ព័ត៌មាន​

យុទ្ធសាស្រ្តលើកកម្ពស់ប្រាក់រៀលកំពុងលេចរូបរាង

យុទ្ធសាស្ត្រ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​ស្តី​ពី​ ការ​លើកកំពស់​ប្រាក់​រៀល​ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​ក្រោយ​ ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​គណៈ​ក​ម្មា​ការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ ​និង​អនុម័ត​នៅ​ចុងឆ្នាំ​នេះ​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5074917/riel-strategy-takes-shape/

គម្រោងមានបំណងបញ្ជូនកុមារនៅតាមមណ្ឌលកុមារកំព្រាទៅរស់នៅជាមួយគ្រួសារវិញ

បើទៅបីជាពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រាក្តី ក៏កុមារប្រមាណ១៣.០០០នាក់នៅក្នុងកន្លែងមួយចំនួនទូទាំងប្រទេសយ៉ាងហោចណាស់មានឪពុកឬម្តាយនៅមានជីវិតដែរ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជាមួយមណ្ឌលកុមារកំព្រានោះ ក្រុមមន្ត្រីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញបានចាប់ផ្តើមកម្មវិធីសាកល្បងមួយក្នុងគោលបំណងបញ្ជូនកុមារឲ្យត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេវិញ។ ...

Janelle Retka និង ឆន ភារុណ
http://www.cambodiadailykhmer.com/38305

ប្រទេសអូស្រ្តាលីជឿជាក់ថាសមយុទ្ធយោធានឹងចាប់ផ្តើមឡើងវិញ

មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​អូស្ត្រាលី​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ លោក​សង្ឃឹមថា​អូស្ត្រាលី​នឹង​បន្ត​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​ដើម្បី​ប្រឆាំង​ភេរវកម្ម​នៅ​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​សមយុទ្ធ​នេះ​ត្រូវ​បាន​លុប​ចោល​នៅ​ឆ្នាំ​នេះ​។​ ​ ...

ឃួន ណារីម
http://www.khmertimeskh.com/5074961/australia-confident-military-exercises-resume/

សាលារាជធានីនឹងវាស់ដីបឹងដែលពលរដ្ឋខ្លាចមានការបណ្តេញចេញ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនឹងចាប់ផ្តើមវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងស្វែងរកប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីទប់ស្កាត់ការបណ្តេញដែលអាចកើតមានដោយសារគម្រោងអចលនទ្រព្យដ៏ធំមួយដែលចាក់លុបបឹងអស់ពីរ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/38301

ការខានប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីជម្ងឺលោក ហ៊ុន សែន

ទីស្តីការគណៈរដ្ឋមន្ត្រីមិនបានកោះប្រជុំប្រចាំសប្តាហ៍ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនោះទេ ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមក ធ្វើឲ្យមានការប៉ាន់ស្មានអំពីបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងការភាន់ច្រឡំជុំវិញមូលហេតុដែលមន្ត្រីមិនកោះប្រជុំ។ ...

Ben Paviour
http://www.cambodiadailykhmer.com/38308

CNRP ដករូបមេដឹកនាំចេញពីស្លាកគណបក្សឲ្យរួចចុងខែកញ្ញា

គណបក្សប្រឆាំងប្រញាប់ប្រញាល់ដករូបមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និង លោក កឹម សុខា លើកដៃជាមួយគ្នាចេញពីស្លាកគណបក្សឲ្យទាន់ចុងខែកញ្ញាដើម្បីស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច។ ...

មាស សុខជា
http://bit.ly/2vHFr0k

រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា

ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...

គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ

RDB ប្រកាសទទួលការស្នើសុំកម្ចីសម្រាប់ការទិញពោត

ធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គម្រោងផ្តល់កម្ចីសម្រាប់ទិញពោតពីកសិករដើម្បីរក្សាស្ថេរភាពតម្លៃត្រូវបានដាក់ឲ្យប្រើប្រាស់ហើយជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីជំនួបជាមួយក្រុមឈ្មួញ និងម្ចាស់ឡសម្ងួតកាលពីថ្ងៃម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2tIypem

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិបានចាប់ផ្តើម

កម្ពុជា​បាន​បញ្ចប់​គម្រោង​ស្ថាបត្យកម្ម​ និង​ការ​រចនា​សម្រាប់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ដំបូង​បង្អស់​ ហើយ​បាន​បន្ត​លើការ​ប៉ាន់​ប្រមាណ​តម្លៃ​ និង​ការ​សាងសង់​ ដោយ​មាន​ជំនួយ​ប្រាក់​កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​។​ ​ ...

Mom Chandara Soleil
http://www.akp.gov.kh/?p=106465

ក្រសួងសាធារណការធ្វើការពិភាក្សាជាមួយអ្នកអភិវឌ្ឍន៍ចិនលើការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​លើ​អាកាស

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Tang​ Tong​ ប្រធាន​ក្រុមហ៊ុន​ផ្លូវដែក​ China​ Sky​ Railway​ Group​ ស្តី​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​លើ​អាកាស​(​ប្រព័ន្ធ​ផ្លូវដែក​)​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ ...

ខាន សុភីរម្យ
http://www.akp.gov.kh/?p=106480

ការចុះឈ្មោះយានយន្តតាមអ៊ីនធឺណិតថ្មីទទួលបានភាពជោគជ័យ

ដោយសារ​តែ​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ថ្មី​ ស្លាក​លេខ​​យានយន្ត​ជាង​ ១៧០០០​គ្រឿង​ ត្រូវ​បាន​ចុះ​ឈ្មោះ​ ហើយ​បង្កើត​បាន​ប្រាក់​ចំនួន​ ១៤០០០​លាន​រៀល​ (​ប្រហែល​ ៣.៥​លាន​ដុល្លារ​)​ ជា​ប្រាក់​ចំណូល​ជាតិ​។ ​ ...

លឹម ណារី
http://www.akp.gov.kh/?p=106511

ពលករចំណាកស្រុកត្រូវបានផ្តល់ឲ្យរយៈពេល៦ខែដើម្បីរៀបចំឯកសារ

កាលពី​ម្សិលមិញ​ ក្រសួង​ការងារ​ បាន​ចេញផ្សាយ​កាលវិភាគ​លម្អិត​មួយ​សម្រាប់​ពលករ​កម្ពុជា​ខុសច្បាប់​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​រៀបចំ​ឯកសារ​ឲ្យពួកគេទទួលបានភាពស្របច្បាប់ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5074775/migrants-given-six-months-get-legal/

មន្រ្តីយោធាអូស្ត្រាលីជាន់ខ្ពស់មកធ្វើទស្ស្នកិច្ចនៅកម្ពុជា

មន្ត្រី​យោធា​អូស្ត្រាលី​ជាន់ខ្ពស់​មួយ​រូប​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃនេះ​ និង​ថ្ងៃស្អែក​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កងកម្លាំងប្រដាប់អាវុធ​ដែល​ជា​ផ្នែក​មួយ​នៃការ​ពង្រឹង​សន្តិភាព​នៅ​ក្នុង​តំបន់​។​ ​ ...

ឈាង សុខា
http://www.khmertimeskh.com/5074766/australias-top-brass-town/

សមត្ថកិច្ចកំពុងតាមរកអ្នកពាក់ព័ន្ធរឿងជួញដូរអាវុធ៤នាក់ទៀត

សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ៤នាក់ទៀតរឿងរត់ពន្ធអាវុធទៅលក់ឲ្យថៃកាលពីសប្តាហ៍មុន ខណៈដែលជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធី។ ...

នៀម ឆេង
http://bit.ly/2vV821k

ក្រសួងសុខាភិបាលបានប្រាប់ឲ្យប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី

កាលពីម្សិលមិញ​​ ក្រសួងសុខាភិបាល​ បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ពី​ជំងឺផ្តាសាយបក្សី​ថ្មី​H7N9​ ដែល​បាន​រីក​រាលដាល​ទៅ​ប​សុ​បក្សី​នៅ​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ជិតខាង​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5074793/health-ministry-warns-bird-flu/

លោក ហ៊ុន សែន​ ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់

ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...

ទូច សុខា
http://bit.ly/2tFPnde

របាយការណ៍រកឃើញថា ការការពារពលករចំណាកស្រុកមានការខ្វះខាត

យោងតាមរបាយការណ៍២ ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បានឱ្យដឹងថាកម្ពុជាខ្វះយន្តការ ដែលមានប្រសិទ្ធិភាពក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួនដែលធ្វើការជាជនអន្តោប្រវេសន៍ស្របច្បាប់ និងគ្មានឯកសារនៅបរទេស ដែលកម្មករទាំងនេះក៏ប្រឈមនឹងការការពារមិនគ្រប់គ្រាន់ពីប្រទេសដែលទទួលពួកគេ។  ...

សុទ្ធ គីមសឿន
http://www.phnompenhpost.com/national/migrant-worker-protections-lacking-reports-find

នគរបាលចាប់ផ្តើមពិនិត្យពត៌មានហ្វេសប៊ុកមាននិន្នាការញុះញង់បង្កអស្ថិរភាព

មន្ត្រីនគរបាលជាន់ខ្ពស់ប្រមាណ១០០នាក់បានជួបប្រជុំកាលពីម្សិលមិញនៅអគ្គស្នងការនគរបាលជាតិក្នុងក្រុងភ្នំពេញបំណងដើម្បីដាក់ចេញពង្រឹងវិធានការជំនាញគ្រប់គ្រង និងក្តាប់ពត៌មានតាមបណ្តាញសង្គម Facebook គ្រប់សមាសភាពនៃអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ញុះញង់បង្កអស្ថិរភាពដល់សង្គម និងបង្កើតឲ្យមានភាពច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។ ...

ម៉ិច ដារ៉ា និង វង្ស សុខេង
http://bit.ly/2gY94Y3

លោកនាយករដ្ឋមន្រ្តីប្តេជ្ញាជួយមន្ទីរពេទ្យគន្ធបុប្ផាឲ្យនៅដំណើរការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋាភិបាលរៀបចំផែនការផ្តល់មូលនិធិដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅក្នុងប្រទេសនេះកាលពីម្សិលមិញ រយៈពេល៤ខែបន្ទាប់ពីប្រធានមូលនិធិដ៏យូរអង្វែងរូបនេះបានលាលែង។ ...

បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38283

NBC ទិញដុល្លារចូលជិត$៥០០លាននៅឆមាសទី១

ធនាគារជាតិនៃកម្ពុជា (NBC) បានយកប្រាក់រៀលទិញប្រាក់ដុល្លារអាមេរិកចំនួន ៦៥ លើកនៅឆមាសទី១ឆ្នាំនេះ ដោយបានទិញចូលប្រាក់ដុល្លារមានតម្លៃសរុប ៤៧៥,៤ លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈតម្រូវការប្រាក់រៀលមានកំណើននៅលើទៅផ្សារ។ ...

ហ៊ គីមសាយ
http://bit.ly/2tFL8P4

អ្នក​រាយការណ៍​ពី​ការ​រំលោភ​យក​ដី​រដ្ឋ​ ត្រូវ​គេ​គំរាម​សម្លាប់

សកម្មជន​ព្រៃឈើ​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ត្រូវ​បាន​គេ​គំរាម​សម្លាប់ បន្ទាប់ពី​ចុះ​ទប់ស្កាត់​បទល្មើស​ហើយ​រាយការណ៍​ប្រាប់​អាជ្ញាធរ​ឲ្យ​ឃាត់​ខ្លួន​មនុស្ស​ ២ ​នាក់ និង​ដកហូត​គ្រឿងចក្រ​ ១ ​គ្រឿង​ពេល​កំពុង​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ខុស​ច្បាប់​តែ​មន្ត្រី​ថា​អ្នក​ទាំង​ ២ ​បាន​គេច​ខ្លួន​បាត់ ...

ផាក់ ស៊ាងលី
http://bit.ly/2tSKvNl

ប្រទេសចិនផ្តល់ ៧០​ភាគរយ ជា​ប្រាក់កម្ចីសាងសង់​​ផ្លូវ និងស្ពាន នៅ​កម្ពុជា

គម្រោង​សាងសង់​ផ្លូវ​ និង​ស្ពាន​នៅ​កម្ពុជា​ ៧០​ភាគរយ​ ជា​ប្រាក់​កម្ចី​ទទួល​បាន​ពី​រដ្ឋាភិបាល​ចិន​ ដោយ​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ជាង​ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការសាងសង់នេះ​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Fresh​ News​ ដែល​បាន​រាយការណ៍ ...

សេក ឧត្តម និង Janelle Retka
https://www.cambodiadaily.com/news/china-funded-70-percent-cambodian-roads-bridges-minister-132786/

កម្មវិធី​មូល​បត្រ​បំណុល​ដើម្បី​លើក​កម្ពស់​មូលនិធិ​ស្ត្រី

មូល​បត្រ​បំណុល​តម្លៃ​៨​លាន​ដុល្លារ​ដែល​នឹង​ចាប់​ផ្ដើម​ជា​លើក​ដំបូង​លើ​ផ្សារ​ហ៊ុន​សិង្ហ​បុរី នឹង​កៀរគរ​មូលធន​ឯកជន​ដើម្បី​គាំទ្រ​សហគ្រាស​សង្គម និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ (MFI)​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ហ្វីលីពីន ដែល​ផ្ដល់​ឲ្យ​ស្ដ្រី​ជិត​កន្លះ​លាន​នាក់​ក្នុង​ប្រទេស​ទាំង​នេះ ...

Brian Ng
http://bit.ly/2eGJAxv

ពេលស្ថិត​​​ក្រោម​​​សម្ពាធ ​​​មន្ត្រី​​គណបក្ស​​​ខ្មែរ​​​រួប​​​រួម​​​ជាតិ​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​

អ្នកនាំពាក្យ​មួយ​រូប​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា​ មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​មក​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​បាន​នាំ​គ្នា​ចុះចូល​ជាមួយ​គណបក្ស​ ហ្វ៊ុ​ន​ស៊ិន​ប៉ិ​ច​ ក្រោយ​ពេល​មានការ​បណ្តេញ​ទីប្រឹក្សា​រដ្ឋាភិបាល​ចំ​នួ​១២​រូប​  ...

វណ្ណ រើន និង​ ឆន ភារុណ
http://www.cambodiadailykhmer.com/38265

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wbAdK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!