១០ខែ គ្រោះថ្នាក់ចរាចរណ៍ ជាង៣ពាន់ករណី ស្លាប់ជាង ១ពាន់នាក់
របាយការណ៍បង្ហាញថាក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០១៦ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតមានជាង ៣ពាន់ករណី បណ្តាលឲ្យមនុស្សស្លាប់ជាង ១៤០០នាក់ និងរបួសជាង ៥៣០០នាក់ ដែលចំនួននេះ មានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០១៦ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន ៣០០១លើក បណ្តាលឲ្យមនុស្សស្លាប់ ១៤២៥នាក់ និងរបួសធ្ងន់ស្រាល ៥៣៥៣នាក់ ដែលចំនួននេះមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៥ ដែលមានរហូតដល់ ៣៤១៨ករណី ស្លាប់មនុស្ស ១៦៤១នាក់ និងរបួស ៥៩៦៦នាក់។ …
ប៉ិច សុធារី
http://bit.ly/2elJHfx