ព័ត៌មាន​

ក្រុមហ៊ុន Yusen Logistics បើកកន្លែងស្តុកដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៅកម្ពុជា

ក្រុមហ៊ុន Yusen Logistics ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានបើកមជ្ឈមណ្ឌលចែកចាយដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពធំជាងគេបង្អស់មួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលវានឹងក្លាយជាគោលដៅដឹកជញ្ជូនទំនិញតាមអាកាសសម្រាប់ការនាំចេញផលិតផលក្រណាត់ និងផលិតផលដែលឆាប់ខូច។ នៅលើផ្ទៃដីទំហំប្រហែល ៣០៦៥.៨ ម៉ែត្រការ៉េ ដែលមានសមត្ថភាពស្តុក២ដងនៃឃ្លាំងស្តុកដែលមានស្រាប់ហើយ និងរួមទាំងផ្ទៃដីទំហំ ៣៩៣.៦៣ ម៉ែត្រការ៉េទៀត សម្រាប់កន្លែងស្តុកដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព។ ...

Lewis King
http://aircargoworld.com/yusen-logistics-opens-perishables-storage-facility-in-cambodia/

សង្គម​ស៊ីវិល​បារម្ភ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់

អង្គការសង្គមស៊ីវិលបានលើកឡើងពីក្តីបារម្ភអំពីភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ដោយអះអាងថាការផ្ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាទូទៅនឹងកម្រិតសមត្ថភាពរបស់កម្ពុជាក្នុងការព្រាងគោលនយោបាយសម្រាប់អត្ថប្រយោជន៍សង្គម។ ...

Kali Kotoski
http://bit.ly/2atGpS3

ស្តង់ដារគណនីមិនត្រូវបានបំពេញ

ការសិក្សាដំបូងបង្អស់ដើម្បីវាស់វែងច្បាប់ថ្មីរបស់កម្ពុជា ទៅលើប្រព័ន្ធគណនីនិងអូឌីតបានរកឃើញថា មានក្រុមហ៊ុនតិចតួចបំផុតដែលបានអនុវត្តប្រព័ន្ធគណនីរបស់ខ្លួន ដែលក្នុងនោះមានកម្រិតទាបនៃការគោរពតាមក្របខណ្ឌក្នុងចំនោមអ្នកអនុវត្តទាំងនោះ។ ...

Matthieu de Gaudemar
http://www.phnompenhpost.com/business/accounting-standards-miss-mark

ក្រសួង​ការងារ ស្នើ​អូស្ត្រាលី ​ទទួល​ពលករ​ខ្មែរ តាម​រដូវ​កាល

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើទៅដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលីឲ្យទទួលយកពលករពីប្រទេសនេះទៅធ្វើការស្របច្បាប់តាមរយៈគម្រោងកម្មករតាមរដូវកាលប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីភាគីម្ខាងទៀតនៅឡើយទេ ស្របពេលដែលមន្ត្រីសង្គមស៊ីវិលថា ជាការអាម៉ាស់សម្រាប់ការស្នើសុំនេះ។ ...

មុំ គន្ធា
http://bit.ly/2auqK8n

កម្ពុជា​ស្នើរ​សុំ​ចិន​ឱ្យ​បង្កើន​កូតា​នាំ​ចេញ​ស្រូវ​អង្ករ​ទ្វេរ​ដង​

កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ប៉ាន សូរ៉ាស័ក្តិបានបញ្ចុះបញ្ចូលដៃគូភាគីចិន លោក កាវ ហ៊ូឆឹងក្នុងការពិចារណាបង្កើនទ្វេដងនៃកូតានាំចេញស្រូវអង្ករប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាបានដាក់សំណើរក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/cambodia-asks-china-double-rice-quota

នាយក​រដ្ឋមន្ត្រី​ចែក​ស្ទីគ័រ​ចំណាំង​ប្លាត​​​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍

ក្នុងយុទ្ធនាការចែកស្ទីគ័រចំណាំងប្លាតពន្លឺចំនួន៣លាន៤សែនបន្ទះ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះចែកស្ទីគ័រនេះ ឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង និងបានព្រមានចាប់ខ្លួនមន្ត្រីណា ដែលយកលុយពីប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/2aHnJkB

ជនជាតិ​វៀតណាម​ចំនួន​៣២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ជនអន្តោប្រវេសន៍​

កាលពីព្រឹកម្សិលមិញ ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍មួយដោយនគរបាលក្នុងខណ្ឌទួលគោកនៃរាជធានីភ្នំពេញ បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក កែវ វ៉ាន់ថន។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/32-vietnamese-arrested-phnom-penh-immigration-raids

ប្រាសាក់​បង្កើន​ដើមទុន​រហូត​ដល់​ជាង ១០០​លាន​ដុល្លារ​អាមេរិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាបានដាក់បញ្ចូលនូវទឹកប្រាក់ប្រមាណ២៩លានដុល្លារសហរដ្ឋអាមេរិកក្នុងការបង្កើនទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀតដើម្បីកសាងទំនុកចិត្តកាន់តែច្រើនពីអតិថិជនដែលមានស្រាប់ និងសាធារណជន។ ...

ម៉ៃ គុណមករា
http://bit.ly/2atqsLw

ស្របពេល​​ស្ថានភាព​​ចលាចល​ វា​ជា​​ពេល CNRP ត្រូវ​ម៉ឺងម៉ាត់

កាលពីចុងឆ្នាំមុន តាមរយៈសារបង្ករឿងមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកពីបរទេស ប្រធានគណបក្សប្រឆាំងរូបនេះបានចោទប្រកាន់មិនពិតថា របបដឹកនាំរបស់លោក ហេង សំរិន នាទសវត្សរ៍ឆ្នាំ១៩៨០បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/33400

ការ​ផលិត​​កាហ្វេ​​ក្នុង​ស្រុក ​ប៉ះពាល់​ពី​ការ​នាំ​ចូល

ការនាំចូលកាហ្វេដ៏ច្រើនមកទីផ្សារកម្ពុជាដែលពោរពេញដោយអាជីវកម្មហាងកាហ្វេនោះកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណាំកាហ្វេក្នុងស្រុកដែលធ្វើឲ្យការដាំដុះបានធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2aOYQpL

ការ​ប៉ានស្មាន​ទៅ​កាន់​វិស័យ​ស្រូវ​អង្ក​រថា​នឹង​មានការ​ធ្លាក់​ចុះ​

រង្វាយតម្លៃរបស់ក្រុមហ៊ុនមួយដែលបានធ្វើការប៉ានស្មានដ៏គួរឱ្យព្រួយបារម្ភទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដែលជាវិស័យត្រូវបានឱ្យតម្លៃក្នុងការធ្វើឱ្យប្រជាកសិករកម្ពុជាជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ និងសាកសមចំពោះកម្លាំងពលកម្មកសិករក្នុងស្រុកនោះ កំពុងស្ថិតនៅក្នុងឱនភាព។ ...

Cam McGrath និង ចេង សុខហុង
http://www.phnompenhpost.com/business/gloomy-forecast-cambodias-rice-sector

ប្រជាជន​ចិន​ រាប់​រយ​លាន​នាក់​ចាត់​ទុក ​លោក ហ៊ុន សែន ជា​មិត្ត​ពិត​ប្រាកដ​

លោកស្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាថ្នាក់ដឹកនាំរបស់ប្រទេសចិននិងប្រជាជនចិនជាច្រើនលាននាក់កោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aA2MGP

លោក ហោ ណាំហុង៖ ជំនួយចិនជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ

កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីលោក ហោ ណាំហុងបាននិយាយថា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចផ្តាច់ចេញពីជំនួយរបស់ប្រទេសចិននោះទេ ខណៈពេលដែលលោកចូលរួមជាមួយមន្ត្រីទាំងពីភាគីក្នងការសរសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស៊ីជម្រៅជាងមុនទៅលើគោលជំហរស្រដៀងគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង។ ...

Ben Paviour
https://www.cambodiadaily.com/news/chinese-money-instrumental-to-progress-hor-namhong-says-116208/

កូរ៉េ​សន្យា​ផ្តល់​សម្ភារៈ​យោធា​មួយ​ចំនួន​ដល់​កងទ័ព​កម្ពុជា ​បន្ថែម​ទៀត

កងទ័ពនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ទៀត ហើយមិនតែប៉ុណ្ណោះកូរ៉េ ក៏បានសន្យាថា នឹងផ្តល់សម្ភារៈយោធាមួយចំនួនដល់កម្ពុជា បន្ថែមទៀតផងដែរ ខណៈកាលពីកន្លងទៅប្រទេសនេះបានផ្តល់ជានាវាប្រដេញចំនួនបីគ្រឿងដល់កងទ័ពជើងទឹកកម្ពុជា នោះ។ ...

បាន សុខរិទ្ធ
http://bit.ly/2ayIsVZ

ការដឹកទំនិញនៅព្រះសីហនុកើនឡើង

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែដែលជាកន្លែងផ្ទុកកុងតានឺរតំបន់សមុទ្រធំជាងគេបង្អស់របស់កម្ពុជា បានរាយការណ៍ថា ការដឹកជញ្ជូនទំនិញតាមកាប៉ាល់មានការកើនឡើង ៦ភាគរយនៅក្នុងរយៈពេលឆមាសដំបូងឆ្នាំនេះ ខណៈដែលដែលចំណុះកើនដល់ ១០ភាគរយនៅក្នុងរយៈដូចគ្នានេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27958/sihanoukville-cargo-rises/

ក្រុមហ៊ុន ទ្រីភាព ​ងាក​ទៅ​វិនិយោគ​លើ​អាជីវកម្ម​ប្រេង

ឧកញ៉ា ទ្រី ភាព ដែលពីមុនត្រូវបានគេចោទថាធ្វើជំនួញឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃការពារ និងរកបានប្រាក់រាប់លានពីធនធានធម្មជាតិរបស់ប្រទេសកម្ពុជាបានវិនិយោគលើអាជីវកម្មថ្មីទៀតលើការផ្គត់ផ្គង់ប្រេងនៅកម្ពុជា។ ...

Kali Kotoski
http://bit.ly/2arsETU

កម្ពុជា​ ស្នើ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​​ចេក​ចិន​ចូល​មក​កម្ពុជា

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនដំណាំចេករបស់ចិនមកវិនិយោគលើការដាំដុះដំណាំចេកនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/2awueou

ចិន និង​កម្ពុជា ពិភាក្សា​ការ​សង់​​អាកាស​យានដ្ឋាន ​ផ្លូវ​ដែក​ កសិកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA

អំបិល​ខេត្ត​កំពត កែប អាច​​ផ្គត់ផ្គង់​ទីផ្សារ តែ​បារម្ភ​អំបិល​នាំចូល​តម្លៃ​ទាប

ទិន្នផលអំបិលខេត្តកំពតនិងកែបអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទាំងមូលបាននិងក៏កំពុងសម្លឹងមើលពីលទ្ធភាពធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេសតែអ្នកជំនាញក្នុងវិស័យនេះបារម្ភពីការហូរចូលអំបិលតម្លៃទាបពីប្រទេសជិតខាងប៉ះពាល់ដល់ផលិតកម្មអំបិលក្នុងស្រុក។ ...

ជា វណ្ណៈ
http://bit.ly/2ahQFxd

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ

បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងការរៀបចំចងក្រង កាលពីម្សិលមិញ ក្រសួងកសិកម្មបានផ្សព្វផ្សាយច្បាប់ជាលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពីការគ្រប់គ្រងគុណភាពនៃផលិតផលសាច់ក្នុងស្រុកនិងនាំចូល ហើយនិងបសុសត្វ។ ...

អូន ភាព និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33374

ធនាគារ​ជាតិ​ និង​ក្រសួង​អប់រំ បញ្ចូល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​កម្មវិធី​សិក្សា

ធនាគារជាតិនៃកម្ពុជា(NBC)បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាក្នុងការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីអប់រំដើម្បីផ្សព្វផ្សាយនិងបំពាក់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សសាលាចាប់ពីកម្រិតថ្នាក់បឋមសិក្សា ទៅមធ្យមសិក្សា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2aMnGXT

កម្ពុជា​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​វ័យ​ចំណាស់

កម្ពុជាកំពុងរៀបចំគោលនយោបាយទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ ខណៈចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាដែលមានអាយុលើសពី ៦៥ ឆ្នាំកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2aJCzc5

ក្រុមហ៊ុន​អាមេរិក ​វិនិយោគ​១២០​លាន​ដុល្លារ​​នៅ​តំបន់​ឆ្នេរទសចរណ៍

ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z

ការ​ងាប់របស់​សត្វ​តាម​រយៈ​ថ្នាំ​សម្លាប់​សត្វល្អិត​បង្ក​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​

ភស្តុតាងនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់សម្រាប់ការសម្លាប់សត្វព្រៃតាមប្រភពថ្លុកទឹកក្នុងខេត្តពីរបានបង្កឱ្យមានភាពភ័យខ្លាចនៃការបំពុលក្នុងទ្រង់ទ្រាយធំដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះនិងសុខភាពនៃសហគមតាមទីជនបទ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ ...

ខេង សុធា និង Sonia Kohlbacher
https://www.cambodiadaily.com/news/animal-deaths-from-pesticide-spark-fears-116162/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PgJ77
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!