ជប៉ុន ជួយ​គម្រោង​ពង្រីក​បណ្ដាញ​ចែក ចាយ​អគ្គិសនី​ច្រក​របៀង​សេដ្ឋកិច្ច​ខាងត្បូង

ខេត្តសក្ដានុពលសេដ្ឋកិច្ចចំនួនបី នឹងមានលទ្ធភាពតភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយប្រមាណ ៨លានដុល្លារដល់កម្ពុជា លើគម្រោងពង្រីកបណ្ដាញចែកចាយអគ្គិសនីតាមច្រករបៀងខាងត្បូង។ មន្ត្រីរដ្ឋាភិបាលថា គម្រោងនេះនឹងជួយបង្កើនឱកាសវិនិយោគបន្ថែមទៀតក្នុងតំបន់។ គម្រោងផ្តល់ជំនួយពង្រីកបណ្ដាញចែកចាយអគ្គិសនីនេះ នឹងត្រូវសាងសង់នៅខេត្តចំនួន៣ ដូចជា នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ខេត្តទាំងបីនេះសុទ្ធសឹងជាទីតាំងសក្ដានុពលក្បែរច្រកព្រំដែន ជាពិសេសវត្តមានតំបន់សេដ្ឋកិច្ចពិសេសកំពុងកើនឡើង។ …

ជា វណ្ណៈ
http://bit.ly/2c9uZpX