ងន់ធ្ងរទៅៗ។ ...

អូន ភាព
https://www.cambodiadaily.com/news/returning-sesan-families-warned-of-greater-floods-from-dam-133141/

ពាក្យចចាមអារ៉ាមពីការដើរចាប់កូនក្មេងបណ្តាលឳ្យមានការចាប់ខ្លួនបុរសទី២ម្នាក់ទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់អ្នកលេងហ្វេសប៊ុក “កុំបង្កើតបញ្ហា” ព្រោះការបំផុសបំផុលពាក្យចចាមអារ៉ាមថាមានការចាប់ក្មេងៗទូទាំងប្រទេសកាលពីម្សិលមិញ បានបណ្តាលឳ្យមានការចាប់ខ្លួនម្នាក់ទៀត ពេលនេះគឺបុរសម្នាក់ដែលនគរបាលខេត្តតាកែវបានសាកសួរកាលពីមុនចំពោះការបំផុសបំផុលថា មានបុរសជនជាតិវៀតណាមដើរចាប់កូនក្មេង។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38402

ក្រសួងមហាផ្ទៃបានបដិសេធមិនជួបជាមួយក្រុមឃ្លាំមើលការបោះឆ្នោត

ក្រសួងមហាផ្ទៃ ​បាន​បដិសេធ​មិន​ឲ្យ​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ពីរ​នាក់​ចូលជួបដើម្បី​ពិភាក្សា​ពី​ការងារ​របស់​ពួក​គេ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076172/ministry-declines-meet-poll-watchdogs/

ទីភ្នាក់ងារ​ជ្រើសរើស​ពលករមួយត្រូវបានបិទ

កាលពី​ម្សិលមិញ​ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ភ្នំពេញ​ បាន​បិទ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ខុសច្បាប់​មួយ​ ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ ៣​នាក់​ នៅ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ដែល​មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ការងារ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5076134/labour-agency-shut/

លោក ហ៊ុន សែន បញ្ជាឳ្យធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការAIM

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឳ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការ “មេត្រីអន្តរជាតិមណ្ឌលបណ្តុះបណ្តាល” ហៅកាត់ថា AIM ជាបន្ទាន់ដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលចំពោះអ្វីដែលលោកបានហៅថា អង្គការនេះបានប្រមាទយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពរបស់អង្គការនេះថា ស្ត្រីជាម្តាយកម្ពុជាបានយកកូនរបស់ខ្លួនលក់ឳ្យធ្វើជាស្រីពេស្យាបម្រើផ្លូវភេទ។ ...

សុទ្ធ គឹមសឿន
http://bit.ly/2uiC2Dl

លំហូរFDIក្នុងវិស័យហិរញ្ញវត្ថុកើន៨៩ភាគរយ

លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំងនៅឆមាសទីមួយឆ្នាំនេះជាមួយអត្រាកំណើនជិត៩០ភាគរយ ដោយសារការចូលវិនិយោគពីធនាគារអន្តរជាតិថ្មីពីរ និងការបន្ថែមទុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្រាប់ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ...

ហ៊ គីមសាយ
http://bit.ly/2vmhcak

បក្សកាន់អំណាចព្រមានវាយក្បាលបក្សប្រឆាំងដោយគល់ឫស្សីបើតវ៉ា

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានថ្លែងឳ្យដឹងដា លោកនាយករដ្ឋមន្ត្រីនឹងប្រើកម្លាំងដើម្បីបង្ក្រាបទៅលើបក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងណា ដែលប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ដោយព្រមានសំពងក្បាលដោយគល់ឫស្សី ហើយមន្រ្តីរាជការត្រូវតែគាំទ្របក្សកាន់រដ្ឋាភិបាល បើអត់ ត្រូវលាលែងពីការងារ។ ...

ម៉ិច ដារ៉ា
http://bit.ly/2wklo7Q

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UZSeM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!