ព័ត៌មាន
សមត្ថកិច្ចអន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិវៀតណាមខុសច្បាប់ ជិត១០០នាក់
ជនជាតិវៀតណាមជិត១០០នាក់ដែលកំពុងរស់នៅខុសច្បាប់ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅត្រូវបានសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃសុក្រ និងកំពុងសាកសួរមុនពេលបញ្ជូនទៅកាន់ប្រទេសដើមវិញ។ ជនជាតិវៀតណាម ចំនួន៩៣នាក់ ក្នុងនោះស្រីចំនួន ៣៤ នាក់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យនៅតាមបន្ទប់ជួល និងរកឃើញថា ជនអន្តោប្រវេសន៍វៀតណាម ទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ មិនមានលិខិតស្នាមត្រឹមត្រូវ។ ពួកគេត្រូវបានបញ្ជូនទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ថែមទៀត។ ...
មុំ គន្ធា
http://bit.ly/29ozGgU
ក្រសួងបង្ហាញពីក្រុមការងារសម្រាប់ដោះស្រាយករណីជម្លោះដីធ្លី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីសមាជិកកូនក្រុមចំនួន២៧ក្នុងការដោះស្រាយករណីជម្លោះដីធ្លី ដែលក្រុមនេះត្រូវបានអះអាងថាបង្កើតឡើងតាំងពីថ្ងៃទី០៣ ខែមិថុនា ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ ឱ្យបានកាន់តែរហ័ស។ ...
បុិច សុធារី and Donna M Airoldi
http://www.phnompenhpost.com/national/land-dispute-resolution-teams-unveiled
សហរដ្ឋអាមេរិក គ្រោងផ្ដល់ជំនួយមានលក្ខខណ្ឌជិត៨០លានដុល្លារដល់កម្ពុជាក្នុងឆ្នាំ២០១៧
សហរដ្ឋអាមេរិក គ្រោងនឹងផ្ដល់ជំនួយជាទឹកប្រាក់សរុបជាង៧៧,៨លានដុល្លារសម្រាប់ឆ្នាំក្រោយ ដើម្បីជួយកម្ពុជា ដោះស្រាយបញ្ហាផ្សេងៗ រួមមានបញ្ហាសុខាភិបាល បញ្ហាមីននិងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំង ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាដើម។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០១៧របស់ព្រឹទ្ធសភាអាមេរិកាំងដែលបានចេញផ្សាយជាសាធារណៈកាលពីចុងខែមិថុនា។ ...
ហឿន សុភ័ក្រ្ត
http://khmer.voanews.com/a/us-assistance-to-cambodia-comes-with-conditions/3400328.html
របាយការណ៍៖ អំពើពុករលួយប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ការប្រព្រឹត្តអំពើពុករលួយក្នុងសំណាក់ជួរមន្ត្រីរដ្ឋាភិបាលបានរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នេះបើយោងតាមការលើកឡើងរបស់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការវាយតម្លៃប្រចាំឆ្នាំដែលកម្ពុជាមានចំណាក់ថ្នាក់ប្រសើរជាងមុន តែនៅមិនទាន់បានដល់កម្រិតស្តង់ដារអប្បបរិមានៅឡើយ។ ...
Sonia Kohlbacher
https://www.cambodiadaily.com/news/graft-hindering-fight-against-human-trafficking-report-says-114944/
មានសង្ឃឹមសម្រាប់ការព្យាបាលជម្ងឺបាក់ស្បាត
ការសិក្សាថ្មីមួយបានបង្ហាញថា ការព្យាបាលថ្មីមួយត្រូវបានរៀបចំឡើងដើម្បីធានានូវលំនឹងក្នុងការព្យាបាលជម្ងឺបាក់ស្បាត(PTSD)ដែលត្រូវបានថាមានប្រសិទ្ធិភាពខ្ពស់និងអាចត្រូវបានប្រើប្រាស់ជាជំនួយដល់ប្រជាពលរដ្ឋខ្មែរប្រមាណមួយភាគបួនដែលមានជម្ងឺផ្លូវចិត្ត។ ...
Ben Paviour
https://www.cambodiadaily.com/news/trial-shows-promise-of-new-ptsd-treatment-114876/
រដ្ឋបាលព្រៃឈើរឹបអូសរថយន្តដឹកឈេើខុសច្បាប់ចំនួន១២គ្រឿង
កាលពីម្សិលមិញ កងកម្លាំងរដ្ឋបាលព្រៃឈើខេត្តក្រចេះបានសហការជាមួយនគរបាលខេត្តក្នុងការរឹបអូសរថយន្តដឹកឈេើខុសច្បាប់ចំនួន១២គ្រឿង។ ...
Khouth Sophak Chakrya
http://www.phnompenhpost.com/national/fa-seizes-12-trucks-illegal-wood-kratie
ថៃ នឹងតភ្ជាប់ផែអន្តរជាតិជាមួយកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម
រដ្ឋាភិបាលថៃបានអនុម័តឲ្យសាងសង់ច្រករបៀងសមុទ្រសេដ្ឋកិច្ចខាងកើត(EEC)ដែលភ្ជាប់កំពង់ផែទឹកជ្រៅDaweiរបស់ប្រទេសមីយ៉ាន់ម៉ាទៅនឹងកំពង់ផែខេត្តព្រះសីហនុនៅក្នុងប្រទេសកម្ពុជានិងកំពង់ផែ Vung Tau របស់ប្រទេសវៀតណាម។ នេះបើយោងតាម របាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណេត
http://bit.ly/299xC9x
ជនពិការនៅមានះច្រៀងតាមដងផ្លូវដើម្បីក្រពះ ទោះមានបម្រាម
ក្រុមជនពិការដែលប្រគុំតន្រ្តីតាមភ្លើងស្តុបស្នើដល់អាជ្ញាធររាជធានីភ្នំពេញរៀបចំទីតាំង ឬជួយរកការងារសម្រាប់ពួកគាត់មុននឹងមានចំណាត់ការណាមួយហាមឃាត់ពួកគាត់មិនឲ្យច្រៀងតាមដងផ្លូវព្រោះពួកគាត់ពុំមានមុខរបរអ្វីក្រៅពីការបង្ហើរសំនៀងនេះទេ។ ...
ប៉ិច សុធារី
http://bit.ly/299zgYM
មន្ត្រីបដិសេធពីគម្រោងការចុះបង្ក្រាបអ្នកចម្រៀងជនពិការនៅតាមដងផ្លូវ
មន្ត្រីរដ្ឋាភិបាលបានបដិសេធអំពីគម្រោងការចុះបង្ក្រាបអ្នកចម្រៀងជនពិការនៅតាមដងផ្លូវនៅរាជធានីភ្នំពេញ។ ...
បុិច សុធារី
http://www.phnompenhpost.com/national/officials-deny-claims-plan-quash-disabled-busking
ហុងកុង បើកសមាគមពាណិជ្ជកម្មជាផ្លូវការនៅកម្ពុជា
វិនិយោគិនក្នុងស្រុកស្វាគមន៍ទៅនឹងវត្តមានសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា(HKBAC)ដែលបានសម្ពោធជាផ្លូវការកាលពីថ្ងៃចន្ទសបា្តហ៍នេះដែលជាការត្រួសត្រាយផ្លូវបន្ថែមទៀតក្នុងការទាក់ទាញវិនិយោគិនហុងកុង កាន់តែច្រើនមកកាន់កម្ពុជា។ ...
សុខ ចាន់
http://bit.ly/29i93uz
គម្រោងគេហដ្ឋានសាធារណៈក្នុងតម្លៃសមរម្យសម្រាប់ជនគ្រប់រូប
គម្រោងគេហដ្ឋានសាធារណៈមួយដែលចង់ផ្តល់គេហដ្ឋានក្នុងតម្លៃសមរម្យទៅកាន់ក្រុមគ្រួសារដែលមានជីវភាពក្រោមមធ្យម អ្នករកបានកម្រៃទាបនិងបុគ្គលិករដ្ឋ ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះបន្ទាប់ពីបានបញ្ចប់ការសិក្សាអំពីផលប៉ះពាល់ធម្មជាតិ។ ...
Sum Manet
http://www.khmertimeskh.com/news/26739/affordable-houses-for-all/
ប្រាក់ចំណេញរបស់រដ្ឋាករទឹកភ្នំពេញធ្លាក់ចុះដល់ជាង ៦៥%
ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានរាយការណ៍ការធ្លាក់ចុះទាំងប្រាក់ចំណូល និងប្រាក់ចំណេញនៅត្រីមាសទី ១ ឆ្នាំនេះ។ នេះបើយោងតាមឯកសារបញ្ជូនទៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/29ffPkc
នាយករដ្ឋមន្ត្រី៖ គ្មានការប្រមូលពន្ធតាមរយៈឯកជននោះទេ
ក្នុងសន្ទរកថានៅខួបអនុស្សាវរីយទី៦៥នៃការបង្កើតនាយកដ្ឋានពន្ធដារ នាយករដ្ឋមន្ត្រីហ៊ុនសែននិយាយថាសំណើរនៃការប្រមូលពន្ធដារតាមរយៈឯកជនជាការដាក់សំពាធទៅលើរដ្ឋាភិបាលដោយមានគោលបំណងនយោបាយនៅក្នុងនោះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26679/pm--no-customs-privatization/
កម្ពុជាផ្តល់សិទ្ធិទី ៥ ដល់ក្រុមហ៊ុនអាកាសចរណ៍
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/29aSQng
ព្រះរាជអាជ្ញាថ្មីនៅត្រូវចូលមកកាន់តំណែងនៅខេត្តបន្ទាយមានជ័យ
នៅសប្តាហ៍ក្រោយ លោកមាស ចាន់ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នឹងជំនួសព្រះរាជអាជ្ញា ផាន់ វា់ន់ណារិទ្ធិនៅខេត្តបន្ទាយមានជ័យដែលត្រូវទទួលយកតំណែងនៅក្រសួងយុត្តិធម៍នៅចុងបញ្ចប់នៅក្នុងការិយាល័យជិតប្រាំឆ្នាំ។ ...
Tin Sokhavuth
http://www.khmertimeskh.com/news/26745/a-new-prosecutor-for-banteay-meanchey/
រដ្ឋាភិបាលបានចេញច្បាប់ប្បញ្ញាត្តិពីការបរិច្ចាគសរីរាង្គ
អ្នកបង្កើតច្បាប់នៃគណបក្សកាន់អំណាចបានអនុម័តបទប្បញ្ញាត្តិស្តីអំពីលក្ខខណ្ឌនៃការបរិច្ចាគនិងការប្រើប្រាស់កោសិកា ជាលិកានិងក្រពេញរបស់មនុស្សនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍នៅរដ្ឋសភា ដោយគណបក្សសង្គ្រោះជាតិបានបន្តធ្វើពលិការក្នុងបាតុកម្មប្រឆាំងផ្លូវច្បាប់ជាមួយគណបក្សប្រឆាំង។ ...
ខេង សុធា
https://www.cambodiadaily.com/news/government-passes-law-to-regulate-organ-donation-114886/
ACU តាក់តែងសេចក្តីព្រាងច្បាប់ពីរ ការពារសាក្សី និងបុគ្គលរាយការណ៍
អង្គភាពប្រឆាំងអំពើពុករលួយACUបានសម្រេចចាប់ផ្តើមតាក់តែងសេចក្តីព្រាងច្បាប់ចំនួនពីរដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនោះគឺច្បាប់ការពារសាក្សីនិងច្បាប់ការពារបុគ្គលរាយការណ៍ ដោយរំពឹងថា នឹងអាចបញ្ចប់នៅចុងឆ្នាំ២០១៦ ខាងមុខនេះ។ ...
តាំង វីដា
http://bit.ly/2966xEr
ជីករ៉ែខុសច្បាប់នៅតែមាននៅរតនគិរី ទោះបីក្រសួងតឹងរឹង
សកម្មភាពជីកយករ៉ែខុសច្បាប់នៅក្នុងស្រុកបរកែវខេត្តរតនគិរីនៅតែឃើញមានសកម្មភាពនៅឡើយទោះបីជាក្រសួងរ៉ែនិងអាជ្ញាធរមូលដ្ឋានសុទ្ធតែអះអាងថាបានចុះបិទនិងណែនាំដល់ពលរដ្ឋជីករ៉ែខុសច្បាប់ និងម្ចាស់ដីមិនមានអាជ្ញាប័ណ្ណអាជីវកម្មហើយក៏ដោយ។ ...
ជា វណ្ណៈ
http://bit.ly/2971hju
ព្រៃឡង់នៅតែមានការចូលកាប់ឈើ៖ សហគមន៍
ការកាប់ព្រៃឈើនៅតែបន្តរាលដាលនៅក្នុងព្រៃឡង់ ជាភស្តុតាងដែលបង្ហាញថាការជម្រុញដើម្បីដាក់ដី ៤០០,០០០ហិកតា ទៅក្នុងតំបន់ការពាររបស់រដ្ឋាភិបាលគឺ មិនមានប្រសិទ្ធិភាព នេះបើយោងតាមសកម្មជនានាក៏ដូចជាបណ្តាញសហគមន៍ព្រៃឡង់ចេញសេចក្តីរាយការណ៍កាលពីម្សិលមិញ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26693/prey-lang-still-logged--community/
អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់
អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/
ក្រសួងការងាររំឭកពីការអនុវត្តច្បាប់សហជីពថ្មីដែលបានចូលជាធរមាន
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/2973iw4
សហរដ្ឋអាមេរិកនឹងបណ្តុះបណ្តាលរដ្ឋាភិបាលកម្ពុជាស្តីពីការបង្ក្រាបឧក្រិតកម្មតាមប្រព័ន្ធអ៊ិនធឺណេត
សហរដ្ឋអាមេរិកបានអញ្ជើញមន្ត្រីជាន់ខ្ពស់កម្ពុជាទៅសិក្សាអំពីឧក្រិតកម្មតាមប្រព័ន្ធអ៊ិនធឺណេតពីអ្នកជំនាញអាមេរិក។ មានប្រទេសជាច្រើន និងអង្គការមិនមែនរដ្ឋាភិបាលនានាបានបង្ហាញពីការព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលើការធ្វើពង្រាងច្បាប់ស្តីពីឧក្រិតកម្មតាមប្រព័ន្ធអ៊ិនធឺណេតនៅកម្ពុជា ដែលអ្នករិះគន់និយាយថាត្រូវបានធ្វើឡើងដើម្បីបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងបង្ក្រាបសម្លេងជំទាស់ទាក់ទងនឹងនយោបាយខណៈដែលប្រជាជនកម្ពុជាជាច្រើនងាកមកប្រើប្រាស់បណ្តាញសង្គមដូចជា គេហទំព័រហ្វេសបុកជាដើម ដើម្បីចែករំលែកមតិរបស់ពួកគេអំពីនយោបាយ។ ...
កំហុសឆ្គងអ្នកបើកបរបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
បញ្ហាកំហុសឆ្គងរបស់មនុស្ស គឺជាហេតុដែលបណ្តាលនាំឱ្យមានគ្រោះថ្នាក់ចរារចណ៍នៅតាមផ្លូវនៅកម្ពុជា ហើយក្រុមអ្នកបើកបរម៉ូតូវ័យក្មេងបានធ្វើឱ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់នៅតាមបណ្តោយផ្លូវជាតិនានា ដែលចំនួនអ្នកស្លាប់ត្រូវបានកត់ត្រានៅក្នុងឆមាសដំបូងក្នុងឆ្នាំ ២០១៦ នេះ មានប្រមាណ ១,១០៨ នាក់។ ...
ឌី ខេមបូលី
http://www.voacambodia.com/a/driver-error-leading-cause-of-road-traffic-accidents-in-cambodia/3395621.html
កម្ពុជាទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍ធនធានមនុស្ស
កាលពីម្សិលមិញ វេទិកាសេដ្ឋកិច្ចពិភពលោក(WEF)បានចេញផ្សាយរបាយការណ៍មួួយដែលដាក់ពិន្ទុទាបឱ្យប្រទេសកម្ពុជាចំពោះវិស័យអប់រំនិងការបណ្តុះបណ្តាលទៅកាន់ប្រជាពលរដ្ឋដើម្បីបង្កើតកម្លាំងពលកម្មមានលក្ខណៈប្រកួតប្រជែង ក៏ដូចជាប្រើប្រាស់ជំនាញរបស់ពួកគេឱ្យមានប្រសិទ្ធិភាព។ ...
Cam McGrath
http://www.phnompenhpost.com/business/kingdom-scores-low-human-capital-index