ខ្មែរថាមស៍

សមាជិកសភាដែលអវត្តមាននឹងត្រូវបានកាត់ប្រាក់ខែ

កាលពី​ម្សិលមិញ​ រដ្ឋសភា​បាន​យល់ព្រម​សម្រេច​សំណើរ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ដើម្បី​ដាក់​ពិន័យ​ដល់​អ្នកនយោបាយ​ដែល​អវត្តមាន​ពី​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​គ្មាន​ការ​ពន្យល់​ដែល​មាន​ “​ហេតុផល​”​ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សភា​បាន​ប្រាប់​ឱ្យ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31325/absent-mps-salaries-to-be-cut/

សាលក្រម​រឿង លោក ហុង សុខហួរ ប្រកាស​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា

សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ប្រកាស​សាលក្រម​សំណុំរឿងលោកហុងសុខហួរអតីត​សមាជិក​ព្រឹទ្ធសភា ​គណបក្សសមរង្ស៊ីនៅ​ថ្ងៃ​ទី​៧ខែ​វិច្ឆិកាឆ្នាំ​២០១៦ខាង​មុខ​នេះដោយ​សម្រេច​បន្ត​តម្កល់​បទ​ចោទ​ប្រកាន់​ទុក​ជា​បាន​ការខណៈ​តុលាការ​កំពូល​សម្រេច បដិសេធ​ចំពោះ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់ លោក មាជ សុវណ្ណារ៉ា ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2f96c9H

ខ្សែ​កាប្លិ៍​​ក្រោម​បាតសមុទ្រ ​នឹង​ចាប់​​ប្រតិបត្តិការ​​ឆ្នាំ​ក្រោយ

ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​ដែល​អូស​កាត់​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ និង​ថៃ ដែល​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន Telcomtech ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​អុីហ្សុីខម នឹង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ​ក្រោយ​នេះ ដែល​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ (MCT Cable)​ នឹង​ផ្តល់​នូវ​សេវា ...

សុខ ចាន់
http://bit.ly/2etgkIj

មហា​អនុ​តំបន់​មេគង្គ​នឹង​ក្លាយ​ជាទីតាំង​ផលិតកម្ម​ឈាន​មុខ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​អង្គារ ថា មហា​អនុ​តំបន់​មេគង្គ ដែល​ហៅ​កាត់​ថា (GMS) មាន​សក្ដានុពល​ដើម្បី​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​សកល​មួយ​ដ៏​សំខាន់​ដោយសារ​តែ​ទីតាំង​ភូមិសាស្ត្រ​អំណោយ​ផល​របស់​ខ្លួន និង​ការ​ខិត​ដើម្បី​ក្លាយ​ទៅ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច ...

ម៉ៃ គុណមករា
http://bit.ly/2f97pxX

បក្ស​ប្រឆាំង​នឹង​ប្តឹង​ករណី​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវ បាន​ចុះ​ឈ្មោះ​បោះឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិគ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវបាន​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ខណៈ​ដែល​គណបក្ស​នេះ​បាន​រក​ឃើញ​ជន​អន្តោប្រវេសន៍​ជាង ២០០០​នាក់ នៅ​រាជធានី-​ខេត្ត​ចំនួន​៥ បាន​ចុះ​ឈ្មោះ ...

ប៉ិច សុធារី
http://bit.ly/2dHDXsM

អនុក្រឹត្យ​ពង្រឹង​​មូលនិធិ​ក្នុង​ទូរគមនាគមន៍​នឹង​ដាក់​ចេញ​នៅ​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​ក្រោយ

អនុក្រឹត្យ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​មូលនិធិ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍​ដែល​នឹង​ត្រូវ​យក​ចេញ​ពី​ប្រាក់​ចំណូល​សរុប​នៃ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ដាក់​ចេញ​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ក្រោយ​ដើម្បី​យក​មូលនិធិ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ...

ម៉ៃ គុណមករា
http://bit.ly/2eDiC8e

៩​ខែ ​មាន​សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ ​ចំនួន​១១៦៦​ ករណី

រយៈពេល​ ៩​ខែ​ដើម​ឆ្នាំ​២០១៦​ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សំណុំរឿង​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ និង​បទ​ល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ សរុប​ចំនួន ១១៦៦​ករណី ដែល​ក្នុង​នោះ សំណុំរឿង​ចំនួន​ ៨៧៣​ករណី​បាន​បញ្ជូន​ទៅ​តុលាការ និង​រក​ចំណូល​ពី​វិស័យ​ព្រៃ​ឈើ និង​វិស័យ​ជលផល បាន​ប្រមាណ​ជាង​ ៤.៥ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eQjG6t

ការប្រើប្រាស់មូលនិធិស្រូវរបស់រដ្ឋាភិបាលនៅទាប

មូលនិធិ​ស្រោចស្រង់​ស្រូវ​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ ២៧​ លាន​ដុល្លារ​ ដែល​បាន​ប្រកាស​កាលពី​ខែ​មុន​ចំ​ពេល​ដែល​មាន​បណ្តឹង​ជា​ច្រើន​ពី​ក្រុម​កសិករ​ និង​រោង​ម៉ាស៊ីនកិនស្រូវ​អំពី​តម្លៃ​ប្រកួតប្រជែង​ទាប​ និង​សមត្ថភាព​ផ្ទុកស្រូវ​នៅ​មាន​កម្រិត​ដែល​បាន​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ ...

សុខ ចាន់
http://www.khmertimeskh.com/news/31195/low-uptake-of-gov---t-rice-fund/

កម្ពុជា-​វៀតណាម ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ដោះដូរ​ដី​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន

កម្ពុជានិង​វៀតណាមបាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​(MOU)ដោះដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរបន្ទាប់​ពី​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-​វៀតណាមជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូជីមិញកាល​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។​ ​ក្រសួង​ការបរទេស ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eM1iKO

CAMKO CITY មិន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​អចលនវត្ថុ ឬ​​គួកជេ​លក់​ដី​ក្នុង​គម្រោង​របស់​ខ្លួន

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ​World Cityបាន​ប្រកាស​ថា គម្រោង CAMKO CITY មិន​បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​អចលនវត្ថុ ឬ​អ្នក​កួកជេ​ដី​ណា​មួយ​លក់​ដី​ក្នុង​គម្រោង​នេះ​នោះ​ទេ ខណៈ​កន្លង​មក​មាន​អ្នក​ក្លែងបន្លំ​ក្នុង​លក់​ដី​ក្នុង​គម្រោង​នេះ។​ ​លោក Lee Seoung Hyung នាយក​ជាន់​ខ្ពស់ នៃ​ក្រុមហ៊ុន​ World City ​ដែល​​កំពុង​វិនិយោគ​គម្រោង​ CAMKO បាន ...

ស៊ុំ ម៉ាណេត
http://bit.ly/2eG7mpV

​កម្ពុជា ថៃ និង​អុីស្រាអែល​ ​ចុះ​ហត្ថលេខា​​ដាំ​ដើម​លម៉ើ​នៅ​កម្ពុជា

ប្រទេស​កម្ពុជាថៃនិងអុីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា(MoU) ក្នុង​ការ​ដាំ​ដើម​លម៉ើ​នៅ​កម្ពុជាដោយសារ​តម្រូវការ​ផ្លែ​លម៉ើ​មាន​ការ​កើន​ឡើង​មិន​ត្រឹមតែ​កម្ពុជា​ទេប៉ុន្តែ​វា​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ។​ ...

សុខ ចាន់
http://bit.ly/2faxHyP

នាយករដ្ឋមន្ត្រីជម្រុញការដោះស្រាយបញ្ហាជម្លោះដីធ្លី

លោកនាយក​រដ្ឋ​មន្តី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជម្រុញ​ក្រុម​មន្ត្រី​ ក្រសួង​ដែល​ពាក់ព័ន្ធ​ និង​ស្ថាប័ន​នានា​ឱ្យ​យកចិត្ត​ទុកចិត្ត​ដាក់​ និង​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ដល់​ប្រជាជន​ឱ្យ​បាន​រួស​រាស់​។​ ​ ...

ប៊ិច សុធារី
http://www.khmertimeskh.com/news/31155/pm-pushes-for-land-dispute-resolution/

ការប្រកាសអាសន្នគ្រោះទឹកជំនន់រហូតដល់ចុងខែតុលា

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​សៅរ៍​ ពី​សក្តានុពល​នៃ​គ្រោះ​ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ព្យុះ​ត្រូពិច​ហៃ​ម៉ា​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣​ នាក់​នៅ​ប្រទេស​ហ្វី​លី​ពិន​ និង​ភាគ​ខាងត្បូង​ឈាង​ខាងកើត​ប្រទេស​ចិន​កាលពី ...

មុំ គន្ធា
http://www.khmertimeskh.com/news/31162/flood-warning-until-october-31/

រដ្ឋាភិបាល អនុម័ត​ថវិកា ​៥​ពាន់​លាន​ដុល្លារ​សម្រាប់​ចំណាយ​ឆ្នាំ​២០១៧

គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​ថវិកា​ប្រមាណ៥​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល នៅ​ឆ្នាំ​២០១៧ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦ កើន​ឡើង ១៥.៦ ភាគរយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល។​ ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន ...

ស៊ុំ ម៉ាណេត
http://bit.ly/2dR6Iq6

ប្រាក់​បៀវត្សន៍​នាយក​រដ្ឋមន្រ្តី​ និង​មន្រ្តី​រាជរដ្ឋាភិបាល​នឹង​ឡើង​ខ្ពស់​នៅ​ឆ្នាំ​ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​ដំឡើង​ប្រាក់​ខែ​របស់​ខ្លួន​ពី​ ៣​លាន ​៦​សែន​រៀល​ ឡើង​ដល់ ១០​លាន​រៀលនឹង​ដំឡើង​ប្រាក់​ខែឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ អនុរដ្ឋលេខាធិការ ព្រម​ទាំង​ជំនួយការ ​និង​ទីប្រឹក្សា​ដែល​មាន​ចំនួន​សរុប ២៥០០​នាក់បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ថវិកា ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2ezEUYN

អាកាស​យានដ្ឋាន​កម្ពុជា ៩ខែ​ទទួល​អ្នក​ដំណើរ​ជាង​៥​លាន​នាក់

អាកាស​យានដ្ឋាន​កម្ពុជាទទួល​បាន​អ្នក​ដំណើរ​ជាង៥​លាន​នាក់និង ៥៣០០០ ជើង​ហោះហើរ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៦ ពោល​គឺ​ចំនួន​អ្នក​ធ្វើ​ដំណើរ​កើន​ឡើង ៦.២​ភាគរយ និង​ចំនួន​ជើង​ហោះហើរ​កើន​ឡើង ២.៨​ភាគរយ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ ...

ស៊ុំ ម៉ាណេត
http://bit.ly/2ezr8CT

ការនាំចេញកៅស៊ូនៅតែបន្តកើនឡើង

ការ​នាំ​ចេញ​កៅស៊ូ​បាន​បន្ត​កើនឡើង​នៅ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​នេះ​ បើ​ទោះបីជា​ការ​ធ្លាក់​ចុះ​ និង​ភាព​ស្ងប់ស្ងាត់​នៃ​តម្លៃ​នៃ​តម្រូវការ​សកល​នៅ​តែ​បន្ត​នឹង​ក៏​ដោយ​ នេះបើ​យោង​តាម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31095/rubber-exports-keep-rising/

សត្វសំពោធដែលនាំចេញទៅវៀតណាមត្រូវបានសង្គ្រោះ

ក្រុម​មន្ត្រី​គយ​បាន​រឹបអូស​សត្វ​សំពោធ​នៅ​រស់​ចំនួន​ ៣៥​ ក្បាល​ ដែល​មាន​ទម្ងន់​ប្រហែល​ ៨០​ គីឡូក្រាម​ នៅ​ក្នុង​ខេត្តកណ្តាល​ បន្ទាប់​ពី​អ្នករត់ពន្ធ​មួយ​ក្រុម​បាន​ប្រុង​នឹង​ដឹក​ជញ្ជូន​សត្វ​ទាំងនោះ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​កាណូត​ នេះ​បើ​ឱ្យ​ដឹង​ពី​ក្រុម ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31112/vietnam-bound-ferrets-rescued/

កំណើន​ប្រជាជនត្រូវ​ការ​លំនៅឋាន​ថ្មី​ជាង​១​លាន​ទៀត​នៅ​ឆ្នាំ​២០៣០

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ដល់​ស្ថាប័ន ក្រុមហ៊ុន​ឯកជន និង​អ្នក​ពាក់ព័ន្ធ​មក​ពី​គ្រប់​ភាគី ចូលរួម​បន្ថែម​ទៀត ក្នុង​ការ​បង្កើន​នូវ​ទីផ្សារ​លំនៅឋាន​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ប្រាក់​ចំណូល​ទាប ខណៈ​ដែល​កម្ពុជា អាច​ត្រូវ​ការ​លំនៅឋាន​ថ្មី​ប្រមាណ​ជាង ១ ...

ប៉ិច សុធារី
http://bit.ly/2dT8tAY

ផ្លូវក្នុងរាជធានីដែលត្រូវទឹកជន់លិចត្រូវបានបិទ

ផ្លូវ​ធំ​មួយ​ដែល​ទឹក​ហូរ​កាត់​នៃ​ខណ្ឌដង្កោ​ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31115/flooded-street-closed-in-capital/

ពលរដ្ឋ​ជិត​ ១​ម៉ឺន​នាក់​​ចេញ​​ធ្វើការ​ក្រៅ​ប្រទេស​ក្នុង​មួយ​ខែៗ

ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រហែល​១​ម៉ឺន​នាក់​បាន​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ដើម្បី​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ក្នុង​មួយ​ខែៗ តាមរយៈ​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ឯកជនប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​មិន​​​សាទរ​ចំពោះ​ចំនួន​ដ៏​ច្រើន​នៃ​ពលករ​ខ្មែរ​ ទៅ​រក​ការងារ​ធ្វើ ...

មុំ គន្ធា
http://bit.ly/2e60Mcn

Rhona Smith បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ការ​ព្រួយ​បារម្ភ​ផ្នែក​សិទ្ធ​មនុស្ស​ និង​ប្រព័ន្ធ​យុត្តិធម៌

ក្នុង​ដំណើរ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​អង្គការ​សហ​ប្រជាជាតិ​ លើក​ទី​បី​របស់​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិលោកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ចេញ​នូវ​ការ​ពិនិត្យ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​យ៉ាង​ខ្លាំង​ក្លា​នៅ​កម្ពុជា​ ដោយ​បាន​លើក ...

Safiya Charles
http://bit.ly/2eTApsl

រដ្ឋាភិបាល ​និងសង្គមស៊ីវិល​ជំរុញ​ដោះស្រាយ​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MOU) គាំទ្រ​គោល​នយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ សម្រាប់​ការ​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព សុខុមាលភាព និង​សេចក្តី​ថ្លៃថ្នូរ។​ ​ការ​ចុះ​ MOU ​នេះ សំដៅ​គាំទ្រ​ការ​អនុវត្ត​គោល ...

ប៉ិច សុធារី
http://bit.ly/2ekjJIA

គ.ជ.ប. ​បដិសេធ​​សំណើ​គណបក្ស​សង្គ្រោះ​ជាតិ រឿង​​ឲ្យ​ពលករ​ខ្មែរចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)បាន​បដិសេធ​ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​អន្តរាគមន៍​ដើម្បី​ឲ្យ​ពលករ​ខ្មែរ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​តាម​ការិយាល័យ​បោះឆ្នោត ដែល​ស្ថិត​នៅ​ក្នុង​ឃុំ-​​សង្កាត់ តាម​បណ្ដោយ​ព្រំដែន កម្ពុជា-​​ថៃ​ ដោយសារ​តែ​ខុស​នីតិវិធី​ច្បាប់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2drCV3P

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HbJNv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!