ព័ត៌មាន
ក្រសួងកសិកម្ម ទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករតម្លៃថោក
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមចាត់វិធានការទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក ខណៈពីកសិករត្អូញត្អែរតម្លៃកសិផលរបស់ពួកគាត់ ត្រូវបានបន្ទាបតម្លៃថោកក្នុងដើមរដូវប្រមូលផល។ មន្ត្រីជំនាញថា គួររក្សាទុកស្រូវ ទុកបញ្ចេញលក់ពេលស្រូវឡើងថ្លៃ ប៉ុន្តែកសិករ និងរោងម៉ាស៊ីនកិនស្រូវ យល់ថា កង្វះឡសម្ងួត កង្វះថវិកាបង្វិលប្រមូលទិញ និងខ្វះទីផ្សារ ជាបញ្ហាប្រឈមខ្លាំង។ ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។ បើតាមការអះអាងរបស់កសិករ ស្រូវប្រភេទសែនក្រអូបលក់ចេញក្នុងមួយតោនតម្លៃ ២០០ដុល្លារក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំមុន ធ្លាក់ចុះពីជាង ៣០០ដុល្លារ។ ...
ជា វណ្ណៈ
http://bit.ly/2cq1TDb
ក្រុមហ៊ុនចិនចាប់អារម្មណ៍លើការសង់ផ្លូវដែក ២ ទៀតនៅកម្ពុជា
អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...
គង់ មេត្ដា
http://bit.ly/2cWztQh
ក្រុមទាហានត្រូវបានចល័តដើម្បីបំបែកក្រុមកសិករដែលរានដីព្រៃរដ្ឋ
អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ៍បានបញ្ជាទាហាន ១០ នាក់ ដើម្បីជួយដល់ក្រុមមន្ត្រីបរិស្ថានមួយក្រុមដែលប្រឈមមុខជាមួយនឹងក្រុមកសិករត្រាចរដែលកំពុងរានដីព្រៃរដ្ឋនៅក្នុងខេត្ត។ ...
អូន ភាព
https://www.cambodiadaily.com/news/troops-mobilized-disperse-farmers-clearing-state-forest-117983/
ប្រជាជនចំណាយ $១២០ លានលើសម្ភារក្នុងផ្ទះ
ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន GfK មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់អំពីការលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋានរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ បង្ហាញថាប្រជាជនកម្ពុជាបានចំណាយប្រហែល ១២០ លានដុល្លារនៅចន្លោះខែកក្កដាឆ្នាំ ២០១៥ ដល់ខែមិថុនាឆ្នាំ ២០១៦ ដើម្បីទិញទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់សម្លៀកបំពាក់។ តួលេខនេះបង្ហាញការកើនឡើង ២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ហ៊ គឹមសាយ
http://bit.ly/2cDtp1z
រដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទាញយករ៉ែដំបូងឲ្យទៅ Mesco
រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។ ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...
Cam McGrath
http://bit.ly/2cUC953
ស្ពានតាម៉ុកត្រូវបិទដោយសារកម្ពស់ទឹកឡើងខ្ពស់
អាជ្ញាធរនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានផ្អាកមិនឱ្យមានចរាចរណ៍នៅលើស្ពានតាម៉ុកចាប់ពីយប់ថ្ងៃចន្ទ បន្ទាប់ពីកម្រិតទឹកឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃម្សិលមិញថា ចរាចរណ៍នៅលើស្ពានតាម៉ុក ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានផ្អាក ខណៈដែលនៅតែមានភ្លៀងធ្លាក់ ហើយកម្រិតទឹកនៅក្នុងបឹងតាម៉ុកបានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/29707/high-waters-close-ta-mok-bridge/
Nagaworld ឈានដល់កិច្ចព្រមព្រៀងពន្ធ
Nagaworld ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជី NagaCorp ដែលមានមូលដ្ឋាននៅហុង កុង បានឈានដល់កិច្ចព្រមព្រៀងបង់អត្រាពន្ធថ្មីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រតិបត្តិការមិនមែនល្បែង នេះបើអោយដឹងពីមន្ត្រីក្រសួងមួយរូប។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29693/nagaworld-reaches-tax-deal/
កូរ៉េចែករំលែកចំណេះដឹងអាកាសចរណ៍ជាមួយកម្ពុជា
ការគ្រប់គ្រងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល ទាមទារការត្រួតពិនិត្យស្មុគស្មាញទាំងក្នុងកត្តាយន្តហោះ និងកត្តាខាងក្រៅ។ ការគំរាមកំហែងមានចច្រើនប្រភេទខុសៗគ្នា រួមមាន ការផ្តល់ព័ត៌មានរអាក់រអួល, វត្ថុនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេង, រន្ទះបាញ់ និងហ្វូងសត្វបក្សី។ ហានិភ័យ គឺជាពិសេសមានច្រើន នៅពេលដែលយន្តហោះហោះចេញពីដី និងនៅពេលចុះចត។ ការងារនៃក្រុមអ្នកដែលគ្រប់គ្រងហានិភ័យទាំងនេះ គឺពិតជាសំខាន់ណាស់ ដែលការងារនេះអាចធ្វើឱ្យការភាពខុសគ្នារវាងការស្លាប់ និងរស់រានមានជីវិត។ ...
Jung Min-ho
http://www.koreatimes.co.kr/www/news/nation/2016/09/116_214001.html
កម្ពុជា-ឡាវចុះហត្ថលេខា MoU ស្តីពីផលិតផលសម្គាល់ភូមិសាស្ត្រ (GI)
ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសឡាវ កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីសហប្រត្តិបត្តិការគ្នាក្នុងការការពារផ្លាកសញ្ញាពាណិជ្ជកម្ម និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។ ...
សុខ ចាន់
http://www.khmertimeskh.com/news/29639/cambodia-laos-mou-on-gi/
អាជីវករឆ្នេរអូរឈើទាល សុំឲ្យពន្យារគម្រោងសង់ស្តង់លក់ដូរថ្មី
ក្រុមអាជីវករដែលមានតូបលក់ដូរនៅតាមតំបន់មាត់សមុទ្រឆ្នេរអូរឈើទាលកាលពីម្សិលមិញបានផ្ទុះការតវ៉ាទៅនឹងគម្រោងថ្មីរបស់អាជ្ញាធរដែលតម្រូវឲ្យពួកគាត់ធ្វើការរុះរើស្តង់លក់ដូរ និងសាងសង់ស្តង់លក់ដូរថ្មីឲ្យហើយមុនពិធីបុណ្យសមុទ្រចូលមកដល់។ ...
ឃុត សុភចរិយា
http://bit.ly/2cbdPck
រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា
ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...
ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage
អណ្តើកហ្លួងជាច្រើននឹងទៅកាន់ជម្រកថ្មី
សត្វអណ្តើកហ្លួងដែលជិតនឹងផុតពូជប្រមាណ ២០០ ក្បាល នឹងត្រូវបាននាំយកទៅកាន់មជ្ឈមណ្ឌលអភិរក្សមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃនេះ ជាមួយនឹងក្រពើភ្នំ ១៣ ក្បាលទៀត។ លោក Eng Mengey មន្ត្រីទំនាក់ទំនងសម្រាប់អង្គការ WCS បាននិយាយថា សព្វថ្ងៃនេះជីវិតសត្វអណ្តើកហ្លួងទាំងនេះកំពុងប្រឈមនឹងការគំរាមកំហែង ដោយសារតែការបាត់បង់ជម្រក។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29655/royal-turtles-get-new-home/
សមាគមស្ករត្នោតកំពុងចរចាជាមួយ Unilever
សមាគមស្ករត្នោតខេត្តកំពង់ស្ពឺបានជ្រើសយកសហករណ៍កសិកម្មដើមត្នោតដើម្បីបន្តការចរចាជាមួយក្រុមហ៊ុន Unilever លើផែនការទិញស្ករត្នោត ២០០០ តោន។ នេះបើយោងតាមលោក សំ សារឿន ប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) បានឲ្យដឹងថានៅពេលនេះខ្លួនកំពុងពិភាក្សាអំពីដំណើរការនេះ។ ...
ចេង សុខហ័ង
http://bit.ly/2cbr2Si
ថៃ នាំទំនិញមកកម្ពុជា ធ្លាក់ចុះ១៦ភាគរយខណៈពាណិជ្ជកម្មទ្វេភាគីថយ ៧ខែដើមឆ្នាំ
ការនាំទំនិញពីប្រទេសថៃចូលមកផ្គត់ផ្គង់នៅទីផ្សារកម្ពុជាបានធ្លាក់ចុះនៅក្នុងរយៈពេល៧ខែដើមឆ្នាំបង្ហាញឲ្យឃើញពីការប្រជែងខ្លាំងក្នុងប្រទេសមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ ខណៈមន្ត្រីជំនាញថា កត្តាផលិតកម្មក្នុងស្រុកកើនឡើងអាចជំនួសការនាំចូលផលិតផលពីប្រទេសជិតខាង។ យោងតាមតួលេខពីស្ថានទូតព្រះរាជាណាចក្រថៃ បង្ហាញថា ការនាំទំនិញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណ ១៦ភាគរយ នៅក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា បានថយចុះ ប៉ុន្តែការនាំចូលទំនិញកម្ពុជា ទៅប្រទេសថៃ កើនឡើងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/2cIK94z
ឥណ្ឌាសន្យារផ្តល់ ៥ ម៉ឺនដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ ៥០,០០០ ដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើសាលាក្តីខ្មែរក្រហមជាមួយការកាត់ទោសអតីតមេបញ្ជាការខ្មែរក្រហមរបស់ប្រទេសនេះ។ “តាងនាមឱ្យ ECCC ពួកយើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា” ប្រសាសន៍លោកប្រធានស្តីទី Tony Kranh និងនាយករងរដ្ឋាបាល លោក Knut Rosandhaug នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ ...
Safiya Charles
http://www.khmertimeskh.com/news/29660/india-pledges--50-000-to-eccc/
ក្រុមប៉ូលីសបើកយុទ្ធការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់
ប៉ូលីសខេត្តស្ទឹងត្រែងបានរឹបអូសឈើប្រណិតដែលមានចំនួនមិនជាក់លាក់ បន្ទាប់ពីបានបាញ់ចំកង់រថយន្តម៉ាក Toyota SUV មួយ ដែលព្យាយាមបើករត់គេចតាមច្រកព្រំដែនមួយកាលពីយប់ថ្ងៃ សៅរ៍ នៅក្នុងស្រុកសេសាន។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/29649/police-open-fire-on-logger---s-car/
នាយករដ្ឋមន្ត្រី៖ កម្ពុជា នឹងងាយស្រួលនាំផលិតផលទៅប្រទេសចិន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសកម្ពុជា នឹងទទួលបានភាពងាយស្រួលកាន់តែច្រើនបន្ថែមទៀតដើម្បីនាំចេញផលិតផលក្នុងស្រុកជាពិសេសផលិតផលកសិកម្មផ្សេងទៀតចូលទៅក្នុងទីផ្សារប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៃតំបន់អាស៊ី និងជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភពីកសិករនិងអ្នកផលិតក្នុងស្រុកអំពីបញ្ហាកង្វះទីផ្សារការឡើងចុះតម្លៃក្នុងអំឡុងពេលប្រមូលផល និងកង្វះមូលនិធិដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន។ ...
ម៉ៃ គុណមករា
http://bit.ly/2c6W92U
ក្រុមឧទ្យានុរក្សកម្ពុជាទទួលបានជំនួយពីអាហ្រ្វិកខាងត្បូង
ឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកម្ពុជាចំនួន ៦០ នាក់ នឹងត្រូវបានទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញមកពីអាហ្វ្រិកខាងត្បូងនៅឆ្នាំក្រោយ ដែលត្រូវបានផ្តល់មូលនិធិតាមរយៈថវិការបានមកពីការចាក់ផ្សាយមាតិកាខ្សែវីឌីអូដែលបង្កើតដោយដៃគូរវាង WWF International និង ទូរទស្សន៍ផ្សាយជាភាសាអង់គ្លេស Love Nature ដែលមានមូលដ្ឋាននីប្រទេសកាណាដា។ WWF International នឹងប្រើប្រាសើទិដ្ឋភាពពីខ្សែវីដីអូប្រវត្តិធម្មជាតិរបស់ Love Nature និងភាពយន្តឯកសារនានា ដើម្បីលើកកម្ពស់ដល់ការអភិរក្សសត្វព្រៃ និងធម្មជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...
Peter Olszewski
http://www.khmertimeskh.com/news/29629/cambodia-rangers-get--s--african-help/
អ្នកអារ៉ែង កាន់តែបារម្ភរឿងបំផ្លាញព្រៃឈើ
តំណាងសហគមន៍ និងសកម្មជនតំបន់អារ៉ែងស្នើរដ្ឋាភិបាលត្រូវមានវិធានការឱ្យម៉ឺងម៉ាត់បន្ទាប់ពីមានគម្រោងសាងសង់ផ្លូវ ស្ពានចូលតំបន់នោះដោយបារម្ភថាគម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ជនឆ្លៀតឱកាសចូលកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងជម្រកសត្វព្រៃ។ ...
ឡាយ សាមាន
http://bit.ly/2cnA3r5
ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងបើកសាលាជំនាញបើកយន្តហោះនៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2c9zYJr
សហគមន៍ស្នើដោះស្រាយវិវាទដីធ្លីដោយតម្លាភាព
ក្នុងការប្រារព្ធទិវាសហគមន៍ក្រីក្រក្នុងទីក្រុងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងដីធ្លីនិងប្រជាសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានស្នើជាថ្មីឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទដីធ្លីដោយសន្តិវិធីតម្លាភាពនិងឈរលើគោលការណ៍ច្បាប់ ចៀសវាងការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ទៅលើប្រជាពលរដ្ឋ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាស្ដីពីសេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រតំណាងសហគមន៍ជាង៤០ និងអង្គការសង្គមស៊ីវិលសរុបប្រមាណ ២០០នាក់ កាលពីថ្ងៃម្សិលមិញ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង។ ...
ប៉ិច សុធារី
http://bit.ly/2ck1lwD
លោក ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងត្រៀមកម្ចាត់បាតុកម្មបក្សសង្គ្រោះជាតិ
ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...
ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h
ភ្លៀងនឹងចាប់ផ្តើមធ្លាក់ពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី១៣ដល់១៨ ខែកញ្ញា
រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនេះឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់នឹងទឹកភ្លៀងដែលនឹងចាប់ផ្តើមធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា នេះ ជាពិសេសជំនន់ទឹកភ្លៀង។ លោក លឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថាប្រពន្ធសម្ពាធទាបដែលបានអូសកាត់ពីលើអាងទន្លេមេគង្គ និងវិសម្ពាធ ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលតំបន់ខ្លះលើពី ១០០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ ...
មុំ គន្ធា
http://bit.ly/2cgW4va
សាលាក្រុង កំពុងសិក្សាសង់ស្ពានអាកាសនៅចោមចៅ
សាលារាជធានីកំពុងសិក្សាពីគម្រោងសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅដើម្បីបញ្ចៀសការកកស្ទះចរចរណ៍ដែលកំពុងកើតមានសព្វថ្ងៃ។ ...
ទូច សុខា
http://bit.ly/2cwNojw