ព័ត៌មាន
ការរីកចម្រើនទេសចរណ៍ជំរុញកំណើនសេវា និងអាជីវកម្ម
ការកើនឡើងក្នុងវិស័យទេសចរណ៍របស់កម្ពុជាដែលបានទាក់ទាញទេសចរបរទេសកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំក៏បានជំរុញឲ្យមានការកើនឡើងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផងដែរដូចជារមណីយដ្ឋាន និងកន្លែងស្នាក់នៅជាដើម។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍។ ...
សេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលនិងគណៈកម្មាការមូលបត្រកម្ពុជាក្រោយករណីប្រព្រឹត្តអំពើពុករលួយ
ក្រសួងមហាផ្ទៃនិងគណៈកម្មាការមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុន Empire Big Capital Ltd (EBC) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ AIF និង ICAដែលបង្ហាញថាក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមបែបផែនវិនិយោគទុន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/warning-issued-after-ponzi-scheme-busted
ការជីកកកាយស្រាវជ្រាវបុរាណវិទ្យាចាប់ផ្តើមដំណើរការនៅតំបន់អង្គរធំ
ការជីកកកាយស្រាវជ្រាវបុរាណវិទ្យានៅរាជធានីដ៏បុរាណអង្គរធំបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទក្នុងគោលបំណងរុករកឧបករណ៍ដែលធ្វើពីលោហៈធាតុនានានៅក្នុងយុគៈសម័យអាណាចក្រអង្គរ។ École Française d’Extrême-Orient (EFEO) គឺជាវិទ្យាស្ថានបារាំងដែលផ្តោតលើការសិក្សាអំពីសង្គមនៃជនជាតិអាស៊ី បានចាប់ផ្តើមការជីកកកាយនេះដោយសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរអប្សារា។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27210/archeological-dig-starts-at-angkor-thom/
ការកើនឡើងនៃពន្ធលើប្រាក់ចំនេញបង្កើនចំណូលពន្ធដារនៅដើមឆ្នាំ២០១៦
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៨២៩លានដុល្លារក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ដែលជាកំណើន១៨ភាគរយច្រើនជាងរយៈពេលដដែលនៃឆ្នាំទៅមិញ ដែលនេះជាលទ្ធផលនៃការកើនឡើងនៃពន្ធលើប្រាក់ចំនេញ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងឡុងបិចនៅសប្តាហ៍ក្រោយ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងឡុងបិច ដែលជាតំបន់ដែលមានប្រជាជនកម្ពុជារស់នៅច្រើនជាងគេបង្អស់បន្ទាប់ពីប្រទេសកំណើតរបស់ពួកគេ ដែលភាគច្រើននៃពួកគេនៅតែបន្តទំនាក់ទំនងជាមួយមាតុប្រទេសរបស់ខ្លួន។ ...
Courtney Tompkins
http://www.presstelegram.com/government-and-politics/20160711/us-ambassador-to-cambodia-visits-long-beach-this-week
ការតវ៉ានៅកសិដ្ឋានចិញ្ចឹមនិងនាំចេញសត្វស្វា
មានកម្មករជាង ១០០នាក់ធ្វើកូដកម្មនៅមុនក្រុមហ៊ុន Vanny Bio-Research នៅក្នុងក្រុងពោតិ៍សាត់បានយល់ព្រមចូលធ្វើការវិញកាលពីម្សិលមិញបន្ទាប់ពីអ្នកសម្របសម្រួលបានសន្យារថានឹងស្វែងរកដំណោះស្រាយសមរម្យមួយសម្រាប់ការស្នើរសុំតំឡើងប្រាក់ឈ្នួល។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុននេះចិញ្ចឹម និងថែទាំសត្វស្វាប្រមាណពី ៣០,០០០ ទៅ ៤០,០០០ក្បាល សម្រាប់នាំចេញទៅលក់ឱ្យក្រុមហ៊ុនស្រាវជ្រាវ និងក្រុមហ៊ុនឱសថនានានៅសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងនៅអឺរ៉ុប។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27154/protest-at-pursat---s-monkey-business-factory/
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ផ្ដើមអនុវត្តគោលការណ៍គាំពារអតិថិជន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា(MFIs)ចាប់ផ្តើមអនុវត្តគោលការណ៍គាំពារអតិថិជនក្នុងគោលបំណងបញ្ចៀសអតិថិជនពីបំណុលវ័ណ្ឌកដោយបន្តឹងនូវការវាយតម្លៃលើកម្ចីនិងការផ្តល់កម្ចីទៅកាន់អតិថិជន ដែលវាអាចជួយលើកស្ទួយដល់ជីវភាពប្រជាជន នឹងរក្សាបាននូវកំណើនរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://bit.ly/29wYoXC
មីក្រូហិរញ្ញវត្ថុនឹងធ្វើការពង្រីកសេវាតាមធនាគារគ្មានសាខា
ធនាគារដែលគ្មានសាខា រួមមានធនាគារតាមប្រព័ន្ធទូរស័ព្ទដៃគឺជានិន្នាការថ្មីបំផុតនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលបានជួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់សេវារបស់ពួកគេប្រកបដោយភាពងាយស្រួលនិងក្នុងតម្លៃទទួលយកបានទៅកាន់ប្រជាជនដែលរស់នៅក្នុងទីជនបទ នេះបើយោងតាមពាក្យសម្តីរបស់អ្នកជំនាញក្នុងវិស័យ។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/mfis-extend-reach-branchless-banking
បាក់ពិដានរោងចក្របណ្តាលឱ្យកម្មករបីនាក់រងរបួស
យ៉ាងហោចណាស់មានកម្មករ ៣ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីម្សិលមិញបន្ទាប់ពីពិដានបានបាក់នៅរោងចក្រកាត់ដេរមួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង នេះបើឱ្យដឹងពីមន្ត្រីនៅទីនោះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27152/factory-ceiling-collapse-leaves-three-injured/
ជំរុញបន្ថែមលើតួនាទីស្ត្រីក្នុងការទទួលបានសេវាហិរញ្ញវត្ថុ
ស្ត្រីកម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់និងចែករំលែកយ៉ាងច្រើននៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុដែលមានសក្ដានុពលក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចមានល្បឿនលឿននៅក្នុងការធ្វើសមាហរណកម្មអាស៊ាន។ ...
ជា វណ្ណៈ
http://bit.ly/29HD19z
ឧបករណ៍ថ្មីក្នុងការបញ្ជ្រាបសេវាហិរញ្ញវត្ថុ
ការស្ទាបស្ទង់មតិដោយល្អិតល្អន់ទីមួយនៃការទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ប្រមាណ១៧ភាគរយនៃប្រជាជនពេញវ័យក្នុងប្រទេសបានប្រើប្រាស់សេវាធនាគារ ដោយមានការទទួលយកក្នុងកម្រិតទាបទៅកាន់សេវាហិរញ្ញវត្ថុជាឧសគ្គចម្បងនៃការបញ្ជ្រាបសេវាហិរញ្ញវត្ថុទៅកាន់អ្នកដែលរស់នៅទីជនបទ។ ...
Cam McGrath
http://www.phnompenhpost.com/business/new-tool-financial-inclusion
កម្ពុជាប្រមូលពន្ធគយជាង $៨០០ លាននៅត្រីមាសទី ១
ការប្រមូលប្រាក់ចំណូលពន្ធគយរបស់នាយកដ្ឋានគយ និងរដ្ឋាករ បានកើនឡើងជិត ២០ ភាគរយនៅឆមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/29DBHEe
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើកាលវិភាគសម្រាប់ក្នុងជំនួបជាមួយម្ចាស់ជំនួយ
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញកាលវិភាគនៃការប្រជុំប្រចាំខែជាមួយស្ថានទូតនៃសហភាពអឺរ៉ុបនិងប្រទេសជប៉ុនក្នុងការដេញថ្លៃមួយដែលធានាអំពីដំណើរការនៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ខែកញ្ញាឱ្យដំណើរការបានយ៉ាងរលូន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/nec-announces-schedule-meetings-donors
តើកុមារជាលេសថ្មីសម្រាប់ការលួចប្លន់ឬទេ?
អស់រយៈពេលជាច្រើនឆ្នាំ ដែលអ្នកបុរាណវិទូបានធ្វើការស្រាវជ្រាវលើទឹកដីមុនសម័យអង្គរនៅខេត្តបន្ទាយមានជ័យ បរាជ័យក្នុងការបញ្ឈប់ការលួចប្លន់នៅតំបន់ប្រាសាទនិងកំណប់នៅទីនោះ។ ...
ផ្លូវជាតិលេខ ១ ក្នុងក្រុងនឹងចប់ ២០១៧
ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ ១ ដែលមានប្រវែង ៤ គីឡូម៉ែត្រក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខខណៈដែលការសាងសង់ផ្លូវនេះបានជួបនូវឧបសគ្គជាច្រើនដែលបង្កឲ្យមានភាពយឺតយ៉ាវ។ ...
ប៉ិច សុធារី
http://bit.ly/29COTYy
លោកវេជ្ជបណ្ឌិត Beat Richner៖ វ៉ាក់សាំងប្រឆាំងនឹងជម្ងឺរបេងមិនល្អសម្រាប់កុមារ
មន្ទីរពេទ្យព្យាបាលកុមារដ៏លេចធ្លោរមួយបានប្រកាសកាលពីថ្ងៃអាទិត្យថា ការប្រើប្រាស់វ៉ាក់សាំងBCGប្រឆាំងនឹងជម្ងឺរបេងគឺមិនត្រឹមតែគ្មានប្រសិទ្ធិភាពតែប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្តាលឱ្យកុមារមានអាការៈជម្ងឺរបេងកាន់តែធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតBeat Richner ស្ថាបនិក និងជាប្រធាននៃមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហោះនៅលើទំព័រហ្វេសបុកកាលពីថ្ងៃអាទិត្យដោយចាប់ផ្តើមពីកុមារីដែលមានអាយុ ៥ឆ្នាំម្នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានរកឃើញតាមរយៈការថតឆ្លុះដោយម៉ាស៊ីន MRI ថាកុមារីនេះមានជង្ងឺរបេងរលាកស្រោមខួរក្បាលយ៉ាងធ្ងន់ធ្ងរ បើទោះបីជានាងបានទទួលការចាក់វ៉ាក់សាំងBCGប្រឆាំងនឹងជម្ងឺរបេងហើយក៏ដោយ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27153/doctor--tb-vaccination-no-good/
អាមេរិកផ្តល់ជំនួយ៩លានដុល្លារទៅកាន់អង្គការមិនមែនរដ្ឋាភិបាលដែលជម្រុញគណនីយភាពសាធារណៈ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ទឹកប្រាក់ជំនួយប្រមាណ៩លានដុល្លារអាមេរិកនឹងត្រូវបានផ្តល់ជូនសម្រាប់ការជំរុញគណនីយភាពរបស់រដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជានិងពង្រឹងអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងប្រទេស។ ...
Janelle Retka
https://www.cambodiadaily.com/brief/us-offers-9m-to-boost-public-accountability-ngos-115386/
ការសិក្សា៖ ប្រភពទឹកក្នុងខេត្តកណ្តាលមានផ្ទុកសារធាតុបន្ទោរបង់មនុស្ស
ការសិក្សាស្រាវជ្រាវអំពីប្រភពទឹកក្នុងខេត្តកណ្តាលបានរកឃើញថា ប្រភពទឹកទាំងនេះមានផ្ទុកសារជាតិបន្ទោរបង់របស់មនុស្សដែលអាចមានផលប៉ះពាល់ដល់សុខភាពប្រជាជនដែលកំពុងរស់នៅក្នុងខេត្តនោះ ក៏ដូចជាប្រជាជនដែលស្ថិតក្នុងស្ថានភាពដូចគ្នានៅទូទាំងប្រទេស។ ...
Ben Paviour
https://www.cambodiadaily.com/news/kandal-drinking-water-contaminated-with-fecal-matter-study-115337/
តម្លៃប្រេងសាំងត្រូវបានកាត់បន្ថយបន្ទាប់ពីមានការគណនាតម្លៃឡើងវិញ
ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីម្សិលមិញថា ក្រសួងនិងបន្ទាបតម្លៃអតិប្បរមាប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានានៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកក្កដា បន្ទាប់ពីការគណនាតម្លៃប្រេងចុងក្រោយ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/petrol-prices-trimmed-fuel-caps-are-revised
រដ្ឋមន្ត្រីប្រព្រឹត្តអំពើពុករលួយនឹងមិនត្រូវបានកាត់ទោសនោះទេ
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខនបានឱ្យដឹងកាលពីថ្ងៃចន្ទថា អតីតប្រធាននាយកដ្ឋានកសិកម្មខេត្តកោះកុងនឹងមិនត្រូវទទួលបានការកាត់ទោសអ្វីនោះឡើយ បើទោះបីជាលោកបានសារភាពទទួលលើការលក់ដូរដីរដ្ឋខុសច្បាប់ក៏ដោយ។ ...
អូន ភាពនិង Taylor O'connell
https://www.cambodiadaily.com/news/disgraced-official-will-face-no-legal-action-for-embezzlement-115331/
លោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលីសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីនៅសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបរយៈពេល២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកក្កដា។ ...
ឈាង សុខា
http://www.khmertimeskh.com/news/27108/pm-to-mongolia--for-asem-summit/
កម្ចីសងមិនទាន់ពេល កើនឡើងគួរឲ្យបារម្ភ
ទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់ទាន់ពេលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាកើនឡើងពីរដងនៅឆមាសទីមួយឆ្នាំនេះដែលកំពុងបង្កជាសញ្ញាមិនល្អសម្រាប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បើទោះបីវានៅមានចំណែកតូចបើធៀបនឹងទំហំកម្ចីសរុបក៏ដោយ។ ...
ហ៊ គឹមសាយ
http://bit.ly/2a570Gy
គម្រោងស្ថាបនាផ្លូវថ្មីភ្ជាប់ពីប៉ៃលិនទៅកោះកុង
ផ្លូវថ្មីដែលនឹងភ្ជាប់ខេត្តប៉ៃលិន ទៅកាន់ខេត្តកោះកុងត្រូវបានគ្រោងទុក នេះបើយោងតាមក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ដែលការស្ថាបនាផ្លូវនេះមានគោលបំណងដើម្បីជួយដល់ការដឹកជញ្ជូនផលិតផលកសិកម្មពីខេត្តនានានៅភាគខាងជើងទៅកាន់កំពង់ផែសមុទ្រឱ្យបានរហ័សជាងមុន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27093/new-pailin-koh-kong-road-planned/
ខ្មែរក្រោម ស្នើក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណប័ណ្ណដល់ពួកខ្លួនរស់នៅកម្ពុជា
អង្គការការពារសិទ្ធិជនជាតិភាគតិចនិងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំចេញសេចក្តីណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មករស់នៅក្នុងប្រទេសកម្ពុជា ដោយសារអាជ្ញាធរមូលដ្ឋានពុំហ៊ានសម្រេចចិត្តក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/29AvEPs