ព័ត៌មាន
រដ្ឋមន្ត្រីប្រាប់ UN ថា ការឲ្យប្រកាន់តាម ’លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ’ មិនសមហេតុសមផល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/34483
រដ្ឋាភិបាល ពន្យារពេលធ្វើជំរឿនប្រជាជនទៅឆ្នាំ២០១៩ ដោយសារបញ្ហាថវិកា និងការបោះឆ្នោត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលធ្វើជំរឿនចំនួនប្រជាជនក្នុងឆ្នាំ២០១៨ទៅរៀបចំធ្វើនៅឆ្នាំ២០១៩ វិញ ជាមួយនឹងគម្រោងចំណាយប្រមាណ ៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទុកពេលដោះស្រាយបញ្ហាថវិកានិងកិច្ចការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ទោះបីជាត្រូវ ...
តាំង វីដា
http://bit.ly/2dsvYRR
ក្រសួងការពារជាតិរើសទាហានក្នុងឆ្នាំ២០១៧ ជាង ៤០០នាក់
ក្រសួងការពារជាតិប្រកាសជ្រើសរើសបេក្ខជនសិស្សនិស្សិតប្រឡងចូលក្របខ័ណ្ឌនាយទាហានក្នុងឆ្នាំ២០១៧ដែលមានជាង៤០០នាក់ ក្នុងនោះមានផ្នែកទាហានសកម្ម នាយទាហានកងទ័ពជើងគោក និងនាយទាហានបន្តវេន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងស្ដីពីការជ្រើសរើសនិស្សិត សិស្សប្រឡងចូលសិក្សា ...
ប៉ិច សុធារី
http://bit.ly/2cV1jxm
ឥណ្ឌូណេស៊ី ពិចារណាទិញអង្ករពីកម្ពុជា បើតម្លៃមានភាពប្រកួតប្រជែង
ប្រទេសឥណ្ឌូណេស៊ីនឹងពិចារណាទិញអង្ករពីកម្ពុជាបើសិនជាតម្លៃអង្ករកម្ពុជាមានភាពប្រកួតប្រជែងជាងតម្លៃបច្ចុប្បន្នបើធៀបនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាម។នេះបើយោងទៅតាមការអះអាងរបស់លោកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ...
សុខ ចាន់
http://bit.ly/2cOuujG
ពុំមានគម្រោងវិនិយោគវៀតណាមទេនៅឆមាសទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៦ មិនមានគម្រោងវិនិយោគពីប្រទេសវៀតណាមត្រូវបានអនុម័តដោយ CDC នោះឡើយ ខណៈមន្ត្រីបដិសេធបង្ហាញព័ត៌មានលម្អិត។ នេះជាលើកដំបូងហើយ ខណៈកន្លងមកក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេសធំៗចូលមកកម្ពុជា វិនិយោគពីវៀតណាម ក៏ ...
ហ៊ គឹមសាយ
http://bit.ly/2cQdC1x
ការបញ្ចេញប្រាក់សម្រាប់វិបត្តិស្រូវអង្ករជាដំណោះស្រាយមួយគ្រា
ខណៈរដ្ឋាភិបាលខិតខំស្រោចស្រង់វិស័យ ស្រូវអង្ករដែលទទួលរងផលប៉ះពាល់ដោយសារស្រូវធ្លាក់ថ្លៃ និងការប្រកួតប្រជែងខ្លាំងពីអន្តរជាតិនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានសរសើរដល់មន្ត្រីរដ្ឋាភិបាល និង”សប្បុរសជនពាណិជ្ជករ” ដែលធ្វើតាមការអំពាវនាវរបស់ ...
ជេនណែល រ៉េតខា និង គុច ណារ៉េន
http://www.cambodiadailykhmer.com/34450
ពលរដ្ឋបិទផ្លូវជាតិលេខ៤ប្រឆាំងនឹងការរុះរើផ្ទះ
ប្រជាពលរដ្ឋប្រមាណ៥០នាក់ កាលពីថ្ងៃម្សិលមិញបាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤ ប្រមាណ ១ម៉ោង ត្រង់ចំណុចផ្លូវចូលរោងចក្រយូស៊ីន សង្កាត់លេខ១ ក្រុងព្រះសីហនុ ខណៈដែលកម្លាំងអាជ្ញាធរចម្រុះជាច្រើននាក់ បានចុះទៅរុះរើលំនៅឋាន ...
ប៉ិច សុធារី
http://bit.ly/2d4viV3
នាយករដ្ឋមន្ត្រី ប្រកាសបទ «ឈប់បាញ់»នយោបាយនៅក្នុងពេលរដូវភ្ជុំបិណ្ឌ
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានថ្លែងថាលោកនឹងមិននិយាយរឿងនយោបាយទេនៅក្នុងរដូវបុណ្យភ្ជុំនេះដោយលោកចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់បន្ទាប់ពី«បទឈប់បាញ់»នយោបាយមួយហាក់បីដូចជាត្រូវរ៉ូវគ្នាកាលពីថ្ងៃអង្គារកន្លងមកហើយលោក ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cLgERc
រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយ $៨៣៣០០០សម្រាប់ដោះមីន
កាលពីថ្ងៃពុធកន្លងទៅរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)នូវទឹកប្រាក់ចំនួន ៨៣៣០០០ ដុល្លារអាមេរិក ដល់គម្រោងដែលកំពុងអនុវត្តនិងដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់ខ្លួន។ ...
Ananth Baliga
http://bit.ly/2cW0Ev1
ស្ថាប័នហិរញ្ញវត្ថុកំពុងមើលផលប៉ះពាល់នៃការធ្លាក់ថ្លៃស្រូវ
មន្ត្រីជំនាញបានឲ្យដឹងថាស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាកំពុងតែឃ្លាំមើលនូវប្រាក់កម្ចីដែលបានផ្ដល់ឲ្យកសិករដែលជាអតិថិជនរបស់ខ្លួនខណៈដែលការធ្លាក់ចុះតម្លៃស្រូវក្នុងឆ្នាំនេះអាចនឹងប៉ះពាល់ការទូទាត់សងត្រឡប់នៃប្រាក់កម្ចី។ ...
ម៉ៃ គុណមករា
http://bit.ly/2de2FCa
មន្ត្រីស្នើឲ្យអ្នករស់នៅក្បែរទំនប់តាម៉ុកប្រយ័ត្នខណៈកម្ពស់ទឹកឡើងហួសកំណត់
មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កាលពីម្សិលមិញ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទំនប់បង្ហៀរទឹកតាម៉ុកដែលស្ថិតនៅក្នុងឃុំ-ស្រុកអន្លង់វែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ ខណៈកម្ពស់ទឹកនៅក្នុងតំបន់នោះបាន ...
ឃុត សុភចរិយា
http://bit.ly/2cxN4is
សាកលវិទ្យាល័យចូលរួមក្នុងការច្នៃប្រឌិតវិស័យកសិកម្មថ្មី
កសិករដាំស្រូវកំពុងប្រឈមនឹងបញ្ហាជាមួយការប៉ះពាល់ដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ និងភាពទ្រុឌទ្រមនៃហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យមានការលំបាកដល់ការដឹកជញ្ជូន និងលក់ផលិតផលនៅទូទាំងប្រទេស សាកលវិទ្យាល័យនានា ...
Safiya Charles
http://www.khmertimeskh.com/news/30110/universities-in-agricultural-innovation/
នាយករដ្ឋមន្ត្រីជម្រុញការចុះឈ្មោះបោះឆ្នោតចំពេលដែលមានការអះអាងថាអសកម្ម
គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងគណៈបក្សនយោបាយទាំងអស់គួរតែជម្រុញប្រជាពលរដ្ឋ ដែលរួមទាំងអ្នកនៅក្រៅប្រទេស ឱ្យមកចុះឈ្មោះបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញ ទោះបីជាតំណាងរាស្ត្រគណបក្សប្រឆាំងដែលលេចធ្លោ បានចោទប្រកាន់ថា រដ្ឋាភិបាលមិនបាន ...
ម៉ិច តារា, ប៊ុន សេងគង់ និង Cristina Maza
http://www.phnompenhpost.com/national/pm-pushes-voter-registration-amid-claims-inaction
តម្លៃផលិតផលឧស្សាហកម្មមានជាង $៥ពាន់លាន
តម្លៃសរុបនៃបរិមាណផលិតផលឧស្សាហកម្មប្រទេសកម្ពុជាមានជាង៥,៣២ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ដែលនាំមុខដោយឧស្សាហកម្មស្បែកជើង និងសម្លៀកបំពាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
Post Staff
http://bit.ly/2d4N4aF
គម្រោងព្រលានយន្តហោះកោះកុងរួចរាល់
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន ដែលស្ថិតនៅពីក្រោយគម្រោងវិនិយោគទេសចរណ៍តម្លៃជាង៣,៨ពាន់លានដុល្លារនៅខេត្តកោះកុងបានបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្ដើមសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅកោះកុង ទោះបីជាមិនបានបង្ហាញទុនវិនិយោគ ឬ កាលបរិច្ឆេទគម្រោង ...
Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2cHwQRx
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរ ស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសារាចរស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយនៃសាវតារជាតិខ្មែរ។ យោងទៅតាមសារាចរចុះថ្ងៃទី២០ ខែកញ្ញា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយ នៃសាវតារជាតិខ្មែរ និងការសឹករេចរិល ដោយធម្មជាតិ និងដើម្បីថែរក្សាការពារ បង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មការកំណត់ព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុននឹងក្រោយ ទសវត្សរ៍ឆ្នាំ១៨៧០ ឲ្យបានឋិតថេរគង់វង្ស។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d2Vaz8
អ្នកជំនាញមានសុទិដ្ឋិនិយមអំពីតំបន់ស្វាយជ្រុំ ខណៈការសាងសង់បុរីបានចាប់ផ្តើមនៅតំបន់នេះ
តំបន់ស្វាយជ្រុំ ជាទីកន្លែងដែលរដ្ឋាភិបាលគ្រោង សាងសង់ស្ពានពីត្រើយខាងលិចនៃទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយខាងកើតគឺនៅចំតំបន់នេះផ្ទាល់កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ ដែលធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះបានចាប់កញ្ជ្រោល ...
ស៊ីវ ម៉េង
http://bit.ly/2cMzWZL
ICRC ចង់ជួយរៀបចំពន្ធនាគារខណៈទីតាំងឃុំខ្លួនរងការរិះគន់
គណៈកម្មាធិការជាតិនៃកាកបាទក្រហមអន្តរជាតិហៅកាត់ថា(ICRC)មានបំណងចង់ជួយដល់កម្ពុជាក្នុងការសាងសង់ពន្ធនាគារនិងការរៀបចំគោលនយោបាយគ្រប់គ្រង ឲ្យស្របទៅតាមស្តង់ដាររបស់ពិភពលោក ស្របពេលដែលគណបក្សប្រឆាំង និងសង្គមស៊ីវិល បានរកឃើញនូវភាពមិនប្រក្រតីជាច្រើន ដែលកំពុងកើតមានឡើងទៅលើអ្នកជាប់ពន្ធនាគារនៅកម្ពុជា។ តាមរយៈការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ខែកញ្ញាលោកBart Vermeiren ប្រធានបេសកកម្មរបស់គណៈកម្មាធិការជាតិ នៃកាកបាទក្រហមអន្តរជាតិ បានថ្លែងទៅកាន់លោកឧបនាយករដ្ឋមន្ត្រីសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា លោកចង់ជួយដល់កម្ពុជា ក្នុងការសាងសង់ និងការរៀបចំគោលនយោបាយផ្សេងៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងពន្ធនាគារ ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីនេះ លោកចង់ឲ្យអ្នកជាប់ឃុំនៅពន្ធនាគារ អាចទទួលបាននូវសេវាថែទាំសុខភាពផងដែរ។ ...
តាំង វីដា
http://bit.ly/2cX9J5c
រដ្ឋមន្រ្តីក្រសួងការងារថា ប្រាក់ខែគោល ១៦០ ដុល្លារ នៅឆ្នាំ ២០១៨
ខណៈការចរចារលើប្រាក់ឈ្នួលគោលរបស់កម្មករប្រចាំឆ្នាំកំពុងតែត្រូវបានធ្វើឡើង រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង នៅក្នុងឱកាសជំនួបជាមួយក្រុមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករកាត់ដេរនឹងឡើងទៅដល់ ១៦០ ដុល្លារនៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ...
Cristina Maza
http://bit.ly/2cT5cST
ជនសង្ស័យច្រើននាក់ត្រូវបានឃាត់ខ្លួនរឿងបំផ្ទុះគ្រាប់បែកនៅភ្នំពេញ
ពីរសប្តាហ៍បន្ទាប់ពីមានការវាយប្រហារគ្រាប់បែកនៅក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យមនុស្ស ៤ នាក់រងរបួសនោះត្រូវបានមន្រ្តីនគរបាលបញ្ជាក់ថាមានជនសង្ស័យយ៉ាងហោច ៥ នាក់ត្រូវបានឃាត់ខ្លួនគិតចាប់តាំងពីថ្ងៃអង្គារ ...
ម៉ិច ដារ៉ា និង ឃុត សុភចរិយា
http://bit.ly/2diG7kc
ខ្មែរ-អ៊ិស្លាមនៅក្រចេះសុំឲ្យក្រសួងពន្លឿនដំណោះស្រាយជម្លោះដីធ្លី
ពលរដ្ឋខ្មែរ-អ៊ិស្លាមជាង ២០ នាក់តំណាងឲ្យ ១៣៦ គ្រួសារនៅស្រុកស្នួលខេត្តក្រចេះដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនវិនិយោគចំនួន ២ អស់ពេលជាង ៧ ឆ្នាំហើយនោះបានឡើងមករកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដីម្តងទៀតកាលពីម្សិលមិញដើម្បីជំរុញទៅអាជ្ញាធរខេត្តពន្លឿនការដោះស្រាយជូនពួកគេខណៈមន្ត្រីខេត្តពុំបានយកចិត្តទុកដាក់តាមការអន្តរាគមន៍របស់ក្រសួងនេះ។ ...
ឡាយ សាមាន
http://bit.ly/2daOD3Y
លោក ហ៊ុន សែន ជូនរង្វាន់ឲ្យដល់សិស្សបានជាប់និទ្ទេស A
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានថ្លែងកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានធ្វើកំណែទម្រង់លើវិស័យអប់រំរយៈពេល ៣ ឆ្នាំកន្លងមកកំពុងទទួលបានលទ្ធផលចំពោះសិស្សានុសិស្សក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ...
វង្ស សុខេង
http://bit.ly/2cnu6rB
រាជរដ្ឋាភិបាលប្រកាសមិនតំឡើងពន្ធរយៈពេល២ឆ្នាំ ប៉ុន្តែពង្រីកវិសាលភាពប្រមូលពន្ធ
រដ្ឋាភិបាលនឹងមិនមានផែនការតំឡើងពន្ធអត្រាពន្ធឬបង្កើតពន្ធថ្មីបន្ថែមទៀតនោះទេក្នុងរយៈពេល២ឆ្នាំទៅមុខប៉ុន្តែរដ្ឋាភិបាលនឹងពង្រីកវិសាលភាពក្នុងប្រមូលពន្ធក្នុងប្រទេស ពីព្រោះថា មានអ្នកជាប់ពន្ធភាគច្រើនមិនទាន់ដឹងពីសារៈសំខាន់នៃការបង់ពន្ធ។ នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងវេទិកាស្ដីពីពន្ធដារកាលពីម្សិលមិញថាគោលនយោបាយរដ្ឋាភិបាលនិងមិនតំឡើងពន្ធបន្ថែម បង្កើនអត្រាពន្ធបន្ថែមឬបង្កើតពន្ធថ្មីរហូតដល់ឆ្នាំ២០១៨ប៉ុន្តែកំណែទម្រង់ពន្ធដារនឹងពង្រីកឲ្យអស់សមត្ថភាពក្នុងការប្រមូលពន្ធពីព្រោះក្រុមហ៊ុនជាច្រើនមិនទាន់មកចុះបញ្ជីនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៅឡើយ។ ...
សុខ ចាន់
http://bit.ly/2cSUAmU
ឧទ្ធរណ៍តម្កល់សាលក្រមសុំណុំរឿងសកម្មជនអារ៉ែង
សាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុង ដែលបានចោទប្រកាន់ទៅលើសកម្មជនការពារបរិស្ថាន នៅតំបន់អារ៉ែង លោក វ៉ែន វ៉ន ពាក់ព័ន្ធនឹងសំណុំរឿងព្រៃឈើ ទុកជាបានការ ក្រោយពីបានបើកសវនាការលើសំណុំរឿងនេះកាលពីថ្ងៃទី០៩ ខែ ...
ប៉ិច សុធារី
http://bit.ly/2cpZdHL